ជម្រាបសួរប្រិយមិត្តអ្នកស្នេហាអក្សរសាស្ត្រជាតិ និងអ្នកចូលចិត្តពុម្ពអក្សរប្លែកៗ
ថ្ងៃនេះប៉ាកកាខ្មែរមានពុម្ពថ្មី ជូនប្រិយមិត្ត។
ចំពោះអ្នកប្រើប្រាស់ទូទៅ អាចយកទៅប្រើបានដោយសេរី រីឯអ្នកដែលមានបំណងធ្វើអាជីវកម្ម សូមសរសេរមកយើងខ្ញុំ តាមរយៈអ៊ីម៉ែល៖ khmerpenfonts@gmail.com ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ស្របច្បាប់។ សូមអរគុណ !
ចុចត្រង់នេះទាញយកពុម្ព
Wednesday, 2 September 2015
Sunday, 21 June 2015
គំរូ ឬ គម្រូ?
គំរូ ឬ គម្រូ?
ដោយ : ហ៊ុន ឈុនតេង
អត្ថបទនេះ ខ្ញុំបានសរសេរតាំងពីខ្ញុំនៅសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ដ្រខ្មែរឆ្នាំទី៣មកម្ល៉េះនិងធ្លាប់បានចុះផ្សាយក្នុងទស្សនាវដ្ដីចំណេះដឹងសាកលផង។ ទីនេះ ខ្ញុំសូមយកអត្ថបទនោះមកបង្ហាញដោយពុំមានការកែសម្រួលឲ្យបានល្អត្រឹមត្រូវនោះឡើយ។
១- បញ្ហាស្តីពីពាក្យ“គំរូឬគម្រូ”
តាមរយៈការពិនិត្យលើឯកសារមួយចំនួនដែលបានបោះពុម្ពផ្សាយកន្លងមក ស្មេរឃើញថាមានបញ្ហាមួយបានចោទឡើងចំពោះការសរសេរអក្ខរាវិរុទ្ធពាក្យ“គំរូឬគម្រូ”។ ដោយសារស្មេរសង្កេតឃើញនូវបញ្ហានេះ ស្មេរក៏សាកល្បងស្រាវជ្រាវនិងពិចារណាលើបញ្ហានៃអក្ខរាវិរុទ្ធរបស់ពាក្យនេះ ថាតើមួយណាត្រឹមត្រូវជាង ដោយផ្អែកលើហេតុផលតាមបែបភាសាវិទ្យា។
មានឯកសារសំខាន់ៗពីរដែលជាហេតុនាំឲ្យឯកសារនានាសរសេរអក្ខរាវិរុទ្ធនៃពាក្យនេះបានពីរយ៉ាងគឺ៖
-វចនានុក្រមខ្មែរ, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ទំព័រទី១៤៧, ពន្យល់ថា ៖
គំរូ ន. បែប, សំណាក, តួយ៉ាង, ផែនទី : គំរូស្ពានបេតុង, គំរូផ្ទះឈើ …។
-ក្រសួងអប់រំ, សៀវភៅវេយ្យាករណ៍ថ្នាក់ទី៨, ទំព័រ១៧, ឆ្នាំ១៩៨៦
គំរូ < គ្រូ+ [-អ៊’ម-]
យើងឃើញថានៅក្នុងវចនានុក្រមខ្មែរបានពន្យល់ពីន័យរបស់ពាក្យថា“គំរូ” ដូចដែលបានបង្ហាញខាងលើស្រាប់ តែពុំបានលើកហេតុផលពន្យល់ពីប្រភពពាក្យនេះឡើយ។ ចំណែកឯសៀវភៅវេយ្យាករណ៍ថ្នាក់ទី៨របស់ក្រសួងអប់រំវិញបានបង្ហាញពីកំណើតពាក្យ“គំរូ” ថាចេញពីពាក្យថា“គ្រូ” តែមិនបានពន្យល់ន័យទេ។
តើពាក្យ“គំរូឬគម្រូ”ដែលពាក្យត្រឹមត្រូវតាមហេតុផលវិទ្យាសាស្ដ្រ? តើពាក្យនេះពិតជាមានប្រភពពាក្យពីពាក្យ“គ្រូ”ឬ? តើពាក្យនេះអាចមានប្រភពចេញមកពីពាក្យផ្សេងដែរឬទេ?
២- បំណកស្រាយស្តីពីពាក្យ “គំរូឬគម្រូ”
ក្រសួងអប់រំបានពន្យល់ថាពាក្យនេះចេញពីពាក្យ គ្រូ + [-អ៊’ម-] > គំរូ។ ប៉ុន្តែយើងសង្កេតឃើញថាពាក្យ“គំរូ” នេះគ្មានន័យជាប់ទាក់ទងនឹងពាក្យថា“គ្រូ”នេះឡើយ។ សូមពិនិត្យលើឧទាហរណ៍ខាងក្រោម៖
ឧ១. ចូរអ្នកឆ្លាក់រូបព្រះពុទ្ធ១អង្គ ដែលមានរូបថតមួយសន្លឹកនេះជាគំរូ។
នៅក្នុងល្បះនេះ ពាក្យ“គំរូ”វាគ្មានន័យអ្វីទាក់ទងនឹងពាក្យថា“គ្រូ”ឡើយ។ ល្បះនេះអាចមានន័យថា “ចូរអ្នកឆ្លាក់រូបព្រះពុទ្ធ១អង្គ ដែលមានរូបថតមួយសន្លឹកនេះជាបែបផែន, ឬតួយ៉ាង(មានន័យថារបស់ដែលដូចនឹងរបស់ដើម ហើយព្រះដែលគេឆ្លាក់នោះគឺត្រូវតែដូចនឹងរូបថតដែលគេឲ្យនោះ)”។
ឧ២. លោកគ្រូ ជាគំរូរបស់ខ្ញុំ។
ចំណែកនៅក្នុងល្បះនេះក៏នៅតែមានន័យថា“លោកគ្រូ ជាបែបផែន, តួយ៉ាង(នៅក្នុងសង្គមខ្មែរយើងចាត់ទុកគ្រូជាអ្នករៀនបានខ្ពង់ខ្ពស់ ដឹងខុសត្រូវ មានចរិតលក្ខណៈល្អ ទើបសិស្សចង់ធ្វើដូចគាត់)របស់ខ្ញុំ” គឺមិនមែនមានន័យថា “លោកគ្រូ ដែលជាគ្រូរបស់ខ្ញុំ”នោះទេ។ បើពិនិត្យលើផ្នក់ជែក[-អ៊’ម-] បញ្ជាក់ពីន័យជាកិរិយាហេតុ ឬន័យសម្គាល់លទ្ធផល/អំពើ[1] ដែលមិនបញ្ជាក់ពីន័យជាសភាព ឬបែបបទរបស់នាម ឬគុណនាមនោះទេ។
តាមទស្សនៈរបស់ស្មេរផ្ទាល់ពាក្យថា“គំរូ”នេះ មានប្រភពចេញមកពីពាក្យ“រូ”ដែលជាពាក្យខ្មែរបុរាណច្រើនជួបប្រទះក្នុងរឿងរាមកេរ្តិ៍មានន័យថា“ដូច”។ ហេតុដែលខ្ញុំហ៊ានអះអាងបែបនេះ គឺសំអាងលើន័យរបស់ពាក្យ“គំរូ”នេះទាក់ទងនឹង ពាក្យថា“ដូច”ច្រើនជាងពាក្យ“គ្រូ”។ សូមពិនិត្យឧទាហរណ៍ខាងក្រោម៖
