គំរូ ឬ គម្រូ?
ដោយ : ហ៊ុន ឈុនតេង
អត្ថបទនេះ ខ្ញុំបានសរសេរតាំងពីខ្ញុំនៅសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ដ្រខ្មែរឆ្នាំទី៣មកម្ល៉េះនិងធ្លាប់បានចុះផ្សាយក្នុងទស្សនាវដ្ដីចំណេះដឹងសាកលផង។ ទីនេះ ខ្ញុំសូមយកអត្ថបទនោះមកបង្ហាញដោយពុំមានការកែសម្រួលឲ្យបានល្អត្រឹមត្រូវនោះឡើយ។
១- បញ្ហាស្តីពីពាក្យ“គំរូឬគម្រូ”
តាមរយៈការពិនិត្យលើឯកសារមួយចំនួនដែលបានបោះពុម្ពផ្សាយកន្លងមក ស្មេរឃើញថាមានបញ្ហាមួយបានចោទឡើងចំពោះការសរសេរអក្ខរាវិរុទ្ធពាក្យ“គំរូឬគម្រូ”។ ដោយសារស្មេរសង្កេតឃើញនូវបញ្ហានេះ ស្មេរក៏សាកល្បងស្រាវជ្រាវនិងពិចារណាលើបញ្ហានៃអក្ខរាវិរុទ្ធរបស់ពាក្យនេះ ថាតើមួយណាត្រឹមត្រូវជាង ដោយផ្អែកលើហេតុផលតាមបែបភាសាវិទ្យា។
មានឯកសារសំខាន់ៗពីរដែលជាហេតុនាំឲ្យឯកសារនានាសរសេរអក្ខរាវិរុទ្ធនៃពាក្យនេះបានពីរយ៉ាងគឺ៖
-វចនានុក្រមខ្មែរ, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ទំព័រទី១៤៧, ពន្យល់ថា ៖
គំរូ ន. បែប, សំណាក, តួយ៉ាង, ផែនទី : គំរូស្ពានបេតុង, គំរូផ្ទះឈើ …។
-ក្រសួងអប់រំ, សៀវភៅវេយ្យាករណ៍ថ្នាក់ទី៨, ទំព័រ១៧, ឆ្នាំ១៩៨៦
គំរូ < គ្រូ+ [-អ៊’ម-]
យើងឃើញថានៅក្នុងវចនានុក្រមខ្មែរបានពន្យល់ពីន័យរបស់ពាក្យថា“គំរូ” ដូចដែលបានបង្ហាញខាងលើស្រាប់ តែពុំបានលើកហេតុផលពន្យល់ពីប្រភពពាក្យនេះឡើយ។ ចំណែកឯសៀវភៅវេយ្យាករណ៍ថ្នាក់ទី៨របស់ក្រសួងអប់រំវិញបានបង្ហាញពីកំណើតពាក្យ“គំរូ” ថាចេញពីពាក្យថា“គ្រូ” តែមិនបានពន្យល់ន័យទេ។
តើពាក្យ“គំរូឬគម្រូ”ដែលពាក្យត្រឹមត្រូវតាមហេតុផលវិទ្យាសាស្ដ្រ? តើពាក្យនេះពិតជាមានប្រភពពាក្យពីពាក្យ“គ្រូ”ឬ? តើពាក្យនេះអាចមានប្រភពចេញមកពីពាក្យផ្សេងដែរឬទេ?
