Tuesday 30 October 2012

​កូរ៉ុម​( Quorum )

កូរ៉ុម​( Quorum )

​កូរ៉ុម គឺជា​ចំនួន​អ្នកចូលរួម​ជា​ចាំបាច់​អប្បបរមា​(​តិច​បំផុត​) ដើម្បី​ធ្វើឱ្យ​ការបោះឆ្នោត ឬ​សកម្មភាព ផ្សេងៗ​ទៀត​របស់​ស្ថាប័ន ឬ​អង្គការ​មួយ​មាន​សុពលភាព​។ ជាទូទៅ កូរ៉ុម​តែង​ត្រូវបាន​កំណត់ថា​មាន​ចំនួន​ភាគ ច្រើន​ដាច់ខាត​(​ពាក់កណ្តាល​បូក​មួយ​) នៃ​ចំនួន​សមាជិក​រប​ស់​ស្ថាប័ន ឬ​អង្គការ​ណាមួយ ក៏ប៉ុន្តែ​ជួនកាល​គេ​អាច កំណត់​តិចជាង ឬ​ច្រើនជាង​ចំនួន​ភាគច្រើន​ដាច់ខាត​ក៏​អាច​បាន​។ ហេតុផល​ខ្លះ ដែល​តំរូវ​ឱ្យគេ​កំណត់​ចំនួន​កូរ៉ុម​តិច ជាង​ចំនួន​ភាគច្រើន​ដាច់ខាត គឺ​ដោយសារ​គេ​យល់ថា​កំរិត​នៃ​ប្រជាធិបតេយ្យ​ត្រូវបាន​ស្ថាបនា​ល្អ​ហើយ ហើយ​ការ កំណត់​ចំនួន​តិច​បែបនេះ គឺ​ដើម្បី​ធានា​ឱ្យ​ស្ថាប័ន ឬ​អង្គការ​ណាមួយ​នោះ​ប្រតិបត្តិការ​ទៅបាន​ងាយស្រួល​។ ឯការ កំណត់​ចំនួន​កូរ៉ុម​ច្រើនជាង​ចំនួន​ភាគច្រើន​ដាច់ខាត ជាធម្មតា​តែង​ត្រូវបាន​គេ​ពន្យល់ថា​ដើម្បី​ធានា​នូវ​ឯកភាព​ខ្ពស់​។
​ចំនួន​កូរ៉ុម​នៃ​ស្ថាប័ន ឬ​អង្គការ​នានា ត្រូវតែ​មានចែង​ក្នុង​រដ្ឋធម្មនុញ​ឬក៏​ច្បាប់​គោល​ឬក៏​ក្នុង​បទបញ្ជាផ្ទៃក្នុង របស់​ស្ថាប័ន ឬ​អង្គការ​នោះ ។​
​នៅក្នុង​ប្រតិបត្តិការ​របស់​អង្គការនីតិប្រតិបត្តិ​នៃ​ប្រទេស​មួយចំនួន អ្នកនយោបាយ​តែង​យក​បញ្ហា​កូរ៉ុម​មក រាំងស្ទះ​គ្នា ដោយ​គេ​នាំគ្នា​មិន​ចូលរួម​ប្រជុំ​ដើម្បី​កុំឱ្យ​គ្រប់​កូរ៉ុម​ដែល​ធ្វើឱ្យ​អង្គ​ប្រ​ជូំ​ណាមួយ​នោះ​គ្មាន​សុពលភាព ។ គេ​ធ្វើបែបនេះ​ដើម្បី​ជាការ​ប្រឆាំង​តប​នឹង​ខ្លឹមសារ​នៃ​របៀបវារៈ​ណាមួយ​ដែល​គេ​មិន​ពេញចិត្ត ។
​រដ្ឋសភា​កម្ពុជា នៅ​គ្រា​ដំបូង​ដែល​បង្កើតឡើង​នា​ឆ្នាំ​១៩៩៣​បានកំណត់​ចំនួន​កូរ៉ុម​ស្មើនឹង​៧​ភាគ​១០​នៃ​ចំនួន សមាជិកសភា​ទាំងមូល​។ ក៏ប៉ុន្តែ ក្នុង​សកម្មភាព​ជាប្រចាំ​របស់​ខ្លួន អវត្តមាន​របស់​អ្នកតំណាងរាស្ត្រ​បាន​បង្កើតជា ស្ថានភាព​ខ្វះកូរ៉ុម ជារឿយៗ​ដែល​ធ្វើឱ្យ​សម័យប្រជុំ​ពេលខ្លះ​មិនអាច​ដំណើរការ​ទៅបាន ហេតុនេះហើយ ទើប​រដ្ឋ សភា​កម្ពុជា​នីតិកាល​ទី​៣ បានធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង ដោយ​បន្ថយ​ចំនួន​កូរ៉ុម​មក​នៅត្រឹម​ចំនួន​៥០​បូក​១ សំរាប់​ការប្រជុំ ដែល​តំរូវឱ្យមាន​សំឡេង​៥០​បូក​១​ដើម្បី​អនុម័ត​។ សំរាប់​កម្មវត្ថុ​នៃ​របៀបវារៈ ដែល​ត្រូវការ​សំឡេង ២​ភាគ​៣​ដើម្បី​អនុម័ត ចំនួន​កូរ៉ុម​នៃ​សម័យប្រជុំ​សភាជាតិ​កម្ពុជា​នៅតែ​ត្រូវការ​៧​ភាគ​១០​នៃ​ចំនួន​សមាជិកសភា សរុប​ដដែល​។​
​នៅក្នុង​ព្រឹទ្ធសភា​កម្ពុជា​ឯណោះ​វិញ នា​កំណើត​ដំបូង​ឆ្នាំ​១៩៩៩ កូរ៉ុម​ត្រូវមាន​៧​ភាគ​១០​នៃ​ចំនួន​សមាជិក សរុប បន្ទាប់មក​បានធ្វើ​វិសោធនកម្ម​មាន​ខ្លឹមសា​ដូចគ្នា​នឹង​រដ្ឋសភា​ដែរ ។
 