ឧ៣. ផ្ទះនេះយកគំរូតាមផ្ទះនៅម៉ាឡេស៊ី។
យើងពិនិត្យឃើញថាពាក្យ“គំរូ” មានថ្នាក់ពាក្យជានាម និងជាកម្មបទផ្ទាល់របស់ពាក្យផ្ទះ មិនមែនមានថ្នាក់ពាក្យជាកិរិយាហេតុនោះទេ។ ក្នុងល្បះនេះមានន័យថា ផ្ទះនេះយកលក្ខណៈដែលមានដូចផ្ទះនៅម៉ាឡេស៊ី។
ឧ៤. នេះជាផ្ទះគំរូរបស់ខ្មែរ។
ក្នុងល្បះនេះពាក្យគំរូដើរតួជាគុណនាមបញ្ជាក់ន័យឲ្យនាម“ផ្ទះ” ដែលមានន័យថាផ្ទះនេះជាផ្ទះដែលមានដូចៗគ្នានឹងផ្ទះរបស់ខ្មែរផ្សេងទៀត។
តាមរយៈឧទាហរណ៍ពីរខាងលើ យើងឃើញថាពាក្យថា“គំរូ” នេះមានន័យជាប់ទាក់ទងនឹងពាក្យ“រូ”ជាងពាក្យ“គ្រូ”។ ពាក្យ“គំរូ”នេះមានប្រភពមកពីពាក្យ“រូ”ផ្សំនឹងផ្នត់ដើម[គំ-]។ យើងសង្កេតឃើញមានពាក្យទាំងអស់សរុបចំនួន៤ដែលជាពាក្យកម្លាយតាមរយៈផ្នត់ដើម[គំ-] គឺ គំរេច គំរឹល គំរល និងគំរូ។ ពាក្យ “គំរេច” មានន័យជាប់ទាក់ទងនឹងពាក្យ“រេច”, ពាក្យ“គំរឹល” មានន័យជាប់ទាក់ទងនឹងពាក្យ“រឹល”, ពាក្យ“គំរល” មានន័យជាប់ទាក់ទងនឹងពាក្យ“រល”។ ចំណែកឯពាក្យ“គំរូ”នេះ ក៏មានន័យជាប់ទាក់ទងនឹងពាក្យថា“រូ”នេះដែរ។ ផ្នត់[គំ-] នេះសម្រាប់ប្រើធ្វើឲ្យពាក្យកម្លាយក្លាយជានាម ឬគុណនាមទៅតាមបរិបទដែលបានលើកឧទាហរណ៍ក្នុងល្បះខាងលើមក។ ប៉ុន្តែវចនានុក្រមដាក់ពាក្យ“គំរូ” នេះត្រឹមតែជានាមប៉ុណ្ណោះ ទាំងវាមានថ្នាក់ពាក្យជាគុណនាមផងដែរ ដូចក្នុងករណី ផ្ទះគំរូ និងមនុស្សគំរូ។
យ៉ាងណាម៉ិញពាក្យនេះគេធ្លាប់ជួបតាំងពីសម័យមុនអង្គររួចម្ដងមកហើយនៅក្នុងសិលាចារឹក K.138 និងK.109 គឺពាក្យ“កំរុ”។ នៅក្នុងសិសាចារឹកទាំងពីរនេះពាក្យ“កំរុ” គឺជានរនាម(ឈ្មោះមនុស្ស) ដែលនៅក្នុងវចនានុក្រមខ្មែរបុរាណតាមរយៈសិលាចារឹកសម័យមុនអង្គរ សតវត្សទី៦-៨ របស់បណ្ឌិតសាស្ដ្រាចារ្យ ឡុង សៀម ទំព័រទី១០៣ ថាពាក្យ “កំរុ” នេះចេញពីពាក្យ “រុ” មានន័យថាដូច។
៣- សន្និដ្ឋាន
ស្ថិតនៅក្នុងសេចក្ដីសន្និដ្ឋាន ស្មេរអាចនិយាយបានថា “គំរូឬគម្រូ” អាចសរសេរឲ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធបានតែមួយបែបគត់គឺ “គំរូ” ព្រោះវាមានប្រភពមកពីពាក្យ“រូ” ដូចហេតុផលដូចបានជម្រាបមកខាងលើ។ មិនត្រឹមតែប៉ុណ្ណោះ ពាក្យនេះមានថ្នាក់ពាក្យចំនួនពីរ គឺជានាម និងគុណនាម។ ដោយផ្អែកលើហេតុផលដែលបានបង្ហាញមកនេះ ស្មេរសូមឲ្យមានការបំពេញបន្ថែមលើកង្វះខាតដែលបានកើតមាននៅក្នុងវចនានុក្រម និងកែកំហុសដែលមាននៅក្នុងសៀវភៅរបស់ក្រសួងអប់រំដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៨៦ ដើម្បីឲ្យភាសាខ្មែរឈានទៅរកការឯកភាពគ្នាក្នុងការប្រើប្រាស់អក្ខរាវិរុទ្ធឲ្យមានតែមួយ។
[1] សូមមើល ព្រុំ ម៉ល់,វេយ្យាករណ៍ទម្រង់និយមនៃភាសាខ្មែរទំនើប, ២០០៦។
Friday, 19 June 2015
ប្រភពពាក្យកន្ថោរ អង្គាដី ខ្ទះ និងសំប៉ាន
ពាក្យខ្មែរដែលស្ទើរតែមិនជឿថាមានប្រភពមកពីបរទេស
មុននឹងនិយាយដល់រឿងនេះ ខ្ញុំសូមរំលឹកបន្ដិចថាភាសាខ្មែរសិ្ថតនៅក្នុងអម្បូរអូស្ដ្រូអាស៊ីនិងក្រុមមនខ្មែរឬខ្មែរមន ឯសំស្ក្រឹតឯណោះវិញស្ថិតនៅក្នុងអម្បូរឥណ្ឌូអឺរ៉ុប។ គេបែងចែកអម្បូរផ្សេងគ្នា ដោយសារតែភាសាទាំងនោះវាមានលក្ខណៈផ្សេងគ្នា។ ដូចគ្នាដែរ ការចាត់ភាសាឲ្យទៅក្នុងអម្បូរជាមួយគ្នា ក៏ដោយសារលក្ខណៈភាសានោះវាដូចគ្នាផងដែរ។ ភាសាមួយៗ តែងមានពាក្យជាធាតុសំខាន់មួយក្នុងភាសា ដែលទុនពាក្យសព្ទអាចមានប្រភពច្រើនយ៉ាង។ ទុនពាក្យសព្ទម្យ៉ាង គឺជាទុនដើមបំផុតនៃភាសាមួយនោះ ពោលគឺភាសានោះកើតឡើងដោយមានទុនពាក្យសព្ទដើមតែម្ដង។ ទុនពាក្យសព្ទម្យ៉ាងទៀត គឺបានមកពីពាក្យក្នុងភាសាដទៃ។ ភាសាណាក៏មិនល្អបរិសុទ្ធដែរ ដែលខ្ញុំនិយាយថាមិនស្អាតបរិសុទ្ធនេះ គឺដោយសារតែគ្មានភាសាណាដែលមានទុនតែពាក្យសព្ទដើមរបស់ភាសានោះដែរ។ មនុស្សជាអ្នកប្រើប្រាស់ភាសា។ មនុស្សមានទំនាក់ទំនងគ្នា ភាសាក៏មានការរងឬជះឥទ្ធិពលដែរ។ ដូច្នេះការទទួលយកទុនពាក្យសព្ទពីភាសាដ៏ទៃ មិនមែនជារឿងចម្លែកនោះទេ!
