កូដកម្ម
( Strike )
( Strike )
តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួន ណាត ពាក្យកូដកម្មកើតឡើងដោយការផ្សំរវាង ពាក្យបាលី កូដ (អានថាកូតដាក់)មានន័យថាកោង និង កម្មមានន័យថា អំពើ។ដូច្នេះន័យត្រង់របស់ ពាក្យនេះគឺ៖អំពើព្រហើន ,អំពើកោងកាចវៀចវេរ ,ពុតត្បុត តែសម្តេចជួនណាតក៏បានពន្យល់ផង ដែរថា កូដកម្មគឺជាៈការសំដែងអកប្បកិរិយាប្រឆាំងចំពោះរឿង ឬកិច្ចការណាមួយ ដែលខ្លួនមិន ពេញចិត្ត។
នៅក្មុងច្បាប់ការងាររបស់ប្រទេសកម្ពុជា ដែលបានអនុម័តកាលពីថ្ងៃទី 13 មិនា 1997 រួម មាន394មាត្រា មានជំពូកទី13បានពណ៌នាពីកូដកម្ម និងឡុកអៅ ( Lockout)។ និយមន័យនៃ កូដកម្មដែលចែងក្នុងមាត្រា318បានកំណត់ថាៈ កូដកម្មគឺជាការឈប់ធ្វើការងារដោយកម្មករ និ-យោជិតមួយក្រុម ដែលមានការព្រមព្រៀងគ្នាហើយបានធ្វើឡើងនៅក្នុងសហគ្រាសមួយ ឬគ្រឹះស្ថាន មួយ ក្នុងគោលបំណងដើម្បីទទួលបាននូវដំណោះស្រាយដ៏យុត្តិធម៌ចំពោះការទាមទាររបស់កម្មករ និយោជិតពីនិយោជក ហើយក៏ជាលក្ខ័ណ្ឌដើម្បីចូលធ្វើការវិញ ។
ឡុកអៅ គឺជាការបិទសហគ្រាស ឬគ្រឹះស្ថានទាំងមូល ឬមួយផ្នែក ដោយនិយោជក ក្នុង ឱកាសដែលមានវិវាទការងារ ។
ច្បាប់ការងារនេះបានធានាសិទ្ធិធ្វើកូដកម្ម ដោយបញ្ចក់ច្បាស់លាស់ថា សិទ្ធិធ្វើកូដកម្មអាច
អនុវត្តន៍ទៅបានលុះត្រាតែបានប្រើប្រាស់អស់លទ្ធភាពក្នុងការដោះស្រាយជំលោះដោយមធ្យោបាយសន្តិវិធីជាមួយនិយោជក ។
ក្នុងស្ថានភាពទូទៅទូទាំងពិភពលោក កូដកម្មកើតឡើងដោយសារទំនាស់នៃផលប្រយោជន៍ រវាងនិយោជក ដែលចង់បន្ថយថ្លៃផលិត នឹងនិយោជិត ដែលស្វែងរកការតំឡើងប្រាក់ឈ្នួល,បន្ថយ ម៉ោងធ្វើការ កែលំអរលក្ខ័ណ្ឌការងារ ការទទួលស្គាល់សហជីពនិងផលប្រយោជន៍គួបផ្សំដទៃទៀត ។
និយោជក តែងតែព្យាយាមបន្តប្រតិបត្តិការផលិតរបស់គេ ដោយមិនប្រើនិយោជិតិដែលចូល រួមធ្វើកូដកម្ម ដែលនោះគឺជាឆ្នួននាំឱ្យមានអំពើហឹង្សា។ អំពើហឹង្សា ជាធម្មតាកើតមានដោយសារតែ ការប្រើកងការពារប្រដាប់អាវុធ ដែលជួលដោយនិយោជក ឬដោយប៉ូលីស ឬយោធាដែលចេញ មករៀបចំសណ្តាប់ធ្នាប់ ។