​សមិទ្ធិ

Sunday 28 October 2012

របាយការណ៍សង្ខេបរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) ក្នុងសិក្ខាសាលាស្តីពី" ការប្រើប្រាស់​ភាសាខ្មែរលើប្រព័ន្ធផ្សព្វផ្សាយ" រាជបណ្ឌិត្យសភាកម្ពុជា









 រូបភាពខាងលើជាចំណងជើង​នៃអត្ថបទ និងបទ​បង្ហាញ​របស់វាគ្មិន ក្នុងពិធីបូកសរុបរបាយការណ៍សង្ខេប
របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) ក្នុងសិក្ខាសាលាស្តីពី" ការប្រើប្រាស់​ភាសាខ្មែរលើប្រព័ន្ធផ្សព្វផ្សាយ" រាជបណ្ឌិត្យសភាកម្ពុជា
ហើយ​ជាបញ្ហា ដែលមាន​ការរិះគន់យ៉ាងចាស់ដៃដល់ប្រព័ន្ធផ្សព្វផ្សាយ!
ដោយ ឡឹក ជំនោរ

Saturday 27 October 2012

ពិធី​ករ ពិធីការិនី ទទួល​ការ​រិះ​គន់ចំៗ

 
A-Coverក្នុង​សិក្ខាសាលា ស្ដី​ពី​​ប្រធាន​បទ​«ការ​​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​» កាល​ពី​ថ្ងៃ​២៥ តុលា ក្រុម​ពិធី​ករ​ពិធីការិនី បាន​ទទួល​រង​នូវ​ការ​រិះ​គន់ យ៉ាង​ពេញ​ទំហឹង ពាក់​ព័ន្ធ​នឹង​កំហុស​ឆ្គាំ​ឆ្គង​​ក្នុង​ពេល​ធ្វើ​អត្ថាធិប្បាយ​​។ ​ពិធីករ ពិធីការិនី ​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​ល្បី​ឈ្មោះ រួម​មាន​CTN My TV និង​បាយ័ន ត្រូវ​គេ​កត់​សម្គាល់​ថា ​ហាក់​ទក់​សាច់ ក្នុង​ការ​រិះគន់នេះ​ជាង​គេ​។
​ ក្រោម​ការ​ផ្ដួច​ផ្ដើម​រៀប​ចំ​​ដោយ​ក្រសួង​ព័ត៌មាន​ និង​​ក្រុម​ភាសា​ជាតិ​ភាសា​ខ្មែរ ​​នា​ឱកាស​នោះ មាន​​ពិធី​ករ ពិធី​ការិនី ​​អ្នក​សារព័ត៌មាន និង​បុគ្គលិក​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រមាណ​ជាង​៤០០​នាក់​នៅ​ទូទាំង​ប្រទេស ចូល​រួម​។ តារា​ដែល​លេច​​ធ្លោ ហើយ​លេច​មុខ​នា​ឱកាស​នោះ​រួម​មាន នាង​ស៊ឹម សូលីកា លោក​អេង រិទ្ធី នាង​ថន លក្ខិណា នាង​​រស់ សុធាវី​(ហង្ស​មាស) ឌីជេ​តាប៊ុយ លោក​ប៊ីអាយជី លោក​ភោ សុផានិត ​និង​អ្នក​អាន​ព័ត៌មាន ព្រម​ទាំង​តារា​ៗ​​ជា​ពិធីករ​ពិធីការិនី​ថ្មោង​ថ្មី​ យ៉ាង​ច្រើន​កុះ​ករ​​។ ​