ភាសានីមួយៗតែងមានលក្ខណៈជាមូលដ្ឋានគ្រឹះរបស់ខ្លួន ដែលជាកត្តាមិននាំឲ្យច្រឡំនឹងភាសាដទៃ។ មូលដ្ឋានសទ្ទតា សូរ រូបសព្ទ ការបង្កើតពាក្យ និងប្រព័ន្ធវេយ្យាករណ៍ជាដើម ជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់ភាសា។ ការទទួលយកពាក្យពីបរទេស មិនមែនជាបញ្ហាធំដែលអាចប៉ះពាល់ដល់មូលដ្ឋានគ្រឹះភាសានោះឡើយ។ ដែលប៉ះពាល់ គឺប៉ះពាល់ត្រឹមតែកម្រិតពាក្យសព្ទ មិនប៉ះពាល់ដល់មូលដ្ឋានសទ្ទតា សូរ និងប្រព័ន្ធវេយ្យាករណ៍នោះឡើយ។ បែបនេះហើយ ទើបយើងឃើញថា ពេលដែលយើងទទួលពាក្យសព្ទពីបរទេស យើងមិនដែលគោរពតាមសូររបស់គេនោះទេដូចជា កាហ្វេ មនុស្សខ្មែរនិយមអានជា កាផែ ឬកាខ្វេ នេះក៏ដោយសារតែខ្មែរគ្មានសទ្ទតា ហ្វ [f ]។ ម្យ៉ាងទៀត យើងក៏មិនដែលខ្ចីពាក្យដោយជាមួយនូវប្រព័ន្ធវេយ្យាករណ៍ធំដុំពីភាសាដទៃដែរ។ យើងមិនដែលខ្ចីពាក្យមកបំបែកវិភត្តិ កាល វចនៈ… ឲ្យដូចនឹងភាសាបាលី សំស្ក្រឹត បារាំង អង់គ្លេសនោះដែរ។ ប្រការដែលមិនយល់ពីមូលដ្ឋានរបស់ភាសានីមួយៗ ហើយបង្ខំឲ្យភាសាខ្មែរគោរពតាមក្បួនភាសាដទៃមួយទៀត ដោយគ្រាន់ខ្មែរតែការទទួលយកនូវពាក្យមកទុកក្នុងឃ្លាំងពាក្យសព្ទខ្មែរនោះ ជាប្រការមិនសមរម្យឡើយ។ ប្រការនេះអាចហៅថា កាត់ក្បាលតម្រូវមួក!
ដោយសារតែភាសាមានលក្ខណៈមូលដ្ឋានផ្សេងគ្នានេះហើយ ទើបភាគច្រើនពាក្យដែលខ្មែរប្រើមានប្រភពពីបរទេស យើងប្រើដោយមិនបានដឹងឬចាប់អារម្មណ៍ពីប្រភពរបស់វាទេ លុះត្រាតែអ្នកធ្លាប់រៀនសូត្រពីរឿងនេះឬដោយការមើលវចនានុក្រម។ ដោយហេតុថាពាក្យបរទេសនោះ លុះតែប្រើយូរទៅៗ ក៏មានលក្ខណៈសូរជាខ្មែរ មានន័យប្រែប្រួលទៅតាមសង្គមខ្មែរ និងប្រើតាមតែរបៀបនៃវេយ្យាករណ៍ខ្មែរ។ រឿងនេះមិនមែនជារឿងសំខាន់ដែលខ្ញុំនឹងយកមកនិយាយពេលនេះឡើយ! រឿងដែលសំខាន់ គឺខ្ញុំនឹងបង្ហាញនូវពាក្យដែលមានប្រភពមកពីបរទេស ដែលយើងស្ទើរតែមិនជឿថាឬមិនដែលនឹកថាមានប្រភពមកពីជាពាក្យមកពីបរទេសសោះឡើយ ឯក្នុងវចនានុក្រមខ្មែរក៏ពុំបានបញ្ជាក់ប្រភពពាក្យនោះទៀត។ ពាក្យទាំងនោះមានដូចខាងក្រោម៖
ក- កន្ថោរ
នៅក្នុងវចនានុក្រមខ្មែរបញ្ជាក់យ៉ាងដូច្នេះថា កន្ថោរ ន. ប្រដាប់សម្រាប់ស្ដោះទឹកមាត់ ។ ពាក្យនេះមួយមានរឿងវែងឆ្ងាយណាស់! រឿងមួយក្នុងវប្បធម៌ខ្មែរទាក់ទងនឹងកន្ថោរសូមអាន៖
បើនិយាយពីប្រភពនៃពាក្យនេះ គឺមកពីសំស្ក្រឹតថា កដោរ (कटोर kaṭora) មានន័យថា ភាជន៍ជាចានឬពែងម្យ៉ាង[1]។ បើភាសាហីណ្ឌីរាល់ថ្ងៃ កដោរា (कटोरा kaṭorā) ប្រែថាចានធំ។ តាមរយៈសិលាចារឹកខ្មែរជាច្រើន បានបញ្ជាក់ឲ្យឃើញពីវត្តមានពាក្យ កន្ថោរ នេះក្នុងអក្ខរាវិរុទ្ធជា កថោរ ប៉ុន្ដែយើងមិនអាចកំណត់ពីរូបរាងនិងវត្ថុបំណងនៃការប្រើប្រាស់នេះច្បាស់លាស់ទេ។ លោកអ្នកអាចតំណភ្ជាប់ខាងលើ ដើម្បីបញ្ជាក់ឲ្យច្បាស់ពីរឿងកន្ថោរក្នុងវប្បធម៌ខ្មែរដែលផ្សេងគ្នាពីកន្ថោរក្នុងវប្បធម៌ចិន។
ពាក្យ កថោរ ក្នុងខ្មែរបុរាណ ត្រូវបានសៀមយកទៅប្រើជា៖ กะโถน និង กระโถน ដែលហៅសំដៅកន្ថោរ កន្ថោរស្ដោះជាដើម។ ពាក្យនេះហើយ ដែលអ្នកស្រុកនៅប៉ែកពាយ័ព្យប្រទេសខ្មែរយើងនិយាយថា ក្រធុនឬ កាធុន [2] សំដៅដល់វត្ថុធ្វើពីលោហៈរាងមូលមានសណ្ឋានរាក់ឬជ្រៅប្រើក្នុងបំណងផ្សេងៗដូចជាដាក់ទឹកនិងបោកសម្លៀកបំពាក់ជាដើម។ ពាក្យនេះហើយដែលក្រោយមកទំនងជាក្លាយមកជាពាក្យ កាធុង(ជាសម្ដីអ្នកស្រុកប៉ែកពាយ័ព្យ) និងក្លាយខ្លីជា ធុង(?)។
ខ- អង្គាដី