២- បំណកស្រាយស្តីពីពាក្យ “គំរូឬគម្រូ”
ក្រសួងអប់រំបានពន្យល់ថាពាក្យនេះចេញពីពាក្យ គ្រូ + [-អ៊’ម-] > គំរូ។ ប៉ុន្តែយើងសង្កេតឃើញថាពាក្យ“គំរូ” នេះគ្មានន័យជាប់ទាក់ទងនឹងពាក្យថា“គ្រូ”នេះឡើយ។ សូមពិនិត្យលើឧទាហរណ៍ខាងក្រោម៖
ឧ១. ចូរអ្នកឆ្លាក់រូបព្រះពុទ្ធ១អង្គ ដែលមានរូបថតមួយសន្លឹកនេះជាគំរូ។
នៅក្នុងល្បះនេះ ពាក្យ“គំរូ”វាគ្មានន័យអ្វីទាក់ទងនឹងពាក្យថា“គ្រូ”ឡើយ។ ល្បះនេះអាចមានន័យថា “ចូរអ្នកឆ្លាក់រូបព្រះពុទ្ធ១អង្គ ដែលមានរូបថតមួយសន្លឹកនេះជាបែបផែន, ឬតួយ៉ាង(មានន័យថារបស់ដែលដូចនឹងរបស់ដើម ហើយព្រះដែលគេឆ្លាក់នោះគឺត្រូវតែដូចនឹងរូបថតដែលគេឲ្យនោះ)”។
ឧ២. លោកគ្រូ ជាគំរូរបស់ខ្ញុំ។
ចំណែកនៅក្នុងល្បះនេះក៏នៅតែមានន័យថា“លោកគ្រូ ជាបែបផែន, តួយ៉ាង(នៅក្នុងសង្គមខ្មែរយើងចាត់ទុកគ្រូជាអ្នករៀនបានខ្ពង់ខ្ពស់ ដឹងខុសត្រូវ មានចរិតលក្ខណៈល្អ ទើបសិស្សចង់ធ្វើដូចគាត់)របស់ខ្ញុំ” គឺមិនមែនមានន័យថា “លោកគ្រូ ដែលជាគ្រូរបស់ខ្ញុំ”នោះទេ។ បើពិនិត្យលើផ្នក់ជែក[-អ៊’ម-] បញ្ជាក់ពីន័យជាកិរិយាហេតុ ឬន័យសម្គាល់លទ្ធផល/អំពើ[1] ដែលមិនបញ្ជាក់ពីន័យជាសភាព ឬបែបបទរបស់នាម ឬគុណនាមនោះទេ។
តាមទស្សនៈរបស់ស្មេរផ្ទាល់ពាក្យថា“គំរូ”នេះ មានប្រភពចេញមកពីពាក្យ“រូ”ដែលជាពាក្យខ្មែរបុរាណច្រើនជួបប្រទះក្នុងរឿងរាមកេរ្តិ៍មានន័យថា“ដូច”។ ហេតុដែលខ្ញុំហ៊ានអះអាងបែបនេះ គឺសំអាងលើន័យរបស់ពាក្យ“គំរូ”នេះទាក់ទងនឹង ពាក្យថា“ដូច”ច្រើនជាងពាក្យ“គ្រូ”។ សូមពិនិត្យឧទាហរណ៍ខាងក្រោម៖
ឧ៣. ផ្ទះនេះយកគំរូតាមផ្ទះនៅម៉ាឡេស៊ី។
យើងពិនិត្យឃើញថាពាក្យ“គំរូ” មានថ្នាក់ពាក្យជានាម និងជាកម្មបទផ្ទាល់របស់ពាក្យផ្ទះ មិនមែនមានថ្នាក់ពាក្យជាកិរិយាហេតុនោះទេ។ ក្នុងល្បះនេះមានន័យថា ផ្ទះនេះយកលក្ខណៈដែលមានដូចផ្ទះនៅម៉ាឡេស៊ី។
ឧ៤. នេះជាផ្ទះគំរូរបស់ខ្មែរ។
ក្នុងល្បះនេះពាក្យគំរូដើរតួជាគុណនាមបញ្ជាក់ន័យឲ្យនាម“ផ្ទះ” ដែលមានន័យថាផ្ទះនេះជាផ្ទះដែលមានដូចៗគ្នានឹងផ្ទះរបស់ខ្មែរផ្សេងទៀត។
តាមរយៈឧទាហរណ៍ពីរខាងលើ យើងឃើញថាពាក្យថា“គំរូ” នេះមានន័យជាប់ទាក់ទងនឹងពាក្យ“រូ”ជាងពាក្យ“គ្រូ”។ ពាក្យ“គំរូ”នេះមានប្រភពមកពីពាក្យ“រូ”ផ្សំនឹងផ្នត់ដើម[គំ-]។ យើងសង្កេតឃើញមានពាក្យទាំងអស់សរុបចំនួន៤ដែលជាពាក្យកម្លាយតាមរយៈផ្នត់ដើម[គំ-] គឺ គំរេច គំរឹល គំរល និងគំរូ។ ពាក្យ “គំរេច” មានន័យជាប់ទាក់ទងនឹងពាក្យ“រេច”, ពាក្យ“គំរឹល” មានន័យជាប់ទាក់ទងនឹងពាក្យ“រឹល”, ពាក្យ“គំរល” មានន័យជាប់ទាក់ទងនឹងពាក្យ“រល”។ ចំណែកឯពាក្យ“គំរូ”នេះ ក៏មានន័យជាប់ទាក់ទងនឹងពាក្យថា“រូ”នេះដែរ។ ផ្នត់[គំ-] នេះសម្រាប់ប្រើធ្វើឲ្យពាក្យកម្លាយក្លាយជានាម ឬគុណនាមទៅតាមបរិបទដែលបានលើកឧទាហរណ៍ក្នុងល្បះខាងលើមក។ ប៉ុន្តែវចនានុក្រមដាក់ពាក្យ“គំរូ” នេះត្រឹមតែជានាមប៉ុណ្ណោះ ទាំងវាមានថ្នាក់ពាក្យជាគុណនាមផងដែរ ដូចក្នុងករណី ផ្ទះគំរូ និងមនុស្សគំរូ។