DSC_0586អង្គ​វិធី​ទាំង​មូល បាន​លើក​ឡើង​នូវ​ចំណុច ខ្វះ​​ចន្លោះ​យ៉ាង​ច្រើន របស់​ពិធីករ និង​ពិធីការិនី​នា​ពេល​ចុង​ក្រោយ​។ ​ទោះ​យ៉ាង​ណា ​​ក្នុង​ពិធី​នោះ ក៏​បាន​រិះ​គន់​ចំពោះ​ការ​ដំឡើង​តួ​អក្សរ​ខុស​តាម​វចនានុក្រម និង​ការ​ចំពោះ​ខ្វះ​ខាត​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​មូល​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។ ​ក្រុម​គណអធិបតី និង​អ្នក​ចូល​រួម​បាន​ធ្វើ​ការ​រិះ​គន់​យ៉ាង​ចំ​ៗ ​ចំពោះ​ការ​អាន​​ពាក្យ​អគ្គនាយកដ្ឋាន ​របស់​ពិធីករពិធីការិនី​​ទូរទស្សន៍​បាយ័ន ​ថា អាក់​គៈ​នា​យៈកៈ​ដ្ឋាន ខណៈ​ដែល​ពាក្យ​នោះ ត្រូវ​គេ​​អាន​ថា អៈគៈ​នាយក់​ដ្ឋាន ​និង​មាន​បញ្ជាក់​ក្នុង​វចនានុក្រម​រួច​ទៅ​ហើយ​។ តាម​រយៈ​ការ​រិះ​គន់​នេះ នាង​ស៊ឹម សូលីកា ដែលឋិត​ក្នុង​អង្គ​ពិធី​នោះ​ដែរ ត្រូវ​គេ​កត់​សម្គាល់​ថា ​រង​​នូវ​ការ​អាម៉ាស​ជាង​គេ បើ​ទោះ​ជា​ការ​​វែកញែក​ដដែល​ៗ​នោះ មិន​បាន​បញ្ជាក់​ថា ​មាន​ពិធីករ​ពិធីការិនី​ណា​ខ្លះ បាន​អាន​បែប​នេះ​ក៏​ដោយ​។
DSC_0595ទោះ​យ៉ាង​ណា អង្គ​ពិធី​​នៅ​មិន​ទាន់​កំណត់​ថា ការ​អាន​របស់​ក្រុម​ទូរទស្សន៍​បាយ័ន គឺ​ជា​រឿង​ឆ្គាំឆ្គង​​ទាំង​ស្រុង​ទេ ដោយ​ខាង​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ គ្រាន់តែ​សន្យារ​​ថា​នឹង​​ស្រាវជ្រាវ ដើម្បី​ឲ្យ​ប្រាកដ​ថា ​​ការ​អាន​​អៈគៈ​នាយៈដ្ឋាន ​នោះ ជា​រឿង​ត្រឹម​ត្រូវ​ ឬ​​ក៏​អត់។ ​ចំពោះ​ការ​ប្រើ​ពាក្យ​បរទេស​​ ក្នុង​ពេល​អត្ថាធិប្បាយ​​កម្មវិធី​ក្នុង​ទូរទស្សន៍​​វិញ ត្រូវ​គេ​កត់សម្គាល់​ថា បាន​វាយ​ប្រហារ​ទៅ​កាន់​ពិធី​ករ ពិធីការិនី​ប្រចាំនៅ​ស្ថានីយ​ទូរទស្សន៍​My