អង្គាដី ជារុក្ខជាតិមួយប្រភេទដែលគេនិយមយកត្រួយនិងផ្កាស្លសម្លផ្សេងៗ។ បើនឹងនិយាយរឿងអង្គាដី គេអាចនឹកឃើញដល់មុខម្ហូបឬក៏សក់រួញអង្គាដី។ បើនិយាយដល់នេះ អ្នកស្រុកខ្ញុំនិយាយតែអង្គាសដី។ ពាក្យនេះមានប្រភពមកពីសំស្ក្រឹតថា អគស្ដិ (अगस्ति) គឺប្រែថាដើមអង្គាដីនេះឯង។ និយាយលេងចុះថា អ្នកស្រុកខ្ញុំនិយាយបុរាណជាងអ្នកនិយាយថា អង្គាដី ដ្បិតថាខ្មែរបុរាណក៏មានចារឹកពាក្យនេះនៅក្នុងសិលាចារឹកផងដែរ គឺសិលាចារឹក K.38 ចារឹកថា ស្រេតេំអគស្ដិ ប្រែថាស្រែ(នៅឯ)ដើមអង្គាដី។
គ- ខ្ទះ
ខ្ទះ គឺជាពាក្យសាមញ្ញបំផុតដែលអ្នកផងទាំងពួងតែងស្គាល់។ ពាក្យនេះមានប្រភពមកពីសំស្ក្រឹតថាគដាហ (गटाह gaṭāha) ឯខ្មែរបុរាណសរសេរជា គទាហ (K.713B, K.420) កដាហ (K.958, K.542) និងកទាហ (K.415) ។ បើនឹងប្រាប់ថា កទាហ ក្លាយមកជា ខ្ទះ លោកអ្នកទំនងជាមិនជឿខ្ញុំនោះទេ! តែបើលោកអ្នកចាប់អារម្មណ៍នឹងភាសាខ្មែរបន្ដិច លោកអ្នកនឹងមិនសង្ស័យអ្វីឡើយ។ ខ្ញុំសូមបង្ហាញពាក្យមួយចំនួនដូចជា៖ ភ្ញាក់ ធាក់ ទាក់…! លោកអ្នកប្រហែលជាយល់ហើយថា ហេតុអ្វី កទាហ ក្លាយមកជា ខ្ទះ។ ខ្ញុំសូមមិនពន្យល់តាមបាតុភូតសូរនិងការប្រែប្រួលសូរក្នុងប្រវត្តិភាសាខ្មែរឡើយ ដោយសារខ្ញុំនៅស្ទើររឿងនេះផងនិងមិនចង់ឲ្យក្លាយជាប្រការវែងឆ្ងាយឡើយ។
ឃ- សំប៉ាន
អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនៅសំប៉ាន!
តាមវចនានុក្រមខ្មែរពន្យល់ថា៖
ទូកអុំមួយប្រភេទ តដោយក្ដារ ៥ សន្លឹកខាងក្បាលនិងកន្សៃរាង-ង ។ ទូកអុំមួយប្រភេទទៀត មាឌជាទូកផ្កាចារ ប៉ុន្តែលើកក្ដារប៉ះថែមឡើងទៀត ក៏ហៅ សំប៉ាន ដែរ។ (វចនានុក្រមខ្មែរ)
ខ្ញុំបានប្រទះប្រភពពាក្យនេះដោយចៃដន្យថាជាពាក្យមានប្រភពមកពីភាសាចិន។ ពាក្យចិនកុកងឺថា舢舨 (pinyin: shānbǎn) គឺជាប្រភេទទូកចិនមួយប្រភេទដែលមានបាតរាប ហើយសំប៉ានខ្លះរាប់បញ្ជូលទាំងកូនទូកដែលនៅជាប់នឹងនាវា។ សំប៉ានខ្លះប្រើជាលំនៅអចិន្ត្រៃយ៍នៅលើទឹកផងដែរ[3]។ ពាក្យនេះមានប្រភពដើមមកពីភាសាចិនហុកកៀនថា三板 (sam pan) មានន័យតាមជាតិសព្ទថា “ក្ដាបីបន្ទះ”។ សំប៉ាននេះនៅតែមានប្រើនៅតំបន់ដាច់ស្រយាលនៅក្នុងដែលដីអាស៊ីអាគ្នេយ៍ ជាពិសេសនៅម៉ាឡេស៊ី ឥណ្ឌូណេស៊ី បង់ក្លាដេស ភូមា និងវៀតណាម។ ទីនេះខ្ញុំនិយាយតែពីប្រភពពាក្យ មិននិយាយពីប្រភពកំណើតរបស់វត្ថុនេះឡើយ។ព៌ត័មានក្បោះក្បាយជានេះសូមអាន៖https://en.wikipedia.org/?title=Sampan។
សូមលោកអ្នកជាអ្នកឈ្លាសខាងនេះ សូមមេត្តាជួយណែនាំដោយក្ដីអនុគ្រោះ លើសេចក្ដីលើសលោះឬខ្វះចន្លោះលើអត្ថបទនេះផងចុះ។
[1] សូមមើល : http://spokensanskrit.de/index.php?tinput=kaTora&direction=SE&script=HK&link=yes&beginning=0
[2] ដោយសារគ្មានសំណេរក្នុងវចនានុក្រម ខ្ញុំសូមសរសេរទៅតាមសំណូរដែលអ្នកស្រុកប៉ែកខាងនោះនិយាយភាគច្រើន។
ចម្លងការផ្សាយពី សាស្ត្រាចារ្យ ហ៊ុន ឈុនតេង
https://hunchhunteng.wordpress.com/2015/06/19/etymology-1/
https://hunchhunteng.wordpress.com/2015/06/19/etymology-1/
ពុម្ពអក្សរឡាតាំង Vanna-English Kbach Khmer
ថ្ងៃនេះអ្នករចនាពុម្ពអក្សរវ័យក្មេង មេត្តា វណ្ណា សូមចែកជួនពុម្ពឡាតាំង បែបក្បាច់ជូនអ្នកប្រើប្រាស់ដើម្បីជាការអបអរសាទរដល់ក្រុមកីឡាបាល់ទាត់ខ្មែរ... អ្នកចម្បាំងក្រុងអង្គរ សូមរីករាយទាំងអស់គ្នា!
បើមានកំហុសឆ្គងដោយប្រការណាមួយ សូមអភ័យទោស នេះជាស្នាដៃសាកល្បងទី១។
សូមទាញយកពុម្ពតាមតំណនេះ ៖ ចុចត្រង់នេះ
Thursday, 4 June 2015
ពុម្ពអក្សរយូនីកូដខ្មែរ Khmer HUYSAVY R
អក្សរ អ័ក ឬ អក់-ស សំ.; បា. ( ន. ) (អក្ខរ) អក្ខរៈ ។ អក្សរខម អក្សរខ្មែរ (ហៅតាមសៀមដែលយកអក្សរខ្មែរទៅប្រើ, លុះចំណេរកាលតមក ខ្មែរហៅអក្សរមូលដែលមានសណ្ឋានតួរាងខ្លាំងៗបន្តិច បែបភាពខុសគ្នាអំពីអក្សរមូលធម្មតាខ្លះថា អក្សរខម ឬ តួខម, បើចារឬសរសេរតួរាងបែបនោះ ប៉ុន្តែតូចៗ ហៅថា កូនខម) ។ អក្សរខ្វៀក អក្សរខ្មែរមានសណ្ឋានតួរាងជាចំហៀងៗសម្រាប់សរសេរខ្វៀកៗរំហ័សការ ។ អក្សរគ្រវាត់ ឬ --ក្រវាត់ អក្សរដែលមានជើង រ គ្រវាត់ឬក្រវាត់ព័ទ្ធពីក្រៅ គឺអក្សរដែលផ្សំជាមួយនឹងជើង រ ឬផ្ញើជើង រ ដូចជា ក្រ, គ្រ, ច្រ, ជ្រ ជាដើម ។ អក្សរជ្រៀង អក្សរខ្មែរមានសណ្ឋានតួរាងទ្រេតៗ ។ អក្សរបំបែក ព្យញ្ជនៈដែលផ្សំជាមួយនឹងស្រៈតាមលំដាប់, ដូចជា ក កា កី កឹ កឺ ។ល។ កុំ កំ កាំ កះ ។ អក្សរប្រកប អក្សរដែលសរសេរពីខាងចុងពាក្យ ឥតចេញសំឡេង, ខ្មែរដូចជា កក, កង, ចក, ចង ជាដើម; បា. ឬ សំ. ដូចជា ហរ៑, អន៑, ករ៑, កម៌ន៑, វិទ៑, វិទ្យុត៑ ជាដើម ។ អក្សរប្រយោគ អក្សរផ្ញើជើង ឬអក្សរគ្រវាត់ (ហៅ អក្ខរប្បយោគ ក៏បាន) ។ អក្សរផ្ញើជើង អក្សរដែលផ្សំជាមួយនឹងអក្សរឯទៀត (អក្សរប្រយោគ), ដូចជា ក្ង, ក្ន, ខ្ច, ខ្ទ ជាដើម។ អក្សរពុម្ព អក្សរដែលសិតជាតួរាងសម្រាប់បោះពុម្ពឬស្នាមអក្សរដែលបោះពុម្ពហើយ ។ អក្សរលក្ខណ៍ ឬ --លក្សណ៍ សំបុត្រសម្គាល់ ។ អក្សរសព្ទ អក្សរល្អិតៗដែលសរសេរដាក់សព្ទប្រែនៅប៉ែកខាងលើក្បែរភាសាដទៃ ។ អក្សរសាស្រ្ត វិជ្ជាអក្សរ; ក្បួនប្រាប់វិធីអក្សរ, ការសរសេរត្រឹមត្រូវក្នុងភាសាណាមួយ; មុខការខាងនិពន្ធ,... ។ អក្សរសាសន៍ សំបុត្រឲ្យដំណឹង; សំបុត្រសំណួរ ។ល។ (សម្រង់វចនានុក្រមខ្មែរ បោះពុម្ពលើកទី៥)
ពុម្ពនេះជាពុម្ពអក្សរមូលខ្មែរ ដែលបានរចនាឡើងដោយលោក ហ៊ុយ សាវី ឆ្នាំ១៩៩៨។ ថ្មីៗលោកបានស្នើមកខ្ញុំប៉ាកកាខ្មែរ រៀបចំសម្រួលដើម្បីដាក់ជាពុម្ពអក្សរខ្មែរយូនីកូដ ទុកជាមរតកនៃភាសាជាតិផ្សព្វផ្សាយដើម្បីប្រើប្រាស់តទៅ។
ចំពោះប្រិយមិត្តអ្នកអាន ឬអតិថិជនដែលមានបំណងយកពុម្ពទាំងនេះទៅប្រើប្រាស់នៅក្នុងអាជីវកម្មបោះពុម្ព សូមមេត្តាទំនាក់ទំនងផ្ទាល់ទៅលោក ហ៊ុយ សាវី ឬទំនាក់ទំនងមកប៉ាកកាខ្មែរ តាមរយៈ khmerpenfonts@gmail.com ដើម្បីទទួលបានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់ និងក្នុងគោលបំណងលើកកម្ពស់ស្នាដៃអ្នករចនាពុម្ពអក្សរខ្មែរ។ សូមអរគុណ!
សូមទាញយកពុម្ពអក្សរ Khmer HUYSAVY R
ស្លាក:
ការបោះពុម្ព,
ពុម្ពអក្សរFONTS,
អ្នកអក្សរសាស្ត្រ
Monday, 25 May 2015
លិខិតរបស់លេខាធិការដ្ឋានក្រុមដឹកនាំការងារជាតិសម្រាប់ឧត្តសិក្សា ស្តីពីការបញ្ចូលភាសាខ្មែរក្នុងយូនីកូដកុំព្យូទ័រ
Letter to Mr. Maurice Bauhahn in 1996
This is letter of National Higher Education Task Force sent to Mr. Maurice Bauhahn in 1996. I found this document is useful for Khmer Unicode font development.
ប្រភពឯកសារ: Khmer Logical Keyboard
ស្រៈខ្មែរមានចំនួនប៉ុន្មាន? ១៦ ២១ ឬ ២៣?
