Saturday, 8 December 2012
Tuesday, 27 November 2012
នារីផល
ស្លាក:
ខេមរភាសាKHMER,
ពន្យល់ពាក្យ,
អ្នកអក្សរសាស្ត្រ
Thursday, 22 November 2012
កម្មវិធីគ្រប់គ្រងអាល់ប៊ុមបណ្ណាល័យព្រះធម៌
ខ្ញុំព្រះករុណា សូមនមស្សការថ្វាយបង្គំចំពោះព្រះត្រ័យរតន៍ មានព្រះពុទ្ធរតនៈ ព្រះធម៌រតនៈ និងព្រះសង្ឃរតនៈ ដោយសេចក្តីគោរពជ្រះថ្លាដ៏ក្រៃលែង លើសលោក ។ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមក្រាបថ្វាយបង្គំចំពោះព្រះសង្ឃទាំងឡាយ និងលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ជាម្ចាស់ និងធម្មាចារ្យទាំងឡាយ ដោយសេចក្តីគោរព ។
ដោយមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងចំពោះធម្មកថិក, បណ្ឌិត, អ្នកប្រាជ្ញ, ធម្មាចារ្យទាំងឡាយដែលសុទ្ធតែអ្នកមានសេចក្តីឆ្លៀវឆ្លាតចេះចាំស្ទាត់នូវព្រះពុទ្ធវចនៈ និងអាចបកស្រាយពន្យល់នូវអត្ថហើយផ្សព្វផ្សាយដល់ពុទ្ធបរិស័ទងាយយល់ចាប់ចាំបាន ។ ជាហេតុឲ្យខ្ញុំព្រះករុណា ខ្ញុំបាទ បានធ្វើកិច្ចការអ្វីៗនៅទីនេះដើម្បីបូជាចំពោះព្រះពុទ្ធសាសនាដោយសេចក្តីគោរព និងអប្បមាទ។ បន្ទាប់ទីនេះគឺជា "កម្មវិធី៥០០០ឆ្នាំ" ដែលប្រើប្រាស់នូវលើប្រព័ន្ធកុំព្យូទ័រសម្រាប់គ្រប់គ្រងអាល់ប៊ុម mp3 ព្រះធម៌ សៀវភៅធម៌ផ្សេងៗ មានគម្ពីរព្រះត្រៃបិដកជាដើម រួមនិងគ្រប់គ្រងអាល់ប៊ុមឯកសារវីដេអូព្រះពុទ្ធសាសនាផ្សេងៗទៀត។ ខ្ញុំបាទ ខ្ញុំព្រះករុណា សង្ឃឹមថា "កម្មវិធី៥០០០ឆ្នាំ" នឹងអាចជួយសម្រួលការងារផ្សេងៗនៃវិស័យព្រះពុទ្ធសាសនា ទោះបីមិនបានច្រើនយ៉ាងណា ក៍តិចតួចខ្លះដែរ។ នឹងសង្ឃឹមថា នឹងអាចញុំាងឲ្យពុទ្ធបរិស័ទខ្លះដែលមិនទាន់មានសេចក្តីជ្រះថ្លា ឲ្យមានសេចក្តីជ្រះថ្លាឡើង និងមានសេចក្តីជ្រះថ្លាហើយ ក៍រឹងរឹតតែមានសេចក្តីជ្រះថ្លាខ្លាំងឡើងក្នុងព្រះពុទ្ធសាសនា។ ផលប្រយោជន៍របស់ "កម្មវិធី៥០០០ឆ្នាំ" សមគួរដល់៖- ព្រះសង្ឃ, ពុទ្ធសាសនិកជនដែលប្រាថ្នាស្រាវជ្រាវសិក្សានូវព្រះពុទ្ធវចន: ។- សម្រាប់ពុទ្ធសាសនិកជនទូទៅ ដើម្បីបានធ្វើជាធម្មទានតៗគ្នា ដល់ព្រះសង្ឃ និងជនផងគ្នា។- សម្រាប់ការងារផ្សព្វផ្សាយព្រះធម៌តាមវិទ្យុ ព្រោះថាកម្មវិធីនេះ មានមុខងា playlist ដែលគ្រប់គ្រងព្រះធម៌ជាច្រើន mp3 រហូតជាង ២០០០០mp3 អាចជួយ សម្រួល ការងាររបស់ព្រះសង្ឃពិធីករ និងអ្នកគ្រប់គ្រងកម្មវិធីបានខ្លះ។ សូមអានរបៀប បញ្ចូលកម្មវិធីជាមុន មុននឹងប្រើប្រាស់កម្មវិធីៈ មើលមិនឃើញចុចទីនេះ តម្រូវការកុំព្យូទ័រក្នុងការបញ្ចូល "កម្មវិធី៥០០០ឆ្នាំ"
- CPU 1Ghz ឬខ្ពស់ជាងនេះ- RAM 256 Mb ឬខ្ពស់ជាងនេះ- Windows XP, Windows Vista, Windows 7- Microsoft .NET Framework Version 2.0 (សម្រាប់ Windows XP) ទាញយកទីនេះ- K-Lite Mega Codec Pack ទាញយកទីនេះ- Acrobat reader ទាញយកទីនេះប្រសិនបើ កម្មវិធីកំចាត់មេរោគក្នុងកុំព្យូទ័រអ្នក សួររារាំង ពេលបើក "កម្មវិធី៥០០០ឆ្នាំ" លោកអ្នកគ្រាន់តែ set option allow ឲ្យ "កម្មវិធី៥០០០ឆ្នាំ" ដំណើរការលើកុំព្យូទ័ររបស់អ្នកជាការស្រេច។
ផ្ទាំងរូបរបស់កម្មវិធីៈ
សូមពុទ្ធបរិស័ទ ដែលមានសទ្ធា សូមជួយ copy ចម្លងកម្មវិធីនេះ ធ្វើជាទានដល់បុគ្គលដែលសមគួរមានព្រះសង្ឃជាដើម ដើម្បីបានការងាយស្រួលផ្សេងៗក្នុងការសិក្សាស្រាវជ្រាវ និងដើម្បីភាពរីកចម្រើនរបស់ព្រះពុទ្ធសាសនាខ្មែរ។
សូមលោកអ្នក ជាអ្នករីករាយ
ក្នុងការសិក្សានូវព្រះធម៌នៃព្រះសម្មាសម្ពុទ្ធរសនៃព្រះធម៌ ប្រសើរអស់រសទំាងពួង រៀបចំបង្កើតកម្មវិធីឡើងដោយ
ខ្ញុំព្រះករុណា ខ្ញុំបាទ ស្រុង ចាន់ណា និងក្រុមគ្រួសារសម្រាប់បូជាចំពោះព្រះពុទ្ធសាសនាសម្រាប់ជាធម្មទាន
សូមឲ្យព្រះពុទ្ធសាសនារុងរឿងទូទៅក្នុងសកលលោក..
តំណពីៈ ៥០០០ឆ្នាំ
សូមមេត្តាទាញយកចែកជូនជាធម្មទាន!
