Thursday 22 November 2012




កម្មវិធីគ្រប់គ្រងអាល់ប៊ុម​បណ្ណាល័យ​ព្រះធម៌
 
ខ្ញុំ​ព្រះករុណា ​សូម​នមស្សការ​ថ្វាយបង្គំ​​ចំពោះ​ព្រះ​​ត្រ័យរតន៍​ មានព្រះពុទ្ធ​រតនៈ ព្រះធម៌រតនៈ ​និងព្រះសង្ឃរតនៈ​ ដោយ​​សេចក្តី​គោរព​ជ្រះថ្លា​ដ៏​ក្រៃ​លែង ​​លើស​​លោក​ ​។ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមក្រាបថ្វាយបង្គំ​ចំពោះ​ព្រះ​សង្ឃ​​ទាំងឡាយ​ និង​លោកគ្រូ​អគ្គ​បណ្ឌិត​ ប៊ុត ​សាវង្ស ​ជាម្ចាស់ ​និង​ធម្មា​ចារ្យ​​​​ទាំងឡាយ​​ ​​ដោយ​សេចក្តី​គោរព ​។ ​
ដោយ​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​​ព្រះ​ពុទ្ធ​សាសនា និងចំពោះធម្មកថិក, បណ្ឌិត, អ្នកប្រាជ្ញ, ធម្មាចារ្យទាំងឡាយដែល​សុទ្ធតែអ្នកមាន​សេចក្តីឆ្លៀវ​ឆ្លាត​​ចេះចាំ​ស្ទាត់​​នូវ​ព្រះពុទ្ធវចនៈ និង​អាច​បក​ស្រាយ​​​ពន្យល់នូវ​អត្ថ​ហើយ​ផ្សព្វផ្សាយ​ដល់​​ពុទ្ធ​បរិស័ទ​​​ងាយ​​​យល់​​​ចាប់​​ចាំ​​បាន​ ​។ ជាហេតុ​ឲ្យខ្ញុំព្រះករុណា ខ្ញុំបាទ បានធ្វើកិច្ចការ​អ្វីៗ​នៅទីនេះ​ដើម្បីបូជា​ចំពោះ​ព្រះពុទ្ធ​សាសនា​​​ដោយ​សេចក្តី​គោរព ​និង​អប្បមាទ។​

បន្ទាប់ទី​នេះ​គឺជា ​"កម្មវិធី៥០០០ឆ្នាំ" ដែលប្រើប្រាស់នូវលើប្រព័ន្ធកុំព្យូទ័រ​សម្រាប់​គ្រប់​​គ្រង​អាល់​ប៊ុម​ ​mp3 ​ព្រះ​ធម៌ ​សៀវភៅ​ធម៌​ផ្សេង​ៗ​ មាន​គម្ពីរ​​ព្រះ​ត្រៃ​​​បិដក​​​​​ជា​ដើម​ រួម​និង​គ្រប់​គ្រង​​អាល់​ប៊ុម​​ឯកសារ​​វីដេអូ​​ព្រះពុទ្ធ​សាសនា​​ផ្សេងៗ​​​​ទៀត​​។ ​ខ្ញុំបាទ ​ខ្ញុំព្រះករុណា​ សង្ឃឹមថា ​"កម្មវិធី៥០០០ឆ្នាំ" ​នឹង​​អាច​​ជួយ​​​​សម្រួល​​​ការងារ​ផ្សេង​ៗ​នៃ​វិ​ស័យ​ព្រះ​ពុទ្ធសាសនា ​ទោះ​បី​​មិន​​បាន​​ច្រើន​យ៉ាង​​​​​ណា ​​ក៍​តិច​តួច​​ខ្លះ​​ដែរ។​ ​នឹង​សង្ឃឹមថា ​នឹងអាច​ញុំាង​​ឲ្យ​​ពុទ្ធ​​បរិស័ទ​​ខ្លះ​ដែល​​​​​មិន​​ទាន់​មាន​​សេចក្តី​ជ្រះ​ថ្លា ​ឲ្យ​មាន​​សេចក្តី​​ជ្រះ​ថ្លា​​ឡើង ​និង​មាន​​សេច​​ក្តី​​​​ជ្រះ​​​ថ្លា​ហើយ​ ក៍រឹងរឹតតែមាន​សេចក្តីជ្រះ​ថ្លាខ្លាំង​ឡើង​​ក្នុង​ព្រះ​ពុទ្ធ​​សាសនា​។​

