Thursday 22 November 2012




កម្មវិធីគ្រប់គ្រងអាល់ប៊ុម​បណ្ណាល័យ​ព្រះធម៌
 
ខ្ញុំ​ព្រះករុណា ​សូម​នមស្សការ​ថ្វាយបង្គំ​​ចំពោះ​ព្រះ​​ត្រ័យរតន៍​ មានព្រះពុទ្ធ​រតនៈ ព្រះធម៌រតនៈ ​និងព្រះសង្ឃរតនៈ​ ដោយ​​សេចក្តី​គោរព​ជ្រះថ្លា​ដ៏​ក្រៃ​លែង ​​លើស​​លោក​ ​។ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមក្រាបថ្វាយបង្គំ​ចំពោះ​ព្រះ​សង្ឃ​​ទាំងឡាយ​ និង​លោកគ្រូ​អគ្គ​បណ្ឌិត​ ប៊ុត ​សាវង្ស ​ជាម្ចាស់ ​និង​ធម្មា​ចារ្យ​​​​ទាំងឡាយ​​ ​​ដោយ​សេចក្តី​គោរព ​។ ​
ដោយ​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​​ព្រះ​ពុទ្ធ​សាសនា និងចំពោះធម្មកថិក, បណ្ឌិត, អ្នកប្រាជ្ញ, ធម្មាចារ្យទាំងឡាយដែល​សុទ្ធតែអ្នកមាន​សេចក្តីឆ្លៀវ​ឆ្លាត​​ចេះចាំ​ស្ទាត់​​នូវ​ព្រះពុទ្ធវចនៈ និង​អាច​បក​ស្រាយ​​​ពន្យល់នូវ​អត្ថ​ហើយ​ផ្សព្វផ្សាយ​ដល់​​ពុទ្ធ​បរិស័ទ​​​ងាយ​​​យល់​​​ចាប់​​ចាំ​​បាន​ ​។ ជាហេតុ​ឲ្យខ្ញុំព្រះករុណា ខ្ញុំបាទ បានធ្វើកិច្ចការ​អ្វីៗ​នៅទីនេះ​ដើម្បីបូជា​ចំពោះ​ព្រះពុទ្ធ​សាសនា​​​ដោយ​សេចក្តី​គោរព ​និង​អប្បមាទ។​

បន្ទាប់ទី​នេះ​គឺជា ​"កម្មវិធី៥០០០ឆ្នាំ" ដែលប្រើប្រាស់នូវលើប្រព័ន្ធកុំព្យូទ័រ​សម្រាប់​គ្រប់​​គ្រង​អាល់​ប៊ុម​ ​mp3 ​ព្រះ​ធម៌ ​សៀវភៅ​ធម៌​ផ្សេង​ៗ​ មាន​គម្ពីរ​​ព្រះ​ត្រៃ​​​បិដក​​​​​ជា​ដើម​ រួម​និង​គ្រប់​គ្រង​​អាល់​ប៊ុម​​ឯកសារ​​វីដេអូ​​ព្រះពុទ្ធ​សាសនា​​ផ្សេងៗ​​​​ទៀត​​។ ​ខ្ញុំបាទ ​ខ្ញុំព្រះករុណា​ សង្ឃឹមថា ​"កម្មវិធី៥០០០ឆ្នាំ" ​នឹង​​អាច​​ជួយ​​​​សម្រួល​​​ការងារ​ផ្សេង​ៗ​នៃ​វិ​ស័យ​ព្រះ​ពុទ្ធសាសនា ​ទោះ​បី​​មិន​​បាន​​ច្រើន​យ៉ាង​​​​​ណា ​​ក៍​តិច​តួច​​ខ្លះ​​ដែរ។​ ​នឹង​សង្ឃឹមថា ​នឹងអាច​ញុំាង​​ឲ្យ​​ពុទ្ធ​​បរិស័ទ​​ខ្លះ​ដែល​​​​​មិន​​ទាន់​មាន​​សេចក្តី​ជ្រះ​ថ្លា ​ឲ្យ​មាន​​សេចក្តី​​ជ្រះ​ថ្លា​​ឡើង ​និង​មាន​​សេច​​ក្តី​​​​ជ្រះ​​​ថ្លា​ហើយ​ ក៍រឹងរឹតតែមាន​សេចក្តីជ្រះ​ថ្លាខ្លាំង​ឡើង​​ក្នុង​ព្រះ​ពុទ្ធ​​សាសនា​។​

ផលប្រយោជន៍របស់
"កម្មវិធី៥០០០ឆ្នាំ" សមគួរដល់៖
- ព្រះសង្ឃ, ពុទ្ធសាសនិកជនដែលប្រាថ្នាស្រាវជ្រាវសិក្សា​នូវ​ព្រះពុទ្ធ​វចន: ​។- សម្រាប់ពុទ្ធសាសនិកជនទូទៅ ដើម្បីបានធ្វើជាធម្មទានតៗគ្នា ដល់​ព្រះ​សង្ឃ និងជនផងគ្នា។- សម្រាប់ការងារផ្សព្វផ្សាយព្រះធម៌តាមវិទ្យុ ព្រោះថាកម្មវិធីនេះ មានមុខងា playlist ដែលគ្រប់គ្រងព្រះធម៌ជាច្រើន mp3 រហូតជាង ២០០០០mp3 អាចជួយ សម្រួល ការងាររបស់ព្រះសង្ឃពិធីករ និងអ្នកគ្រប់គ្រង​កម្មវិធីបានខ្លះ។
            សូមអានរបៀប បញ្ចូលកម្មវិធីជាមុន មុននឹងប្រើប្រាស់កម្មវិធីៈ


មើលមិនឃើញចុចទីនេះ
 តម្រូវការកុំព្យូទ័រក្នុងការបញ្ចូល "កម្មវិធី៥០០០ឆ្នាំ"
- CPU 1Ghz ឬខ្ពស់ជាងនេះ- RAM 256 Mb ឬខ្ពស់ជាងនេះ- Windows XP, Windows Vista, Windows 7- Microsoft .NET Framework Version 2.0 (សម្រាប់ Windows XP) ទាញយកទីនេះ- K-Lite Mega Codec Pack ទាញយកទីនេះ- Acrobat reader ទាញយកទីនេះប្រសិនបើ កម្មវិធីកំចាត់មេរោគក្នុងកុំព្យូទ័រអ្នក សួររារាំង ពេល​បើក "កម្មវិធី៥០០០ឆ្នាំ"​ លោកអ្នកគ្រាន់តែ set option allow ឲ្យ​ "កម្មវិធី៥០០០ឆ្នាំ" ដំណើរ​ការ​លើកុំព្យូទ័ររបស់អ្នកជាការស្រេច។
            ផ្ទាំងរូបរបស់កម្មវិធីៈ 



ពង្រីករូបភាព
ទាញយក "កម្មវិធី៥០០០ឆ្នាំ"

សូមពុទ្ធបរិស័ទ ដែលមានសទ្ធា សូមជួយ copy ចម្លងកម្មវិធីនេះ ធ្វើជា​ទាន​ដល់​បុគ្គល​ដែលសមគួរមានព្រះសង្ឃជាដើម ដើម្បីបានការ​ងាយស្រួល​ផ្សេងៗ​ក្នុង​ការសិក្សា​ស្រាវជ្រាវ និងដើម្បីភាពរីកចម្រើន​របស់​ព្រះពុទ្ធ​សាសនា​​ខ្មែរ។
សូមលោកអ្នក ជាអ្នករីករាយ
ក្នុងការសិក្សានូវព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ
រសនៃព្រះធម៌ ប្រសើរអស់រសទំាងពួង
រៀបចំបង្កើតកម្មវិធីឡើងដោយ
ខ្ញុំព្រះករុណា ខ្ញុំបាទ ស្រុង ចាន់ណា និងក្រុមគ្រួសារសម្រាប់បូជាចំពោះព្រះពុទ្ធសាសនាសម្រាប់ជាធម្មទាន
            សូមឲ្យព្រះពុទ្ធសាសនារុងរឿងទូទៅក្នុងសកលលោក..
តំណពីៈ ៥០០០ឆ្នាំ
          សូមមេត្តាទាញយកចែកជូនជាធម្មទាន!
---------------------------------------------------------------------------

Monday 5 November 2012

កូដកម្ម ( Strike )

កូដកម្ម
( Strike )

​ ​

​ ​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ​ជួន ណាត ពាក្យ​កូដកម្ម​កើតឡើង​ដោយ​ការ​ផ្សំ​រវាង ពាក្យ​បាលី កូដ (​អាន​ថា​កូត​ដាក់​)​មានន័យថា​កោង និង កម្ម​មានន័យថា អំពើ​។​ដូច្នេះ​ន័យត្រង់​របស់ ពាក្យ​នេះ​គឺ​៖​អំពើ​ព្រហើន ,​អំពើ​កោងកាច​វៀចវេរ ,​ពុតត្បុត តែ​សម្តេច​ជួន​ណាត​ក៏បាន​ពន្យល់​ផង ដែរ​ថា កូដកម្ម​គឺជាៈ​ការសំដែង​អក​ប្ប​កិរិយា​ប្រឆាំង​ចំពោះ​រឿង ឬ​កិច្ចការ​ណាមួយ ដែល​ខ្លួន​មិន ពេញចិត្ត​។
​ ​នៅ​ក្មុង​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា ដែល​បានអនុម័ត​កាលពី​ថ្ងៃទី 13 មិនា 1997 រួម មាន​394​មាត្រា មាន​ជំពូក​ទី​13​បាន​ពណ៌នា​ពី​កូដកម្ម និង​ឡុ​ក​អៅ ( Lockout)​។ និយមន័យ​នៃ កូដកម្ម​ដែល​ចែង​ក្នុង​មាត្រា​318​បានកំណត់​ថាៈ កូដកម្ម​គឺជា​ការឈប់​ធ្វើ​ការងារ​ដោយ​កម្មករ និ​-​យោ​ជិត​មួយក្រុម ដែលមាន​ការព្រមព្រៀង​គ្នា​ហើយ​បាន​ធ្វើឡើង​នៅក្នុង​សហគ្រាស​មួយ ឬ​គ្រឹះស្ថាន មួយ ក្នុង​គោលបំណង​ដើម្បី​ទទួលបាន​នូវ​ដំណោះស្រាយ​ដ៏​យុត្តិធម៌​ចំពោះ​ការទាមទារ​របស់​កម្ម​ករ និយោជិត​ពី​និយោជក ហើយក៏​ជាល​ក្ខ័​ណ្ឌ​ដើម្បី​ចូលធ្វើការ​វិញ ។​
​ឡុ​ក​អៅ គឺជា​ការបិទ​សហគ្រាស ឬ​គ្រឹះស្ថាន​ទាំងមូល ឬមួយ​ផ្នែក ដោយ​និយោជក ក្នុង ឱកាស​ដែលមាន​វិវាទ​ការងារ ។​
​ ​ច្បាប់​ការងារ​នេះ​បាន​ធានា​សិទ្ធិ​ធ្វើ​កូដកម្ម ដោយ​បញ្ច​ក់​ច្បាស់លាស់​ថា សិទ្ធិ​ធ្វើ​កូដកម្ម​អាច​
​អនុវត្តន៍​ទៅបាន​លុះត្រាតែ​បាន​ប្រើប្រាស់​អស់​លទ្ធភាព​ក្នុងការ​ដោះស្រាយ​ជំលោះ​ដោយ​មធ្យោបាយ​សន្តិវិធី​ជាមួយ​និយោជក ។​
​ ​ក្នុងស្ថានភាព​ទូទៅ​ទូទាំង​ពិភពលោក កូដកម្ម​កើតឡើង​ដោយសារ​ទំនាស់​នៃ​ផលប្រយោជន៍ រវាង​និយោជក ដែល​ចង់​បន្ថយថ្លៃ​ផលិត នឹង​និយោជិត ដែល​ស្វែងរក​ការតំឡើង​ប្រាក់​ឈ្នួល​,​បន្ថយ ម៉ោង​ធ្វើការ កែលំអ​រល​ក្ខ័​ណ្ឌ​ការងារ ការទទួលស្គាល់​សហជីព​និង​ផលប្រយោជន៍​គួបផ្សំ​ដទៃទៀត ។​
​ ​និយោជក តែងតែ​ព្យាយាម​បន្ត​ប្រតិបត្តិ​ការផលិត​របស់​គេ ដោយ​មិន​ប្រើ​និ​យោ​ជិ​តិ​ដែល​ចូល រួម​ធ្វើ​កូដកម្ម ដែល​នោះ​គឺជា​ឆ្នួន​នាំឱ្យមាន​អំពើ​ហឹ​ង្សា​។ អំពើ​ហឹ​ង្សា ជាធម្មតា​កើតមាន​ដោយសារតែ ការប្រើ​កងការពារ​ប្រដាប់អាវុធ ដែល​ជួល​ដោយ​និយោជក ឬ​ដោយ​ប៉ូលីស ឬ​យោធា​ដែល​ចេញ មក​រៀបចំ​សណ្តាប់ធ្នាប់ ។
​ ​កូដកម្ម​ឈប់​ធ្វើការ​នៅ​អាមេរិក កើតមាន​តាំងពី​ជំនាន់​អាមេរិក​ស្ថិតនៅក្រោម​អាណានិគម អង់គ្លេស​ម្លេះ ក៏ប៉ុន្តែ​កំណត់ត្រា​អំពី​កូដកម្ម​ទាមទារ​តំឡើង​ប្រាក់​ឈ្នួល​ដំបូង​បំផុត ហាក់ដូចជា​កើត មាននៅ​ហ្វី​ឡា​ដែល​ហ្វៀ ( Philadelphia ) នា​ឆ្នាំ​1789 នៅក្នុង​ផ្នែក​បោះពុម្ព ។
​ ​កូដកម្ម​ទូទាំងប្រទេស​លើក​ទី​1 បានកើត​នៅ​អាមេរិក​នា​ឆ្នាំ​1877 ដោយ​និយោជិត​ផ្លូវដែក រៀបចំឡើង ។
​ ​និយាយ​ជារួម កូដកម្ម​កើតមាន​នៅ​បណ្តា​ប្រទេស​ឧ​ហ្សា​ហូប​នីយកម្ម ហើយ​ដែល​នៅ​ទីនោះ ពលករ​មាន​សិទ្ធិ​នឹងធ្វើ​សកម្មភាព​ដោយ​សេរី​។ ប្រទេស​អង់គ្លេស បាន​កើតមាន​កូដកម្ម​តាំងពី​ទស​វ​ត្យ ទី​19​ម្លេះ ដោយសារតែ​អង់គ្លេស​មាន​បដិវត្តន៍​ឧស្សាហកម្ម​មុនគេ​។
​ ​គូ​បញ្ចា​ក់ថា នៅក្នុង​កូដកម្ម​ដែល​ពោរពេញ​ទៅដោយ​ការបត់បែន​នោះ មាន​ទស្សនាទាន​មួយ ទៀត​ដែល​គេ​ហៅថា​កូដកម្ម​ទូទៅ (General Strike)​ដែល​និយាយ​សំដៅ​ទៅលើ​ការឈប់​ធ្វើការ របស់​កម្មករ​ទាំងមូល ក្នុង​ផ្នែក​ឧស្សាហកម្ម​នៃ​តំបន់​ណាមួយ ឬ​របស់​ជាតិ​។ កូដកម្ម​ទូទៅ អាចធ្វើ ឡើង​ក្នុង​គោលបំណង​សេដ្ឋកិច្ច ដើម្បី​ដាក់​ការគៀបសង្កត់​ទៅលើ​និយោជក ឱ្យគេ​ទទួលយក​ល​ក្ខ័​ណ្ឌ ការងារ​ជា​ខ្សែសង្វាក់​មួយ​។ ជួនកាល កូដកម្ម​ទូទៅ​ក៏ត្រូវ​បាន​គេ​ប្រើ ដើម្បី​គោលបំណង​នយោបាយ សំដៅ​ទាមទារ​សម្បទាន​ណាមួយ​ពី​រដ្ឋាភិបាល ឬ​ក្នុង​គោលដៅ​ទំលាក់​រដ្ឋាភិបាល ដែល​កំពុងកាន់ អំណាច​។ ជាធម្មតា កូដកម្ម​នយោបាយ​តែង​ត្រូវបាន​ជំរុញ​ដោយ​ពួក​សហជីព ហើយ​ពង្រីក​ឱ្យ​ធំ ឡើង​ដោយ​ចលនា​អានាធិបតេយ្យ ។
​មាន​ឧទាហរណ៍​ជា​គំរូ​ជាច្រើន​ក្នុង​រៀង​កូដកម្ម​ទូទៅ​នេះ តួយ៉ាង​ដូចជា កូដកម្ម​ទូទៅ​នា​ឆ្នាំ​
1968 កើត​មាននៅ​ប្រទេស​បារាំង នៅពេលដែល​មហាវិទ្យាល័យ និង​កម្មករ​រួមគ្នា​បិទទ្វារ​ឧស្សា​-​ហក​ម្ម និង​មហាវិទ្យាល័យ​សំខាន់ៗ នា​ខែឧសភា និង​មិថុនា​។ កូដកម្ម​បានបញ្ចប់ ជាមួយ​កិច្ច​ព្រម ព្រៀង​មួយ ដែល​បង្កើន​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ និង​អនុញាតឱ្យ​កម្មករ​មាន​តំណាង ដែលមាន​អំណាច ជាង​មុន​នៅក្នុង​ការគ្រប់គ្រង​រោច​ក្រ ។
​ ​កូដកម្ម​ទូទៅ ទទួលបាន​ជោគជ័យ​ភាគច្រើន​នៅ​ប្រទេស​ណា ដែល​សហជីព​មាន​ទំនាក់ទំនង ជិតស្និទ្ធ​នឹង​គណៈបក្សនយោបាយ ។​
​ ​ ​ ​ ​ ​ ​ ​ ​ ​សមិទ្ធិ​