TV ពិសេស​គឺ​តាប៊ុយ ខ្លាំង​ជាង​គេ ពិសេស​ស្ទីល​និយាយ​ខ្មែរ​មិន​ច្បាស់​របស់​លោក​នា​ពេល​កន្លង​មក​។ អង្គ​វិធី​ទាំង​មូល និយាយ​ថា គឺ​ជា​​រឿង​សង្វេគ​ណាស់ ដែល​ពាក្យ​ខ្មែរ​ច្រើន​ឲ្យ​គគូក​បែរ​ជា​​យក​ពាក្យ​បរទេស មក​ប្រើ​​ច្រឡូក​ច្រឡំ ​ធ្វើ​ឲ្យ​វប្បធម៌​ និង​ភាសា​ខ្មែរ ​ច្របូក​ច្របល់​​។ ​លោក​ជំទាវ ចាន់ ធី អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​មាន​ប្រសាសន៍​ថា​ សូម​កុំ​យល់​ច្រឡំ​ថា ប្អូន​និយាយ​តុង​ខ្មែរ​មិន​ច្បាស់ ហើយ​បញ្ចូល​ពាក្យ​បរទេស​ច្រើន ​​មាន​មោទនភាព​ឲ្យ​សោះ ការ​ពិត​គឺ​អ្នក​ទស្សនា​ អ្នក​ស្ដាប់​គេ​សើច​ទៅ​វិញ​ទេ ​ហើយ​វា​មាន​ន័យ​​ត្រង់​មួយ​ទៀត គឺ​ប្អូន​កំពុង​តែ​បង្ហាញ​ពី​ភាព​កំសោយ​នៃ​ភាសា​ខ្មែរ និង​វប្បធម៌​​ជាតិ​របស់​ដូន​តា​ខ្មែរ ទៅ​កាន់​អ្នក​ទស្សនា​ជា​អន្តរជាតិ​ និង​នៅ​ក្រៅ​ប្រទេស ដែល​ស្រឡាញ់​ខ្មែរ​​។ ​
DSC_0589លោក​ជំទាវ​បន្ត​ថា ក្នុង​នាម​ជា​ពិធី​ករ​ពិធីការិនី មិន​គួរ​ស្នើ​ឲ្យ​អ្នក​ទស្សនា​ទះ​ដៃ ឬ​ស្រែក​ហ៊ោ​ក្នុង​ពេល​ដំណើរ​ការ​កម្មវិធី​តែ​រហូត​នោះ​ទេ ព្រោះ​នោះ​បង្ហាញ​ថា ពួក​គេ​អត់​មាន​សមត្ថភាព​ធ្វើ​អ្វី​ឲ្យ​ត្រូវ​ចិត្ត​របស់​ទស្សនិក​ជន​។ លោក​ជំទាវ​​មាន​ប្រសាសន៍​ថា បើ​​ការ​អត្ថាធិប្បាយ​របស់​ពិធីករពិធីការិនី​គ្រប់​រូប​ចេះ​លើក​ដាក់​សំឡេង​ក្នុង​ការ​និយាយ​បាន​ល្អ ហើយ​ធ្វើ​ឲ្យ​​គេ​ត្រូវចិត្ត គឺ​អ្នក​ទស្សនា​ពិត​ជា​ទះ​ដៃ ឬ​ស្រែក​ហ៊ោ​។ អញ្ចឹង​អ្នក​កាន់​កម្មវិធី​គួរ​រិះ​រក​អ្វី​​​ដែល​ល្អ​ ដើម្បី​កុំ​ឲ្យ​វគ្គ​ណា​​ក៏​សូម​សំឡេង​ទះ​ដៃ​មួយ ឈុត​ណា​ក៏​សុំ​សំឡេង​ហ៊ោ​មួយ ទើប​​កម្មវិធី​នោះ មាន​សំឡេង​កង​រំពង​​បែប​ហ្នឹង​។ ​នៅ​មាន​ចំណុច​មួយ​ទៀត ដែល​​អង្គ​ពិធី​ទាំង​មូល បាន​ធ្វើ​ការ​រិះ​គន់​យ៉ាង​ស្ទើរ​​​រញ្ជួយ​អង្គ​សិក្ខាសាលា​ផង​ដែរ នោះ​គឺ​ការ​ប្រើ​ពាក្យ​ថា ឡូយ​ ឬ​ឡូយ​ណាស់ របស់​ពិធីករ​ពិធីការិនី​​បែប​យុវវ័យ​ ស្ទើរ​តែ​គ្រប់​ស្ថានីយ​ទូរទស្សន៍​។ ​ក្រុម​អ្នក​ចោទ​សួរ និង​វាគ្មិន ​បញ្ជាក់​ថា ​ពាក្យ ឡូយ​ ​ឡូយ​ណាស់ ឬ​ឡូយ​មែន​ទែន​នេះ ​មាន​ន័យ​ថា ផ្ដេសផ្ដាស ឬ​ឈ្លើយ​ប៉ុណ្ណោះ ចុះ​ហេតុ​អ្វី​ក៏បែរ​ជា​នាំ​គ្នា​មក​និយាយ សំដៅ​​ថា​អស្ចារ្យ ឬ​ល្អ​ស្អាត​ទៅ​វិញ​។ ​
DSC_0691ក្រុម​អ្នក​វែក​ញែក​បាន​ស្វះ​ស្វែង​រក​ឯក​សារ និង ភស្ដុតាង​ជា​ច្រើន ​បញ្ជាក់​ថា ពាក្យ​ឡូយ​ ឬ​ឡូយ​ណាស់ ​មាន​ន័យ​ថា ឈ្លើយ ឬ​ខុស​គេ​របៀប​ផ្ដេសផ្ដាស​ទាំង​ស្រុង ដោយ​​មិន​គួរ​យក​មក​ប្រើ​ចំពោះ​តារា​សិល្បៈទាល់​តែ​សោះ​។ ​ការ​លើក​ឡើង​បែប​នេះ ​ហាក់​ដូច​ជា​សំដៅ​ដល់​កម្មវិធី​មួយ ដែល​ដាក់​ឈ្មោះ​ថា «​ឡូយ​៩» ​នោះ​ផង​ដែរ ដែល​កម្មវិធី​នេះ កំពុង​បំភ្លៃ​ពាក្យ​មិន​សម​គួរ​នេះ ធ្វើ​ឲ្យ​ក្មេង​ៗ យល់​ថា ពាក្យ​នោះ​​មាន​ន័យ​សមរម្យ​។ ​មាន​ពិធី​ករ​ពិធី​ការិនី​ជា​ច្រើន តែង​​លើក​ឡើង​ថា តារា​កិត្តិយស​នេះ ឬ​ខ្លួន​ឯង​ស្លៀក​ពាក្យ​​អញ្ចឹង​ឡូយ​ ឬ​ឡូយ​ណាស់ យ៉ាង​ស៊ាំ​មាត់ ដោយ​សូម្បី​តែ​​អត់​ដឹង​ថា ពាក្យ​នោះ​មាន​ន័យ​ដូច​ម្ដេច​? ​ក្នុង​នោះ​ការ​និយាយ​​ចាស៎​ៗ ញឹក​ស្អេក របស់​ពិធីការិនីតាម​លំនាំ​ពិធី​ការិនី​​ថៃ ក៏​ត្រូវ​គេ​លើក​ឡើង​ថា​ ជា​រឿង​មិន​សម​រម្យ​ផង​ដែរ​។ ​អង្គ​ពិធី​ទាំង​មូល បញ្ជាក់​ថា ​ពិធីករ​ពិធីការិនី​គឺ​ជា​មនុស្ស​សំខាន់​ណាស់ ដែល​​អាច​ឲ្យ​មនុស្ស​១៤​លាន​នាក់​នៅ​កម្ពុជា​ ពិសេស​ក្មេង​ៗ​ច្របូក​ច្របល់​តាម​បាន បើ​ពួក​គេ​ប្រើ​ពាក្យ​ណា​មួយ​ ដោយ​មិន​បាន​ស្រាវជ្រាវ ហើយ​មិន​ត្រឹម​ត្រូវ​។ ​