យ៉ាងណាម៉ិញពាក្យនេះគេធ្លាប់ជួបតាំងពីសម័យមុនអង្គររួចម្ដងមកហើយនៅក្នុងសិលាចារឹក K.138 និងK.109 គឺពាក្យ“កំរុ”។ នៅក្នុងសិសាចារឹកទាំងពីរនេះពាក្យ“កំរុ” គឺជានរនាម(ឈ្មោះមនុស្ស) ដែលនៅក្នុងវចនានុក្រមខ្មែរបុរាណតាមរយៈសិលាចារឹកសម័យមុនអង្គរ សតវត្សទី៦-៨ របស់បណ្ឌិតសាស្ដ្រាចារ្យ ឡុង សៀម ទំព័រទី១០៣ ថាពាក្យ “កំរុ” នេះចេញពីពាក្យ “រុ” មានន័យថាដូច។
៣- សន្និដ្ឋាន
ស្ថិតនៅក្នុងសេចក្ដីសន្និដ្ឋាន ស្មេរអាចនិយាយបានថា “គំរូឬគម្រូ” អាចសរសេរឲ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធបានតែមួយបែបគត់គឺ “គំរូ” ព្រោះវាមានប្រភពមកពីពាក្យ“រូ” ដូចហេតុផលដូចបានជម្រាបមកខាងលើ។ មិនត្រឹមតែប៉ុណ្ណោះ ពាក្យនេះមានថ្នាក់ពាក្យចំនួនពីរ គឺជានាម និងគុណនាម។ ដោយផ្អែកលើហេតុផលដែលបានបង្ហាញមកនេះ ស្មេរសូមឲ្យមានការបំពេញបន្ថែមលើកង្វះខាតដែលបានកើតមាននៅក្នុងវចនានុក្រម និងកែកំហុសដែលមាននៅក្នុងសៀវភៅរបស់ក្រសួងអប់រំដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៨៦ ដើម្បីឲ្យភាសាខ្មែរឈានទៅរកការឯកភាពគ្នាក្នុងការប្រើប្រាស់អក្ខរាវិរុទ្ធឲ្យមានតែមួយ។
[1] សូមមើល ព្រុំ ម៉ល់,វេយ្យាករណ៍ទម្រង់និយមនៃភាសាខ្មែរទំនើប, ២០០៦។
In this fashion my friend Wesley Virgin's report begins with this shocking and controversial video.
ReplyDeleteWesley was in the army-and soon after leaving-he found hidden, "mind control" tactics that the government and others used to get anything they want.
As it turns out, these are the same SECRETS lots of famous people (especially those who "became famous out of nowhere") and top business people used to become wealthy and famous.
You've heard that you utilize only 10% of your brain.
Mostly, that's because most of your brainpower is UNCONSCIOUS.
Perhaps that thought has even occurred INSIDE OF YOUR own head... as it did in my good friend Wesley Virgin's head 7 years ago, while driving an unregistered, garbage bucket of a car with a suspended driver's license and on his banking card.
"I'm absolutely fed up with living paycheck to paycheck! Why can't I become successful?"
You took part in those types of conversations, right?
Your success story is waiting to be written. You just need to take a leap of faith in YOURSELF.
Take Action Now!