ក្រុមប្រឹក្សាសន្តិសុខ​ជាតិ (​អាមេរិក )

ក្រុមប្រឹក្សាសន្តិសុខ​ជាតិ (​អាមេរិក )
National Security Council
 
​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​អាមេរិក (​សរសេរ​កាត់​NSC-​អិន​អេស​ស៊ី​) ជា​អង្គភាព​របស់​ការិយាល័យ ប្រតិបត្តិ​ប្រធានាធិបតី ដែលមាន​ភារៈ​ជួយ​ប្រធានាធិបតី​អាមេរិក ក្នុងការ​បង្កើត និង អនុវត្តន៍​សេចក្តីសំរេច​អំពី សន្តិសុខ​ជាតិ ។ អង្គភាព​នេះ​បង្កើតឡើង​តាមរយៈ​ច្បាប់​សន្តិសុខ​ជាតិ (National Security Act)​នា​ឆ្នាំ​1947 ដែល​យោងតាម​ច្បាប់​នោះ លោក​ប្រធានាធិបតី​នឹង​ធ្វើជា​អធិបតី​នៃ​កិច្ចប្រជុំ​របស់​អិន​អេស​ស៊ី ហើយ​មាន​អ្នក​ចូល រួម​គឺៈ រដ្ឋមន្ត្រីការបរទេស , រដ្ឋមន្ត្រី​ការពារជាតិ ព្រមទាំង​លេខាធិការ​នៃ​កងទ័ពជើងគោក កងទ័ពជើងទឹក និង​កង ទ័ពអាកាស ។ នាយក​នៃ​ទីភ្នាក់ងារ​ចារកម្ម​កណ្តាល (​ស៊ី​អាយ​អេ​-CIA) មិនមែនជា​សមាជិក អិន​អេស​ស៊ី​ទេ ប៉ុន្តែ អាចបំពេញ​នាទី​ជាទី​ប្រឹក្សា​មួយ​បាន ។​
​នៅ​ឆ្នាំ​1949 សភា​អាមេរិក​បានធ្វើ​វិសោធនកម្ម​ច្បាប់​ផ្លាស់ប្តូរ​សមាសភាព​ក្រុមប្រឹក្សា​នេះ ដោយ​លេខា​-​ធិ​ការ​ទាំង​3​នៃ​កងទ័ព​បាន​ថយ​ចេញ ហើយ​អនុ​ប្រធានាធិបតី​បាន​ចូល​ជំនួស​វិញ​។ នាយអគ្គសេនាធិការ​ចំរុះ​របស់ កងទ័ព​បាន​ចូលរួម​កិច្ចប្រជុំ​ក្នុងនាម​ជាទី​ប្រឹក្សា​។ ប្រធានាធិបតី​អាច​ជ្រើសរើស​ទុកជាមុន ពី​ពេល​មួយ​ទៅ​ពេល​មួយ នូវ​មន្ត្រី​ផ្សេងទៀត ឱ្យ​ចូលរួម​ក្នុង​ក្រុមប្រឹក្សា ហើយ​ជាធម្មតា​មាន​មន្ត្រី​2០​រូប ឬ​លើសពីនេះ​តែង​ត្រូវបាន​អញ្ជើញ ឱ្យចូល​រួម​។ អិន​អេស​ស៊ី​មាន​បុគ្គលិក​4០​រូប ឬ​ជំនួយការ​ច្រើនជាង​នេះ ហើយ​ដឹកនាំ​បញ្ចា​ដោយ​ជំនួយការ​ប្រ​ធានា​-​ធិបតី​ទទួលបន្ទុក​សន្តិសុខ​ជាតិ ។​
​អិន​អេស​ស៊ី គ្មាន​អំណាច​ផ្ទាល់ខ្លួន មិនមាន​ការបោះឆ្នោត និង​មិនមាន​ធ្វើការ​សេចក្តីសំរេចចិត្ត​ទេ​។ សេចក្តី សំរេចចិត្ត​របស់​ប្រធានាធិបតី បន្ទាប់ពី​ការពិគ្រោះ​យោបល់​នៅក្នុង​អិន​អេស​ស៊ី គឺជា​សេចក្តី​បង្គាប់​អំពី​ការសំរេច ចិត្ត​សន្តិសុខ​ជាតិ (National Security Decision Directives-NSDD) ហើយ​ត្រូវបាន​យកទៅអនុវត្ត ដោយ​ផ្នែក​និតិប្រតិបត្តិ​នានា​នៃ​រដ្ឋាភិបាល​សហព័ន្ធ ។​
​បុគ្គលិក អិន​អេស​ស៊ី តាមដាន​ពិនិត្យ​ទំនាក់ទំនង​សន្តិសុខ​ជាតិ នៅក្នុង​ការិយាល័យ​មួយ​ដែល​គេ​ឱ្យឈ្មោះ ថា “​បន្ទប់​ស្ថានការណ៍​” (Situation Room) ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សេត​វិមាន និង​នៅក្នុង​ការិយាល័យ មួយទៀត​ឈ្មោះថា “​មជ្ឈមណ្ឌល​គ្រប់គ្រង​វិបត្តិ​” (Crisis Management Center) ដែលមាន​ទីតាំង​នៅក្នុង អាគារ​ការិយាល័យ​និតិប្រតិបត្តិ (Exeutive Offiece Building)​។ ទំនាក់ទំនង​ដែល​ត្រូវ​តាមដាន​ពិនិត្យ​នោះ រួមមាន បទបញ្ជា​នានា​របស់​ក្រសួង​បរទេស​ទៅកាន់​ស្ថានទូត​និង​ស្ថាន​បេសកម្ម​នានា សារ​ទាំងអស់​របស់​ក្រសួង ការពារជាតិ​ទៅកាន់​មេបញ្ជាការ​កងទ័ព​ទាំងអស់ ព្រមទាំង បទបញ្ជា​របស់​នាយអគ្គសេនាធិកា​រ​ចំរុះ​ទៅកាន់​មេ បញ្ច​ការ​តាម​ភូមិភាគ​នានា ។ ទិន្នន័យ​ចេញពី មជ្ឈមណ្ឌល​បញ្ចា​កងទ័ព​ជាតិ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន (Pentagon’s National Military Command Center) ដែល​ស្ថិតនៅ​ខូ​ឡូ​រ៉ា​ដូ ស្ព្រី​ង​(Colorado Springs)​នា​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​អាច នឹ​ងិ​ត្រូវគេ​បើក​មើលឃើញ​ភ្លាមៗ​លើ​ស្គ្រី​ន​កុំព្យូទ័រ​នានា​នៅក្នុង​“​បន្ទប់​សភាពការណ៍ ”​។​
​ក្រៅពី​ប្រធានាធិបតី ហារី ទ្រូ​ម៉ាន់ ; (Harry Truman) និង ដ្វា​យ អាយ​ស៊ិន​ហាវ​វើ​(Dwight Eisenho-wer )​ដែល​កោះប្រជុំ អិន​អេស​ស៊ី​ញឹកញាប់ ប្រធានាធិបតី​ដទៃទៀត​បាន​ផ្អែកលើ​កិច្ចប្រជុំ​អិន​អេស​ស៊ី​តិចតួច​ណាស់ ភាគច្រើន​ប្រធានាធិបតី​ទាំងនោះ​ផ្អែកលើ​កិច្ចប្រជុំ​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ច្រើនជាង ។ ប្រធានាធិបតី កេ​ណ្ណឺ​ឌី ប្រើប្រាស់​“​គណកម្មការ​ប្រតិបត្តិ ” មួយ​តូច​ជាង​(​ប្រមូលផ្តុំ​ដោយ​មន្ត្រី​សន្តិសុខ​ជាតិ​មួយចំនួន​)​ដែលមាន​ឈ្មោះថា អ៊ិ​ច​ខុម (ExComm)​ដើម្បី​ពិគ្រោះ​ពី​ស្ថានការណ៍​វិបត្តិ​នានា​ដូចជា វិបត្តិ​ប៊ែ​រ​ឡាំង​(Berlin Crisis) និង​វិបត្តិ មី​ស៊ី​ល​គូ​បា (Cuban Missile Crisis )​។​
​ប្រធានាធិបតី​លីន​ដុន ច​ន​សុន (Lyndon Johnson) បាន​ផ្អែកទៅលើ​ពេល​អាហារ​ថ្ងៃត្រង់​នា​ថ្ងៃ​អង្គា​រ៍ ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ និង​សង្គ្រាម នាយក​ស៊ី​អាយ​អេ​យ នាយអគ្គសេនាធិការ​ចំរុះ ទីប្រឹក្សា​សន្តិសុខ​ជាតិ ដើម្បី​រៀបចំ​គំរោង​យុទ្ធសាស្ត្រ​សំរាប់​សង្គ្រាម​វៀតណាម ។​
​រី​ឆាត និក​សុន​Rechard Nixon​ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ ហេន​រី គី​ស្សី​ង​ហ្គើ​(Henry Kissinger) ដែលជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់គាត់ ក្នុងការ​ធ្វើឱ្យ​ល្អប្រសើរ​នូវ​ទំនាក់ទំនង​ជាមួយ​ចិនប្រជាមានិត និង​សហភាព សូ​វៀត​ហើយ​មានពេលខ្លះ​គេ​បានដាក់​ឈ្មោះ​ឱ្យ​អ្នក​ទាំងពីរ​ថា “​ក្រុម​នៃ​បុរស​ទាំង​ទ្វេ​”(Two-man band) ។
​ជិ​មី ខា​ធើ រៀប​ចំការ​ស្រស់ស្រូប​ពេល​ព្រឺ​ក​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស ្រ ពម​ទាំង ទីប្រឹក្សា​សន្តិសុខ​ជាតិ ដើម្បី​ពិភាក្សា​ពី​រឿង​វិបត្តិ​ចំណាប់ខ្មាំង​នៅ​អ៊ីរ៉ង់ និង​ទំនាក់ទំនង​ជាមួយ​សូ​វៀត ។​
​រ៉ូ​ណា​ល់ រី​ហ្គែ​ន បាន​ប្រើប្រាស់​ក្រុម​ផែនការ​សន្តិសុខ​ជាតិ ដែល​រួមមាន​សមាជិក​នៃ​អិន​អេស​ស៊ី នាយក ស៊ី​អាយ​អេ​យ ទីប្រឹក្សា​សន្តិសុខ​ជាតិ និង​ជំនួយការ​នយោបាយ​ជាន់ខ្ពស់​របស់​សេត​វិមាន​។ រី​ហ្គែ​ន​គឺជា​ប្រធានាធិបតី ទីមួយ ដែល​ដាក់បញ្ចូល​ទីប្រឹក្សានយោបាយ​ទៅក្នុង​ការរៀបចំ​បង្កើត​សេចក្តីសំរេចចិត្ត​អំពី​សន្តិសុខ​ជាតិ ។​

សមិទ្ធិ

Tuesday 30 October 2012

​កូរ៉ុម​( Quorum )

កូរ៉ុម​( Quorum )