DSC_0615ក្នុង​នោះ​ សូម្បី​តែ​ការ​និយាយ​ថា អរគុណ​ធំ​ធំ​ ​ប្រើ​ពាក្យ​បេក្ខភាព​បេក្ខជនបែប​ច្របូក​ច្របល់​គ្នា​ ​និង​ការ​ប្រើ​ពាក្យ​ថា ដឹង​អត់ នឹក​បង​អត់ ​អី​ជា​ដើម ក៏​ត្រូវ​គេ​លើក​យក​មក​​លាត​ត្រដាង​ក្នុង​ន័យ​អវិជ្ជមាន​ដូច​គ្នា​​។ លោក​ជំទាវ​ចាន់ ធី បញ្ជាក់​ថា ពាក្យ​ខ្មែរ​គឺ​នឹក​បង​ឬ​អត់ ​ដឹង​ឬ​ទេ គឺ​មិន​មែន​​​នាំ​គ្នា​មក​ប្រើ​ពាក្យ​ទាំង​អស់​នេះ កាត់​ហើយ​ខុស​ពី​សំណៅ​ដើម​អញ្ចឹង​ឡើយ ព្រោះ​ពិធី​ករ​ពិធីការិនី និង​ប្រព័ន្ធ​ផលិតចម្រៀង ក៏​ដូច​ជា​អ្នក​កាសែត​ ​សំខាន់​ណាស់​ក្នុង​សាប​ព្រួស​ចំណុច​ត្រូវ​ ឬ​ខុស​ទាំង​នេះ​។ ក្រៅ​ពី​ការ​រិះ​គន់​​លើ​ពាក្យ​ពេចន៍ បញ្ហា​សំលៀក​បំពាក់ និង​ការ​តុប​តែង​ខ្លួន​របស់​ពិធី​ករ និង​ពិធី​ការិនី ក៏​ត្រូវ​គេ​លើក​ឡើង​ផង​ដែរ​។ តារា​ខ្លះ ដែល​តែង​ខ្លួន និង​ពាក់​គ្រឿង​ប្រដាប់​តុប​តែង​ខ្លួន​ហួស​ហេតុ ដែល​ស្ទើរ​​តែ​​មើល​មិន​ដឹង​ថា តើ​អ្នក​​ណា​ជា​តារា​​កិត្តិយស អ្នក​ណា​​ជា​ពិធីការិនី។
DSC_0703
DSC_0703លោក​ជំទាវ​បន្ត​ថា ពិធីការិនី​មិន​មែន​តុប​តែង​ខ្លួន​ហួស​ពី​តារា​​ដែល​មក​ច្រៀង​នោះ​ទេ ទោះ​នោះ​ជា​កម្មវិធី​តន្ត្រី​បែប​យុវវ័យ​ក៏​ដោយ ព្រោះ​ពិធីការិនី​ស្មើ​នឹង​​ម្ចាស់​ផ្ទះ ស្មើ​នឹង​អ្នក​សម្រប​សម្រួល អញ្ចឹង​បើ​​បើ​​ពួក​គេ​តែង​ខ្លួន​ហួស​ហេតុ​ពេក តើ​​អ្នក​មើល​គេ​គិត​យ៉ាង​ម៉េច ហើយ​ការ​តែង​ខ្លួន​ត្រូវ​គិត​ផង តើ​​វា​ល្អ​សម្រាប់​កម្មវិធី​យើង​ទេ ល្អ​សម្រាប់​មហាជន​ភាគ​ច្រើន​ទេ ពោល​គឺ​កុំ​ធ្វើ​ឲ្យ​​ដោយ​តម្រូវ​ចិត្ត​តែ​មនុស្ស​មួយ​ក្ដាប់​តូច​។ លោក​ជំទាវ ទទូច​ឲ្យ​ការ​អត្ថាធិប្បាយ​របស់​ពិធី​ករ​ ពិធី​ការិនី ត្រូវ​អាន​ពាក្យ​ខ្មែរ​ឲ្យ​ច្បាស់​ៗ ​កុំ​បន្លំ ហើយ​ត្រូវ​មាន​ដង្ហើម​ដក​ឲ្យ​បាន​ពីរោះ ​ហើយចំណុច​ទាំង​អស់​នេះ ដ្បិត​ថា ​នៅ​កម្ពុជា​មិនមាន​សាលា​បណ្ដុះ​បណ្ដាល តែ​​ក៏​សិក្សា​ស្វែង​យល់ និង​ស្រាវ​ឲ្យ​បាន​ល្អ​បន្តិច​ម្ដង​ៗ​នោះ​ផង​ដែរ​។
 