--------------------------------------------------------------------------- |
Tuesday, 13 November 2012
សេវកៈ, សេវា (Service)
ស្លាក:
ខេមរភាសាKHMER,
ពន្យល់ពាក្យ,
អ្នកអក្សរសាស្ត្រ
Monday, 5 November 2012
កូដកម្ម ( Strike )
កូដកម្ម
( Strike )
( Strike )
តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួន ណាត ពាក្យកូដកម្មកើតឡើងដោយការផ្សំរវាង ពាក្យបាលី កូដ (អានថាកូតដាក់)មានន័យថាកោង និង កម្មមានន័យថា អំពើ។ដូច្នេះន័យត្រង់របស់ ពាក្យនេះគឺ៖អំពើព្រហើន ,អំពើកោងកាចវៀចវេរ ,ពុតត្បុត តែសម្តេចជួនណាតក៏បានពន្យល់ផង ដែរថា កូដកម្មគឺជាៈការសំដែងអកប្បកិរិយាប្រឆាំងចំពោះរឿង ឬកិច្ចការណាមួយ ដែលខ្លួនមិន ពេញចិត្ត។
នៅក្មុងច្បាប់ការងាររបស់ប្រទេសកម្ពុជា ដែលបានអនុម័តកាលពីថ្ងៃទី 13 មិនា 1997 រួម មាន394មាត្រា មានជំពូកទី13បានពណ៌នាពីកូដកម្ម និងឡុកអៅ ( Lockout)។ និយមន័យនៃ កូដកម្មដែលចែងក្នុងមាត្រា318បានកំណត់ថាៈ កូដកម្មគឺជាការឈប់ធ្វើការងារដោយកម្មករ និ-យោជិតមួយក្រុម ដែលមានការព្រមព្រៀងគ្នាហើយបានធ្វើឡើងនៅក្នុងសហគ្រាសមួយ ឬគ្រឹះស្ថាន មួយ ក្នុងគោលបំណងដើម្បីទទួលបាននូវដំណោះស្រាយដ៏យុត្តិធម៌ចំពោះការទាមទាររបស់កម្មករ និយោជិតពីនិយោជក ហើយក៏ជាលក្ខ័ណ្ឌដើម្បីចូលធ្វើការវិញ ។
ឡុកអៅ គឺជាការបិទសហគ្រាស ឬគ្រឹះស្ថានទាំងមូល ឬមួយផ្នែក ដោយនិយោជក ក្នុង ឱកាសដែលមានវិវាទការងារ ។
ច្បាប់ការងារនេះបានធានាសិទ្ធិធ្វើកូដកម្ម ដោយបញ្ចក់ច្បាស់លាស់ថា សិទ្ធិធ្វើកូដកម្មអាច
អនុវត្តន៍ទៅបានលុះត្រាតែបានប្រើប្រាស់អស់លទ្ធភាពក្នុងការដោះស្រាយជំលោះដោយមធ្យោបាយសន្តិវិធីជាមួយនិយោជក ។
ក្នុងស្ថានភាពទូទៅទូទាំងពិភពលោក កូដកម្មកើតឡើងដោយសារទំនាស់នៃផលប្រយោជន៍ រវាងនិយោជក ដែលចង់បន្ថយថ្លៃផលិត នឹងនិយោជិត ដែលស្វែងរកការតំឡើងប្រាក់ឈ្នួល,បន្ថយ ម៉ោងធ្វើការ កែលំអរលក្ខ័ណ្ឌការងារ ការទទួលស្គាល់សហជីពនិងផលប្រយោជន៍គួបផ្សំដទៃទៀត ។
និយោជក តែងតែព្យាយាមបន្តប្រតិបត្តិការផលិតរបស់គេ ដោយមិនប្រើនិយោជិតិដែលចូល រួមធ្វើកូដកម្ម ដែលនោះគឺជាឆ្នួននាំឱ្យមានអំពើហឹង្សា។ អំពើហឹង្សា ជាធម្មតាកើតមានដោយសារតែ ការប្រើកងការពារប្រដាប់អាវុធ ដែលជួលដោយនិយោជក ឬដោយប៉ូលីស ឬយោធាដែលចេញ មករៀបចំសណ្តាប់ធ្នាប់ ។
កូដកម្មឈប់ធ្វើការនៅអាមេរិក កើតមានតាំងពីជំនាន់អាមេរិកស្ថិតនៅក្រោមអាណានិគម អង់គ្លេសម្លេះ ក៏ប៉ុន្តែកំណត់ត្រាអំពីកូដកម្មទាមទារតំឡើងប្រាក់ឈ្នួលដំបូងបំផុត ហាក់ដូចជាកើត មាននៅហ្វីឡាដែលហ្វៀ ( Philadelphia ) នាឆ្នាំ1789 នៅក្នុងផ្នែកបោះពុម្ព ។
កូដកម្មទូទាំងប្រទេសលើកទី1 បានកើតនៅអាមេរិកនាឆ្នាំ1877 ដោយនិយោជិតផ្លូវដែក រៀបចំឡើង ។
និយាយជារួម កូដកម្មកើតមាននៅបណ្តាប្រទេសឧហ្សាហូបនីយកម្ម ហើយដែលនៅទីនោះ ពលករមានសិទ្ធិនឹងធ្វើសកម្មភាពដោយសេរី។ ប្រទេសអង់គ្លេស បានកើតមានកូដកម្មតាំងពីទសវត្យ ទី19ម្លេះ ដោយសារតែអង់គ្លេសមានបដិវត្តន៍ឧស្សាហកម្មមុនគេ។
គូបញ្ចាក់ថា នៅក្នុងកូដកម្មដែលពោរពេញទៅដោយការបត់បែននោះ មានទស្សនាទានមួយ ទៀតដែលគេហៅថាកូដកម្មទូទៅ (General Strike)ដែលនិយាយសំដៅទៅលើការឈប់ធ្វើការ របស់កម្មករទាំងមូល ក្នុងផ្នែកឧស្សាហកម្មនៃតំបន់ណាមួយ ឬរបស់ជាតិ។ កូដកម្មទូទៅ អាចធ្វើ ឡើងក្នុងគោលបំណងសេដ្ឋកិច្ច ដើម្បីដាក់ការគៀបសង្កត់ទៅលើនិយោជក ឱ្យគេទទួលយកលក្ខ័ណ្ឌ ការងារជាខ្សែសង្វាក់មួយ។ ជួនកាល កូដកម្មទូទៅក៏ត្រូវបានគេប្រើ ដើម្បីគោលបំណងនយោបាយ សំដៅទាមទារសម្បទានណាមួយពីរដ្ឋាភិបាល ឬក្នុងគោលដៅទំលាក់រដ្ឋាភិបាល ដែលកំពុងកាន់ អំណាច។ ជាធម្មតា កូដកម្មនយោបាយតែងត្រូវបានជំរុញដោយពួកសហជីព ហើយពង្រីកឱ្យធំ ឡើងដោយចលនាអានាធិបតេយ្យ ។
មានឧទាហរណ៍ជាគំរូជាច្រើនក្នុងរៀងកូដកម្មទូទៅនេះ តួយ៉ាងដូចជា កូដកម្មទូទៅនាឆ្នាំ
1968 កើតមាននៅប្រទេសបារាំង នៅពេលដែលមហាវិទ្យាល័យ និងកម្មកររួមគ្នាបិទទ្វារឧស្សា-ហកម្ម និងមហាវិទ្យាល័យសំខាន់ៗ នាខែឧសភា និងមិថុនា។ កូដកម្មបានបញ្ចប់ ជាមួយកិច្ចព្រម ព្រៀងមួយ ដែលបង្កើនប្រាក់ឈ្នួលឱ្យកម្មករ និងអនុញាតឱ្យកម្មករមានតំណាង ដែលមានអំណាច ជាងមុននៅក្នុងការគ្រប់គ្រងរោចក្រ ។
កូដកម្មទូទៅ ទទួលបានជោគជ័យភាគច្រើននៅប្រទេសណា ដែលសហជីពមានទំនាក់ទំនង ជិតស្និទ្ធនឹងគណៈបក្សនយោបាយ ។
សមិទ្ធិ
ស្លាក:
បច្ចេកសព្ទនយោបាយ,
ពន្យល់ពាក្យ,
អ្នកអក្សរសាស្ត្រ
ក្រុមប្រឹក្សាសន្តិសុខជាតិ (អាមេរិក )
ក្រុមប្រឹក្សាសន្តិសុខជាតិ (អាមេរិក )
National Security Council
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក (សរសេរកាត់NSC-អិនអេសស៊ី) ជាអង្គភាពរបស់ការិយាល័យ ប្រតិបត្តិប្រធានាធិបតី ដែលមានភារៈជួយប្រធានាធិបតីអាមេរិក ក្នុងការបង្កើត និង អនុវត្តន៍សេចក្តីសំរេចអំពី សន្តិសុខជាតិ ។ អង្គភាពនេះបង្កើតឡើងតាមរយៈច្បាប់សន្តិសុខជាតិ (National Security Act)នាឆ្នាំ1947 ដែលយោងតាមច្បាប់នោះ លោកប្រធានាធិបតីនឹងធ្វើជាអធិបតីនៃកិច្ចប្រជុំរបស់អិនអេសស៊ី ហើយមានអ្នកចូល រួមគឺៈ រដ្ឋមន្ត្រីការបរទេស , រដ្ឋមន្ត្រីការពារជាតិ ព្រមទាំងលេខាធិការនៃកងទ័ពជើងគោក កងទ័ពជើងទឹក និងកង ទ័ពអាកាស ។ នាយកនៃទីភ្នាក់ងារចារកម្មកណ្តាល (ស៊ីអាយអេ-CIA) មិនមែនជាសមាជិក អិនអេសស៊ីទេ ប៉ុន្តែ អាចបំពេញនាទីជាទីប្រឹក្សាមួយបាន ។
នៅឆ្នាំ1949 សភាអាមេរិកបានធ្វើវិសោធនកម្មច្បាប់ផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សានេះ ដោយលេខា-ធិការទាំង3នៃកងទ័ពបានថយចេញ ហើយអនុប្រធានាធិបតីបានចូលជំនួសវិញ។ នាយអគ្គសេនាធិការចំរុះរបស់ កងទ័ពបានចូលរួមកិច្ចប្រជុំក្នុងនាមជាទីប្រឹក្សា។ ប្រធានាធិបតីអាចជ្រើសរើសទុកជាមុន ពីពេលមួយទៅពេលមួយ នូវមន្ត្រីផ្សេងទៀត ឱ្យចូលរួមក្នុងក្រុមប្រឹក្សា ហើយជាធម្មតាមានមន្ត្រី2០រូប ឬលើសពីនេះតែងត្រូវបានអញ្ជើញ ឱ្យចូលរួម។ អិនអេសស៊ីមានបុគ្គលិក4០រូប ឬជំនួយការច្រើនជាងនេះ ហើយដឹកនាំបញ្ចាដោយជំនួយការប្រធានា-ធិបតីទទួលបន្ទុកសន្តិសុខជាតិ ។
អិនអេសស៊ី គ្មានអំណាចផ្ទាល់ខ្លួន មិនមានការបោះឆ្នោត និងមិនមានធ្វើការសេចក្តីសំរេចចិត្តទេ។ សេចក្តី សំរេចចិត្តរបស់ប្រធានាធិបតី បន្ទាប់ពីការពិគ្រោះយោបល់នៅក្នុងអិនអេសស៊ី គឺជាសេចក្តីបង្គាប់អំពីការសំរេច ចិត្តសន្តិសុខជាតិ (National Security Decision Directives-NSDD) ហើយត្រូវបានយកទៅអនុវត្ត ដោយផ្នែកនិតិប្រតិបត្តិនានានៃរដ្ឋាភិបាលសហព័ន្ធ ។
បុគ្គលិក អិនអេសស៊ី តាមដានពិនិត្យទំនាក់ទំនងសន្តិសុខជាតិ នៅក្នុងការិយាល័យមួយដែលគេឱ្យឈ្មោះ ថា “បន្ទប់ស្ថានការណ៍” (Situation Room) ដែលមានទីតាំងស្ថិតនៅក្នុងសេតវិមាន និងនៅក្នុងការិយាល័យ មួយទៀតឈ្មោះថា “មជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិ” (Crisis Management Center) ដែលមានទីតាំងនៅក្នុង អាគារការិយាល័យនិតិប្រតិបត្តិ (Exeutive Offiece Building)។ ទំនាក់ទំនងដែលត្រូវតាមដានពិនិត្យនោះ រួមមាន បទបញ្ជានានារបស់ក្រសួងបរទេសទៅកាន់ស្ថានទូតនិងស្ថានបេសកម្មនានា សារទាំងអស់របស់ក្រសួង ការពារជាតិទៅកាន់មេបញ្ជាការកងទ័ពទាំងអស់ ព្រមទាំង បទបញ្ជារបស់នាយអគ្គសេនាធិការចំរុះទៅកាន់មេ បញ្ចការតាមភូមិភាគនានា ។ ទិន្នន័យចេញពី មជ្ឈមណ្ឌលបញ្ចាកងទ័ពជាតិរបស់មន្ទីរប៉ង់តាហ្គោន (Pentagon’s National Military Command Center) ដែលស្ថិតនៅខូឡូរ៉ាដូ ស្ព្រីង(Colorado Springs)នារដ្ឋខូឡូរ៉ាដូអាច នឹងិត្រូវគេបើកមើលឃើញភ្លាមៗលើស្គ្រីនកុំព្យូទ័រនានានៅក្នុង“បន្ទប់សភាពការណ៍ ”។
ក្រៅពីប្រធានាធិបតី ហារី ទ្រូម៉ាន់ ; (Harry Truman) និង ដ្វាយ អាយស៊ិនហាវវើ(Dwight Eisenho-wer )ដែលកោះប្រជុំ អិនអេសស៊ីញឹកញាប់ ប្រធានាធិបតីដទៃទៀតបានផ្អែកលើកិច្ចប្រជុំអិនអេសស៊ីតិចតួចណាស់ ភាគច្រើនប្រធានាធិបតីទាំងនោះផ្អែកលើកិច្ចប្រជុំជាមួយទីប្រឹក្សាសន្តិសុខជាតិច្រើនជាង ។ ប្រធានាធិបតី កេណ្ណឺឌី ប្រើប្រាស់“គណកម្មការប្រតិបត្តិ ” មួយតូចជាង(ប្រមូលផ្តុំដោយមន្ត្រីសន្តិសុខជាតិមួយចំនួន)ដែលមានឈ្មោះថា អ៊ិចខុម (ExComm)ដើម្បីពិគ្រោះពីស្ថានការណ៍វិបត្តិនានាដូចជា វិបត្តិប៊ែរឡាំង(Berlin Crisis) និងវិបត្តិ មីស៊ីលគូបា (Cuban Missile Crisis )។
ប្រធានាធិបតីលីនដុន ចនសុន (Lyndon Johnson) បានផ្អែកទៅលើពេលអាហារថ្ងៃត្រង់នាថ្ងៃអង្គារ៍ ជាមួយរដ្ឋមន្ត្រីការពារជាតិ និងសង្គ្រាម នាយកស៊ីអាយអេយ នាយអគ្គសេនាធិការចំរុះ ទីប្រឹក្សាសន្តិសុខជាតិ ដើម្បីរៀបចំគំរោងយុទ្ធសាស្ត្រសំរាប់សង្គ្រាមវៀតណាម ។
រីឆាត និកសុនRechard Nixonធ្វើការយ៉ាងជិតស្និតជាមួយ ហេនរី គីស្សីងហ្គើ(Henry Kissinger) ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់គាត់ ក្នុងការធ្វើឱ្យល្អប្រសើរនូវទំនាក់ទំនងជាមួយចិនប្រជាមានិត និងសហភាព សូវៀតហើយមានពេលខ្លះគេបានដាក់ឈ្មោះឱ្យអ្នកទាំងពីរថា “ក្រុមនៃបុរសទាំងទ្វេ”(Two-man band) ។
ជិមី ខាធើ រៀបចំការស្រស់ស្រូបពេលព្រឺកជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារប្រទេស ្រ ពមទាំង ទីប្រឹក្សាសន្តិសុខជាតិ ដើម្បីពិភាក្សាពីរឿងវិបត្តិចំណាប់ខ្មាំងនៅអ៊ីរ៉ង់ និងទំនាក់ទំនងជាមួយសូវៀត ។
រ៉ូណាល់ រីហ្គែន បានប្រើប្រាស់ក្រុមផែនការសន្តិសុខជាតិ ដែលរួមមានសមាជិកនៃអិនអេសស៊ី នាយក ស៊ីអាយអេយ ទីប្រឹក្សាសន្តិសុខជាតិ និងជំនួយការនយោបាយជាន់ខ្ពស់របស់សេតវិមាន។ រីហ្គែនគឺជាប្រធានាធិបតី ទីមួយ ដែលដាក់បញ្ចូលទីប្រឹក្សានយោបាយទៅក្នុងការរៀបចំបង្កើតសេចក្តីសំរេចចិត្តអំពីសន្តិសុខជាតិ ។
Tuesday, 30 October 2012
កូរ៉ុម( Quorum )
កូរ៉ុម( Quorum )