​កូរ៉ុម គឺជា​ចំនួន​អ្នកចូលរួម​ជា​ចាំបាច់​អប្បបរមា​(​តិច​បំផុត​) ដើម្បី​ធ្វើឱ្យ​ការបោះឆ្នោត ឬ​សកម្មភាព ផ្សេងៗ​ទៀត​របស់​ស្ថាប័ន ឬ​អង្គការ​មួយ​មាន​សុពលភាព​។ ជាទូទៅ កូរ៉ុម​តែង​ត្រូវបាន​កំណត់ថា​មាន​ចំនួន​ភាគ ច្រើន​ដាច់ខាត​(​ពាក់កណ្តាល​បូក​មួយ​) នៃ​ចំនួន​សមាជិក​រប​ស់​ស្ថាប័ន ឬ​អង្គការ​ណាមួយ ក៏ប៉ុន្តែ​ជួនកាល​គេ​អាច កំណត់​តិចជាង ឬ​ច្រើនជាង​ចំនួន​ភាគច្រើន​ដាច់ខាត​ក៏​អាច​បាន​។ ហេតុផល​ខ្លះ ដែល​តំរូវ​ឱ្យគេ​កំណត់​ចំនួន​កូរ៉ុម​តិច ជាង​ចំនួន​ភាគច្រើន​ដាច់ខាត គឺ​ដោយសារ​គេ​យល់ថា​កំរិត​នៃ​ប្រជាធិបតេយ្យ​ត្រូវបាន​ស្ថាបនា​ល្អ​ហើយ ហើយ​ការ កំណត់​ចំនួន​តិច​បែបនេះ គឺ​ដើម្បី​ធានា​ឱ្យ​ស្ថាប័ន ឬ​អង្គការ​ណាមួយ​នោះ​ប្រតិបត្តិការ​ទៅបាន​ងាយស្រួល​។ ឯការ កំណត់​ចំនួន​កូរ៉ុម​ច្រើនជាង​ចំនួន​ភាគច្រើន​ដាច់ខាត ជាធម្មតា​តែង​ត្រូវបាន​គេ​ពន្យល់ថា​ដើម្បី​ធានា​នូវ​ឯកភាព​ខ្ពស់​។
​ចំនួន​កូរ៉ុម​នៃ​ស្ថាប័ន ឬ​អង្គការ​នានា ត្រូវតែ​មានចែង​ក្នុង​រដ្ឋធម្មនុញ​ឬក៏​ច្បាប់​គោល​ឬក៏​ក្នុង​បទបញ្ជាផ្ទៃក្នុង របស់​ស្ថាប័ន ឬ​អង្គការ​នោះ ។​
​នៅក្នុង​ប្រតិបត្តិការ​របស់​អង្គការនីតិប្រតិបត្តិ​នៃ​ប្រទេស​មួយចំនួន អ្នកនយោបាយ​តែង​យក​បញ្ហា​កូរ៉ុម​មក រាំងស្ទះ​គ្នា ដោយ​គេ​នាំគ្នា​មិន​ចូលរួម​ប្រជុំ​ដើម្បី​កុំឱ្យ​គ្រប់​កូរ៉ុម​ដែល​ធ្វើឱ្យ​អង្គ​ប្រ​ជូំ​ណាមួយ​នោះ​គ្មាន​សុពលភាព ។ គេ​ធ្វើបែបនេះ​ដើម្បី​ជាការ​ប្រឆាំង​តប​នឹង​ខ្លឹមសារ​នៃ​របៀបវារៈ​ណាមួយ​ដែល​គេ​មិន​ពេញចិត្ត ។
​រដ្ឋសភា​កម្ពុជា នៅ​គ្រា​ដំបូង​ដែល​បង្កើតឡើង​នា​ឆ្នាំ​១៩៩៣​បានកំណត់​ចំនួន​កូរ៉ុម​ស្មើនឹង​៧​ភាគ​១០​នៃ​ចំនួន សមាជិកសភា​ទាំងមូល​។ ក៏ប៉ុន្តែ ក្នុង​សកម្មភាព​ជាប្រចាំ​របស់​ខ្លួន អវត្តមាន​របស់​អ្នកតំណាងរាស្ត្រ​បាន​បង្កើតជា ស្ថានភាព​ខ្វះកូរ៉ុម ជារឿយៗ​ដែល​ធ្វើឱ្យ​សម័យប្រជុំ​ពេលខ្លះ​មិនអាច​ដំណើរការ​ទៅបាន ហេតុនេះហើយ ទើប​រដ្ឋ សភា​កម្ពុជា​នីតិកាល​ទី​៣ បានធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង ដោយ​បន្ថយ​ចំនួន​កូរ៉ុម​មក​នៅត្រឹម​ចំនួន​៥០​បូក​១ សំរាប់​ការប្រជុំ ដែល​តំរូវឱ្យមាន​សំឡេង​៥០​បូក​១​ដើម្បី​អនុម័ត​។ សំរាប់​កម្មវត្ថុ​នៃ​របៀបវារៈ ដែល​ត្រូវការ​សំឡេង ២​ភាគ​៣​ដើម្បី​អនុម័ត ចំនួន​កូរ៉ុម​នៃ​សម័យប្រជុំ​សភាជាតិ​កម្ពុជា​នៅតែ​ត្រូវការ​៧​ភាគ​១០​នៃ​ចំនួន​សមាជិកសភា សរុប​ដដែល​។​
​នៅក្នុង​ព្រឹទ្ធសភា​កម្ពុជា​ឯណោះ​វិញ នា​កំណើត​ដំបូង​ឆ្នាំ​១៩៩៩ កូរ៉ុម​ត្រូវមាន​៧​ភាគ​១០​នៃ​ចំនួន​សមាជិក សរុប បន្ទាប់មក​បានធ្វើ​វិសោធនកម្ម​មាន​ខ្លឹមសា​ដូចគ្នា​នឹង​រដ្ឋសភា​ដែរ ។
 
​សមិទ្ធិ

Sunday 28 October 2012

របាយការណ៍សង្ខេបរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) ក្នុងសិក្ខាសាលាស្តីពី" ការប្រើប្រាស់​ភាសាខ្មែរលើប្រព័ន្ធផ្សព្វផ្សាយ" រាជបណ្ឌិត្យសភាកម្ពុជា









 រូបភាពខាងលើជាចំណងជើង​នៃអត្ថបទ និងបទ​បង្ហាញ​របស់វាគ្មិន ក្នុងពិធីបូកសរុបរបាយការណ៍សង្ខេប
របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) ក្នុងសិក្ខាសាលាស្តីពី" ការប្រើប្រាស់​ភាសាខ្មែរលើប្រព័ន្ធផ្សព្វផ្សាយ" រាជបណ្ឌិត្យសភាកម្ពុជា
ហើយ​ជាបញ្ហា ដែលមាន​ការរិះគន់យ៉ាងចាស់ដៃដល់ប្រព័ន្ធផ្សព្វផ្សាយ!
ដោយ ឡឹក ជំនោរ