សូមអរគុណចំពោះប្រភព៖បុរសខ្មែរហ្សូម) នេះមិនមែន​ជាការផ្សាយឡើងវិញ​ដើម្បី​រកកម្រៃ​នោះ​ទេ ​គ្រាន់តែចង់រក្សាការផ្សាយដ៏ល្អ​មាន​ប្រយោជន៍នេះ​ជាឯកសារប៉ុណ្ណោះ! :)
 
 
 
 
 
 
 
 
 
 
 
 

Sunday 7 October 2012

ពាក្យៈ ម៉ាក់

          
ម៉ែ
( ន. ) ម្ដាយ ។ ហៅ​ម្ដាយ​មីង​ថា ម៉ែ​មីង ឬ ហៅ​ជីដូន​ថា ម៉ែ​យាយ ក៏​មាន ។ បុរាណ​ច្រើន​ហៅ​ស្ត្រី​ដទៃ​ដែល​មាន​វ័យ​ស្មើ​នឹង​មាតា​ថា ម៉ែ (រាប់​ថា​ជា​ពាក្យ​គោរព) ។



( ឧ. ) ពាក្យ​លាន់​មាត់​បន្លឺ​ជាមុន​ដោយ​អាការ​ក្រោធ​ឬ​ស្ងើច, ស្ញែង, ភ្ញាក់, តឹង​ចិត្ត, មាន​សេចក្ដី​ថា ម្ដាយ ! ឬ​ត្រូវ​គ្នា​នឹង​ពាក្យ​ថា ប៉ៃ!, យ៉ !, ព្ធ !, ព្ធយា !; ចួន​កាល​លាន់​មាត់​ថា ម៉ែ​កូន !, ម៉ែ​អញ ! ឬ​ថា ម៉ែ​អើយ ! (ម៉ែ​អ្ហើយ) ក៏​មាន ។ (វចខ.ជ.ណ កំណែ១)