កូរ៉ុម គឺជាចំនួនអ្នកចូលរួមជាចាំបាច់អប្បបរមា(តិចបំផុត) ដើម្បីធ្វើឱ្យការបោះឆ្នោត ឬសកម្មភាព ផ្សេងៗទៀតរបស់ស្ថាប័ន ឬអង្គការមួយមានសុពលភាព។ ជាទូទៅ កូរ៉ុមតែងត្រូវបានកំណត់ថាមានចំនួនភាគ ច្រើនដាច់ខាត(ពាក់កណ្តាលបូកមួយ) នៃចំនួនសមាជិករបស់ស្ថាប័ន ឬអង្គការណាមួយ ក៏ប៉ុន្តែជួនកាលគេអាច កំណត់តិចជាង ឬច្រើនជាងចំនួនភាគច្រើនដាច់ខាតក៏អាចបាន។ ហេតុផលខ្លះ ដែលតំរូវឱ្យគេកំណត់ចំនួនកូរ៉ុមតិច ជាងចំនួនភាគច្រើនដាច់ខាត គឺដោយសារគេយល់ថាកំរិតនៃប្រជាធិបតេយ្យត្រូវបានស្ថាបនាល្អហើយ ហើយការ កំណត់ចំនួនតិចបែបនេះ គឺដើម្បីធានាឱ្យស្ថាប័ន ឬអង្គការណាមួយនោះប្រតិបត្តិការទៅបានងាយស្រួល។ ឯការ កំណត់ចំនួនកូរ៉ុមច្រើនជាងចំនួនភាគច្រើនដាច់ខាត ជាធម្មតាតែងត្រូវបានគេពន្យល់ថាដើម្បីធានានូវឯកភាពខ្ពស់។
ចំនួនកូរ៉ុមនៃស្ថាប័ន ឬអង្គការនានា ត្រូវតែមានចែងក្នុងរដ្ឋធម្មនុញឬក៏ច្បាប់គោលឬក៏ក្នុងបទបញ្ជាផ្ទៃក្នុង របស់ស្ថាប័ន ឬអង្គការនោះ ។
នៅក្នុងប្រតិបត្តិការរបស់អង្គការនីតិប្រតិបត្តិនៃប្រទេសមួយចំនួន អ្នកនយោបាយតែងយកបញ្ហាកូរ៉ុមមក រាំងស្ទះគ្នា ដោយគេនាំគ្នាមិនចូលរួមប្រជុំដើម្បីកុំឱ្យគ្រប់កូរ៉ុមដែលធ្វើឱ្យអង្គប្រជូំណាមួយនោះគ្មានសុពលភាព ។ គេធ្វើបែបនេះដើម្បីជាការប្រឆាំងតបនឹងខ្លឹមសារនៃរបៀបវារៈណាមួយដែលគេមិនពេញចិត្ត ។
រដ្ឋសភាកម្ពុជា នៅគ្រាដំបូងដែលបង្កើតឡើងនាឆ្នាំ១៩៩៣បានកំណត់ចំនួនកូរ៉ុមស្មើនឹង៧ភាគ១០នៃចំនួន សមាជិកសភាទាំងមូល។ ក៏ប៉ុន្តែ ក្នុងសកម្មភាពជាប្រចាំរបស់ខ្លួន អវត្តមានរបស់អ្នកតំណាងរាស្ត្របានបង្កើតជា ស្ថានភាពខ្វះកូរ៉ុម ជារឿយៗដែលធ្វើឱ្យសម័យប្រជុំពេលខ្លះមិនអាចដំណើរការទៅបាន ហេតុនេះហើយ ទើបរដ្ឋ សភាកម្ពុជានីតិកាលទី៣ បានធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ដោយបន្ថយចំនួនកូរ៉ុមមកនៅត្រឹមចំនួន៥០បូក១ សំរាប់ការប្រជុំ ដែលតំរូវឱ្យមានសំឡេង៥០បូក១ដើម្បីអនុម័ត។ សំរាប់កម្មវត្ថុនៃរបៀបវារៈ ដែលត្រូវការសំឡេង ២ភាគ៣ដើម្បីអនុម័ត ចំនួនកូរ៉ុមនៃសម័យប្រជុំសភាជាតិកម្ពុជានៅតែត្រូវការ៧ភាគ១០នៃចំនួនសមាជិកសភា សរុបដដែល។
នៅក្នុងព្រឹទ្ធសភាកម្ពុជាឯណោះវិញ នាកំណើតដំបូងឆ្នាំ១៩៩៩ កូរ៉ុមត្រូវមាន៧ភាគ១០នៃចំនួនសមាជិក សរុប បន្ទាប់មកបានធ្វើវិសោធនកម្មមានខ្លឹមសាដូចគ្នានឹងរដ្ឋសភាដែរ ។
Sunday, 28 October 2012
របាយការណ៍សង្ខេបរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) ក្នុងសិក្ខាសាលាស្តីពី" ការប្រើប្រាស់ភាសាខ្មែរលើប្រព័ន្ធផ្សព្វផ្សាយ" រាជបណ្ឌិត្យសភាកម្ពុជា
រូបភាពខាងលើជាចំណងជើងនៃអត្ថបទ និងបទបង្ហាញរបស់វាគ្មិន ក្នុងពិធីបូកសរុបរបាយការណ៍សង្ខេប
របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)
ក្នុងសិក្ខាសាលាស្តីពី" ការប្រើប្រាស់ភាសាខ្មែរលើប្រព័ន្ធផ្សព្វផ្សាយ"
រាជបណ្ឌិត្យសភាកម្ពុជា
ហើយជាបញ្ហា ដែលមានការរិះគន់យ៉ាងចាស់ដៃដល់ប្រព័ន្ធផ្សព្វផ្សាយ!ដោយ ឡឹក ជំនោរ
Saturday, 27 October 2012
ពិធីករ ពិធីការិនី ទទួលការរិះគន់ចំៗ
ប្រភព៖បុរស ខ្មែរហ្សូម)
តុលា 26|09:31
ក្នុងសិក្ខាសាលា ស្ដីពីប្រធានបទ«ការប្រើប្រាស់ភាសាខ្មែរក្នុងប្រព័ន្ធផ្សព្វផ្សាយ» កាលពីថ្ងៃ២៥ តុលា ក្រុមពិធីករពិធីការិនី បានទទួលរងនូវការរិះគន់ យ៉ាងពេញទំហឹង ពាក់ព័ន្ធនឹងកំហុសឆ្គាំឆ្គងក្នុងពេលធ្វើអត្ថាធិប្បាយ។ ពិធីករ ពិធីការិនី ប្រចាំនៅស្ថានីយទូរទស្សន៍ល្បីឈ្មោះ រួមមានCTN My TV និងបាយ័ន ត្រូវគេកត់សម្គាល់ថា ហាក់ទក់សាច់ ក្នុងការរិះគន់នេះជាងគេ។
ក្រោមការផ្ដួចផ្ដើមរៀបចំដោយក្រសួងព័ត៌មាន និងក្រុមភាសាជាតិភាសាខ្មែរ នាឱកាសនោះ មានពិធីករ ពិធីការិនី អ្នកសារព័ត៌មាន និងបុគ្គលិកក្នុងប្រព័ន្ធផ្សព្វផ្សាយប្រមាណជាង៤០០នាក់នៅទូទាំងប្រទេស ចូលរួម។ តារាដែលលេចធ្លោ ហើយលេចមុខនាឱកាសនោះរួមមាន នាងស៊ឹម សូលីកា លោកអេង រិទ្ធី នាងថន លក្ខិណា នាងរស់ សុធាវី(ហង្សមាស) ឌីជេតាប៊ុយ លោកប៊ីអាយជី លោកភោ សុផានិត និងអ្នកអានព័ត៌មាន ព្រមទាំងតារាៗជាពិធីករពិធីការិនីថ្មោងថ្មី យ៉ាងច្រើនកុះករ។
អង្គវិធីទាំងមូល បានលើកឡើងនូវចំណុច ខ្វះចន្លោះយ៉ាងច្រើន របស់ពិធីករ និងពិធីការិនីនាពេលចុងក្រោយ។ ទោះយ៉ាងណា ក្នុងពិធីនោះ ក៏បានរិះគន់ចំពោះការដំឡើងតួអក្សរខុសតាមវចនានុក្រម និងការចំពោះខ្វះខាតរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងមូលនៅប្រទេសកម្ពុជាផងដែរ។ ក្រុមគណអធិបតី និងអ្នកចូលរួមបានធ្វើការរិះគន់យ៉ាងចំៗ ចំពោះការអានពាក្យអគ្គនាយកដ្ឋាន របស់ពិធីករពិធីការិនីទូរទស្សន៍បាយ័ន ថា អាក់គៈនាយៈកៈដ្ឋាន ខណៈដែលពាក្យនោះ ត្រូវគេអានថា អៈគៈនាយក់ដ្ឋាន និងមានបញ្ជាក់ក្នុងវចនានុក្រមរួចទៅហើយ។ តាមរយៈការរិះគន់នេះ នាងស៊ឹម សូលីកា ដែលឋិតក្នុងអង្គពិធីនោះដែរ ត្រូវគេកត់សម្គាល់ថា រងនូវការអាម៉ាសជាងគេ បើទោះជាការវែកញែកដដែលៗនោះ មិនបានបញ្ជាក់ថា មានពិធីករពិធីការិនីណាខ្លះ បានអានបែបនេះក៏ដោយ។
