កូរ៉ុម( Quorum )
កូរ៉ុម គឺជាចំនួនអ្នកចូលរួមជាចាំបាច់អប្បបរមា(តិចបំផុត) ដើម្បីធ្វើឱ្យការបោះឆ្នោត ឬសកម្មភាព ផ្សេងៗទៀតរបស់ស្ថាប័ន ឬអង្គការមួយមានសុពលភាព។ ជាទូទៅ កូរ៉ុមតែងត្រូវបានកំណត់ថាមានចំនួនភាគ ច្រើនដាច់ខាត(ពាក់កណ្តាលបូកមួយ) នៃចំនួនសមាជិករបស់ស្ថាប័ន ឬអង្គការណាមួយ ក៏ប៉ុន្តែជួនកាលគេអាច កំណត់តិចជាង ឬច្រើនជាងចំនួនភាគច្រើនដាច់ខាតក៏អាចបាន។ ហេតុផលខ្លះ ដែលតំរូវឱ្យគេកំណត់ចំនួនកូរ៉ុមតិច ជាងចំនួនភាគច្រើនដាច់ខាត គឺដោយសារគេយល់ថាកំរិតនៃប្រជាធិបតេយ្យត្រូវបានស្ថាបនាល្អហើយ ហើយការ កំណត់ចំនួនតិចបែបនេះ គឺដើម្បីធានាឱ្យស្ថាប័ន ឬអង្គការណាមួយនោះប្រតិបត្តិការទៅបានងាយស្រួល។ ឯការ កំណត់ចំនួនកូរ៉ុមច្រើនជាងចំនួនភាគច្រើនដាច់ខាត ជាធម្មតាតែងត្រូវបានគេពន្យល់ថាដើម្បីធានានូវឯកភាពខ្ពស់។
ចំនួនកូរ៉ុមនៃស្ថាប័ន ឬអង្គការនានា ត្រូវតែមានចែងក្នុងរដ្ឋធម្មនុញឬក៏ច្បាប់គោលឬក៏ក្នុងបទបញ្ជាផ្ទៃក្នុង របស់ស្ថាប័ន ឬអង្គការនោះ ។
នៅក្នុងប្រតិបត្តិការរបស់អង្គការនីតិប្រតិបត្តិនៃប្រទេសមួយចំនួន អ្នកនយោបាយតែងយកបញ្ហាកូរ៉ុមមក រាំងស្ទះគ្នា ដោយគេនាំគ្នាមិនចូលរួមប្រជុំដើម្បីកុំឱ្យគ្រប់កូរ៉ុមដែលធ្វើឱ្យអង្គប្រជូំណាមួយនោះគ្មានសុពលភាព ។ គេធ្វើបែបនេះដើម្បីជាការប្រឆាំងតបនឹងខ្លឹមសារនៃរបៀបវារៈណាមួយដែលគេមិនពេញចិត្ត ។
រដ្ឋសភាកម្ពុជា នៅគ្រាដំបូងដែលបង្កើតឡើងនាឆ្នាំ១៩៩៣បានកំណត់ចំនួនកូរ៉ុមស្មើនឹង៧ភាគ១០នៃចំនួន សមាជិកសភាទាំងមូល។ ក៏ប៉ុន្តែ ក្នុងសកម្មភាពជាប្រចាំរបស់ខ្លួន អវត្តមានរបស់អ្នកតំណាងរាស្ត្របានបង្កើតជា ស្ថានភាពខ្វះកូរ៉ុម ជារឿយៗដែលធ្វើឱ្យសម័យប្រជុំពេលខ្លះមិនអាចដំណើរការទៅបាន ហេតុនេះហើយ ទើបរដ្ឋ សភាកម្ពុជានីតិកាលទី៣ បានធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ដោយបន្ថយចំនួនកូរ៉ុមមកនៅត្រឹមចំនួន៥០បូក១ សំរាប់ការប្រជុំ ដែលតំរូវឱ្យមានសំឡេង៥០បូក១ដើម្បីអនុម័ត។ សំរាប់កម្មវត្ថុនៃរបៀបវារៈ ដែលត្រូវការសំឡេង ២ភាគ៣ដើម្បីអនុម័ត ចំនួនកូរ៉ុមនៃសម័យប្រជុំសភាជាតិកម្ពុជានៅតែត្រូវការ៧ភាគ១០នៃចំនួនសមាជិកសភា សរុបដដែល។