Saturday 27 October 2012

ពិធី​ករ ពិធីការិនី ទទួល​ការ​រិះ​គន់ចំៗ

 
A-Coverក្នុង​សិក្ខាសាលា ស្ដី​ពី​​ប្រធាន​បទ​«ការ​​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​» កាល​ពី​ថ្ងៃ​២៥ តុលា ក្រុម​ពិធី​ករ​ពិធីការិនី បាន​ទទួល​រង​នូវ​ការ​រិះ​គន់ យ៉ាង​ពេញ​ទំហឹង ពាក់​ព័ន្ធ​នឹង​កំហុស​ឆ្គាំ​ឆ្គង​​ក្នុង​ពេល​ធ្វើ​អត្ថាធិប្បាយ​​។ ​ពិធីករ ពិធីការិនី ​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​ល្បី​ឈ្មោះ រួម​មាន​CTN My TV និង​បាយ័ន ត្រូវ​គេ​កត់​សម្គាល់​ថា ​ហាក់​ទក់​សាច់ ក្នុង​ការ​រិះគន់នេះ​ជាង​គេ​។
​ ក្រោម​ការ​ផ្ដួច​ផ្ដើម​រៀប​ចំ​​ដោយ​ក្រសួង​ព័ត៌មាន​ និង​​ក្រុម​ភាសា​ជាតិ​ភាសា​ខ្មែរ ​​នា​ឱកាស​នោះ មាន​​ពិធី​ករ ពិធី​ការិនី ​​អ្នក​សារព័ត៌មាន និង​បុគ្គលិក​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រមាណ​ជាង​៤០០​នាក់​នៅ​ទូទាំង​ប្រទេស ចូល​រួម​។ តារា​ដែល​លេច​​ធ្លោ ហើយ​លេច​មុខ​នា​ឱកាស​នោះ​រួម​មាន នាង​ស៊ឹម សូលីកា លោក​អេង រិទ្ធី នាង​ថន លក្ខិណា នាង​​រស់ សុធាវី​(ហង្ស​មាស) ឌីជេ​តាប៊ុយ លោក​ប៊ីអាយជី លោក​ភោ សុផានិត ​និង​អ្នក​អាន​ព័ត៌មាន ព្រម​ទាំង​តារា​ៗ​​ជា​ពិធីករ​ពិធីការិនី​ថ្មោង​ថ្មី​ យ៉ាង​ច្រើន​កុះ​ករ​​។ ​
DSC_0586អង្គ​វិធី​ទាំង​មូល បាន​លើក​ឡើង​នូវ​ចំណុច ខ្វះ​​ចន្លោះ​យ៉ាង​ច្រើន របស់​ពិធីករ និង​ពិធីការិនី​នា​ពេល​ចុង​ក្រោយ​។ ​ទោះ​យ៉ាង​ណា ​​ក្នុង​ពិធី​នោះ ក៏​បាន​រិះ​គន់​ចំពោះ​ការ​ដំឡើង​តួ​អក្សរ​ខុស​តាម​វចនានុក្រម និង​ការ​ចំពោះ​ខ្វះ​ខាត​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​មូល​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។ ​ក្រុម​គណអធិបតី និង​អ្នក​ចូល​រួម​បាន​ធ្វើ​ការ​រិះ​គន់​យ៉ាង​ចំ​ៗ ​ចំពោះ​ការ​អាន​​ពាក្យ​អគ្គនាយកដ្ឋាន ​របស់​ពិធីករពិធីការិនី​​ទូរទស្សន៍​បាយ័ន ​ថា អាក់​គៈ​នា​យៈកៈ​ដ្ឋាន ខណៈ​ដែល​ពាក្យ​នោះ ត្រូវ​គេ​​អាន​ថា អៈគៈ​នាយក់​ដ្ឋាន ​និង​មាន​បញ្ជាក់​ក្នុង​វចនានុក្រម​រួច​ទៅ​ហើយ​។ តាម​រយៈ​ការ​រិះ​គន់​នេះ នាង​ស៊ឹម សូលីកា ដែលឋិត​ក្នុង​អង្គ​ពិធី​នោះ​ដែរ ត្រូវ​គេ​កត់​សម្គាល់​ថា ​រង​​នូវ​ការ​អាម៉ាស​ជាង​គេ បើ​ទោះ​ជា​ការ​​វែកញែក​ដដែល​ៗ​នោះ មិន​បាន​បញ្ជាក់​ថា ​មាន​ពិធីករ​ពិធីការិនី​ណា​ខ្លះ បាន​អាន​បែប​នេះ​ក៏​ដោយ​។
DSC_0595ទោះ​យ៉ាង​ណា អង្គ​ពិធី​​នៅ​មិន​ទាន់​កំណត់​ថា ការ​អាន​របស់​ក្រុម​ទូរទស្សន៍​បាយ័ន គឺ​ជា​រឿង​ឆ្គាំឆ្គង​​ទាំង​ស្រុង​ទេ ដោយ​ខាង​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ គ្រាន់តែ​សន្យារ​​ថា​នឹង​​ស្រាវជ្រាវ ដើម្បី​ឲ្យ​ប្រាកដ​ថា ​​ការ​អាន​​អៈគៈ​នាយៈដ្ឋាន ​នោះ ជា​រឿង​ត្រឹម​ត្រូវ​ ឬ​​ក៏​អត់។ ​ចំពោះ​ការ​ប្រើ​ពាក្យ​បរទេស​​ ក្នុង​ពេល​អត្ថាធិប្បាយ​​កម្មវិធី​ក្នុង​ទូរទស្សន៍​​វិញ ត្រូវ​គេ​កត់សម្គាល់​ថា បាន​វាយ​ប្រហារ​ទៅ​កាន់​ពិធី​ករ ពិធីការិនី​ប្រចាំនៅ​ស្ថានីយ​ទូរទស្សន៍​My TV ពិសេស​គឺ​តាប៊ុយ ខ្លាំង​ជាង​គេ ពិសេស​ស្ទីល​និយាយ​ខ្មែរ​មិន​ច្បាស់​របស់​លោក​នា​ពេល​កន្លង​មក​។ អង្គ​វិធី​ទាំង​មូល និយាយ​ថា គឺ​ជា​​រឿង​សង្វេគ​ណាស់ ដែល​ពាក្យ​ខ្មែរ​ច្រើន​ឲ្យ​គគូក​បែរ​ជា​​យក​ពាក្យ​បរទេស មក​ប្រើ​​ច្រឡូក​ច្រឡំ ​ធ្វើ​ឲ្យ​វប្បធម៌​ និង​ភាសា​ខ្មែរ ​ច្របូក​ច្របល់​​។ ​លោក​ជំទាវ ចាន់ ធី អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​មាន​ប្រសាសន៍​ថា​ សូម​កុំ​យល់​ច្រឡំ​ថា ប្អូន​និយាយ​តុង​ខ្មែរ​មិន​ច្បាស់ ហើយ​បញ្ចូល​ពាក្យ​បរទេស​ច្រើន ​​មាន​មោទនភាព​ឲ្យ​សោះ ការ​ពិត​គឺ​អ្នក​ទស្សនា​ អ្នក​ស្ដាប់​គេ​សើច​ទៅ​វិញ​ទេ ​ហើយ​វា​មាន​ន័យ​​ត្រង់​មួយ​ទៀត គឺ​ប្អូន​កំពុង​តែ​បង្ហាញ​ពី​ភាព​កំសោយ​នៃ​ភាសា​ខ្មែរ និង​វប្បធម៌​​ជាតិ​របស់​ដូន​តា​ខ្មែរ ទៅ​កាន់​អ្នក​ទស្សនា​ជា​អន្តរជាតិ​ និង​នៅ​ក្រៅ​ប្រទេស ដែល​ស្រឡាញ់​ខ្មែរ​​។ ​
DSC_0589លោក​ជំទាវ​បន្ត​ថា ក្នុង​នាម​ជា​ពិធី​ករ​ពិធីការិនី មិន​គួរ​ស្នើ​ឲ្យ​អ្នក​ទស្សនា​ទះ​ដៃ ឬ​ស្រែក​ហ៊ោ​ក្នុង​ពេល​ដំណើរ​ការ​កម្មវិធី​តែ​រហូត​នោះ​ទេ ព្រោះ​នោះ​បង្ហាញ​ថា ពួក​គេ​អត់​មាន​សមត្ថភាព​ធ្វើ​អ្វី​ឲ្យ​ត្រូវ​ចិត្ត​របស់​ទស្សនិក​ជន​។ លោក​ជំទាវ​​មាន​ប្រសាសន៍​ថា បើ​​ការ​អត្ថាធិប្បាយ​របស់​ពិធីករពិធីការិនី​គ្រប់​រូប​ចេះ​លើក​ដាក់​សំឡេង​ក្នុង​ការ​និយាយ​បាន​ល្អ ហើយ​ធ្វើ​ឲ្យ​​គេ​ត្រូវចិត្ត គឺ​អ្នក​ទស្សនា​ពិត​ជា​ទះ​ដៃ ឬ​ស្រែក​ហ៊ោ​។ អញ្ចឹង​អ្នក​កាន់​កម្មវិធី​គួរ​រិះ​រក​អ្វី​​​ដែល​ល្អ​ ដើម្បី​កុំ​ឲ្យ​វគ្គ​ណា​​ក៏​សូម​សំឡេង​ទះ​ដៃ​មួយ ឈុត​ណា​ក៏​សុំ​សំឡេង​ហ៊ោ​មួយ ទើប​​កម្មវិធី​នោះ មាន​សំឡេង​កង​រំពង​​បែប​ហ្នឹង​។ ​នៅ​មាន​ចំណុច​មួយ​ទៀត ដែល​​អង្គ​ពិធី​ទាំង​មូល បាន​ធ្វើ​ការ​រិះ​គន់​យ៉ាង​ស្ទើរ​​​រញ្ជួយ​អង្គ​សិក្ខាសាលា​ផង​ដែរ នោះ​គឺ​ការ​ប្រើ​ពាក្យ​ថា ឡូយ​ ឬ​ឡូយ​ណាស់ របស់​ពិធីករ​ពិធីការិនី​​បែប​យុវវ័យ​ ស្ទើរ​តែ​គ្រប់​ស្ថានីយ​ទូរទស្សន៍​។ ​ក្រុម​អ្នក​ចោទ​សួរ និង​វាគ្មិន ​បញ្ជាក់​ថា ​ពាក្យ ឡូយ​ ​ឡូយ​ណាស់ ឬ​ឡូយ​មែន​ទែន​នេះ ​មាន​ន័យ​ថា ផ្ដេសផ្ដាស ឬ​ឈ្លើយ​ប៉ុណ្ណោះ ចុះ​ហេតុ​អ្វី​ក៏បែរ​ជា​នាំ​គ្នា​មក​និយាយ សំដៅ​​ថា​អស្ចារ្យ ឬ​ល្អ​ស្អាត​ទៅ​វិញ​។ ​
DSC_0691ក្រុម​អ្នក​វែក​ញែក​បាន​ស្វះ​ស្វែង​រក​ឯក​សារ និង ភស្ដុតាង​ជា​ច្រើន ​បញ្ជាក់​ថា ពាក្យ​ឡូយ​ ឬ​ឡូយ​ណាស់ ​មាន​ន័យ​ថា ឈ្លើយ ឬ​ខុស​គេ​របៀប​ផ្ដេសផ្ដាស​ទាំង​ស្រុង ដោយ​​មិន​គួរ​យក​មក​ប្រើ​ចំពោះ​តារា​សិល្បៈទាល់​តែ​សោះ​។ ​ការ​លើក​ឡើង​បែប​នេះ ​ហាក់​ដូច​ជា​សំដៅ​ដល់​កម្មវិធី​មួយ ដែល​ដាក់​ឈ្មោះ​ថា «​ឡូយ​៩» ​នោះ​ផង​ដែរ ដែល​កម្មវិធី​នេះ កំពុង​បំភ្លៃ​ពាក្យ​មិន​សម​គួរ​នេះ ធ្វើ​ឲ្យ​ក្មេង​ៗ យល់​ថា ពាក្យ​នោះ​​មាន​ន័យ​សមរម្យ​។ ​មាន​ពិធី​ករ​ពិធី​ការិនី​ជា​ច្រើន តែង​​លើក​ឡើង​ថា តារា​កិត្តិយស​នេះ ឬ​ខ្លួន​ឯង​ស្លៀក​ពាក្យ​​អញ្ចឹង​ឡូយ​ ឬ​ឡូយ​ណាស់ យ៉ាង​ស៊ាំ​មាត់ ដោយ​សូម្បី​តែ​​អត់​ដឹង​ថា ពាក្យ​នោះ​មាន​ន័យ​ដូច​ម្ដេច​? ​ក្នុង​នោះ​ការ​និយាយ​​ចាស៎​ៗ ញឹក​ស្អេក របស់​ពិធីការិនីតាម​លំនាំ​ពិធី​ការិនី​​ថៃ ក៏​ត្រូវ​គេ​លើក​ឡើង​ថា​ ជា​រឿង​មិន​សម​រម្យ​ផង​ដែរ​។ ​អង្គ​ពិធី​ទាំង​មូល បញ្ជាក់​ថា ​ពិធីករ​ពិធីការិនី​គឺ​ជា​មនុស្ស​សំខាន់​ណាស់ ដែល​​អាច​ឲ្យ​មនុស្ស​១៤​លាន​នាក់​នៅ​កម្ពុជា​ ពិសេស​ក្មេង​ៗ​ច្របូក​ច្របល់​តាម​បាន បើ​ពួក​គេ​ប្រើ​ពាក្យ​ណា​មួយ​ ដោយ​មិន​បាន​ស្រាវជ្រាវ ហើយ​មិន​ត្រឹម​ត្រូវ​។ ​
DSC_0615ក្នុង​នោះ​ សូម្បី​តែ​ការ​និយាយ​ថា អរគុណ​ធំ​ធំ​ ​ប្រើ​ពាក្យ​បេក្ខភាព​បេក្ខជនបែប​ច្របូក​ច្របល់​គ្នា​ ​និង​ការ​ប្រើ​ពាក្យ​ថា ដឹង​អត់ នឹក​បង​អត់ ​អី​ជា​ដើម ក៏​ត្រូវ​គេ​លើក​យក​មក​​លាត​ត្រដាង​ក្នុង​ន័យ​អវិជ្ជមាន​ដូច​គ្នា​​។ លោក​ជំទាវ​ចាន់ ធី បញ្ជាក់​ថា ពាក្យ​ខ្មែរ​គឺ​នឹក​បង​ឬ​អត់ ​ដឹង​ឬ​ទេ គឺ​មិន​មែន​​​នាំ​គ្នា​មក​ប្រើ​ពាក្យ​ទាំង​អស់​នេះ កាត់​ហើយ​ខុស​ពី​សំណៅ​ដើម​អញ្ចឹង​ឡើយ ព្រោះ​ពិធី​ករ​ពិធីការិនី និង​ប្រព័ន្ធ​ផលិតចម្រៀង ក៏​ដូច​ជា​អ្នក​កាសែត​ ​សំខាន់​ណាស់​ក្នុង​សាប​ព្រួស​ចំណុច​ត្រូវ​ ឬ​ខុស​ទាំង​នេះ​។ ក្រៅ​ពី​ការ​រិះ​គន់​​លើ​ពាក្យ​ពេចន៍ បញ្ហា​សំលៀក​បំពាក់ និង​ការ​តុប​តែង​ខ្លួន​របស់​ពិធី​ករ និង​ពិធី​ការិនី ក៏​ត្រូវ​គេ​លើក​ឡើង​ផង​ដែរ​។ តារា​ខ្លះ ដែល​តែង​ខ្លួន និង​ពាក់​គ្រឿង​ប្រដាប់​តុប​តែង​ខ្លួន​ហួស​ហេតុ ដែល​ស្ទើរ​​តែ​​មើល​មិន​ដឹង​ថា តើ​អ្នក​​ណា​ជា​តារា​​កិត្តិយស អ្នក​ណា​​ជា​ពិធីការិនី។
DSC_0703
DSC_0703លោក​ជំទាវ​បន្ត​ថា ពិធីការិនី​មិន​មែន​តុប​តែង​ខ្លួន​ហួស​ពី​តារា​​ដែល​មក​ច្រៀង​នោះ​ទេ ទោះ​នោះ​ជា​កម្មវិធី​តន្ត្រី​បែប​យុវវ័យ​ក៏​ដោយ ព្រោះ​ពិធីការិនី​ស្មើ​នឹង​​ម្ចាស់​ផ្ទះ ស្មើ​នឹង​អ្នក​សម្រប​សម្រួល អញ្ចឹង​បើ​​បើ​​ពួក​គេ​តែង​ខ្លួន​ហួស​ហេតុ​ពេក តើ​​អ្នក​មើល​គេ​គិត​យ៉ាង​ម៉េច ហើយ​ការ​តែង​ខ្លួន​ត្រូវ​គិត​ផង តើ​​វា​ល្អ​សម្រាប់​កម្មវិធី​យើង​ទេ ល្អ​សម្រាប់​មហាជន​ភាគ​ច្រើន​ទេ ពោល​គឺ​កុំ​ធ្វើ​ឲ្យ​​ដោយ​តម្រូវ​ចិត្ត​តែ​មនុស្ស​មួយ​ក្ដាប់​តូច​។ លោក​ជំទាវ ទទូច​ឲ្យ​ការ​អត្ថាធិប្បាយ​របស់​ពិធី​ករ​ ពិធី​ការិនី ត្រូវ​អាន​ពាក្យ​ខ្មែរ​ឲ្យ​ច្បាស់​ៗ ​កុំ​បន្លំ ហើយ​ត្រូវ​មាន​ដង្ហើម​ដក​ឲ្យ​បាន​ពីរោះ ​ហើយចំណុច​ទាំង​អស់​នេះ ដ្បិត​ថា ​នៅ​កម្ពុជា​មិនមាន​សាលា​បណ្ដុះ​បណ្ដាល តែ​​ក៏​សិក្សា​ស្វែង​យល់ និង​ស្រាវ​ឲ្យ​បាន​ល្អ​បន្តិច​ម្ដង​ៗ​នោះ​ផង​ដែរ​។
 
សូមអរគុណចំពោះប្រភព៖បុរសខ្មែរហ្សូម) នេះមិនមែន​ជាការផ្សាយឡើងវិញ​ដើម្បី​រកកម្រៃ​នោះ​ទេ ​គ្រាន់តែចង់រក្សាការផ្សាយដ៏ល្អ​មាន​ប្រយោជន៍នេះ​ជាឯកសារប៉ុណ្ណោះ! :)
 
 
 
 
 
 
 
 
 
 
 
 

Sunday 7 October 2012

ពាក្យៈ ម៉ាក់

          
ម៉ែ
( ន. ) ម្ដាយ ។ ហៅ​ម្ដាយ​មីង​ថា ម៉ែ​មីង ឬ ហៅ​ជីដូន​ថា ម៉ែ​យាយ ក៏​មាន ។ បុរាណ​ច្រើន​ហៅ​ស្ត្រី​ដទៃ​ដែល​មាន​វ័យ​ស្មើ​នឹង​មាតា​ថា ម៉ែ (រាប់​ថា​ជា​ពាក្យ​គោរព) ។



( ឧ. ) ពាក្យ​លាន់​មាត់​បន្លឺ​ជាមុន​ដោយ​អាការ​ក្រោធ​ឬ​ស្ងើច, ស្ញែង, ភ្ញាក់, តឹង​ចិត្ត, មាន​សេចក្ដី​ថា ម្ដាយ ! ឬ​ត្រូវ​គ្នា​នឹង​ពាក្យ​ថា ប៉ៃ!, យ៉ !, ព្ធ !, ព្ធយា !; ចួន​កាល​លាន់​មាត់​ថា ម៉ែ​កូន !, ម៉ែ​អញ ! ឬ​ថា ម៉ែ​អើយ ! (ម៉ែ​អ្ហើយ) ក៏​មាន ។ (វចខ.ជ.ណ កំណែ១)

Saturday 11 August 2012

ទស្សនាវដ្តីកម្ពុជសុរិយា​​ គ.ស. ១៩២៦-១៩២៧

គ.ស. ១៩២៦-១៩២៧

អត្ថបទ​ក្បាល​ទី ១ ខ្សែ​ទី ១ ដល់ ១២ ព.ស ២៤៧២ គ.ស ១៩២៦-២៧
B- ខ្សែ​១ ដល់ ១២
C- សេចក្ដី​ប្រារព្ធ
D- មាតិកា​រឿង
E- សេចក្ដី​បញ្ជាក់
១- ព្រះ​បន្ទូល​ក្រុម​ព្រះ​នរោត្ដម ភាណុ​វង្ស ពន្យល់​អំពី​បង្កើត​ទស្សនាវដ្ដី
២- កាលាមសូត្រ --ព្រះ​វិមល​ធម្ម ថោង ប្រែ​រៀបរៀង
៣- ប្រកាស --ក្រសួង​ព្រះរាជ​បណ្ណាល័យ១៣
៤- និយាយ​ពី​លោក អូគុស្ដប៉ាវី១៥
៥- មរណភាព លោក ប៉ានើចេរ១៩
៦- អធិប្បាយ​សង្ខេប​អំពី បឋម​សាសនៈ​របស់ --អ្នក​អង្គ​ម្ចាស់​ វឌ្ឍនា​ យាវង្ស​ អព្ភយឥស្សរា២០
៧- សេចក្ដី​បង្ហាញ​ប្រយោជន៍ --អ្នក​ឧកញ៉ា ជួន ហ៊ែល រៀបរៀង២៦
៨- ធម៌​ពុទ្ធ​ជ័យ​មង្គល(ពាហុំ) --ឧកញ៉ា​សុត្ដន្ដប្រីជា ឥន្ទ រៀបរៀង២៩
៩- អារាធនា​ធម្មកថិក​ឱ្យ​សម្ដែង​ធម៌ --ព្រះ​គ្រូ​វិមល​បញ្ញា​ អ៊ុម – ស៊ូរ ផ្ទៀង​ផ្ទាត់​កែ​សម្រួល ៣៤
១០- សេចក្ដី​រំលឹក​គុណ​លោក ឡឺរេស៊ីដង្គ --ដែល​បង្កើត​ព្រះរាជ​បណ្ណាល័យ៣៨
១១- វីរិយ​កថា --ឧកញ៉ា សុភា​ធិរាជ ស៊ូ រៀបរៀង៤០
១២- ពាក្យកាព្យ រឿង​ព្រះអង្គ​ម្ចាស់ ន.ភាណុ​វង្ស --ឃុន​រាម​តេជះ សេក ជា​អ្នក​តែង៤៤
១៣- ថេរបវត្ដិ​ព្រះ​គ្រូ​ធម្ម​ចរិយា​វង្ស អិត ចៅ​អធិការ វត្ត​ដំណាក់៦៥
១៤- សេចក្ដី​អធិប្បាយ​ទស​ជាតក៍​និង​បឋម​សម្ពោធ --ឧកញ៉ា វររៀង ជ័យ ជួន រៀបរៀង៦៩
១៥- ធម៌​ទេសនា​របស់ កំម៉ង់​ដង់ រូបែរត៍ អំពី​ពុទ្ធ​សាសនា​នៅ​ទីបេត៍ --លោក ជុំ ម៉ៅ ប្រែ​ជា​ភាសាខ្មែរ៩២
១៦- ពុទ្ធ​ពង្សាវតារ --មោន​សៀ ល្វី-ហ្វីណូត៍ រៀបរៀង១៤៩
១៧- កាយ​បរិភោគ​ទិ​វត្ថុ​កថា --ព្រះ​ញាណ​បវរ​វិជ្ជា ឯម រៀបរៀង៣០៨
១៨- និទាន​វចនៈ​ ពាក្យ​លំនាំ​ជា​ហេតុ​ជា​ទី​តម្កល់​ខាង​ដើម