ទោះយ៉ាងណា អង្គពិធីនៅមិនទាន់កំណត់ថា ការអានរបស់ក្រុមទូរទស្សន៍បាយ័ន គឺជារឿងឆ្គាំឆ្គងទាំងស្រុងទេ ដោយខាងក្រុមប្រឹក្សាជាតិភាសាខ្មែរ គ្រាន់តែសន្យារថានឹងស្រាវជ្រាវ ដើម្បីឲ្យប្រាកដថា ការអានអៈគៈនាយៈដ្ឋាន នោះ ជារឿងត្រឹមត្រូវ ឬក៏អត់។ ចំពោះការប្រើពាក្យបរទេស ក្នុងពេលអត្ថាធិប្បាយកម្មវិធីក្នុងទូរទស្សន៍វិញ ត្រូវគេកត់សម្គាល់ថា បានវាយប្រហារទៅកាន់ពិធីករ ពិធីការិនីប្រចាំនៅស្ថានីយទូរទស្សន៍My TV ពិសេសគឺតាប៊ុយ ខ្លាំងជាងគេ ពិសេសស្ទីលនិយាយខ្មែរមិនច្បាស់របស់លោកនាពេលកន្លងមក។ អង្គវិធីទាំងមូល និយាយថា គឺជារឿងសង្វេគណាស់ ដែលពាក្យខ្មែរច្រើនឲ្យគគូកបែរជាយកពាក្យបរទេស មកប្រើច្រឡូកច្រឡំ ធ្វើឲ្យវប្បធម៌ និងភាសាខ្មែរ ច្របូកច្របល់។ លោកជំទាវ ចាន់ ធី អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានប្រសាសន៍ថា សូមកុំយល់ច្រឡំថា ប្អូននិយាយតុងខ្មែរមិនច្បាស់ ហើយបញ្ចូលពាក្យបរទេសច្រើន មានមោទនភាពឲ្យសោះ ការពិតគឺអ្នកទស្សនា អ្នកស្ដាប់គេសើចទៅវិញទេ ហើយវាមានន័យត្រង់មួយទៀត គឺប្អូនកំពុងតែបង្ហាញពីភាពកំសោយនៃភាសាខ្មែរ និងវប្បធម៌ជាតិរបស់ដូនតាខ្មែរ ទៅកាន់អ្នកទស្សនាជាអន្តរជាតិ និងនៅក្រៅប្រទេស ដែលស្រឡាញ់ខ្មែរ។
លោកជំទាវបន្តថា ក្នុងនាមជាពិធីករពិធីការិនី មិនគួរស្នើឲ្យអ្នកទស្សនាទះដៃ ឬស្រែកហ៊ោក្នុងពេលដំណើរការកម្មវិធីតែរហូតនោះទេ ព្រោះនោះបង្ហាញថា ពួកគេអត់មានសមត្ថភាពធ្វើអ្វីឲ្យត្រូវចិត្តរបស់ទស្សនិកជន។ លោកជំទាវមានប្រសាសន៍ថា បើការអត្ថាធិប្បាយរបស់ពិធីករពិធីការិនីគ្រប់រូបចេះលើកដាក់សំឡេងក្នុងការនិយាយបានល្អ ហើយធ្វើឲ្យគេត្រូវចិត្ត គឺអ្នកទស្សនាពិតជាទះដៃ ឬស្រែកហ៊ោ។ អញ្ចឹងអ្នកកាន់កម្មវិធីគួររិះរកអ្វីដែលល្អ ដើម្បីកុំឲ្យវគ្គណាក៏សូមសំឡេងទះដៃមួយ ឈុតណាក៏សុំសំឡេងហ៊ោមួយ ទើបកម្មវិធីនោះ មានសំឡេងកងរំពងបែបហ្នឹង។ នៅមានចំណុចមួយទៀត ដែលអង្គពិធីទាំងមូល បានធ្វើការរិះគន់យ៉ាងស្ទើររញ្ជួយអង្គសិក្ខាសាលាផងដែរ នោះគឺការប្រើពាក្យថា ឡូយ ឬឡូយណាស់ របស់ពិធីករពិធីការិនីបែបយុវវ័យ ស្ទើរតែគ្រប់ស្ថានីយទូរទស្សន៍។ ក្រុមអ្នកចោទសួរ និងវាគ្មិន បញ្ជាក់ថា ពាក្យ ឡូយ ឡូយណាស់ ឬឡូយមែនទែននេះ មានន័យថា ផ្ដេសផ្ដាស ឬឈ្លើយប៉ុណ្ណោះ ចុះហេតុអ្វីក៏បែរជានាំគ្នាមកនិយាយ សំដៅថាអស្ចារ្យ ឬល្អស្អាតទៅវិញ។
ក្រុមអ្នកវែកញែកបានស្វះស្វែងរកឯកសារ និង ភស្ដុតាងជាច្រើន បញ្ជាក់ថា ពាក្យឡូយ ឬឡូយណាស់ មានន័យថា ឈ្លើយ ឬខុសគេរបៀបផ្ដេសផ្ដាសទាំងស្រុង ដោយមិនគួរយកមកប្រើចំពោះតារាសិល្បៈទាល់តែសោះ។ ការលើកឡើងបែបនេះ ហាក់ដូចជាសំដៅដល់កម្មវិធីមួយ ដែលដាក់ឈ្មោះថា «ឡូយ៩» នោះផងដែរ ដែលកម្មវិធីនេះ កំពុងបំភ្លៃពាក្យមិនសមគួរនេះ ធ្វើឲ្យក្មេងៗ យល់ថា ពាក្យនោះមានន័យសមរម្យ។ មានពិធីករពិធីការិនីជាច្រើន តែងលើកឡើងថា តារាកិត្តិយសនេះ ឬខ្លួនឯងស្លៀកពាក្យអញ្ចឹងឡូយ ឬឡូយណាស់ យ៉ាងស៊ាំមាត់ ដោយសូម្បីតែអត់ដឹងថា ពាក្យនោះមានន័យដូចម្ដេច? ក្នុងនោះការនិយាយចាស៎ៗ ញឹកស្អេក របស់ពិធីការិនីតាមលំនាំពិធីការិនីថៃ ក៏ត្រូវគេលើកឡើងថា ជារឿងមិនសមរម្យផងដែរ។ អង្គពិធីទាំងមូល បញ្ជាក់ថា ពិធីករពិធីការិនីគឺជាមនុស្សសំខាន់ណាស់ ដែលអាចឲ្យមនុស្ស១៤លាននាក់នៅកម្ពុជា ពិសេសក្មេងៗច្របូកច្របល់តាមបាន បើពួកគេប្រើពាក្យណាមួយ ដោយមិនបានស្រាវជ្រាវ ហើយមិនត្រឹមត្រូវ។
ក្នុងនោះ សូម្បីតែការនិយាយថា អរគុណធំធំ ប្រើពាក្យបេក្ខភាពបេក្ខជនបែបច្របូកច្របល់គ្នា និងការប្រើពាក្យថា ដឹងអត់ នឹកបងអត់ អីជាដើម ក៏ត្រូវគេលើកយកមកលាតត្រដាងក្នុងន័យអវិជ្ជមានដូចគ្នា។ លោកជំទាវចាន់ ធី បញ្ជាក់ថា ពាក្យខ្មែរគឺនឹកបងឬអត់ ដឹងឬទេ គឺមិនមែននាំគ្នាមកប្រើពាក្យទាំងអស់នេះ កាត់ហើយខុសពីសំណៅដើមអញ្ចឹងឡើយ ព្រោះពិធីករពិធីការិនី និងប្រព័ន្ធផលិតចម្រៀង ក៏ដូចជាអ្នកកាសែត សំខាន់ណាស់ក្នុងសាបព្រួសចំណុចត្រូវ ឬខុសទាំងនេះ។ ក្រៅពីការរិះគន់លើពាក្យពេចន៍ បញ្ហាសំលៀកបំពាក់ និងការតុបតែងខ្លួនរបស់ពិធីករ និងពិធីការិនី ក៏ត្រូវគេលើកឡើងផងដែរ។ តារាខ្លះ ដែលតែងខ្លួន និងពាក់គ្រឿងប្រដាប់តុបតែងខ្លួនហួសហេតុ ដែលស្ទើរតែមើលមិនដឹងថា តើអ្នកណាជាតារាកិត្តិយស អ្នកណាជាពិធីការិនី។
លោកជំទាវបន្តថា ពិធីការិនីមិនមែនតុបតែងខ្លួនហួសពីតារាដែលមកច្រៀងនោះទេ ទោះនោះជាកម្មវិធីតន្ត្រីបែបយុវវ័យក៏ដោយ ព្រោះពិធីការិនីស្មើនឹងម្ចាស់ផ្ទះ ស្មើនឹងអ្នកសម្របសម្រួល អញ្ចឹងបើបើពួកគេតែងខ្លួនហួសហេតុពេក តើអ្នកមើលគេគិតយ៉ាងម៉េច ហើយការតែងខ្លួនត្រូវគិតផង តើវាល្អសម្រាប់កម្មវិធីយើងទេ ល្អសម្រាប់មហាជនភាគច្រើនទេ ពោលគឺកុំធ្វើឲ្យដោយតម្រូវចិត្តតែមនុស្សមួយក្ដាប់តូច។ លោកជំទាវ ទទូចឲ្យការអត្ថាធិប្បាយរបស់ពិធីករ ពិធីការិនី ត្រូវអានពាក្យខ្មែរឲ្យច្បាស់ៗ កុំបន្លំ ហើយត្រូវមានដង្ហើមដកឲ្យបានពីរោះ ហើយចំណុចទាំងអស់នេះ ដ្បិតថា នៅកម្ពុជាមិនមានសាលាបណ្ដុះបណ្ដាល តែក៏សិក្សាស្វែងយល់ និងស្រាវឲ្យបានល្អបន្តិចម្ដងៗនោះផងដែរ។