ដំបូងសុំចាប់ផ្តើមពីវចនានុក្រម។ ពីព្រោះអ្នកប្រើប្រាស់ភាសាខ្មែរភាគច្រើនពឹងផ្អែកទៅលើវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត។
ក្នុងវចនានុក្រមសម្តេចសង្ឃបោះពុម្ពលើកចុងក្រោយ ក្នុងឆ្នាំ១៩៦៨ កំណត់យកស្រៈនិស័យខ្មែរចំនួន ២១ រួមមាន អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ។
រហូតមកដល់ពេលនេះ ខ្មែរយើងនៅមិនទាន់បង្កើតបានវចនានុក្រមថ្មីមកចំនួសវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បាននៅឡើង ហើយវចនានុក្រមនេះពិតជាមានលក្ខណៈប្រពៃដែលមនុស្សជាច្រើនជំនាន់ទទូលស្គាល់។ ក៏ប៉ុន្តែវាមានបញ្ហាត្រង់កន្លែងកំណត់យកចំនួនស្រៈខ្មែរ ធ្វើឲ្យអ្នកសិក្សាស៊ីជម្រៅផ្នែកភាសាខ្មែរក្នុងទស្សវត្សឆ្នាំ១៩៩០ ចាត់ទុកថាជាកង្វះខាតមួយ។ កង្វះខាតដែលបន្សល់ទុកបញ្ហាមកដល់សព្វថ្ងៃគឺ "បញ្ហាស្រៈ អះ (ះ)" នេះឯង។
ក្នុងផ្នែករៀបរាប់អំពីស្រៈ វចនានុក្រមហៅសញ្ញា (ះ) ថាស្រៈ អះ ក៏ប៉ុន្តែក្នុងទំព័រ១១៥៧ ត្រង់កន្លែងពន្យល់អំពីវណ្ណយុត្តខ្មែរ វចនានុក្រមដដែលនេះបែជាចាត់ទុកសញ្ញា (ះ) ជាវណ្ណយុត្តទីមួយ ដែលមានឈ្មោះថា វិសជ៌នី ឬវិសគ៌ៈ ទៅវិញ (មើលរូបភាពខាងក្រោម)។
ដោយហេតុនេះហើយ មុននឹងស្នើឲ្យដាក់អក្សរខ្មែរចូលក្នុងតារាង Unicode អ្នកសិក្សាស្រាវជ្រាវខ្មែរបានពិភាក្សាគ្នាជាច្រើនលើក រួចក៏មានការឯកភាពក្នុងអង្គប្រជុំកាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ១៩៩៦ (មើលឯកសារ)។ តាមពិតបញ្ហាគួរតែចប់ទាំងពេលនោះ ប្រសិនបើគ្មានការជ្រៀតជ្រេកពីសំណាក់អ្នកនយោបាល និងអ្នកផ្តល់ជំនួយ។
ការឯកភាពរបស់ក្រុមអ្នកស្រាវជ្រាវនោះគឺ សម្រេចយកស្រៈខ្មែរតែ១៦ ដោយមិនគិតស្រៈ អ រួមមាន អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ។ ចំណែក អំ និង អះ ត្រូវបានចាត់ទុកក្នុងចំណោមវណ្ណយុត្ត ហើយស្រៈ អុំ និង អាំ ដែលមានវណ្ណយុត្តរួមផ្សំ ត្រូវបានចាត់ទុកថាស្រៈផ្សំ គឺត្រូវចុច ២ដង ដូចជា អុំ = អ + ុ + ំ ជាដើម។ ការសម្រេចនេះត្រូវបានអ្នកបច្ចេកទេសគាំទ្រ ជាពិសេសអ្នកធ្លាប់បង្កើតក្កាចុចខ្មែរ (Keyboard)។ ពីព្រោះអក្សរខ្មែរយើងមានសញ្ញាច្រើនណាស់បើប្រៀបធៀបនឹងអក្សររបស់ជាតិសាសន៍ដដៃ។ ការសម្រេចយកវិធីស្រៈផ្សំចុច២ដង ធ្វើឲ្យអ្នករៀនវាយអក្សរខ្មែរចំណេញពេលក្នុងការចងចាំ។
ប៉ុន្តែពេលចេញ Unicode ដែលមានអក្សរខ្មែរដំបូងក្នុងឆ្នាំ១៩៩៩ អនុលោមតាមសំណើររបស់អ្នកស្រាវជ្រាវភាសាខ្មែរខាងលើ បែរជាមានការជំទាស់ពីសំណាក់អ្នកនយោបាយថាខ្វះស្រៈ ដោយមិនស្តាប់ហេតុផលអំពីស្រៈផ្សំ និងការវែកញែករបស់អ្នកស្រាវជ្រាវ ហើយអ្នកផ្តល់ជំនួយ និងអង្គការអន្តរជាតិមួយចំនួនក៏គាំទ្រអ្នកនយោបាយ មិនគាំទ្រអ្នកភាសាវិទ្យា និងអ្នកបច្ចេកទេសទេ។ ដូច្នោះហើយទើបយើងឃើញក្ដាចុចខ្មែរមួយចំនួនមានស្រៈច្រើនជាង១៦ មិនមែន២១ តាមវចនានុក្រមទេ គឺ២៣ ការបង្កើតឲ្យមានស្រៈច្រើនដូច្នោះដើម្បីយកចិត្តអ្នកនយោបាយ។
សរុបសេចក្តីមក ក្នុងតារាង Unicode មានស្រៈខ្មែរ ១៦ គឺតាមសំណើររបស់អ្នកស្រាវជ្រាវ រីឯអ្នកដែលគិតអំពីភាពងាយស្រួលក្នុងការប្រើប្រាស់ទៅអនាគតក៏គួតែគោរពស្តង់ដារ Unicode។
ដោយ ដាញ់ ហុង
http://www.khmertype.org/2014/11/blog-post.html
ក្នុងវចនានុក្រមសម្តេចសង្ឃបោះពុម្ពលើកចុងក្រោយ ក្នុងឆ្នាំ១៩៦៨ កំណត់យកស្រៈនិស័យខ្មែរចំនួន ២១ រួមមាន អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ។
រហូតមកដល់ពេលនេះ ខ្មែរយើងនៅមិនទាន់បង្កើតបានវចនានុក្រមថ្មីមកចំនួសវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បាននៅឡើង ហើយវចនានុក្រមនេះពិតជាមានលក្ខណៈប្រពៃដែលមនុស្សជាច្រើនជំនាន់ទទូលស្គាល់។ ក៏ប៉ុន្តែវាមានបញ្ហាត្រង់កន្លែងកំណត់យកចំនួនស្រៈខ្មែរ ធ្វើឲ្យអ្នកសិក្សាស៊ីជម្រៅផ្នែកភាសាខ្មែរក្នុងទស្សវត្សឆ្នាំ១៩៩០ ចាត់ទុកថាជាកង្វះខាតមួយ។ កង្វះខាតដែលបន្សល់ទុកបញ្ហាមកដល់សព្វថ្ងៃគឺ "បញ្ហាស្រៈ អះ (ះ)" នេះឯង។
ក្នុងផ្នែករៀបរាប់អំពីស្រៈ វចនានុក្រមហៅសញ្ញា (ះ) ថាស្រៈ អះ ក៏ប៉ុន្តែក្នុងទំព័រ១១៥៧ ត្រង់កន្លែងពន្យល់អំពីវណ្ណយុត្តខ្មែរ វចនានុក្រមដដែលនេះបែជាចាត់ទុកសញ្ញា (ះ) ជាវណ្ណយុត្តទីមួយ ដែលមានឈ្មោះថា វិសជ៌នី ឬវិសគ៌ៈ ទៅវិញ (មើលរូបភាពខាងក្រោម)។