 តំណភ្ជាប់ខ្លីចុចទីនេះ

ទស្សនាវដ្តីកម្ពុជសុរិយា​ គ.ស. ១៩២៧

គ.ស. ១៩២៧

អត្ថបទ​ក្បាល​ទី១ ខ្សែ​ទី ១ ព.ស ២៤៧០ គ.ស ១៩២៧
AA-សេចក្ដីបញ្ជាក់ Issue for (Nº 1)
A-ឆ្នាំ​គម្រប់ ២
B-ខ្សែ ១
D-បញ្ជី​រឿង
១- សេចក្ដី​បង្ហាញ​ប្រយោជន៍​នៃ​ទស្សនាវដ្ដី​កម្ពុជ​សុរិយា​ដល់​សាធារណ​ជន ព្រះអង្គ​ម្ចាស់ ក្រុម​ព្រះ នរោត្ដម ភាណុ​វង្ស ទី​អគ្គ​មហា​សេនាធិបតី អធិបតី --ក្រុម​កាន់កាប់​ការ រាជការ​ព្រះ​រាជ​បណ្ណាល័យ អធិប្បាយ ២៤
២- សេចក្ដី​សម្គាល់​អំពី​រូប ព្រះ​មេត្រី​ពោធិសត្វ ដែល​តាំង​នៅ​ក្នុង​ព្រះ​រាជ​បណ្ណាល័យ --អ្នកស្រី​ក្រមុំ ការ​ប៉ី ឡេស ជា​អ្នក​គ្រប់គ្រង​ព្រះរាជ​បណ្ណាល័យ​អធិប្បាយ ២៦
៣- អនុត្ដរិយសុត្ដ --ព្រះអង្គ​ម្ចាស់​សុធារស​បាន​រៀបរៀង​ជា​សម្រាយ​សុទ្ធ២៩
៤- រត្នត្រយ​បូជា --ព្រះ​គ្រូ​វិមល​បញ្ញា អ៊ុម ស៊ូរ អាចារ្យ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា​បាន​រៀបរៀង ៣៩
៥- សេចក្ដី​ដែល​អ្នក​អង្គ​ម្ចាស់​វឌ្ឍឆាយាវង្ស សូត្រ​ជា​ភាសា​បារាំង​នូវ​មុខ​សព​អ្នក​អង្គ​ម្ចាស់ សិង្ហរា --ក្រុម ការ ជុំ ម៉ៅ ធ្វើ​រាជការ​នូវ​ព្រះរាជ​បណ្ណាល័យ​ប្រែ​ជា​ភាសាខ្មែរ ៥៧
៦- ធម៌​ទេសនា​អំពី​ព្រះ​និព្វាន​របស់​លោក​កុំ​ម៉ង់​ដង្គរូបែរត៍ ដែល​សម្ដែង​នៅ​ព្រះរាជ​បណ្ណាល័យ​កាល​ពី​ថ្ងៃ ទី ៩ យូ​វាំង ឆ្នាំ ១៩២៧ --ក្រមការ ជុំ ម៉ៅ បាន​ស្រង់​យក​គោល​ធំ​ៗ​សូត្រ​ក្នុង​ឱកាស​នោះ​ជាមុន ដែល​សម្ដែង​ជា ភាសា​បារាំង ៦៣
៧- ពាក្យកាព្យ​បុរាណ អំពី​សីល ៥ របស់ --ឧកញ៉ា វង្សា​ស៌​ពេជ្ញ នង ៦៨
៨- គតិលោក​របស់ --ឧកញ៉ា សត្ដន្ដ​ប្រី​ជា​ឥន្ទ ត សេចក្ដី​អំពី​ខ្សែ១២ នៃ​សៀវភៅ​ទស្សនាវដ្ដី ឆ្នាំទី១ (មិនបានចុះ​ក្នុង​ទី​នេះ​ទេ ព្រោះ​មាន​បោះពុម្ព​ជា​សៀវភៅ​រួច​ហើយ)
អត្ថបទ​ក្បាល​ទី ១ ឆ្នាំ​ទី ២ ខ្សែ​ទី ២ ព.ស ២៤៧០ គ.ស ១៩២៧
B-ខ្សែ ២
D-បញ្ជី​រឿង
១- សេចក្ដី​ពណ៌នា​ប្រារព្ធ​របស់ --អ្នក​គ្រប់គ្រង​ព្រះរាជ​បណ្ណាល័យ ៨៥
២- សេចក្ដី​ពណ៌នា​មរណ​កិច្ច​របស់​ព្រះ​មហា​វិមលធម្ម ថោង ចាងហ្វាង​សាលា​បាលី​ជាន់ខ្ពស់ --ព្រះ​គ្រូវិមល បញ្ញា អ៊ុម ស៊ូ អាចារ្យ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ជា​អ្នក​រៀបរៀង ៨៩
៣- សេចក្ដី​ថ្លែង​គុណ ព្រះ​មហា​វិមលធម្ម​ថោង --ព្រះ​គ្រូ​សំ​ឃ​វិជ្ជា ហ.តាត អាចារ្យ​បង្រៀន​ភាសា​សំស្ក្រឹតសាលា​បាលី​ជាន់ខ្ពស់​អធិប្បាយ ១០៦
៤- សេចក្ដី​ប្រកាស​គុណ​បដិការ របស់​ព្រះ​មហា​វិមល​ធម្ម ថោង --ព្រះ​គ្រូ​សំសត្ថា ជ . ណាត អាចារ្យ​នៅ សាលា​បាលី​ជាន់​ខ្ពស់​ពណ៌នា១១៦
៥- គុណូបការានុស្សរណ​សច្ច​កិរិយា របស់​ព្រះ​មហា​វិមល​ធម្ម ថោង --ព្រះ​ញាណ​បវរ​វិជ្ជា អែម អាចារ្យ បង្រៀន​នៅ​សាលា​បាលី​ជាន់​ខ្ពស់​អធិប្បាយ ១៣២
៦- គុណកថា របស់​ព្រះ​មហា​វិមល​ធម្ម ថោង --ព្រះ​ពុទ្ធ​វង្ស ម៉ី អាំងស្បិកទ័រ ត្រួត​ត្រា​ការ​សិក្សា​បឋម វិជ្ជាប៉ែក​ខាង​ជើង​រៀបរៀង ១៤២
៧- សេចក្ដី​ពណ៌នា​កិត្តិគុណ របស់​ព្រះ​មហា​វិមល​ធម្ម​ថោង --ព្រះ​ញ្ញាណ​វិរិយឡុង អាចារ្យ​បង្រៀន​នៅ​សាលា បាលី​ជាន់​ខ្ពស់​ជា​អ្នកតែង ១៥៦
៨- កិត្តិ​គុណ​កថា របស់​ព្រះ​មហា​វិមល​ធម្ម​ថោង --អាចារ្យ អិត ហ៍ក គ្រូ​បង្រៀន​ក្នុង​សាលា​បាលី​ជាន់​ខ្ពស់ពណ៌​នា​សរសើរ ១៦៣
៩- កត​វេទី​កថា --ឧកញ៉ា​ភក្ដី​រាជា​យ៉ាំង សម្ដែង​រៀបរាប់​អំពី​គុណូបការ និង​គុណ​សម្បត្តិ​នៃ​ព្រះ​មហា​វិមល ធម្ម​ថោង ១៨៥
១០- កល្យាណមិត្ត​កថា --ឧកញ៉ា​សុធម្ម​ប្រី​ជា កង អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់​ពណ៌នា​អំពី​គុណ​សម្បត្តិព្រះ​មហា​វិមលធម្ម ថោង ១៩៣
១១- វណ្ណ​កិត្តិ​គុណ​កថា --ព្រះ​ធម្ម​បិដក​វិជ្ជា ហិម អាំងស្បិកទ័រ ត្រួតត្រា​ការ​សិក្សា​បឋម​វិជ្ជា​ប៉ែក​ខាង​ត្បូង ពណ៌នា​សរសើរ​គុណ​ព្រះ​មហា​វិមលធម្ម​ថោង ២០៦
១២- សេចក្ដី​សូត្រ​រំលឹក​គុណ ឧទ្ទិស​ផល​ចំពោះ​ព្រះ​មហា​វិមលធម្ម​ថោង ក្នុង​វេលា​ដែល​អ្នក​រាជការ​ក្នុង ព្រះរាជ​បណ្ណាល័យ​វេរភត្ត​ប្រគេន​ដល់​ព្រះសង្ឃ --ក្រមការ ជុំ ម៉ៅ ធ្វើ​រាជការ​នៅ​ព្រះ​បណ្ណាល័យ​អធិប្បាយ២១៦
១៣- ប្រកាស
អត្ថបទ​ក្បាល​ទី ១ ឆ្នាំ​ទី ២ ខ្សែ​ទី ៣ ព.ស ២៤៧០ គ.ស១៩២៧
B-ខ្សែ ៣
D-បញ្ជី​រឿង
១- សេចក្ដី​ពណ៌នា​អំពី​គុណធម៌​របស់​ព្រះ​មហា​វិមលធម្ម លោក ល្វី ហ្វីណូត៍ ចាងហ្វាង​សាលា​បារាំងសែស អេស្ដ្រែមអូរីយ៉ង ក្រមការ --ជុំ ម៉ៅ ធ្វើ​រាជការ​នៅ​ព្រះរាជ​បណ្ណាល័យ ប្រែ​ជា​ភាសា ខ្មែរ ២២៧
២- សេចក្ដី​អធិប្បាយ​អំពី​ថ្លើម​ថ្ម​ដែល​ឆ្លាក់​ជា​រូប​ព្រះពុទ្ធ​បរិនិព្វាន និង រឿង រាមកេរ្តិ៍ ម៉ាដឹមូអាហ្ស៊ែល សុយសានការប៉ឹឡែស​រៀបរៀង --ក្រមការ ជុំ ម៉ៅ ធ្វើ​រាជការ​នៅ​ព្រះរាជ​បណ្ណាល័យ ប្រែ​ជា​ភាសាខ្មែរ ២៣៥
៣- រឿង​សរណគមន៍ --ព្រះ​មហា​រាជ​ធម្ម ឌិត រាជា​គណៈ​វត្ត​ធម្ម​និមិត្រ​បុប្ផារាម ខេត្ត​បាត់ដំបង តែង ២៣៧
៤- អំពី​អវិជ្ជា និង វិជ្ជា(មហា​វារសំយុត្ដ ខ្សែ ១៦ និង បដិសម្ភទា ខ្សែ ៩) --ព្រះ​ញាណ​បវរ​វិជ្ជា អែម ចាងហ្វាង សាលា​បាលី​ជាន់ខ្ពស់ អធិប្បាយ ២៤៧
៥- អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ លោក ល្វី ហ្វីណូត៍ ចាងហ្វាង​សាលា​បារាំងសែស អេស្ដ្រែមអូរីយ៉ង អធិប្បាយ --ក្រមការ ជុំ ម៉ៅ ធ្វើ រាជការ​នៅ​ព្រះរាជ​បណ្ណាល័យ ប្រែ​ចេញ​ជា​ខេមរភាសា២៥៣
៦- សេចក្ដី​អធិប្បាយ​របស់ លោក ហង់រី គួរដុង ចាងហ្វាង​ក្រសួង​សិក្សាធិការ​ចាស់ ក្នុង​ប្រទេស​ឥណ្ឌូស៊ីន អំពី​សេចក្ដី​ចម្រើន​ក្នុង​ក្រុង​កម្ពុជា --ក្រមការ ជុំ ម៉ៅ ប្រែ​មក​ជា​ភាសាខ្មែរ២៦១
៧- គតិលោក --ឧកញ៉ា​សុត្ដន្ដប្រីជា ឥន្ទ រៀបរៀង២៧១
៨- រឿង​មហា​ភារត ១ កណ្ឌ --ព្រះ​ស្នេហា​សា​ទេព ក្រសេម​បណ្ឌិត រៀបរៀង២៨៥
៩- អំពី​អ្នក​តំណាង​ខេត្ត​កំពង់ចាម ដង្ហែ​គម្ពីរ និង វត្ថុ​ផ្សេងៗ ជា​របស់​សម្រាប់​ព្រះពុទ្ធ​សាសនា ចូល​មក ព្រះរាជ​បណ្ណាល័យ --ក្រមការ ជុំ ម៉ៅ អធិប្បាយ៣០៩
អត្ថបទ​ក្បាល​ទី ១ ឆ្នាំ​ទី ២ ខ្សែ​ទី ៤ ព.ស ២៤៧០ គ.ស ១៩២៧
B_ខ្សែ ៤
D_បញ្ជី​រឿង
១- សេចក្ដី​ស្រង់​អំពី​សំបុត្រ ១ ច្បាប់ ដែល លោក ល្វី ហ្វីណូត៍ ថ្លែង​សេចក្ដី​នឹង​ចុតហ្មាយ ព្រះអង្គ​ម្ចាស់ ក្រុម​ព្រះ នរោត្ដម ភាណុ​វង្ស អំពី​សេចក្ដី​ចំរើន​របស់​ព្រះរាជ​បណ្ណាល័យ --ក្រមការ ជុំ ម៉ៅ ប្រែ​ជាភាសាខ្មែរ៣២៣
២- ព្រះ​ធម្មចក្កប្បវត្តនសូត្រ --ព្រះ​មហា នន្ទ ប្រែ​ពី​បាលី​មក​ជា​ខេមរភាសា៣២៧
៣- សេចក្ដី​ពណ៌នា​តាម​គោល​ខ្លះ​ក្នុង​សេចក្ដី​អធិប្បាយ​របស់​លោក​ល្វី ហ្វីណូត៍ ដែល​មាន​សារ​បាន​ថា អំពី ក្បាច់​អលង្ការ ក្នុង​ប្រទេស​ឥណ្ឌូស៊ីន ម៉ាដឹម៉ូអាហ្ស៊ែលការប៉ឹឡែស ពណ៌នា​ប្រារព្ធ --ក្រមការ ជុំ ម៉ៅ ប្រែ ចេញ​ជា​ភាសាខ្មែរ៣៥៥
៤- អំពី​សាលា​បារាំងសែស​នៅ​ចុង​បូព៌ា​ប្រទេស --ក្រមការ ជុំ ម៉ៅ ប្រែ​ពី​ភាសា​បារាំង មក​ភាសាខ្មែរ៣៦៣
៥- ដើម​កំណើត​ប្រាសាទ​អង្គរ​លោក ល្វី ហ្វីណូត៍ ចាងហ្វាង​សាលា​បារាំងសែស​នៅ​ចុង​បូព៌ា​ប្រទេស អធិប្បាយ --ក្រមការ ជុំ ម៉ៅ ធ្វើ​រាជការ​នៅ​ព្រះរាជ​បណ្ណាល័យ​ប្រែ​ជា​ខេមរភាសា (ត)៣៩៥