សូមអរគុណចំពោះប្រភព៖បុរសខ្មែរហ្សូម) នេះមិនមែនជាការផ្សាយឡើងវិញដើម្បីរកកម្រៃនោះទេ គ្រាន់តែចង់រក្សាការផ្សាយដ៏ល្អមានប្រយោជន៍នេះជាឯកសារប៉ុណ្ណោះ! :)
ស្លាក:
ខេមរភាសាKHMER,
ពន្យល់ពាក្យ,
អ្នកអក្សរសាស្ត្រ
Sunday, 7 October 2012
ពាក្យៈ ម៉ាក់
ម៉ែ
( ន. ) ម្ដាយ ។ ហៅម្ដាយមីងថា ម៉ែមីង ឬ ហៅជីដូនថា ម៉ែយាយ ក៏មាន ។ បុរាណច្រើនហៅស្ត្រីដទៃដែលមានវ័យស្មើនឹងមាតាថា ម៉ែ (រាប់ថាជាពាក្យគោរព) ។
( ឧ. ) ពាក្យលាន់មាត់បន្លឺជាមុនដោយអាការក្រោធឬស្ងើច, ស្ញែង, ភ្ញាក់, តឹងចិត្ត, មានសេចក្ដីថា ម្ដាយ ! ឬត្រូវគ្នានឹងពាក្យថា ប៉ៃ!, យ៉ !, ព្ធ !, ព្ធយា !; ចួនកាលលាន់មាត់ថា ម៉ែកូន !, ម៉ែអញ ! ឬថា ម៉ែអើយ ! (ម៉ែអ្ហើយ) ក៏មាន ។ (វចខ.ជ.ណ កំណែ១)
ស្លាក:
ខេមរភាសាKHMER,
ពន្យល់ពាក្យ,
អ្នកអក្សរសាស្ត្រ
Saturday, 11 August 2012
ទស្សនាវដ្តីកម្ពុជសុរិយា គ.ស. ១៩២៦-១៩២៧
គ.ស. ១៩២៦-១៩២៧
អត្ថបទក្បាលទី ១ ខ្សែទី ១ ដល់ ១២ ព.ស ២៤៧២ គ.ស ១៩២៦-២៧
ទស្សនាវដ្តីកម្ពុជសុរិយា គ.ស. ១៩២៧
គ.ស. ១៩២៧
អត្ថបទក្បាលទី១ ខ្សែទី ១ ព.ស ២៤៧០ គ.ស ១៩២៧
អត្ថបទក្បាលទី ២ ឆ្នាំទី ២ ខ្សែទី ៧ ព.ស ២៤៧០ គ.ស ១៩២៧
អត្ថបទក្បាលទី ២ ឆ្នាំទី ២ ខ្សែទី ១០ ព.ស ២៤៧១ គ.ស ១៩២៧
អត្ថបទក្បាលទី ២ ឆ្នាំទី ២ ខ្សែទី ១១ ព.ស ២៤៧១ គ.ស ១៩២៧
B-ខ្សែ ៦ | |
D-បញ្ជីរឿង ខ្សែទី ៦ | |
១- អំពីចេតិយបុរាណក្នុងស្រុកលង្កា លោកហុការត៍ចាងហ្វាងក្រសួងរិះរកក្បាច់រចនាបុរាណក្នុងស្រុក លង្កា រៀបរៀង --ក្រមការ ជុំ ម៉ៅ ធ្វើការនៅរាជបណ្ណាល័យកម្ពុជាប្រែជាភាសា ខ្មែរ | ៤៤៨ |
២- មរណានុស្សតិកម្មដ្ឋានពិស្ដារ --ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូរ អាចារ្យក្នុងរាជបណ្ណាល័យកម្ពុជា ប្រែចេញពីបាលីវិសុទ្ធិមគ្គ | ៤៥៥ |
៣- អំពីដើមកំណើតប្រាសាទអង្គរ (តគ្នាពីខ្សែទី៤) លោកល្វីហ្វីណូត៍អាចារ្យបង្រៀនឧត្ដមវិជ្ជាសាលាកូ ឡែសដឺហ្វ្រង្សនៅក្រុងប៉ារីស ជាអ្នកអធិប្បាយ --ក្រមការ ជុំ ម៉ៅ ធ្វើរាជការនៅព្រះរាជបណ្ណាល័យកម្ពុជាប្រែចេញជាភាសាខ្មែរ | ៤៨២ |
៤- គតិលោក ឬច្បាប់ ទូន្មានខ្លួន --ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ រៀបរៀង ( អត្ថបទនេះមិនបានចុះផ្សាយទេ ព្រោះមានបោះចេញជាសៀវភៅហើយ) |
B-ខ្សែ ៩ | |
D-បញ្ជីរឿង | |
១- អភិធម្មវិភាគ --ព្រះញាណបវរវិជ្ជា ឯម ចាងហ្វាងសាលាបាលីជាន់ខ្ពស់ រៀបរៀង (តចប់ ) | ៦៤១ |
២- គតិលោក ឬ ច្បាប់ទូន្មានខ្លួន --ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ រៀបរៀង (មិនមានចុះផ្សាយទេ ព្រោះមានបោះពុម្ព ជាសៀវភៅហើយ ) | |
៣- សេចក្ដីរាយការណ៍អំពីដំណើរទៅកាន់ស្រុកកូសាំងស៊ីន ចំពោះខេត្ដដែលមានវត្តលោកសង្ឃខ្មែរ --ព្រះសង្ឃវិជ្ជា ហ តាត អាចារ្យបង្រៀនសំស្ក្រឹតនៅសាលាបាលីជាន់ខ្ពស់អធិប្បាយ (ត) | ៦៥៨ |
B-ខ្សែ ១០ | |
D-បញ្ជីរឿង | |
១- ប្រវត្ដិព្រះពុទ្ធរូបពុម្ព សាស្ត្រាចារ្យ សេដេស ចាងហ្វាងសាលាបារាំងសែសនៅក្រុងហាណូយ រៀបរៀងជាភាសាសៀម --ព្រះមហាពិទូរក្រសេមគន្ថរចនបណ្ឌិត នៅព្រះរាជបណ្ណាល័យ ប្រែជាភាសាខ្មែរ | ៦៨៩ |
២- គតិលោក ឬ ច្បាប់ទូន្មានខ្លួន --ឧកញ៉ាសត្ដន្ដប្រឹជាឥន្ទ រៀបរៀង (ត) (អត្ថបទនេះ មិនមានចុះ ផ្សាយទេ ព្រោះមានបោះពុម្ពជាសៀវភៅហើយ ) | |
៣- សេចក្ដីរាយការណ៍អំពីដំណើរទៅ ស្រុកកូសាំងស៊ីនចំពោះខេត្ដដែលមានវត្ត លោកសង្ឃខ្មែរ --ព្រះគ្រូ សង្ឃវិជ្ជា ហ តាត អាចារ្យបង្រៀនសំស្ក្រឹតនៅសាលាបាលីជាន់ខ្ពស់ អធិប្បាយ (តចប់) | ៦៩៧ |
B-ខ្សែ (១២) | |
D-បញ្ជីរឿង | |
១- ប្រវត្តិព្រះពុទ្ធរូបពុម្ព សាស្ត្រាចារ្យ សេដេស ចាងហ្វាងសាលាបារាំងសែសនៅចុងបូព៌ាប្រទេស ហាណូយ រៀបរៀងជាភាសាសៀម --ព្រះមហាពិទូរក្រសេមបណ្ឌិតនៅព្រះរាជបណ្ណាល័យប្រែជាភាសាខ្មែរ (តចប់) | |
២- អំពីលំនាំដើមហេតុនៃការដែលបានស្គាល់ប្រាសាទអង្គរ លោកវិកទ័រគោលូបែហ្វ អគ្គលេខាធិការ នៅសាលាបារាំងសែសនាចុង បូព៌ាប្រទេសអធិប្បាយ --ក្រមការ ជុំ ម៉ៅ ប្រែចេញជាភាសាខ្មែរ (តចប់) | |
៣- គតិលោក ឬ ច្បាប់ទូន្មានខ្លួន --ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ រៀបរៀង (ត) (អត្ថបទនេះមិនមានចុះ ផ្សាយទេ ព្រោះ មានបោះពុម្ពជាសៀវភៅហើយ) តំណភ្ជាប់ខ្លីចុចទីនេះ |
ទស្សនាវដ្តីកម្ពុជសុរិយា គ.ស. ១៩៣០
គ.ស. ១៩៣០
អត្ថបទក្បាលទី៣ ខ្សែទី ១ ឆ្នាំទី ៣ ព.ស ២៤២៧ គ.ស ១៩៣០
អត្ថបទក្បាលទី៣ ខ្សែទី ២ ឆ្នាំទី ៣ ព.ស ២៤២៧ គ.ស ១៩៣០
អត្ថបទក្បាលទី៣ ខ្សែទី ៣ ឆ្នាំទី ៣ ព.ស ២៤៧២ គ.ស ១៩៣០
អត្ថបទក្បាលទី៣ ខ្សែទី ៤ ឆ្នាំទី ៣ ព.ស ២៤៧៣ គ.ស ១៩៣០
អត្ថបទក្បាលទី៣ ខ្សែទី ៥ ឆ្នាំទី ៣ ព.ស ២៤២៧ គ.ស ១៩៣០
អត្ថបទក្បាលទី៣ ខ្សែទី ៦ ឆ្នាំទី ៣ ព.ស ២៤៧៣ គ.ស ១៩៣០
អត្ថបទក្បាលទី៣ ខ្សែទី ៧ ឆ្នាំទី ៣ ព.ស ២៤៧៣ គ.ស ១៩៣០
អត្ថបទក្បាលទី៣ ខ្សែទី ៨ ឆ្នាំទី ៣ ព.ស ២៤៧៣ គ.ស ១៩៣០