ដោយហេតុនេះហើយ មុននឹងស្នើឲ្យដាក់អក្សរខ្មែរចូលក្នុងតារាង Unicode អ្នកសិក្សាស្រាវជ្រាវខ្មែរបានពិភាក្សាគ្នាជាច្រើនលើក រួចក៏មានការឯកភាពក្នុងអង្គប្រជុំកាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ១៩៩៦ (មើលឯកសារ)។ តាមពិតបញ្ហាគួរតែចប់ទាំងពេលនោះ ប្រសិនបើគ្មានការជ្រៀតជ្រេកពីសំណាក់អ្នកនយោបាល និងអ្នកផ្តល់ជំនួយ។
ការឯកភាពរបស់ក្រុមអ្នកស្រាវជ្រាវនោះគឺ សម្រេចយកស្រៈខ្មែរតែ១៦ ដោយមិនគិតស្រៈ អ រួមមាន អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ។ ចំណែក អំ និង អះ ត្រូវបានចាត់ទុកក្នុងចំណោមវណ្ណយុត្ត ហើយស្រៈ អុំ និង អាំ ដែលមានវណ្ណយុត្តរួមផ្សំ ត្រូវបានចាត់ទុកថាស្រៈផ្សំ គឺត្រូវចុច ២ដង ដូចជា អុំ = អ + ុ + ំ ជាដើម។ ការសម្រេចនេះត្រូវបានអ្នកបច្ចេកទេសគាំទ្រ ជាពិសេសអ្នកធ្លាប់បង្កើតក្កាចុចខ្មែរ (Keyboard)។ ពីព្រោះអក្សរខ្មែរយើងមានសញ្ញាច្រើនណាស់បើប្រៀបធៀបនឹងអក្សររបស់ជាតិសាសន៍ដដៃ។ ការសម្រេចយកវិធីស្រៈផ្សំចុច២ដង ធ្វើឲ្យអ្នករៀនវាយអក្សរខ្មែរចំណេញពេលក្នុងការចងចាំ។
ប៉ុន្តែពេលចេញ Unicode ដែលមានអក្សរខ្មែរដំបូងក្នុងឆ្នាំ១៩៩៩ អនុលោមតាមសំណើររបស់អ្នកស្រាវជ្រាវភាសាខ្មែរខាងលើ បែរជាមានការជំទាស់ពីសំណាក់អ្នកនយោបាយថាខ្វះស្រៈ ដោយមិនស្តាប់ហេតុផលអំពីស្រៈផ្សំ និងការវែកញែករបស់អ្នកស្រាវជ្រាវ ហើយអ្នកផ្តល់ជំនួយ និងអង្គការអន្តរជាតិមួយចំនួនក៏គាំទ្រអ្នកនយោបាយ មិនគាំទ្រអ្នកភាសាវិទ្យា និងអ្នកបច្ចេកទេសទេ។ ដូច្នោះហើយទើបយើងឃើញក្ដាចុចខ្មែរមួយចំនួនមានស្រៈច្រើនជាង១៦ មិនមែន២១ តាមវចនានុក្រមទេ គឺ២៣ ការបង្កើតឲ្យមានស្រៈច្រើនដូច្នោះដើម្បីយកចិត្តអ្នកនយោបាយ។
សរុបសេចក្តីមក ក្នុងតារាង Unicode មានស្រៈខ្មែរ ១៦ គឺតាមសំណើររបស់អ្នកស្រាវជ្រាវ រីឯអ្នកដែលគិតអំពីភាពងាយស្រួលក្នុងការប្រើប្រាស់ទៅអនាគតក៏គួតែគោរពស្តង់ដារ Unicode។
ដោយ ដាញ់ ហុង
http://www.khmertype.org/2014/11/blog-post.html
Sunday, 24 May 2015
ស្ថាបនិកយូនីកូដកើតកង្វល់ការប្រើប្រាស់អក្សរខ្មែរខុសស្តង់ដារ
ការអភិវឌ្ឍកម្មវិធីភាសាខ្មែរសម្រាប់ប្រើប្រាស់លើឧបករណ៍នានា បានផ្តល់ប្រយោជន៍ជាច្រើនដែលអាចពលរដ្ឋប្រើប្រាស់អក្សរខ្មែរកាន់តែទូលំទូលាយ ប៉ុន្តែការអភិវឌ្ឍដែលមិនគោរពតាមស្តង់ដារត្រឹមត្រូវ បានធ្វើឲ្យស្ថាបនិកអក្សរខ្មែរយូនីកូដលោកដាញ់ ហុងមានការព្រួយបារម្ភហើយជំរុញអ្នកអភិវឌ្ឍកម្មវិធីត្រូវមានការសិក្សាឲ្យបានច្បាស់លាស់ពីអក្សរសាស្រ្តខ្មែរ។
លោក ដាញ់ ហុងដែលពលរដ្ឋកម្ពុជាស្គាល់ជាស្ថាបនិកបង្កើតអក្សរខ្មែរយូនីកូដបានសំដែងការព្រួយបារម្ភនេះ នៅពេលលោកមើលឃើញអ្នកអភិវឌ្ឍកម្មវិធីភាសាខ្មែរមួយចំនួនបានអភិវឌ្ឍកម្មវិធីមួយចំនួន ដោយមិនអនុលោមតាមស្តង់ដារអក្សរខ្មែរបានត្រឹមត្រូវ។
លោកថា អ្នកអភិវឌ្ឍមួយចំនួន បានខិតខំប្រឹងប្រែងអភិវឌ្ឍកម្មវិធីភាសាខ្មែរសម្រាប់ប្រើប្រាស់នៅលើឧបករណ៍នានាជារឿងគួរឲ្យកោតសរសើរ តែអ្វីគួរឲ្យព្រួយបារម្ភគឺការមិនគោរពតាមស្តង់ដារអក្សរខ្មែរបានត្រឹមត្រូវ ដែលមិននាំការរីកចម្រើនបែរជានាំភាពស្មុគស្មាញបន្ថែមទៀតទៅវិញ។
នៅពេលសួរថា អ្វីទៅជាស្តង់ដារត្រឹមត្រូវរបស់អក្សរខ្មែរ។ លោកថា ក្រុមការងារជាតិផ្នែកភាសា បានសម្រេចឯកភាពអក្សរខ្មែរសម្រាប់បញ្ចូលប្រើនៅក្នុងអក្សរយូនីកូដ។
លោកថា ក្នុងសេចក្តីសម្រេចបានកំណត់យកស្រះខ្មែរតែ ១៦ ទេ សម្រាប់ប្រើប្រាស់ជាផ្លូវការ ប៉ុន្តែអ្នកអភិវឌ្ឍកម្មវិធីមួយចំនួនបានបង្កើតស្រះផ្សំកាន់តែរញ៉េរញ៉ៃបន្ថែមដោយខ្លួនឯងលើសពី ១៦។ ការបង្កើតតាមការនឹកឃើញនេះ អាចនាំអ្នកប្រើប្រាស់កាន់តែមានភាពច្របូកច្របល់មិនច្បាស់លាស់ពីការប្រើប្រាស់អក្សរខ្មែរបានត្រឹមត្រូវ។
ការប្រើប្រាស់អក្សរខ្មែររហូតមកដល់ពេលនេះគឺយោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ប៉ុន្តែវាមានបញ្ហាត្រង់ការកំណត់យកចំនួនស្រះខ្មែរ ដែលធ្វើឲ្យអ្នកសិក្សាផ្នែកភាសាខ្មែរចាត់ទុកថាជាកង្វះខាត។
