Monday, 18 March 2013

រំលឹកស្នាដៃចាស់៖ ១០ឆ្នាំនៃការធ្វើស្លាកគណបក្ស

ស្នាដៃមួយនេះ​បាន​រំលងទៅដប់ឆ្នាំហើយ មីនា២០០៣-មីនា ២០១៣  តែថ្នាំព័ណ៌ហាក់មិនប្រែប្រួល... គឺផ្ទុយពីរូបទេវតាដែលទើបធ្វើក្រោយហាក់ជ្រះព័ណ៌អស់។
(ស្លាកគណៈបក្សប្រជាជន និងរូបទេវតាលើហោជាងឆ្លាក់ពីស៊ីម៉ង់ត៍ លាបថ្នាំប្រេង នៅសាលាបក្សស្រុករំដួល ដោយ​ប៉ាកកាខ្មែរ)











(រូបថត ប៉ាកកាខ្មែរ ថ្ងៃទី០១ មីនា ២០១៣)

Wednesday, 13 March 2013

ភរិយាដ


ភរិយាដ   ភៈរិយាត   សំ. ក្ល.; សំ. ( ន.) (ភាយ៌ាដ) បុរស​ដែល​ព្រម​ឲ្យ​ភរិយា​របស់​ខ្លួន​ស្វែង​រក​ប្រយោជន៍ ដោយ​បែប​បទ​ជា​ស្រ្តី​ពេស្យា, មនុស្ស​អ្នក​បណ្ដោយ​ប្រពន្ធ​ឲ្យ​ធ្វើ​ជា​ស្ត្រី​ផ្កា​មាស។ (ព.កា.): នែ​អ្នក​ភរិយាដ ចូរ​ខំ​ខ្មីឃ្មាត បំពេញ​មុខការ ចូរ​កុំ​រវាត ចាក​សីលាចារ
ធ្វើ​ស្រែ​ចម្ការ លក់​ដូរ​វិញ​ទៅ! (វចនខ. ជ.ណ)
សាកល្បងពុម្ពអក្សរខ្មែរ Khmer Pen Chantra



 

Friday, 8 March 2013

ត្រួត > តម្រួត

ត្រួត > តម្រួត  ជាពាក្យខ្មែរបូរាណ សរសេរ តម្រ្វច ឬ តំរា្វច 

ប្រភព៖ ឡឹក ជំនោរ(2555:32), វិធីសាស្ត្រាបង្រៀនផ្នត់កម្លាយដល់សិស្សមធ្យមសិក្សាទុតិយភូមិ​, និក្ខេបបទ បរិញ្ញាបត្រជាន់ខ្ពស់