អត្ថបទក្បាលទី៣ ខ្សែទី ៩ ឆ្នាំទី ៣ ព.ស ២៤៧៣ គ.ស ១៩៣១
អត្ថបទក្បាលទី៣ ខ្សែទី ១០ ឆ្នាំទី ៣ ព.ស ២៤៧៣ គ.ស ១៩៣១
អត្ថបទក្បាលទី៣ ខ្សែទី ១១ ឆ្នាំទី ៣ ព.ស ២៤៧៣ គ.ស ១៩៣១
អត្ថបទក្បាលទី៣ ខ្សែទី ១២ ឆ្នាំទី ៣ ព.ស ២៤៧៣ គ.ស ១៩៣១
BB-សេចក្ដីបញ្ជាក់ Issue for (Nº 1) | |
CC-សេចក្ដីប្រារព្ធ Issue for (Nº 1) | |
A-ឆ្នាំគម្រប់ ៣ | |
B-ខ្សែ ១ | |
D-បញ្ជីរឿង | |
១- ប្រសាសន៍លោកគូវែរណើរហ្ស៊េណេរ៉ាល់ ចំពោះនឹងបណ្ដារាស្ត្រខ្មែរក្នុងដែនកូសាំងស៊ីន ខាង ទិសនិរតី --ព្រះគ្រូព្រះសង្ឃវិជ្ជា តាត អាចារ្យបង្រៀនភាសាសំស្ក្រឹត នៅសាលាបាលីជាន់ខ្ពស់ អធិប្បាយ | ៥ |
២- មិលិន្ទបញ្ហា --ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូរអាចារ្យនៅព្រះរាជបណ្ណាល័យកម្ពុជា ប្រែពីបាលី | |
៣- គតិលោក ឬច្បាប់ទូន្មានខ្លួន --ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ រៀបរៀង (ត) គតិលោក និង មិលិន្ទបញ្ហានេះ (មិនបានចុះក្នុងនេះទេ ព្រោះមានបោះសៀវភៅដោយឡែកហើយ) | |
៤- រឿងមហាភារតយុទ្ធ --ព្រះមហាពិទូរ ក្រសេម គន្ថរចនបណ្ឌិត នៅព្រះរាជបណ្ណាល័យ ប្រែចេញពី សៀមមកជាភាសាខ្មែរ (តពីខ្សែ ៣ នៃឆ្នាំទី២) | ២៧ |
B-ខ្សែ ២ | |
D-បញ្ជីរឿង | |
១- សេចក្ដីអធិប្បាយអំពីរូបសំរឹទ្ធ ១ ដែលមានមុខ ៤ នឹងដៃ ៤ --អ្នកស្រី ស៊ុយ សាន ការប៉ឹឡែស អធិប្បាយ | ៤៥ |
២- មិលិន្ទបញ្ហា --ព្រះវិមលបញ្ញា អ៊ុម ស៊ូរ អាចារ្យនៅព្រះរាជបណ្ណាល័យកម្ពុជា ប្រែចេញពីបាលី (ត) | |
៣- គតិលោក ឬ ច្បាប់ទូន្មានខ្លួន --ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ រៀបរៀង (ត) (មិលិន្ទបញ្ហា និងគតិលោក មិន មានចុះផ្សាយទេ ព្រោះមានបោះពុម្ពជាសៀវភៅហើយ) | |
៤- រឿងមហាភារតយុទ្ធ --ព្រះមហាពិទូរក្រសេម គន្ថរចនបណ្ឌិតនៅព្រះរាជបណ្ណាល័យ ប្រែចេញពីសៀម មកជាភាសាខ្មែរ (ត) | ៤៧ |
B-ខ្សែ ៣ | |
D-បញ្ជីរឿង | |
១- សេចក្ដីអធិប្បាយអំពីរូបព្រះពោធិសត្វ អវលោកិតេស្វរៈ ១ អង្គនៅក្នុងព្រះបរមរាជវាំង ក្រុងភ្នំពេញ --អ្នកស្រី ស៊ុយ សាន ការប៉ឹឡែស អធិប្បាយ | ៦៩ |
២- មិលិន្ទបញ្ហា --ព្រះវិមលបញ្ញា អ៊ុម ស៊ូរ អាចារ្យនៅព្រះរាជបណ្ណាល័យកម្ពុជា ប្រែចេញពីបាលី (ត) | |
៣- គតិលោក ឬច្បាប់ទូន្មានខ្លួន --ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ រៀបរៀង (ត) (មិលិន្ទបញ្ហា និងគតិលោកនេះ មិន បានចុះក្នុងនេះទេ ព្រោះមានបោះសៀវភៅដោយឡែកហើយ ) | |
៤- រឿងមហាភារយុទ្ធ --ព្រះមហាពិទូរ ក្រសេម គន្ថរចនបណ្ឌិត នៅព្រះរាជបណ្ណាល័យ ប្រែពីភាសាសៀម | ៧១ |
B-ខ្សែ ៤ | |
D-បញ្ជីរឿង | |
១- អំពីព្រះពុទ្ធរូបសំរឹទ្ធ ១ អង្គ គ្រាមារវិជ័យដែលមាននៅក្នុងព្រះរាជបណ្ណាល័យ --ម៉ាដឹម៉ូអាហ្សែល ស៊ុយសានការប៉ឹឡែស អធិប្បាយ | ៩៣ |
២- បាឋកថាក្រុមព្រះដំរុងរាជានុភាព អំពីមូលហេតុនៃការព្រះសាសនាស្រុកសៀម --ព្រះមហាពិទូរ ក្រសេម ប្រែជាភាសាខ្មែរ | ៩៥ |
៣- មិលិន្ទបញ្ហា --ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូរ អាចារ្យនៅព្រះរាជបណ្ណាល័យកម្ពុជា ប្រែចេញពីបាលី (ត) | |
៤- គតិលោក ឬច្បាប់ទូន្មានខ្លួន --ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ រៀបរៀង (ត)(គតិលោកនិង មិលិន្ទបញ្ហា មិនបាន ចុះក្នុងនេះទេ ព្រោះមានបោះសៀវភៅដោយឡែកហើយ) | |
៥- រឿងមហាភាតរយុទ្ធ --ព្រះមហាពិទូរក្រសេម គន្ថរចនបណ្ឌិត នៅព្រះរាជបណ្ណាល័យ ប្រែពីភាសា សៀម (ត) | ១០៣ |
B-ខ្សែ ៥ | |
D-បញ្ជីរឿង | |
១- បាឋកថាក្រុមព្រះដំរុងរាជានុភាព អំពីមូលហេតុនៃការព្រះសាសនាស្រុកសៀម --ព្រះមហាពិទូរ ក្រសេម គន្ថរចនបណ្ឌិត នៅព្រះរាជបណ្ណាល័យប្រែពីភាសាសៀមមកជាភាសាខ្មែរ (ត) | ១២៥ |
២- មិលិន្ទបញ្ហា --ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូរ អាចារ្យនៅព្រះរាជបណ្ណាល័យកម្ពុជា ប្រែពីបាលីមកជាភាសា ខ្មែរ (ត) | |
៣- គតិលោក ឬច្បាប់ទូន្មានខ្លួន --ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ រៀបរៀង (ត) (គតិលោក និងមិលិន្ទបញ្ហា មិនបាន ចុះក្នុងនេះទេ ព្រោះមានបោះពុម្ពជាសៀវភៅដោយឡែកហើយ ) | |
៤- រឿងមហាភារយុទ្ធ --ព្រះមហាពិទូរ ក្រសេម គន្ថរចនបណ្ឌិត នៅព្រះរាជបណ្ណាល័យ ប្រែពីភាសា សៀមមកជាភាសាខ្មែរ(ត) | ១៣៧ |
B-ខ្សែ ៦ | |
D-បញ្ជីរឿង | |
១- បាឋកថា ក្រុមព្រះដុំរុងរាជានុភាព អំពីមូលហេតុនៃការព្រះសាសនាក្នុងស្រុកសៀម --ព្រះមហាពិទូរ ក្រសេម គន្ថរចនបណ្ឌិត នៅព្រះរាជបណ្ណាល័យប្រែពីភាសាសៀមមកជាភាសាខ្មែរ(តចប់) | ១៥៥ |
២- មិលិន្ទបញ្ហា --ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូរ អាចារ្យនៅព្រះរាជបណ្ណាល័យកម្ពុជា ប្រែពីបាលីមកជា ភាសាខ្មែរ(ត) | |
៣- គតិលោក ឬច្បាប់ទូន្មានខ្លួន --ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ រៀបរៀង (ត) (គតិលោក និងមិលិន្ទបញ្ហា មិនបាន ចុះក្នុងនេះទេ ព្រោះមានបោះពុម្ពសៀវភៅដោយឡែកហើយ) | |