៦- គតិលោក​ឬ​ច្បាប់​ទូន្មាន​ខ្លួន --ឧកញ៉ា​សុត្ដន្ដប្រីជា ឥន្ទ រៀបរៀង (ត) (អត្ថបទ​គតិលោក​នេះ មិន​បាន លើក​យក​មក​បោះពុម្ព​ថ្មី​ទេ ព្រោះ​មាន​ចេញ​ផ្សាយ​ជា​សៀវភៅ​រួច​ហើយ )
អត្ថបទ​ក្បាល​ទី ២ ឆ្នាំ​ទី ២ ខ្សែ​ទី ៥ ព.ស ២៤៧០ គ.ស ១៩២៧
B-ខ្សែ​៥
D-បញ្ជី​រឿង
១- ព្រះរាជ​កំណត់​ពិធី​បុណ្យ​រាជាភិសេក ព្រះករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស ព្រះចៅ​ក្រុង កម្ពុជា ធិបតី --សុផានុវង្ស៤០៧
២- តាំង​តុ​សៀវភៅ​របស់​ព្រះរាជ​បណ្ណាល័យ​កម្ពុជា​ក្នុង​ឱកាស​បុណ្យ រាជាភិសេក ព្រះករុណា​ព្រះ​បាទ សម្ដេច​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស --អ្នកស្រី ស៊ុយ សាន ការប៉ឹឡែស អធិប្បាយ៤៣៨
៣- អំពី​ព្រះ​បាទ​សម្ដេច​ព្រះ​សីហនុ​វរ្ម័ន ស៊ីសុវាងវង្ស ព្រះចៅ​ក្រុង​លាវ ស្ដេច​ចូល ក្រសាល​ក្នុង​ព្រះរាជបណ្ណាល័យ កម្ពុជា៤៤០
៤- សេចក្ដី​អធិប្បាយ ពី​ព្រះរាជ​បណ្ណាល័យ​របស់ --លោក ស៊ីលវាំងឡេវី ចាងហ្វាង​ចាស់​សាលា​បារាំង ជប៉ុន​នៅ​ក្រុង​តូក្យូ​ស្រង់​មក​ពី​ទស្សនាវដ្ដី យី ប៉ុន ឈ្មោះ យ៉ុង. អ៊ាស៤៤២
អត្ថបទ​ក្បាល​ទី ២ ឆ្នាំ​ទី ២ ខ្សែ​ទី ៦ ព.ស ២៤៧០ គ.ស ១៩២៧
B-ខ្សែ ៦
D-បញ្ជីរឿង ខ្សែ​ទី ៦
១- អំពី​ចេតិយ​បុរាណ​ក្នុង​ស្រុក​លង្កា លោក​ហុការត៍​ចាងហ្វាង​ក្រសួង​រិះរក​ក្បាច់​រចនា​បុរាណ​ក្នុង​ស្រុក លង្កា រៀបរៀង --ក្រមការ ជុំ ម៉ៅ ធ្វើការ​នៅ​រាជបណ្ណាល័យ​កម្ពុជា​ប្រែ​ជា​ភាសា ខ្មែរ៤៤៨
២- មរណានុស្សតិ​កម្មដ្ឋាន​ពិស្ដារ --ព្រះ​គ្រូ​វិមល​បញ្ញា អ៊ុម ស៊ូរ អាចារ្យ​ក្នុង​រាជបណ្ណាល័យ​កម្ពុជា ប្រែចេញ​ពី​បាលី​វិសុទ្ធិមគ្គ៤៥៥
៣- អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ (ត​គ្នា​ពី​ខ្សែ​ទី​៤) លោក​ល្វី​ហ្វីណូត៍​អាចារ្យ​បង្រៀន​ឧត្ដម​វិជ្ជា​សាលា​កូ ឡែសដឺហ្វ្រង្ស​នៅ​ក្រុង​ប៉ារីស ជា​អ្នក​អធិប្បាយ --ក្រមការ ជុំ ម៉ៅ ធ្វើ​រាជការ​នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជាប្រែ​ចេញ​ជា​ភាសាខ្មែរ៤៨២
៤- គតិលោក ឬ​ច្បាប់ ទូន្មាន​ខ្លួន --ឧកញ៉ា​សុត្ដន្ដប្រីជា ឥន្ទ រៀបរៀង ( អត្ថបទ​នេះ​មិន​បាន​ចុះ​ផ្សាយ​ទេ ព្រោះ​មាន​បោះ​ចេញ​ជា​សៀវភៅ​ហើយ)
អត្ថបទ​ក្បាល​ទី ២ ឆ្នាំ​ទី ២ ខ្សែ​ទី ៧ ព.ស ២៤៧០ គ.ស ១៩២៧
B-ខ្សែ ៧
D-បញ្ជី​រឿង ៧
១- សេចក្ដី​អធិប្បាយ​ពន្យល់ អំពី​ជើង​ទៀន​វស្សា ដែល​មាន​ធ្លាក់​រឿង​រាមកេរ្តិ៍ --អ្នកស្រី ស៊ុយ សាន ការប៉ឺនឡែស អធិប្បាយ​ក្រមការ ជុំ ម៉ៅ ប្រែ​ជា​ភាសាខ្មែរ៥០៥
២- ធម៌​ទេសនា​អំពី​ព្រះនិព្វាន​របស់ លោក​កុំម៉ង់ដង់ រូបែរត៍ ចាងហ្វាង​សាលា​បារាំងសែស ចិន នៅ​ស្រុក ចឹក្វាង(កូសាំងស៊ីន) --ក្រមការ ជុំ ម៉ៅ ប្រែ​ជា​ភាសាខ្មែរ៥០៨
៣- រាយការណ៍​អំពី​ទៅ​ពិនិត្យ​វត្ត​ខ្មែរ​ក្នុង​ខេត្ដ កូសាំងស៊ីន --ព្រះ​គ្រូ​សង្ឃ​វិជ្ជា តាត អាចារ្យ​បង្រៀន​ភាសាសំស្ក្រឹត​នៅ​សាលា​បាលី​ជាន់ខ្ពស់​អធិប្បាយ៥៤៥
៤- មរណានុស្សតិ​កម្មដ្ឋាន --ព្រះ​គ្រូ​វិមល​បញ្ញា អ៊ុម ស៊ូរ អាចារ្យ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ប្រែ​ចេញ​ពី បាលី​វិសុទ្ធិមគ្គ(ត​ចប់)៥៧០
អត្ថបទ​ក្បាល​ទី​ ២ ឆ្នាំ​ទី ២ ខ្សែ​ទី ៨ ព.ស ២៤៧១ គ.ស ១៩២៧
B-ខ្សែ ៨
D-បញ្ជីរឿង
១- អំពី​ផ្លិត និង​គ្រែ​ធម្មាសនៈ ដែល​មាន​រចនា​ជា​រូប​ខាង​ព្រាហ្មណ៍​សាសនា និង​ខាង​ពុទ្ធសាសនា៥៩១
២- អភិធម្ម​វិភាគ --ព្រះ​ញាណ​បវរ​វិជ្ជា ឯម ចាងហ្វាង​សាលា​បាលី​ជាន់ខ្ពស់ រៀបរៀង៥៩៣
៣- សុវិជ្ជា --ថី ធ គឹមហាក់ ជា​អ្នក​ត្រួតត្រា​ការ​ខ្សែលួស នៅ​ខណ្ឌ​មោងឬស្សី រៀបរៀង៦០៥
៤- សេចក្ដី​រាយការណ៍ អំពី​ដំណើរ​ទៅ​ក្នុង​ដែន​កូសាំងស៊ីន​ចំពោះ​ខែត្រ​ដែល មាន​វត្ត​លោកសង្ឃ​ខ្មែរ--ព្រះ​គ្រូ សង្ឃ​វិជ្ជា ហ. តាត អាចារ្យ​បង្រៀន​សំស្ក្រឹត​នៅ​សាលា​បាលី​ជាន់ខ្ពស់ រៀបរៀង (ត)៦១៦
អត្ថបទ​ក្បាល​ទី ២ ឆ្នាំ​ទី ២ ខ្សែ​ទី ៩ ព.ស ២៤៧១ គ.ស ១៩២៧
B-ខ្សែ ៩
D-បញ្ជីរឿង
១- អភិធម្ម​វិភាគ --ព្រះ​ញាណ​បវរ​វិជ្ជា ឯម ចាងហ្វាង​សាលា​បាលី​ជាន់ខ្ពស់ រៀបរៀង (ត​ចប់ )៦៤១
២- គតិលោក ឬ ច្បាប់​ទូន្មាន​ខ្លួន --ឧកញ៉ា​សុត្ដន្ដប្រីជា ឥន្ទ រៀបរៀង (មិន​មាន​ចុះ​ផ្សាយ​ទេ ព្រោះ​មានបោះពុម្ព ជា​សៀវភៅ​ហើយ )
៣- សេចក្ដី​រាយការណ៍​អំពី​ដំណើរ​ទៅ​កាន់​ស្រុក​កូសាំងស៊ីន ចំពោះ​ខេត្ដ​ដែល​មាន​វត្ត​លោកសង្ឃ​ខ្មែរ --ព្រះសង្ឃ​វិជ្ជា ហ តាត អាចារ្យ​បង្រៀន​សំស្ក្រឹត​នៅ​សាលា​បាលី​ជាន់ខ្ពស់​អធិប្បាយ (ត)៦៥៨
អត្ថបទ​ក្បាល​ទី ២ ឆ្នាំ​ទី ២ ខ្សែ​ទី ១០ ព.ស ២៤៧១ គ.ស ១៩២៧
B-ខ្សែ ១០
D-បញ្ជីរឿង
១- ប្រវត្ដិ​ព្រះពុទ្ធរូប​ពុម្ព សាស្ត្រាចារ្យ សេដេស ចាងហ្វាង​សាលា​បារាំងសែស​នៅ​ក្រុង​ហាណូយ រៀបរៀង​ជា​ភាសា​សៀម --ព្រះ​មហា​ពិទូរក្រសេមគន្ថរចន​បណ្ឌិត នៅ​ព្រះរាជ​បណ្ណាល័យ ប្រែ​ជា​ភាសាខ្មែរ៦៨៩
២- គតិលោក ឬ ច្បាប់​ទូន្មាន​ខ្លួន --ឧកញ៉ា​សត្ដន្ដប្រឹជាឥន្ទ រៀបរៀង (ត) (អត្ថបទ​នេះ មិន​មាន​ចុះ ផ្សាយទេ ព្រោះ​មាន​បោះពុម្ព​ជា​សៀវភៅ​ហើយ )
៣- សេចក្ដី​រាយការណ៍​អំពី​ដំណើរ​ទៅ ស្រុក​កូសាំងស៊ីន​ចំពោះ​ខេត្ដ​ដែល​មាន​វត្ត លោកសង្ឃ​ខ្មែរ --ព្រះ​គ្រូ សង្ឃ​វិជ្ជា ហ តាត អាចារ្យ​បង្រៀន​សំស្ក្រឹត​នៅ​សាលា​បាលី​ជាន់ខ្ពស់ អធិប្បាយ (ត​ចប់)៦៩៧
អត្ថបទ​ក្បាល​ទី ២ ឆ្នាំ​ទី ២ ខ្សែ​ទី ១១ ព.ស ២៤៧១ គ.ស ១៩២៧
B-ខ្សែ ១១
D-បញ្ជីរឿង
១- ប្រវត្តិ​ព្រះពុទ្ធរូប​ពុម្ព សាស្ត្រាចារ្យ សេដេស រៀបរៀង​ជា​ភាសា​សៀម --ព្រះ​ស្នេហា​សា​ទេព បណ្ឌិត​នៅព្រះរាជ​បណ្ណាល័យ ប្រែ​ជា​ភាសាខ្មែរ៧១៩
២- អំពី​លំនាំ​ដើម​ហេតុ នៃ​ការ​ដែល​បាន​ស្គាល់​ប្រាសាទ​អង្គរ លោក វិគ ទ័រ គោលូបែហ្វ អគ្គលេខាធិការនៅ​សាលា​បារាំងសែស នា​ចុង​បូព៌ា​ប្រទេស អធិប្បាយ --ក្រមការ ជុំ ម៉ៅ ប្រែ​ជា​ភាសាខ្មែរ៧២៨
៣- គតិលោក ឬ​ច្បាប់​ទូន្មាន​ខ្លួន --ឧកញ៉ា​សុត្ដន្ដប្រីជាឥន្ទ រៀបរៀង(ត) (អត្ថបទ​នេះ​មិន​មាន​ចុះ​ផ្សាយ​ទេព្រោះ​មាន​បោះ​ជា​សៀវភៅ​ហើយ)
៤- កោស​ជ ឬ សេចក្ដី​ខ្ជិលច្រអូស​ពាក្យ​របស់ --ថី ឆ គឹម ហាក់ ធ្វើ​រាជការ​ក្នុង​មន្ទីរ​ប៉ុស្តិ៍​ខ្សែលួស​ក្រុង​ភ្នំពេញ រៀបរៀង៧៥០
៥- សេចក្ដី​រាយការណ៍​អំពី​អ្នក​តំណាង​ខេត្ដ​កំពត នាំ​ប្រាក់ ចំនួន​១០០០រៀល មក​ជូន​ព្រះរាជ​បណ្ណាល័យកម្ពុជា --ក្រម​ការ ជុំ ម៉ៅ ធ្វើ​រាជការ​ក្នុង​ព្រះរាជ​បណ្ណាល័យ អធិប្បាយ៧៥៩
អត្ថបទ​ក្បាល​ទី ២ ឆ្នាំ​ទី ២ ខ្សែ​ទី ១២ ព.ស ២៤៧១ គ.ស ១៩២៧
B-ខ្សែ (១២)
D-បញ្ជីរឿង
១- ប្រវត្តិ​ព្រះពុទ្ធរូប​ពុម្ព សាស្ត្រាចារ្យ សេដេស ចាងហ្វាង​សាលា​បារាំងសែស​នៅ​ចុង​បូព៌ា​ប្រទេស ហាណូយ រៀបរៀង​ជា​ភាសា​សៀម --ព្រះ​មហា​ពិទូរ​ក្រសេម​បណ្ឌិត​នៅ​ព្រះរាជ​បណ្ណាល័យ​ប្រែ​ជាភាសាខ្មែរ (ត​ចប់)
២- អំពី​លំនាំដើម​ហេតុ​នៃ​ការ​ដែល​បាន​ស្គាល់​ប្រាសាទ​អង្គរ លោក​វិក​ទ័រ​គោលូបែហ្វ អគ្គលេខាធិការ នៅ​សាលា​បារាំងសែស​នា​ចុង បូព៌ា​ប្រទេស​អធិប្បាយ --ក្រមការ ជុំ ម៉ៅ ប្រែ​ចេញ​ជា​ភាសាខ្មែរ (ត​ចប់)
៣- គតិលោក ឬ ច្បាប់​ទូន្មាន​ខ្លួន --ឧកញ៉ា​សុត្ដន្ដប្រីជា ឥន្ទ រៀបរៀង (ត) (អត្ថបទ​នេះ​មិន​មាន​ចុះ ផ្សាយ​ទេ ព្រោះ មាន​បោះពុម្ព​ជា​សៀវភៅ​ហើយ)
តំណភ្ជាប់ខ្លីចុចទីនេះ

