Friday 8 February 2013

ពាក្យ "ឧកញ៉ា" ក្នុងសង្គមខ្មែរ


ឧកញ៉ា   អុក--  ( . )  ពាក្យប្រើជាឋានន្តរស័ក្តិនៃមន្ត្រីថ្នាក់ខ្ពស់ជាងទី ព្រះ សំដៅសេចក្ដីថាអ្នកចេះត្រួតត្រាមុខការក្នុងក្រសួងនាទីរបស់ខ្លួន” (មកពី ពាក្យខ្មែរ ឧក ឬ អុកត្រួតត្រាពេញអំណាច” + បា. ញាដឹង; ចេះ; ស្គាល់”), ប្រើតាមលំដាប់ថ្នាក់ស័ក្តិធំតូចថា លោកអ្នកឧកញ៉ា..., អ្នកឧកញ៉ា..., ឧកញ៉ា... (មាននិយាយក្នុងច្បាប់ទម្រង់ស័ក្តិ) ។ 
ពាក្យ "ឧកញ៉ា"  ក្នុងសង្គមខ្មែរមានអត្ថកោវិទខ្លះយល់ថា ឧក ក្លាយមកពី 
សំ. ព្រះព្រហ្ម; ព្រះឥសូរ” + បា. ញាដឹង; ចេះ; ស្គាល់” 
សំដៅសេចក្ដីថាអ្នកស្គាល់ការគោរពព្រះព្រហ្មព្រះឥសូរ” (តាមលទ្ធិខ្មែរសម័យបុរាណ); អត្ថកោវិទខ្លះយល់ថា ឧក ក្លាយមកពី សំ. ឧក្តពោល, ស្ដី, និយាយ, ថា” + បា. ញា សំដៅសេចក្ដីថាអ្នកស្គាល់ការស្ដីនិយាយ” (ការយល់ទាំងពីរយ៉ាងក្រោយនេះក៏បានសេចក្ដីដោយឡែកដែរ គង់នៅប្រើជា ឧកញ៉ា ដូចគ្នា ផ្សេងគ្នាតែសេចក្ដីប៉ុណ្ណោះ) ។   កាលក្នុង ព. . ២៤៥៨ គ. . ១៩១៤ គណៈកម្មការបង្កើតវចនានុក្រមខ្មែរ បានផ្តើមប្រឹក្សាគ្នាជាដំបូងបង្អស់ អំពីអក្សរ ៤ តួគឺ ឧ៊, , , , (អុក, អុវ ឬ អូវ, អោ, អៅ) នេះ ក៏បានយល់ព្រមគ្នាជាឯកច្ឆន្ទថា ឧ៊ បុរាណយក () នេះដែលហៅថា សក់ក មកដាក់ពីលើជាតួប្រកបជាជំនួស ក (ឧក) ត្រូវលែងប្រើ ត្រូវប្រើ ឧក វិញ (ឧកហ្មឺន... ឧកញ៉ា) ។ ឱ ដែលប្រកបនឹង យ ជា ឱយ ឬ អោយ នេះត្រូវកុំប្រើត្រូវប្រើ ឱ្យ ដូចពីដើមទុកថាជា អញ្ញត្រសព្ទ ។ ឪ និង ឪ ដែលយកចុងកន្ទុយ វ មកដាក់ពីលើជា ឪ, (អុវ, អៅ) ត្រូវទុកឲ្យនៅដូចពីដើម (. . , , ឪ តាមលំដាប់ ទៀតផង) ។ សៀមសម័យបុរាណយកពាក្យ ឧក ទៅប្រើជា អក, សរសេរជា អ្ចក ប្រើជាពាក្យនាំមុខឋានន្តរមន្រ្តីគ្រប់ថ្នាក់ជា អ្ចកហ្មឺន, អ្ចកខុន អ្ចកហ្ល្វង, អ្ចកព្រះ, អ្ចកញា (អកហ្មឺន, អកឃុ៎ន, អកហ្លួង, អកផ្រះ, អកយ៉ា) ។ អ្ចក នេះសៀមប្រើជាពាក្យហៅបិតាមាតាថា ព្ច់អ្ចក, េមេ់អ្ចក ផងក៏បាន (. . ផអក, ម៉ែអកឪពុកបង្កើត, ម្ដាយបង្កើត”) ។ លាវប្រើពាក្យ ព់អ្ចក, េមេ់អ្ចក នេះជាសម្ដីសម្រាប់បព្វជិតហៅឧបាសកឧបាសិកា ផងក៏បាន ។  (វចនានុក្រមខ្មែរ)


តួនាទី​ឧកញ៉ា

2013-02-08
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នា​រាត្រី​ថ្ងៃ​សុក្រ ទី៨ ខែ​កុម្ភៈ ឆ្នាំ​២០១៣៖ «តួនាទី​ឧកញ៉ា»។
Photo: RFA
វាគ្មិន​កិត្តិយស​ដែល​ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី (ពី​ឆ្វេង) លោក​បណ្ឌិត កែម ឡី ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និង​លោក​អនុបណ្ឌិត សំបូរ មាណ្ណារ៉ា។
វាគ្មិន​កិត្តិយស​សម្រាប់​កម្មវិធី​នេះ​មាន​លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ និង​ជា​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ និង​លោក​អនុបណ្ឌិត សំបូរ មាណ្ណារ៉ា អនុប្រធាន​ផ្នែក​ប្រវត្តិសាស្ត្រ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា។
អ្នក​សម្រប​សម្រួល៖ លោក ម៉ម មុនីរតន៍
ស្ដាប់​ផ្ទាល់៖




No comments:

Post a Comment