៤- ប្រវត្តិរបស់វត្តពោធិវាល (បាត់ដំបង) --អាចារ្យ អ៊ីវ ទួត ចៅអធិការវត្តនេះរៀបរៀង | ១៦៥ |
B-ខ្សែ ៧ | |
D-បញ្ជីរឿង | |
១- មិលិន្ទបញ្ហា --ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូរ អាចារ្យនៅព្រះរាជបណ្ណាល័យកម្ពុជា ប្រែពីបាលីមក ភាសា ខ្មែរ (ត) | |
២- គតិលោក ឬច្បាប់ទូន្មានខ្លួន --ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ រៀបរៀង (ត) (មិលិន្ទបញ្ហា និងគតិលោកនេះ មិន បានចុះក្នុងនេះទេ ព្រោះមានបោះជាសៀវភៅដោយឡែកហើយ) | |
៣- ប្រវត្តិរបស់វត្តពោធិវាល (បាត់ដំបង ) --អាចារ្យអ៊ីវ ទូត ចៅអធិការវត្តនេះរៀបរៀង (ត) | ១៨៣ |
៤- រឿងមហាភារយុទ្ធ --ព្រះមហាពិទូរ ក្រសេម គន្ថរចនបណ្ឌិត នៅព្រះរាជបណ្ណាល័យកម្ពុជា ប្រែពី ភាសា សៀមមកជាភាសាខ្មែរ(ត) | ១៩៩ |
B-ខ្សែ ៨ | |
D-បញ្ជីរឿង | |
១- រឿងមិលិន្ទបញ្ហា --ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូរ អាចារ្យនៅព្រះរាជបណ្ណាល័យកម្ពុជា ប្រែពីបាលីមកជា ភាសាខ្មែរ(ត) | |
២- គតិលោក ឬច្បាប់ទូន្មានខ្លួន --ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ រៀបរៀង (ត) ( គតិលោក និងមិលិន្ទបញ្ហា មិន បានចុះក្នុងនេះទេ ព្រោះមានបោះពុម្ពសៀវភៅដោយឡែកហើយ) | |
៣- ប្រវត្ដិរបស់វត្តពោធិវាល (បាត់ដំបង) --អាចារ្យ អ៊ីវ ទូត ចៅអធិការវត្តនេះ រៀបរៀង (ត) | ២១៧ |
៤- រឿងមហាភារត --ព្រះមហាពិទូរក្រសេម គន្ថរចនបណ្ឌិត នៅព្រះរាជបណ្ណាល័យកម្ពុជា ប្រែពីភាសា សៀមមកជាភាសាខ្មែរ(ត) | ២៣១ |
៥- សេចក្ដីស្រង់ធម៌ទេសនាយ៉ាងសង្ខេប របស់លោកកំម៉ង់ដង្គរូបែរ ដែលសំដែងនៅមន្ទីរពុទ្ធសាសន បណ្ឌិត្យ កាលពីថ្ងៃ ១៨ សេប តម ឆ្នាំ ១៩៣០ --ក្រមការ ជុំ ម៉ៅ ប្រែជាភាសាខ្មែរ | ២៤៧ |
B-ខ្សែ ៩ | |
D-បញ្ជីរឿង | |
១- មិលិន្ទបញ្ហា --ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូរ អាចារ្យនៅព្រះរាជបណ្ណាល័យកម្ពុជាប្រែពីបាលីមកជាភាសា ខ្មែរ (ត)(មិលិន្ទបញ្ហានេះមិនបានចុះក្នុងនេះទេ ព្រោះមានបោះសៀវភៅដោយឡែកហើយ) | |
២- អំពីព្រះនិព្វាន ភិក្ខុ នារទ នៅស្រុកលង្កាទ្វីប (ឥណ្ឌា) រៀបរៀង --ក្រមការ ជុំ ម៉ៅ ប្រែជាភាសា | ២៥៧ |
៣- រឿងមហាភារតយុទ្ធ --ព្រះមហាពិទូរ ក្រសេមគន្ថរចនបណ្ឌិត នៅព្រះរាជបណ្ណាល័យកម្ពុជា ប្រែពីភាសា សៀមមកជាភាសាខ្មែរ(ត) | ២៩៥ |
៤- ប្រវត្ដិរបស់វត្តពោធិវាល (បាត់ដំបង) --អាចារ្យអ៊ីវ ទូត ចៅអធិការវត្តនេះ រៀបរៀង (ត និង ចប់) | ៣១៣ |
B-ខ្សែ ១០ | |
D-បញ្ជីរឿង | |
១- មិលិន្ទបញ្ហា --ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូរ អាចារ្យនៅព្រះរាជបណ្ណាល័យកម្ពុជា ប្រែពីបាលីមកជា ភាសា ខ្មែរ (ត) | |
២- អនុមោទនាវិធី អាចារ្យ សុក នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ រៀបរៀង --ព្រះគ្រូសំសត្ថា ណាត ចាងហ្វាង រងសាលាបរិយត្តិជាន់ខ្ពស់បានពិនិត្យផ្ទៀងផ្ទាត់ (មិលិន្ទបញ្ហា និងអនុមោទនាវិធី មិនបានចុះ ក្នុងនេះទេ ព្រោះមានបោះសៀវភៅដោយឡែកហើយ ) | |
៣- រឿងមហាភារតយុទ្ធ --ព្រះមហាពិទូរ ក្រសេម គន្ថរចនបណ្ឌិត នៅព្រះរាជបណ្ណាល័យកម្ពុជាប្រែពី ភាសា សៀមមកជាភាសាខ្មែរ (ត) | ៣២៧ |
B-ខ្សែ ១១ | |
D-បញ្ជីរឿង | |
១- រឿងមិលិន្ទបញ្ហា --ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូរ អាចារ្យនៅព្រះរាជបណ្ណាល័យកម្ពុជា ប្រែពីបាលីមកជា ភាសាខ្មែរ (ត) | |
២- អនុមោទនាវិធី អាចារ្យ សុក នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ រៀបរៀង --ព្រះគ្រូ សំសត្ថា ណាត អាចារ្យបាលី ជាន់ខ្ពស់ បានពិនិត្យផ្ទៀងផ្ទាត់(តចប់) (មិលិន្ទបញ្ហា និងអនុមោទនាវិធី មិន បានចុះក្នុងនេះទេ ព្រោះ មានបោះពុម្ពសៀវភៅដោយឡែកហើយ) | |
៣- វិធីតុបតែងព្រះពុទ្ធសាសនា អោយចម្រើនឡើងក្នុងនគរកម្ពុជា --ថី គីម ហាក់ ធ្វើរាជការនៅប៉ុស្តិ៍ ខ្សែលួស រៀបរៀង | ៣៤៣ |
៤- រឿងមហាភារត --ព្រះមហាពិទូរក្រសេម គន្ថរចនបណ្ឌិត នៅព្រះរាជបណ្ណាល័យកម្ពុជា ប្រែពីភាសា សៀមមកជាភាសាខ្មែរ(ត) | ៣៥១ |
B-ខ្សែ ១២ | |
D-បញ្ជីរឿង | |
១- រឿងមិលិន្ទបញ្ហា --ព្រះគ្រូវិមលបញ្ញា អ៊ុម ស៊ូរ អាចារ្យនៅព្រះរាជបណ្ណាល័យកម្ពុជា ប្រែពីបាលីមក ជាភាសាខ្មែរ(ត) (មិលិន្ទបញ្ហា មិនបានចុះក្នុងនេះទេ ព្រោះមានបោះពុម្ពសៀវភៅដោយ ឡែកហើយ) | |
២- ម្ភៃប្រាំមួយគាថា ដកយកពីគម្ពីរផ្សេងៗ --អាចារ្យ យ៉ែម ក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ ប្រែពីបាលី មកជា ភាសាខ្មែរ | ៣៦៩ |
៣- រឿងមហាភារត --ព្រះមហាពិទូរក្រសេម គន្ថរចនបណ្ឌិត នៅព្រះរាជបណ្ណាល័យកម្ពុជា ប្រែពីភាសា សៀមមកជាភាសា ខ្មែរ (ត) | ៣៧៩ |
ទស្សនាវដ្តីកម្ពុជសុរិយា គ.ស. ១៩៣១-១៩៣២
គ.ស. ១៩៣១-១៩៣២
អត្ថបទក្បាលទី១ ខ្សែទី ១ ឆ្នាំទី៤ ព.ស ២៤៧៣ គ.ស ១៩៣១-១៩៣២
Subscribe to:
Posts (Atom)