ទស្សនាវដ្តីកម្ពុជសុរិយា គ.ស. ១៩៣០

គ.ស. ១៩៣០

អត្ថបទ​ក្បាល​ទី​៣ ខ្សែ​ទី ១ ឆ្នាំ​ទី ៣ ព.ស ២៤២៧ គ.ស ១៩៣០
BB-សេចក្ដីបញ្ជាក់ Issue for (Nº 1)
CC-សេចក្ដីប្រារព្ធ Issue for (Nº 1)
A-ឆ្នាំ​គម្រប់ ៣
B-ខ្សែ ១
D-បញ្ជី​រឿង
១- ប្រសាសន៍​លោក​គូវែរណើរហ្ស៊េណេរ៉ាល់ ចំពោះ​នឹង​បណ្ដា​រាស្ត្រ​ខ្មែរ​ក្នុង​ដែន​កូសាំងស៊ីន ខាង
ទិសនិរតី --ព្រះ​គ្រូ​ព្រះសង្ឃ​វិជ្ជា តាត អាចារ្យ​បង្រៀន​ភាសា​សំស្ក្រឹត នៅ​សាលា​បាលី​ជាន់ខ្ពស់
អធិប្បាយ
២- មិលិន្ទបញ្ហា --ព្រះ​គ្រូ​វិមល​បញ្ញា អ៊ុម ស៊ូរ​អាចារ្យ​នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ប្រែ​ពី​បាលី
៣- គតិលោក ឬ​ច្បាប់​ទូន្មាន​ខ្លួន --ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ រៀបរៀង (ត) គតិលោក និង មិលិន្ទបញ្ហា​នេះ
(មិន​បាន​ចុះ​ក្នុង​នេះ​ទេ ព្រោះ​មាន​បោះ​សៀវភៅ​ដោយ​ឡែក​ហើយ)
៤- រឿង​មហា​ភារតយុទ្ធ --ព្រះ​មហា​ពិទូរ ក្រសេម គន្ថរចន​បណ្ឌិត នៅ​ព្រះរាជ​បណ្ណាល័យ ប្រែ​ចេញ​ពី
សៀម​មក​ជា​ភាសាខ្មែរ (ត​ពី​ខ្សែ ៣ នៃ​ឆ្នាំ​ទី​២)
២៧
អត្ថបទ​ក្បាល​ទី​៣ ខ្សែ​ទី ២ ឆ្នាំ​ទី ៣ ព.ស ២៤២៧ គ.ស ១៩៣០
B-ខ្សែ ២
D-បញ្ជី​រឿង
១- សេចក្ដី​អធិប្បាយ​អំពី​រូប​សំរឹទ្ធ ១ ដែល​មាន​មុខ ៤ នឹង​ដៃ ៤ --អ្នកស្រី ស៊ុយ សាន ការប៉ឹឡែស អធិប្បាយ៤៥
២- មិលិន្ទបញ្ហា --ព្រះ​វិមល​បញ្ញា អ៊ុម ស៊ូរ អាចារ្យ​នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ប្រែ​ចេញ​ពី​បាលី (ត)
៣- គតិលោក ឬ ច្បាប់​ទូន្មាន​ខ្លួន --ឧកញ៉ា​សុត្ដន្ដប្រីជា ឥន្ទ រៀបរៀង (ត) (មិលិន្ទបញ្ហា និង​គតិលោក មិន
មាន​ចុះ​ផ្សាយ​ទេ ព្រោះ​មាន​បោះពុម្ព​ជា​សៀវភៅ​ហើយ)
៤- រឿង​មហា​ភារតយុទ្ធ --ព្រះ​មហា​ពិទូរ​ក្រសេម គន្ថរចន​បណ្ឌិត​នៅ​ព្រះរាជ​បណ្ណាល័យ ប្រែ​ចេញ​ពី​សៀម
មក​ជា​ភាសាខ្មែរ (ត)
៤៧
អត្ថបទ​ក្បាល​ទី​៣ ខ្សែ​ទី ៣ ឆ្នាំ​ទី ៣ ព.ស ២៤៧២ គ.ស ១៩៣០
B-ខ្សែ ៣
D-បញ្ជី​រឿង
១- សេចក្ដី​អធិប្បាយ​អំពី​រូប​ព្រះ​ពោធិសត្វ អវលោកិតេស្វរៈ ១ អង្គ​នៅ​ក្នុង​ព្រះបរមរាជវាំង ក្រុង​ភ្នំពេញ
--អ្នកស្រី ស៊ុយ សាន ការប៉ឹឡែស អធិប្បាយ
៦៩
២- មិលិន្ទបញ្ហា --ព្រះ​វិមល​បញ្ញា អ៊ុម ស៊ូរ អាចារ្យ​នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ប្រែ​ចេញ​ពី​បាលី (ត)
៣- គតិលោក ឬ​ច្បាប់​ទូន្មាន​ខ្លួន --ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ រៀបរៀង (ត) (មិលិន្ទបញ្ហា និង​គតិលោក​នេះ មិន
បាន​ចុះ​ក្នុង​នេះ​ទេ ព្រោះ​មាន​បោះ​សៀវភៅ​ដោយ​ឡែក​ហើយ )
៤- រឿង​មហា​ភារយុទ្ធ --ព្រះ​មហា​ពិទូរ ក្រសេម គន្ថរចន​បណ្ឌិត នៅ​ព្រះរាជ​បណ្ណាល័យ ប្រែ​ពី​ភាសា​សៀម៧១
អត្ថបទ​ក្បាល​ទី​៣ ខ្សែ​ទី ៤ ឆ្នាំ​ទី ៣ ព.ស ២៤៧៣ គ.ស ១៩៣០
B-ខ្សែ ៤
D-បញ្ជី​រឿង
១- អំពី​ព្រះពុទ្ធរូប​សំរឹទ្ធ ១ អង្គ គ្រា​មារ​វិជ័យ​ដែល​មាន​នៅ​ក្នុង​ព្រះរាជ​បណ្ណាល័យ --ម៉ាដឹម៉ូអាហ្សែល ស៊ុយសានការប៉ឹឡែស អធិប្បាយ៩៣
២- បាឋកថា​ក្រុមព្រះ​ដំ​រុង​រាជានុភាព អំពី​មូលហេតុ​នៃ​ការ​ព្រះ​សាសនា​ស្រុក​សៀម --ព្រះ​មហា​ពិទូរ ក្រសេម
ប្រែ​ជា​ភាសាខ្មែរ
៩៥
៣- មិលិន្ទបញ្ហា --ព្រះ​គ្រូ​វិមល​បញ្ញា អ៊ុម ស៊ូរ អាចារ្យ​នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ប្រែ​ចេញ​ពី​បាលី (ត)
៤- គតិលោក ឬ​ច្បាប់​ទូន្មាន​ខ្លួន --ឧកញ៉ា​សុត្ដន្ដប្រីជា ឥន្ទ រៀបរៀង (ត)(គតិលោក​និង មិលិន្ទបញ្ហា មិន​បាន
ចុះ​ក្នុង​នេះ​ទេ ព្រោះ​មាន​បោះ​សៀវភៅ​ដោយ​ឡែក​ហើយ)
៥- រឿង​មហា​ភាតរ​យុទ្ធ --ព្រះ​មហា​ពិទូរ​ក្រសេម គន្ថរចន​បណ្ឌិត នៅ​ព្រះរាជ​បណ្ណាល័យ ប្រែ​ពី​ភាសា
សៀម (ត)
១០៣
អត្ថបទ​ក្បាល​ទី​៣ ខ្សែ​ទី ៥ ឆ្នាំ​ទី ៣ ព.ស ២៤២៧ គ.ស ១៩៣០
B-ខ្សែ ៥
D-បញ្ជី​រឿង
១- បាឋកថា​ក្រុមព្រះ​ដំ​រុង​រាជានុភាព អំពី​មូលហេតុ​នៃ​ការ​ព្រះ​សាសនា​ស្រុក​សៀម --ព្រះ​មហា​ពិទូរ ក្រសេម
គន្ថរចន​បណ្ឌិត នៅ​ព្រះរាជ​បណ្ណាល័យ​ប្រែ​ពី​ភាសា​សៀម​មក​ជា​ភាសាខ្មែរ (ត)
១២៥
២- មិលិន្ទបញ្ហា --ព្រះ​គ្រូ​វិមល​បញ្ញា អ៊ុម ស៊ូរ អាចារ្យ​នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ប្រែ​ពី​បាលី​មក​ជា​ភាសា
ខ្មែរ (ត)
៣- គតិលោក ឬ​ច្បាប់​ទូន្មាន​ខ្លួន --ឧកញ៉ា​សុត្ដន្ដប្រីជា ឥន្ទ រៀបរៀង (ត) (គតិលោក និង​មិលិន្ទបញ្ហា មិន​បាន
ចុះ​ក្នុង​នេះ​ទេ ព្រោះ​មាន​បោះពុម្ព​ជា​សៀវភៅ​ដោយ​ឡែក​ហើយ )
៤- រឿង​មហា​ភារយុទ្ធ --ព្រះ​មហា​ពិទូរ ក្រសេម គន្ថរចន​បណ្ឌិត នៅ​ព្រះរាជ​បណ្ណាល័យ ប្រែ​ពី​ភាសា
សៀម​មក​ជា​ភាសាខ្មែរ(ត)
១៣៧
អត្ថបទ​ក្បាល​ទី​៣ ខ្សែ​ទី ៦ ឆ្នាំ​ទី ៣ ព.ស ២៤៧៣ គ.ស ១៩៣០
B-ខ្សែ ៦
D-បញ្ជី​រឿង
១- បាឋកថា ក្រុមព្រះ​ដុំ​រុង​រាជានុភាព អំពី​មូលហេតុ​នៃ​ការ​ព្រះ​សាសនា​ក្នុង​ស្រុក​សៀម --ព្រះ​មហា​ពិទូរ
ក្រសេម គន្ថរចន​បណ្ឌិត នៅ​ព្រះរាជ​បណ្ណាល័យ​ប្រែ​ពី​ភាសា​សៀម​មក​ជា​ភាសាខ្មែរ(ត​ចប់)
១៥៥
២- មិលិន្ទបញ្ហា --ព្រះ​គ្រូ​វិមល​បញ្ញា អ៊ុម ស៊ូរ អាចារ្យ​នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ប្រែ​ពី​បាលី​មក​ជា
ភាសាខ្មែរ(ត)
៣- គតិលោក ឬ​ច្បាប់​ទូន្មាន​ខ្លួន --ឧកញ៉ា​សុត្ដន្ដប្រីជា ឥន្ទ រៀបរៀង (ត) (គតិលោក និង​មិលិន្ទបញ្ហា មិន​បាន
ចុះ​ក្នុង​នេះ​ទេ ព្រោះ​មាន​បោះពុម្ព​សៀវភៅ​ដោយ​ឡែក​ហើយ)
៤- ប្រវត្តិ​របស់​វត្ត​ពោធិ​វាល (បាត់ដំបង) --អាចារ្យ អ៊ីវ ទួត ចៅអធិការ​វត្ត​នេះ​រៀបរៀង១៦៥
អត្ថបទ​ក្បាល​ទី​៣ ខ្សែ​ទី ៧ ឆ្នាំ​ទី ៣ ព.ស ២៤៧៣ គ.ស ១៩៣០
B-ខ្សែ ៧
D-បញ្ជី​រឿង
១- មិលិន្ទបញ្ហា --ព្រះ​គ្រូ​វិមល​បញ្ញា អ៊ុម ស៊ូរ អាចារ្យ​នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ប្រែ​ពី​បាលី​មក ភាសា
ខ្មែរ (ត)
២- គតិលោក ឬ​ច្បាប់​ទូន្មាន​ខ្លួន --ឧកញ៉ា​សុត្ដន្ដប្រីជា ឥន្ទ រៀបរៀង (ត) (មិលិន្ទបញ្ហា និង​គតិលោក​នេះ មិន
បាន​ចុះ​ក្នុង​នេះ​ទេ ព្រោះ​មាន​បោះ​ជា​សៀវភៅ​ដោយ​ឡែក​ហើយ)
៣- ប្រវត្តិ​របស់​វត្ត​ពោធិ​វាល (បាត់ដំបង ) --អាចារ្យ​អ៊ីវ ទូត ចៅអធិការ​វត្ត​នេះ​រៀបរៀង (ត)១៨៣
៤- រឿង​មហា​ភារយុទ្ធ --ព្រះ​មហា​ពិទូរ ក្រសេម គន្ថរចន​បណ្ឌិត នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ប្រែ​ពី ភាសា
សៀម​មក​ជា​ភាសាខ្មែរ(ត)
១៩៩
អត្ថបទ​ក្បាល​ទី​៣ ខ្សែ​ទី ៨ ឆ្នាំ​ទី ៣ ព.ស ២៤៧៣ គ.ស ១៩៣០
B-ខ្សែ ៨
D-បញ្ជី​រឿង
១- រឿង​មិលិន្ទបញ្ហា --ព្រះ​គ្រូ​វិមល​បញ្ញា អ៊ុម ស៊ូរ អាចារ្យ​នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ប្រែ​ពី​បាលី​មក​ជា
ភាសាខ្មែរ(ត)
២- គតិលោក ឬ​ច្បាប់​ទូន្មាន​ខ្លួន --ឧកញ៉ា​សុត្ដន្ដប្រីជា ឥន្ទ រៀបរៀង (ត) ( គតិលោក និង​មិលិន្ទបញ្ហា មិន
បាន​ចុះ​ក្នុង​នេះ​ទេ ព្រោះ​មាន​បោះពុម្ព​សៀវភៅ​ដោយ​ឡែក​ហើយ)
៣- ប្រវត្ដិ​របស់​វត្ត​ពោធិ​វាល (បាត់ដំបង) --អាចារ្យ អ៊ីវ ទូត ចៅអធិការ​វត្ត​នេះ រៀបរៀង (ត)២១៧
៤- រឿង​មហា​ភារត --ព្រះ​មហា​ពិទូរ​ក្រសេម គន្ថរចន​បណ្ឌិត នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ប្រែ​ពី​ភាសា
សៀម​មក​ជា​ភាសាខ្មែរ(ត)
២៣១
៥- សេចក្ដី​ស្រង់​ធម៌​ទេសនា​យ៉ាង​សង្ខេប របស់​លោក​កំម៉ង់ដង្គរូបែរ ដែល​សំដែង​នៅ​មន្ទីរ​ពុទ្ធ​សាសន
បណ្ឌិត្យ កាលពី​ថ្ងៃ ១៨ សេប តម ឆ្នាំ ១៩៣០ --ក្រមការ ជុំ ម៉ៅ ប្រែ​ជា​ភាសាខ្មែរ
២៤៧
អត្ថបទ​ក្បាល​ទី​៣ ខ្សែ​ទី ៩ ឆ្នាំ​ទី ៣ ព.ស ២៤៧៣ គ.ស ១៩៣១
B-ខ្សែ ៩
D-បញ្ជី​រឿង
១- មិលិន្ទបញ្ហា --ព្រះ​គ្រូ​វិមល​បញ្ញា អ៊ុម ស៊ូរ អាចារ្យ​នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា​ប្រែ​ពី​បាលី​មក​ជា​ភាសា
ខ្មែរ (ត)(មិលិន្ទបញ្ហា​នេះ​មិន​បាន​ចុះ​ក្នុង​នេះ​ទេ ព្រោះ​មាន​បោះ​សៀវភៅ​ដោយ​ឡែក​ហើយ)
២- អំពី​ព្រះនិព្វាន ភិក្ខុ នារទ នៅ​ស្រុក​លង្កា​ទ្វីប (ឥណ្ឌា) រៀបរៀង --ក្រមការ ជុំ ម៉ៅ ប្រែ​ជា​ភាសា២៥៧
៣- រឿង​មហា​ភារតយុទ្ធ --ព្រះ​មហា​ពិទូរ ក្រសេម​គន្ថរចន​បណ្ឌិត នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ប្រែ​ពី​ភាសា
សៀម​មក​ជា​ភាសាខ្មែរ(ត)
២៩៥
៤- ប្រវត្ដិ​របស់​វត្ត​ពោធិ​វាល (បាត់ដំបង) --អាចារ្យ​អ៊ីវ ទូត ចៅអធិការ​វត្ត​នេះ រៀបរៀង (ត និង ចប់)៣១៣
អត្ថបទ​ក្បាល​ទី​៣ ខ្សែ​ទី ១០ ឆ្នាំ​ទី ៣ ព.ស ២៤៧៣ គ.ស ១៩៣១
B-ខ្សែ ១០
D-បញ្ជី​រឿង
១- មិលិន្ទបញ្ហា --ព្រះ​គ្រូ​វិមល​បញ្ញា អ៊ុម ស៊ូរ អាចារ្យ​នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ប្រែ​ពី​បាលី​មក​ជា ភាសា
ខ្មែរ (ត)
២- អនុមោទនា​វិធី អាចារ្យ សុក នៅ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ រៀបរៀង --ព្រះ​គ្រូ​សំសត្ថា ណាត ចាងហ្វាង
រង​សាលា​បរិយត្តិ​ជាន់ខ្ពស់​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់ (មិលិន្ទបញ្ហា និង​អនុមោទនា​វិធី មិន​បាន​ចុះ ក្នុង​នេះ​ទេ
ព្រោះ​មាន​បោះ​សៀវភៅ​ដោយ​ឡែក​ហើយ )
៣- រឿង​មហា​ភារតយុទ្ធ --ព្រះ​មហា​ពិទូរ ក្រសេម គន្ថរចន​បណ្ឌិត នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា​ប្រែ​ពី ភាសា
សៀម​មក​ជា​ភាសាខ្មែរ (ត)
៣២៧
អត្ថបទ​ក្បាល​ទី​៣ ខ្សែ​ទី ១១ ឆ្នាំ​ទី ៣ ព.ស ២៤៧៣ គ.ស ១៩៣១
B-ខ្សែ ១១
D-បញ្ជី​រឿង
១- រឿង​មិលិន្ទបញ្ហា --ព្រះ​គ្រូ​វិមល​បញ្ញា អ៊ុម ស៊ូរ អាចារ្យ​នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ប្រែ​ពី​បាលី​មក​ជា
ភាសាខ្មែរ (ត)
២- អនុមោទនា​វិធី អាចារ្យ សុក នៅ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ រៀបរៀង --ព្រះ​គ្រូ សំសត្ថា ណាត អាចារ្យ​បាលី ជាន់ខ្ពស់ បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​(ត​ចប់) (មិលិន្ទបញ្ហា និង​អនុមោទនា​វិធី មិន បាន​ចុះ​ក្នុង​នេះ​ទេ ព្រោះ
មាន​បោះពុម្ព​សៀវភៅ​ដោយ​ឡែក​ហើយ)
៣- វិធី​តុបតែង​ព្រះពុទ្ធ​សាសនា អោយ​ចម្រើន​ឡើង​ក្នុង​នគរ​កម្ពុជា --ថី គីម ហាក់ ធ្វើ​រាជការ​នៅ​ប៉ុស្តិ៍ ខ្សែលួស រៀបរៀង៣៤៣
៤- រឿង​មហា​ភារត --ព្រះ​មហា​ពិទូរ​ក្រសេម គន្ថរចន​បណ្ឌិត នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ប្រែ​ពី​ភាសា
សៀម​មក​ជា​ភាសាខ្មែរ(ត)
៣៥១
អត្ថបទ​ក្បាល​ទី​៣ ខ្សែ​ទី ១២ ឆ្នាំ​ទី ៣ ព.ស ២៤៧៣ គ.ស ១៩៣១
B-ខ្សែ ១២
D-បញ្ជី​រឿង
១- រឿង​មិលិន្ទបញ្ហា --ព្រះ​គ្រូ​វិមល​បញ្ញា អ៊ុម ស៊ូរ អាចារ្យ​នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ប្រែ​ពី​បាលី​មក ជា​ភាសាខ្មែរ(ត) (មិលិន្ទបញ្ហា មិន​បាន​ចុះ​ក្នុង​នេះ​ទេ ព្រោះ​មាន​បោះពុម្ព​សៀវភៅ​ដោយ ឡែក​ហើយ)
២- ម្ភៃ​ប្រាំមួយ​គាថា ដក​យក​ពី​គម្ពីរ​ផ្សេងៗ --អាចារ្យ យ៉ែម ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ
ប្រែ​ពី​បាលី មក​ជា ភាសាខ្មែរ
៣៦៩
៣- រឿង​មហា​ភារត --ព្រះ​មហា​ពិទូរ​ក្រសេម គន្ថរចន​បណ្ឌិត នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ប្រែ​ពី​ភាសា
សៀម​មក​ជា​ភាសា ខ្មែរ (ត)
៣៧៩

