ក្រុមប្រឹក្សាសន្តិសុខជាតិ (អាមេរិក )
National Security Council
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក (សរសេរកាត់NSC-អិនអេសស៊ី) ជាអង្គភាពរបស់ការិយាល័យ ប្រតិបត្តិប្រធានាធិបតី ដែលមានភារៈជួយប្រធានាធិបតីអាមេរិក ក្នុងការបង្កើត និង អនុវត្តន៍សេចក្តីសំរេចអំពី សន្តិសុខជាតិ ។ អង្គភាពនេះបង្កើតឡើងតាមរយៈច្បាប់សន្តិសុខជាតិ (National Security Act)នាឆ្នាំ1947 ដែលយោងតាមច្បាប់នោះ លោកប្រធានាធិបតីនឹងធ្វើជាអធិបតីនៃកិច្ចប្រជុំរបស់អិនអេសស៊ី ហើយមានអ្នកចូល រួមគឺៈ រដ្ឋមន្ត្រីការបរទេស , រដ្ឋមន្ត្រីការពារជាតិ ព្រមទាំងលេខាធិការនៃកងទ័ពជើងគោក កងទ័ពជើងទឹក និងកង ទ័ពអាកាស ។ នាយកនៃទីភ្នាក់ងារចារកម្មកណ្តាល (ស៊ីអាយអេ-CIA) មិនមែនជាសមាជិក អិនអេសស៊ីទេ ប៉ុន្តែ អាចបំពេញនាទីជាទីប្រឹក្សាមួយបាន ។
នៅឆ្នាំ1949 សភាអាមេរិកបានធ្វើវិសោធនកម្មច្បាប់ផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សានេះ ដោយលេខា-ធិការទាំង3នៃកងទ័ពបានថយចេញ ហើយអនុប្រធានាធិបតីបានចូលជំនួសវិញ។ នាយអគ្គសេនាធិការចំរុះរបស់ កងទ័ពបានចូលរួមកិច្ចប្រជុំក្នុងនាមជាទីប្រឹក្សា។ ប្រធានាធិបតីអាចជ្រើសរើសទុកជាមុន ពីពេលមួយទៅពេលមួយ នូវមន្ត្រីផ្សេងទៀត ឱ្យចូលរួមក្នុងក្រុមប្រឹក្សា ហើយជាធម្មតាមានមន្ត្រី2០រូប ឬលើសពីនេះតែងត្រូវបានអញ្ជើញ ឱ្យចូលរួម។ អិនអេសស៊ីមានបុគ្គលិក4០រូប ឬជំនួយការច្រើនជាងនេះ ហើយដឹកនាំបញ្ចាដោយជំនួយការប្រធានា-ធិបតីទទួលបន្ទុកសន្តិសុខជាតិ ។
អិនអេសស៊ី គ្មានអំណាចផ្ទាល់ខ្លួន មិនមានការបោះឆ្នោត និងមិនមានធ្វើការសេចក្តីសំរេចចិត្តទេ។ សេចក្តី សំរេចចិត្តរបស់ប្រធានាធិបតី បន្ទាប់ពីការពិគ្រោះយោបល់នៅក្នុងអិនអេសស៊ី គឺជាសេចក្តីបង្គាប់អំពីការសំរេច ចិត្តសន្តិសុខជាតិ (National Security Decision Directives-NSDD) ហើយត្រូវបានយកទៅអនុវត្ត ដោយផ្នែកនិតិប្រតិបត្តិនានានៃរដ្ឋាភិបាលសហព័ន្ធ ។
បុគ្គលិក អិនអេសស៊ី តាមដានពិនិត្យទំនាក់ទំនងសន្តិសុខជាតិ នៅក្នុងការិយាល័យមួយដែលគេឱ្យឈ្មោះ ថា “បន្ទប់ស្ថានការណ៍” (Situation Room) ដែលមានទីតាំងស្ថិតនៅក្នុងសេតវិមាន និងនៅក្នុងការិយាល័យ មួយទៀតឈ្មោះថា “មជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិ” (Crisis Management Center) ដែលមានទីតាំងនៅក្នុង អាគារការិយាល័យនិតិប្រតិបត្តិ (Exeutive Offiece Building)។ ទំនាក់ទំនងដែលត្រូវតាមដានពិនិត្យនោះ រួមមាន បទបញ្ជានានារបស់ក្រសួងបរទេសទៅកាន់ស្ថានទូតនិងស្ថានបេសកម្មនានា