ផលប្រយោជន៍របស់
"កម្មវិធី៥០០០ឆ្នាំ" សមគួរដល់៖
- ព្រះសង្ឃ, ពុទ្ធសាសនិកជនដែលប្រាថ្នាស្រាវជ្រាវសិក្សា​នូវ​ព្រះពុទ្ធ​វចន: ​។- សម្រាប់ពុទ្ធសាសនិកជនទូទៅ ដើម្បីបានធ្វើជាធម្មទានតៗគ្នា ដល់​ព្រះ​សង្ឃ និងជនផងគ្នា។- សម្រាប់ការងារផ្សព្វផ្សាយព្រះធម៌តាមវិទ្យុ ព្រោះថាកម្មវិធីនេះ មានមុខងា playlist ដែលគ្រប់គ្រងព្រះធម៌ជាច្រើន mp3 រហូតជាង ២០០០០mp3 អាចជួយ សម្រួល ការងាររបស់ព្រះសង្ឃពិធីករ និងអ្នកគ្រប់គ្រង​កម្មវិធីបានខ្លះ។
            សូមអានរបៀប បញ្ចូលកម្មវិធីជាមុន មុននឹងប្រើប្រាស់កម្មវិធីៈ


មើលមិនឃើញចុចទីនេះ
 តម្រូវការកុំព្យូទ័រក្នុងការបញ្ចូល "កម្មវិធី៥០០០ឆ្នាំ"
- CPU 1Ghz ឬខ្ពស់ជាងនេះ- RAM 256 Mb ឬខ្ពស់ជាងនេះ- Windows XP, Windows Vista, Windows 7- Microsoft .NET Framework Version 2.0 (សម្រាប់ Windows XP) ទាញយកទីនេះ- K-Lite Mega Codec Pack ទាញយកទីនេះ- Acrobat reader ទាញយកទីនេះប្រសិនបើ កម្មវិធីកំចាត់មេរោគក្នុងកុំព្យូទ័រអ្នក សួររារាំង ពេល​បើក "កម្មវិធី៥០០០ឆ្នាំ"​ លោកអ្នកគ្រាន់តែ set option allow ឲ្យ​ "កម្មវិធី៥០០០ឆ្នាំ" ដំណើរ​ការ​លើកុំព្យូទ័ររបស់អ្នកជាការស្រេច។
            ផ្ទាំងរូបរបស់កម្មវិធីៈ 



ពង្រីករូបភាព
ទាញយក "កម្មវិធី៥០០០ឆ្នាំ"

សូមពុទ្ធបរិស័ទ ដែលមានសទ្ធា សូមជួយ copy ចម្លងកម្មវិធីនេះ ធ្វើជា​ទាន​ដល់​បុគ្គល​ដែលសមគួរមានព្រះសង្ឃជាដើម ដើម្បីបានការ​ងាយស្រួល​ផ្សេងៗ​ក្នុង​ការសិក្សា​ស្រាវជ្រាវ និងដើម្បីភាពរីកចម្រើន​របស់​ព្រះពុទ្ធ​សាសនា​​ខ្មែរ។
សូមលោកអ្នក ជាអ្នករីករាយ
ក្នុងការសិក្សានូវព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ
រសនៃព្រះធម៌ ប្រសើរអស់រសទំាងពួង
រៀបចំបង្កើតកម្មវិធីឡើងដោយ
ខ្ញុំព្រះករុណា ខ្ញុំបាទ ស្រុង ចាន់ណា និងក្រុមគ្រួសារសម្រាប់បូជាចំពោះព្រះពុទ្ធសាសនាសម្រាប់ជាធម្មទាន
            សូមឲ្យព្រះពុទ្ធសាសនារុងរឿងទូទៅក្នុងសកលលោក..
តំណពីៈ ៥០០០ឆ្នាំ
          សូមមេត្តាទាញយកចែកជូនជាធម្មទាន!
---------------------------------------------------------------------------

No comments:

Post a Comment