Thursday 21 February 2013

អ្នកអាចបង្កើតពុម្ពអក្សរដោយខ្លួនឯងបាន


គិតថាមិនមែន​ជារឿងអ្វី​ដែល​ប្លែក ឬលំបាកនោះទេ ក្នុងការ​បង្កើតពុម្ពអក្សរមួយ​តាម​អ្វីដែល​យើងចង់បាន!

នេះ​ជាវិធី​មួយ​ដែល​កើត​ចេញ​ពីការមិនចេះផ្នែក​កុំព្យូទ័រច្បាស់លាស់របស់ខ្ញុំ។

ខ្ញុំចេះតែសរសេរលើស្លាកយីហោ និងឯកសារ ទីបំផុត ក៏រកវិធីដើម្បី​បញ្ចូលវា ជាពុម្ពកុំព្យូទ័រ។

ខ្ញុំមិនបាន​ដឹងថា បងៗ អ្នក​បង្កើតពុម្ព​មុនៗ ធ្វើ  តាមណាទេ? វិធីនេះខ្ញុំ​ធ្លាប់ធ្វើតាំង​ពីឆ្នាំ​២០០៨​ម្លេះ តែមិនបានដូចនេះឡើយ បរាជ័យ ហើយ ក៏មិនហ៊ាន​បង្ហាញ​ជាសាធារណៈ!

 នេះ​ជាវិធីណែនាំមួយដែល​ខ្ញុំចង់ឲ្យជ្រាប​ពីវិធីខ្លះៗសាមញ្ញ។ រឿង សំខាន់មួយទៀត អ្នករសេរ​ត្រូវ​យល់ច្បាស់ ពីទំហំនិងខ្នាត​ល្វែងនៃអក្សរ នីមួយៗគ្រប់តួ ឲ្យច្បាស់​។
សូមអរគុណលោកពូ យ័ញ ហុង ដែលបាន​បង្កើតពុម្ពយូនីកូដខ្មែរ ហើយជាបណ្តាល ចិត្តឲ្យយើង​ខ្ញុំ​អាច​ធ្វើ​បាន​ខ្លះ។ ពុម្ព​ទាំង​នេះ ធ្វើតាម​តំណែង​ក្តារយូនីកូដរបស់លោកពូ យ័ញ ហុង ទាំងស្រុង៕

(នេះគឺពុម្ពអក្សរខ្មែរ Fonts: Khmer Pen Svaychrom) 

បំណងល្អពីប៉ាកកាខ្មែរ

(Fonts: Khmer Pen Svaychrom)
ប៉ាកកាខ្មែរ ធ្វើស្លាកសាលាបឋមសិក្សាបាវិត ក្រុងបាវិត ខេត្តស្វាយរៀង(២០០២)

ប៉ាកកាខ្មែរ ធ្វើស្លាកសាលាបឋមសិក្សាបាវិត ក្រុងបាវិត ខេត្តស្វាយរៀង(២០០២)
អក្សរខ្មែរសរសេរដៃ(ព្រាង)មុនពេល​សម្រួលចាពុម្ពកុំព្យូទ័រ

អក្សរខ្មែរសរសេរដៃ(ព្រាង)មុនពេល​សម្រួលចាពុម្ពកុំព្យូទ័រ
អក្សរខ្មែរសរសេរដៃ(ព្រាង)មុនពេល​សម្រួលជាពុម្ពកុំព្យូទ័រ

ពុម្ពអក្សរខ្មែរ បែបសំណៅស្លឹករឹត ស្រិន្ទ្រ 
(Khmer Pen Surin)

ពេលចម្លងជាពុម្ពកុំព្យូទ័រ


3 comments:

  1. ពិត​ជា​ស្អាត​ណាស់...មាន​ទឹកដៃមែនៗ

    ReplyDelete
  2. You are doing it right bro. This is how many professional artist around the world are doing. It all started with analog process then digitise them using computer. Most self-claimed graphic designer in Cambodia always ignore this process and start right in the computer and end up with nothing creative. Keep on good work bro.

    ReplyDelete