សារទាំងអស់របស់ក្រសួង ការពារជាតិទៅកាន់មេបញ្ជាការកងទ័ពទាំងអស់ ព្រមទាំង បទបញ្ជារបស់នាយអគ្គសេនាធិការចំរុះទៅកាន់មេ បញ្ចការតាមភូមិភាគនានា ។ ទិន្នន័យចេញពី មជ្ឈមណ្ឌលបញ្ចាកងទ័ពជាតិរបស់មន្ទីរប៉ង់តាហ្គោន (Pentagon’s National Military Command Center) ដែលស្ថិតនៅខូឡូរ៉ាដូ ស្ព្រីង(Colorado Springs)នារដ្ឋខូឡូរ៉ាដូអាច នឹងិត្រូវគេបើកមើលឃើញភ្លាមៗលើស្គ្រីនកុំព្យូទ័រនានានៅក្នុង“បន្ទប់សភាពការណ៍ ”។
ក្រៅពីប្រធានាធិបតី ហារី ទ្រូម៉ាន់ ; (Harry Truman) និង ដ្វាយ អាយស៊ិនហាវវើ(Dwight Eisenho-wer )ដែលកោះប្រជុំ អិនអេសស៊ីញឹកញាប់ ប្រធានាធិបតីដទៃទៀតបានផ្អែកលើកិច្ចប្រជុំអិនអេសស៊ីតិចតួចណាស់ ភាគច្រើនប្រធានាធិបតីទាំងនោះផ្អែកលើកិច្ចប្រជុំជាមួយទីប្រឹក្សាសន្តិសុខជាតិច្រើនជាង ។ ប្រធានាធិបតី កេណ្ណឺឌី ប្រើប្រាស់“គណកម្មការប្រតិបត្តិ ” មួយតូចជាង(ប្រមូលផ្តុំដោយមន្ត្រីសន្តិសុខជាតិមួយចំនួន)ដែលមានឈ្មោះថា អ៊ិចខុម (ExComm)ដើម្បីពិគ្រោះពីស្ថានការណ៍វិបត្តិនានាដូចជា វិបត្តិប៊ែរឡាំង(Berlin Crisis) និងវិបត្តិ មីស៊ីលគូបា (Cuban Missile Crisis )។
ប្រធានាធិបតីលីនដុន ចនសុន (Lyndon Johnson) បានផ្អែកទៅលើពេលអាហារថ្ងៃត្រង់នាថ្ងៃអង្គារ៍ ជាមួយរដ្ឋមន្ត្រីការពារជាតិ និងសង្គ្រាម នាយកស៊ីអាយអេយ នាយអគ្គសេនាធិការចំរុះ ទីប្រឹក្សាសន្តិសុខជាតិ ដើម្បីរៀបចំគំរោងយុទ្ធសាស្ត្រសំរាប់សង្គ្រាមវៀតណាម ។
រីឆាត និកសុនRechard Nixonធ្វើការយ៉ាងជិតស្និតជាមួយ ហេនរី គីស្សីងហ្គើ(Henry Kissinger) ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់គាត់ ក្នុងការធ្វើឱ្យល្អប្រសើរនូវទំនាក់ទំនងជាមួយចិនប្រជាមានិត និងសហភាព សូវៀតហើយមានពេលខ្លះគេបានដាក់ឈ្មោះឱ្យអ្នកទាំងពីរថា “ក្រុមនៃបុរសទាំងទ្វេ”(Two-man band) ។
ជិមី ខាធើ រៀបចំការស្រស់ស្រូបពេលព្រឺកជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារប្រទេស ្រ ពមទាំង ទីប្រឹក្សាសន្តិសុខជាតិ ដើម្បីពិភាក្សាពីរឿងវិបត្តិចំណាប់ខ្មាំងនៅអ៊ីរ៉ង់ និងទំនាក់ទំនងជាមួយសូវៀត ។
រ៉ូណាល់ រីហ្គែន បានប្រើប្រាស់ក្រុមផែនការសន្តិសុខជាតិ ដែលរួមមានសមាជិកនៃអិនអេសស៊ី នាយក ស៊ីអាយអេយ ទីប្រឹក្សាសន្តិសុខជាតិ និងជំនួយការនយោបាយជាន់ខ្ពស់របស់សេតវិមាន។ រីហ្គែនគឺជាប្រធានាធិបតី ទីមួយ ដែលដាក់បញ្ចូលទីប្រឹក្សានយោបាយទៅក្នុងការរៀបចំបង្កើតសេចក្តីសំរេចចិត្តអំពីសន្តិសុខជាតិ ។
No comments:
Post a Comment