ទស្សនាវដ្តីកម្ពុជសុរិយា​​​ គ.ស. ១៩៣១-១៩៣២

គ.ស. ១៩៣១-១៩៣២

អត្ថបទ​ក្បាល​ទី​១ ខ្សែ​ទី ១ ឆ្នាំ​ទី៤ ព.ស ២៤៧៣ គ.ស ១៩៣១-១៩៣២
B-ឆ្នាំ​គំរប់​បួន ខ្សែ ១
D-បញ្ជី​ររឿង
១- មិលិន្ទបញ្ហា(ត​ពី​ខ្សែ ១២ ឆ្នាំ ទី ៣) --ព្រះ​ឧត្ដម​មុនី អ៊ុម ស៊ូរ អាចារ្យ​នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា​ប្រែ​ពី​បាឡី
២- ប្រស្នា​ធម៌​សត្វ​ក្អែក​នឹង​ដង្កូវ --ព្រះ​ញាណ​បវរ​វិជ្ជា អែម ចាងហ្វាង​សាលា​បាឡី​ជាន់ខ្ពស់ ប្រែ​ពី​បាឡី​គម្ពីរ
បញ្ញាសជាតក ខ្សែ ១៥
១៧
៣- លោក​ធម៌ ៨ ប្រការ --ព្រះ​សាសន​សោភ័ណ ជួន ណាត ចាងហ្វាង​រង​សាលា​បាឡី​ជាន់​ខ្ពស់ ប្រែ​ពី​បាឡី
ហើយ​ចង​ជា​ពាក្យ​កាព្យ
៣១
៤- រឿង​សត្វ​ខ្លា ដក​យក​ពី​រឿង​ព្រេង​ខ្មែរ​ក្នុង​សៀវភៅ --លោក អេម៉ូនីញេ ៣៩
អត្ថបទ​ក្បាល​ទី​១ ខ្សែ​ទី ២ ឆ្នាំ​ទី៤ ព.ស ២៤៧៣ គ.ស ១៩៣១-១៩៣២
B-ឆ្នាំ​គំរប់​បួន ខ្សែ ២
D-បញ្ជី​រឿង
១- អំពី​រូប​ព្រះ​អរិយ​មេត្រី​នៅ​សារមន្ទីរ​ក្រុង​ព្រៃ​នគរ --អ្នក​ស្រី​ការប៉ឺឡែស អធិប្បាយ
២- មិលិន្ទបញ្ហា --ព្រះ​ឧត្ដម​មុនី អ៊ុម ស៊ូរ អាចារ្យ​នៅ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា​ប្រែ​ពី​បាឡី (ត)
៣-ប្រស្នា​ធម៌​សត្ត​កណ្ដូប​នឹង​គ្រុឌ --ព្រះ​ញាណ​បវរ​វិជ្ជា អែម ចាងហ្វាង​សាលា​បាឡី​ជាន់ខ្ពស់ ប្រែ​ពី​បាឡី​
គម្ពីរ​បញ្ញាសជាតក
២១
៤- រឿង​បុរស ៣ អ្នក​ឈ្លោះ​គ្នា ដក​យក​ពី​រឿង​ព្រេង​ខ្មែរ​ក្នុង​សៀវភៅ --លោក អេម៉ូនីញ៉េ ៣៧
រូប​ព្រះ​អរិយ​មេត្រី​ពោធិសាតើ ក្នុង​សារមន្ទីរ​ក្រុង​ព្រៃ​នគរ
អត្ថបទ​ក្បាល​ទី​១ ខ្សែ​ទី៣-៤-៥-៦ ឆ្នាំ​ទី៤ ព.ស ២៤៧៣ គ.ស ១៩៣១-១៩៣២
B-ឆ្នាំ​គំរប់​បួន ខ្សែ 3-4-5-6
D-បញ្ជី​រឿង
១- រឿង​មិលិន្ទបញ្ហា --ព្រះ​ឧត្ដម​មុនី អ៊ុម ស៊ូ អាចារ្យ​នៅ​ព្រះរាជ​បណ្ណាល័យ​ប្រែ​ចេញ​ពី​បាឡី​មក​ជា​ភាសា​
ខ្មែរ (ត)
២- វលាហ​ជាតក --ព្រះ​ឧត្ដម​មុនី អ៊ុម ស៊ូ អាចារ្យ​ព្រះ​រាជ​បណ្ណាល័យ​ប្រែ​ចេញពី​បាឡី​មក​ជា​ភាសា​ខ្មែរ៦០
៣- រឿង​សេះ​ពលាហ លោក​វិកទ័រគោរលូបេហ្វ៍ សមាជិក​សាលា​បារាំង​សេស​នៅ​ចុង​បូព៌ា​ប្រទេស​ហាណូយ
រៀប​រៀង --ក្រមការ ជុំ ម៉ៅ ជា​អ្នក​តែង​សេចក្ដី​ក្នុង​ព្រះរាជ​បណ្ណាល័យ​ប្រែ​ពី​ភាសា​បារាំង​មក​ជា​ភាសា​ខ្មែរ
៧៥
៤- ប្រស្នា​ធម៌ ព្រះ​ឥន្ទ​នឹង​ស្ដេច​កោរព្យ​រាជ --ព្រះ​ញាណ​បវរ​វិជ្ជា អែម ចាងហ្វាងសាលា​បាឡី​ជាន់​ខ្ពស់ ដក
យក​ពី​គម្ពីរ​បញ្ញាសជាតក ហើយ​ប្រែ​ចេញ​ពី​ភាសា​បាឡី​មក​ជា​ភាសា​ខ្មែរ
៨៦
៥- ប្រស្នា​ធម៌ ព្រះ​ឥន្ទ​ទូល​សួរ​ព្រះ​សម្មា​សម្ពុទ្ធ --ព្រះ​ញាណ​បវរ​វិជ្ជា ឯម ចាងហ្វាងសាលា​បាឡី​មក​ជា​
ភាសា​ខ្មែរ
១៣៤
៦- ច្បាប់​ក្រម​ថ្មី ពាក្យ​កាព្យ​របស់ --ព្រះ​ភិរម្យ​ភាសា​អ៊ូ​ហៅ​ង៉ុយ១៤៩
៧- ច្បាប់​កិរកាល​ថ្មី ពាក្យ​កាព្យ​របស់ --ព្រះ​ភិរម្យ​ភាសា​អ៊ូ​ហៅ​ង៉ុយ ១៨១
- សេះ​ពលាហ​នៅ​ប្រាសាទ​នាគ​ព័ន្ធ ៧៤
- រូប​មនុស្ស​ប្រតោង​សេះ​ពលាហ ១ ពួក​នៅ​ប្រាសាទ​នាគ​ព័ន្ធ ៧៦
- រឿង​សេះ​ពលាហ​នៅ​ក្បាច់​ជញ្ជាំង​ប្រាសាទ​បាយ័ន ៨២