កូដកម្មឈប់ធ្វើការនៅអាមេរិក កើតមានតាំងពីជំនាន់អាមេរិកស្ថិតនៅក្រោមអាណានិគម អង់គ្លេសម្លេះ ក៏ប៉ុន្តែកំណត់ត្រាអំពីកូដកម្មទាមទារតំឡើងប្រាក់ឈ្នួលដំបូងបំផុត ហាក់ដូចជាកើត មាននៅហ្វីឡាដែលហ្វៀ ( Philadelphia ) នាឆ្នាំ1789 នៅក្នុងផ្នែកបោះពុម្ព ។
កូដកម្មទូទាំងប្រទេសលើកទី1 បានកើតនៅអាមេរិកនាឆ្នាំ1877 ដោយនិយោជិតផ្លូវដែក រៀបចំឡើង ។
និយាយជារួម កូដកម្មកើតមាននៅបណ្តាប្រទេសឧហ្សាហូបនីយកម្ម ហើយដែលនៅទីនោះ ពលករមានសិទ្ធិនឹងធ្វើសកម្មភាពដោយសេរី។ ប្រទេសអង់គ្លេស បានកើតមានកូដកម្មតាំងពីទសវត្យ ទី19ម្លេះ ដោយសារតែអង់គ្លេសមានបដិវត្តន៍ឧស្សាហកម្មមុនគេ។
គូបញ្ចាក់ថា នៅក្នុងកូដកម្មដែលពោរពេញទៅដោយការបត់បែននោះ មានទស្សនាទានមួយ ទៀតដែលគេហៅថាកូដកម្មទូទៅ (General Strike)ដែលនិយាយសំដៅទៅលើការឈប់ធ្វើការ របស់កម្មករទាំងមូល ក្នុងផ្នែកឧស្សាហកម្មនៃតំបន់ណាមួយ ឬរបស់ជាតិ។ កូដកម្មទូទៅ អាចធ្វើ ឡើងក្នុងគោលបំណងសេដ្ឋកិច្ច ដើម្បីដាក់ការគៀបសង្កត់ទៅលើនិយោជក ឱ្យគេទទួលយកលក្ខ័ណ្ឌ ការងារជាខ្សែសង្វាក់មួយ។ ជួនកាល កូដកម្មទូទៅក៏ត្រូវបានគេប្រើ ដើម្បីគោលបំណងនយោបាយ សំដៅទាមទារសម្បទានណាមួយពីរដ្ឋាភិបាល ឬក្នុងគោលដៅទំលាក់រដ្ឋាភិបាល ដែលកំពុងកាន់ អំណាច។ ជាធម្មតា កូដកម្មនយោបាយតែងត្រូវបានជំរុញដោយពួកសហជីព ហើយពង្រីកឱ្យធំ ឡើងដោយចលនាអានាធិបតេយ្យ ។
មានឧទាហរណ៍ជាគំរូជាច្រើនក្នុងរៀងកូដកម្មទូទៅនេះ តួយ៉ាងដូចជា កូដកម្មទូទៅនាឆ្នាំ
1968 កើតមាននៅប្រទេសបារាំង នៅពេលដែលមហាវិទ្យាល័យ និងកម្មកររួមគ្នាបិទទ្វារឧស្សា-ហកម្ម និងមហាវិទ្យាល័យសំខាន់ៗ នាខែឧសភា និងមិថុនា។ កូដកម្មបានបញ្ចប់ ជាមួយកិច្ចព្រម ព្រៀងមួយ ដែលបង្កើនប្រាក់ឈ្នួលឱ្យកម្មករ និងអនុញាតឱ្យកម្មករមានតំណាង ដែលមានអំណាច ជាងមុននៅក្នុងការគ្រប់គ្រងរោចក្រ ។
កូដកម្មទូទៅ ទទួលបានជោគជ័យភាគច្រើននៅប្រទេសណា ដែលសហជីពមានទំនាក់ទំនង ជិតស្និទ្ធនឹងគណៈបក្សនយោបាយ ។
សមិទ្ធិ
No comments:
Post a Comment