នៅក្នុងព្រឹទ្ធសភាកម្ពុជាឯណោះវិញ នាកំណើតដំបូងឆ្នាំ១៩៩៩ កូរ៉ុមត្រូវមាន៧ភាគ១០នៃចំនួនសមាជិក សរុប បន្ទាប់មកបានធ្វើវិសោធនកម្មមានខ្លឹមសាដូចគ្នានឹងរដ្ឋសភាដែរ ។
ក្នុងសិក្ខាសាលា ស្ដីពីប្រធានបទ«ការប្រើប្រាស់ភាសាខ្មែរក្នុងប្រព័ន្ធផ្សព្វផ្សាយ» កាលពីថ្ងៃ២៥ តុលា ក្រុមពិធីករពិធីការិនី បានទទួលរងនូវការរិះគន់ យ៉ាងពេញទំហឹង ពាក់ព័ន្ធនឹងកំហុសឆ្គាំឆ្គងក្នុងពេលធ្វើអត្ថាធិប្បាយ។ ពិធីករ ពិធីការិនី ប្រចាំនៅស្ថានីយទូរទស្សន៍ល្បីឈ្មោះ រួមមានCTN My TV និងបាយ័ន ត្រូវគេកត់សម្គាល់ថា ហាក់ទក់សាច់ ក្នុងការរិះគន់នេះជាងគេ។
អង្គវិធីទាំងមូល បានលើកឡើងនូវចំណុច ខ្វះចន្លោះយ៉ាងច្រើន របស់ពិធីករ និងពិធីការិនីនាពេលចុងក្រោយ។ ទោះយ៉ាងណា ក្នុងពិធីនោះ ក៏បានរិះគន់ចំពោះការដំឡើងតួអក្សរខុសតាមវចនានុក្រម និងការចំពោះខ្វះខាតរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងមូលនៅប្រទេសកម្ពុជាផងដែរ។ ក្រុមគណអធិបតី និងអ្នកចូលរួមបានធ្វើការរិះគន់យ៉ាងចំៗ ចំពោះការអានពាក្យអគ្គនាយកដ្ឋាន របស់ពិធីករពិធីការិនីទូរទស្សន៍បាយ័ន ថា
ទោះយ៉ាងណា អង្គពិធីនៅមិនទាន់កំណត់ថា ការអានរបស់ក្រុមទូរទស្សន៍បាយ័ន គឺជារឿងឆ្គាំឆ្គងទាំងស្រុងទេ ដោយខាងក្រុមប្រឹក្សាជាតិភាសាខ្មែរ គ្រាន់តែសន្យារថានឹងស្រាវជ្រាវ ដើម្បីឲ្យប្រាកដថា ការអានអៈគៈនាយៈដ្ឋាន នោះ ជារឿងត្រឹមត្រូវ ឬក៏អត់។ ចំពោះការប្រើពាក្យបរទេស ក្នុងពេលអត្ថាធិប្បាយកម្មវិធីក្នុងទូរទស្សន៍វិញ ត្រូវគេកត់សម្គាល់ថា បានវាយប្រហារទៅកាន់ពិធីករ ពិធីការិនីប្រចាំនៅស្ថានីយទូរទស្សន៍My TV ពិសេសគឺ
លោកជំទាវបន្តថា ក្នុងនាមជាពិធីករពិធីការិនី មិនគួរស្នើឲ្យអ្នកទស្សនាទះដៃ ឬស្រែកហ៊ោក្នុងពេលដំណើរការកម្មវិធីតែរហូតនោះទេ ព្រោះនោះបង្ហាញថា ពួកគេអត់មានសមត្ថភាពធ្វើអ្វីឲ្យត្រូវចិត្តរបស់ទស្សនិកជន។ លោកជំទាវមានប្រសាសន៍ថា បើការអត្ថាធិប្បាយរបស់ពិធីករពិធីការិនីគ្រប់រូបចេះលើកដាក់សំឡេងក្នុងការនិយាយបានល្អ ហើយធ្វើឲ្យគេត្រូវចិត្ត គឺអ្នកទស្សនាពិតជាទះដៃ ឬស្រែកហ៊ោ។ អញ្ចឹងអ្នកកាន់កម្មវិធីគួររិះរកអ្វីដែលល្អ ដើម្បីកុំឲ្យវគ្គណាក៏សូមសំឡេងទះដៃមួយ ឈុតណាក៏សុំសំឡេងហ៊ោមួយ ទើបកម្មវិធីនោះ មានសំឡេងកងរំពងបែបហ្នឹង។ នៅមានចំណុចមួយទៀត ដែលអង្គពិធីទាំងមូល បានធ្វើការរិះគន់យ៉ាងស្ទើររញ្ជួយអង្គសិក្ខាសាលាផងដែរ នោះគឺការប្រើពាក្យថា ឡូយ ឬឡូយណាស់ របស់ពិធីករពិធីការិនីបែបយុវវ័យ ស្ទើរតែគ្រប់ស្ថានីយទូរទស្សន៍។ ក្រុមអ្នកចោទសួរ និងវាគ្មិន បញ្ជាក់ថា ពាក្យ
ក្រុមអ្នកវែកញែកបានស្វះស្វែងរកឯកសារ និង ភស្ដុតាងជាច្រើន បញ្ជាក់ថា ពាក្យឡូយ ឬឡូយណាស់ មានន័យថា ឈ្លើយ ឬខុសគេរបៀបផ្ដេសផ្ដាសទាំងស្រុង ដោយមិនគួរយកមកប្រើចំពោះតារាសិល្បៈទាល់តែសោះ។ ការលើកឡើងបែបនេះ ហាក់ដូចជាសំដៅដល់កម្មវិធីមួយ ដែលដាក់ឈ្មោះថា «ឡូយ៩» នោះផងដែរ ដែលកម្មវិធីនេះ កំពុងបំភ្លៃពាក្យមិនសមគួរនេះ ធ្វើឲ្យក្មេងៗ យល់ថា ពាក្យនោះមានន័យសមរម្យ។ មានពិធីករពិធីការិនីជាច្រើន តែងលើកឡើងថា តារាកិត្តិយសនេះ ឬខ្លួនឯងស្លៀកពាក្យអញ្ចឹងឡូយ ឬឡូយណាស់ យ៉ាងស៊ាំមាត់ ដោយសូម្បីតែអត់ដឹងថា ពាក្យនោះមានន័យដូចម្ដេច? ក្នុងនោះការនិយាយចាស៎ៗ ញឹកស្អេក របស់ពិធីការិនីតាមលំនាំពិធីការិនីថៃ ក៏ត្រូវគេលើកឡើងថា ជារឿងមិនសមរម្យផងដែរ។ អង្គពិធីទាំងមូល បញ្ជាក់ថា ពិធីករពិធីការិនីគឺជាមនុស្សសំខាន់ណាស់ ដែលអាចឲ្យមនុស្ស១៤លាននាក់នៅកម្ពុជា ពិសេសក្មេងៗច្របូកច្របល់តាមបាន បើពួកគេប្រើពាក្យណាមួយ ដោយមិនបានស្រាវជ្រាវ ហើយមិនត្រឹមត្រូវ។
ក្នុងនោះ សូម្បីតែការនិយាយថា អរគុណធំធំ ប្រើពាក្យបេក្ខភាពបេក្ខជនបែបច្របូកច្របល់គ្នា និងការប្រើពាក្យថា ដឹងអត់ នឹកបងអត់ អីជាដើម ក៏ត្រូវគេលើកយកមកលាតត្រដាងក្នុងន័យអវិជ្ជមានដូចគ្នា។ លោកជំទាវចាន់ ធី បញ្ជាក់ថា ពាក្យខ្មែរគឺនឹកបងឬអត់ ដឹងឬទេ គឺមិនមែននាំគ្នាមកប្រើពាក្យទាំងអស់នេះ កាត់ហើយខុសពីសំណៅដើមអញ្ចឹងឡើយ ព្រោះពិធីករពិធីការិនី និងប្រព័ន្ធផលិតចម្រៀង ក៏ដូចជាអ្នកកាសែត សំខាន់ណាស់ក្នុងសាបព្រួសចំណុចត្រូវ ឬខុសទាំងនេះ។ ក្រៅពីការរិះគន់លើពាក្យពេចន៍ បញ្ហាសំលៀកបំពាក់ និងការតុបតែងខ្លួនរបស់ពិធីករ និងពិធីការិនី ក៏ត្រូវគេលើកឡើងផងដែរ។ តារាខ្លះ ដែលតែងខ្លួន និងពាក់គ្រឿងប្រដាប់តុបតែងខ្លួនហួសហេតុ ដែលស្ទើរតែមើលមិនដឹងថា តើអ្នកណាជាតារាកិត្តិយស អ្នកណាជាពិធីការិនី។ 