លោក ដាញ់ ហុងបានបញ្ជាក់ថា ក្រុមគណៈកម្មការអក្សរសាស្ត្រខ្មែរ មុនស្នើដាក់ឲ្យអក្សរខ្មែរប្រើនៅក្នុងប្រព័ន្ធយូនីកូដ បានជជែកពិភាក្សាគ្នាជាច្រើនលើកហើយក៏សម្រេចយកស្រះខ្មែរតែ ១៦ ដើម្បីប្រើប្រាស់ជាផ្លូវការ។ ការសម្រេចនេះក៏បានការគាំទ្រពីអ្នកបច្ចេកទេស ជាពិសេសអ្នកបង្កើតក្តារចុចខ្មែរមួយចំនួន។ ប៉ុន្តែអ្នកអភិវឌ្ឍកម្មវិធីមួយចំនួនទៀត បានបង្កើតស្រះផ្សំបន្ថែមកាន់តែច្រើនដើម្បីយកចិត្តអ្នកគ្រប់គ្រងរបស់ខ្លួន ដោយមិនយកតាមការសម្រេចរបស់អ្នកជំនាញអក្សរសាស្រ្ត ដើម្បីធ្វើឲ្យការប្រើប្រាស់មានស្តង់ដារួមនោះទេ។
លោកបានស្នើឲ្យអ្នកអភិវឌ្ឍកម្មវិធីភាសាខ្មែរ ត្រូវសិក្សាពីអក្សរខ្មែរឲ្យបានច្បាស់លាស់និងអនុវត្តតាមស្តង់ដាររួមឲ្យបានត្រឹមត្រូវ ដើម្បីជួយលើកកម្ពស់អក្សរសាស្រ្តជាតិ ចៀសវាងការបង្កើតភាពស្មុគស្មាញដល់អ្នកប្រើប្រាស់ទៅវិញ។
អត្ថបទ៖ ប៊ុណ្ណារ៉ា
ប្រភពៈ Sabay
Friday, 8 May 2015
ដាញ់ ហុង ធ្លាប់រងអតិថិជនស្តីបន្ទោស ដោយសារភាពស្មុគស្មាញអក្សរសាស្រ្តខ្មែរ
លោក ដាញ់ ហុង ស្ថាបនិកខ្មែរយូនីកូដបានរំលឹកពីបទពិសោធន៍ធ្លាប់ត្រូវអតិថិជនស្ដីបន្ទោស ក្នុងពេលលោកធ្វើការជាអ្នកបកប្រែឯកសារភាសាខ្មែរក្រៅម៉ោងលើប្រព័ន្ធកុំព្យូទ័រ ដោយសារលោកមិនអាចសម្រេចលទ្ធផលការងារទាន់ពេលវេលា តាមការចង់បានរបស់អតិថិជន។
ក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ លោកដាញ់ ហុង បានឲ្យដឹងថា ក្នុងអំឡុងឆ្នាំ ១៩៩៧ ក្នុងគ្រាដែលលោកបម្រើការងារក្រៅម៉ោងជាអ្នកបកប្រែឯកសារភាសាខ្មែរដោយកុំព្យូទ័រនៅឯប្រទេសវៀតណាម លោកធ្លាប់អតិថិជនស្តីបន្ទោសដោយសារភាពយឺតយូរដែលមិនអាចតម្រូវចិត្តពួកគេទាន់ពេលវេលា។
លោកថា ជំនាន់នោះ កម្មវិធីសម្រាប់ប្រើវាយអត្ថបទជាភាសាខ្មែរគេប្រើកម្មវិធី Limon។ កម្មវិធី Limon ទាមទារអ្នកប្រើប្រាស់ត្រូវប្រើប្រាស់ម្រាមដៃទាំងអស់ ដែលមានភាពស្មុគស្មាញ និងចំណាយពេលវេលាយូរ។
“ការវាយឬសរសេរអត្ថបទបកប្រែដោយប្រើប្រព័ន្ធកុំព្យូទ័រពីភាសាខ្មែរទៅភាសាដទៃមិនសូវបញ្ហាចោតទេ តែពីភាសាដទៃមកភាសាខ្មែរទើបស្មុគស្មាញត្រូវចំណាយពេលយូរ ក្នុងការវាយបញ្ចប់ឯកសារនីមួយ។ បើធៀបភាសាដទៃទៀតចំណាយពេលមួយម៉ោង អក្សរខ្មែរយើងចំណាយពេលទៅ ៣ ទៅ ៤ ដង ដោយសារអក្សរខ្មែរមានស្រះព្យញ្ជនៈច្រើន ហើយណាមួយការវាយត្រូវប្រើម្រាមដៃច្រើន ដែលធ្វើឲ្យការប្រើប្រាស់មិនសូនរលូននិងលឿនទាន់ចិត្ត”។
យ៉ាងណាលោកថា ដោយសារតែការពន្យល់និងលើកពីកត្តាលំបាកនានា ទើបធ្វើឲ្យអតិថិជនរបស់លោកយល់ពីការប្រើប្រាស់អក្សរខ្មែរ ដែលមានភាពស្មុគស្មាញបើធៀបអក្សរសាស្ត្រដទៃទៀត។
ក្នុងអំឡុងឆ្នាំ ២០០២ លោកដាញ់ ហុង សម្រេចបង្កើតបានពុម្ភអក្សរខ្មែរយូនីកូដ ដែលបានជួយដោះស្រាយបញ្ហាស្មុគស្មាញជាច្រើន។ វាក៏បានក្លាយជាអក្សរស្តង់ដាសម្រាប់ប្រើប្រាស់តាមស្ថាប័ននានា និងមានការទទួលស្គាល់នៅលើឆាកអន្តរជាតិផងដែរ។
លោកដាញ់ ហុងបានបញ្ជាក់ថា ការអភិវឌ្ឍអក្សរខ្មែរយូនីកូដនេះគឺបន្ទាប់ពីលោកបានចំណាយពេលសិក្សាស្រាវជ្រាវជាច្រើនឆ្នាំដើម្បីធ្វើគម្រោងនេះសម្រេចបានជោគជ័យ។ លោកអះអាងថា ទោះបីបច្ចុប្បន្នការប្រើប្រាស់អក្សរយូនីកូដមានភាពប្រសើរច្រើន ប៉ុន្តែលោកនៅតែបន្តអភិវឌ្ឍអក្សរខ្មែរយូនីកូដដើម្បីផ្តល់ភាពងាយស្រួលសម្រួលដល់ការបំពេញការងារកាន់តែរហ័សថែមទៀត។
អត្ថបទ៖ ប៊ុណ្ណារ៉ា
ប្រភព៖ http://news.sabay.com.kh/article/360140
ប្រភព៖ http://news.sabay.com.kh/article/360140
Saturday, 4 April 2015
ពុម្ពអក្សរខ្មែរយូនីកូដ Khmer HUYSAVY S (លោក ហ៊ុយ សាវី ជូនជាអំណោយសម្រាប់ឆ្នាំថ្មី)
ក្នុងឱកាសដែលមហាគ្រួសារខ្មែរបានជួបជុំប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមែសប្តស័ក
ព.ស.២៥៥៩ គ.ស.២០១៥ ខ្ញុំបាទ ហ៊ុយ
សាវី និងគ្រួសារ រស់នៅឯនាយសមុទ្ទ
សហការជាមួយ Khmer Pen Fonts Creator(ឡឹក
ជំនោរ)
សូមចែកជូនជាអំណោយសម្រាប់ឆ្នាំថ្មីនូវពុម្ពអក្សរខ្មែរយូនីកូដ
Khmer
HUYSAVY S ដែលមានឈ្មោះដើមថា Khek
Vannserey (Since 1998)សូមទេវតាឆ្នាំថ្មី
ប្រោសប្រទានពរជ័យ សិរីសួស្តីជ័យមង្គល វិបុលសុខ មហាប្រសើរចូរកើតមានដល់ក្រុមគ្រួសារខ្មែរទាំងក្នុងក្រៅប្រទេស
កុំបីឃ្លៀងឃ្លាតឡើយ!
សហការជាមួយ Khmer Pen Fonts Creator(ឡឹក ជំនោរ)
សូមចែកជូនជាអំណោយសម្រាប់ឆ្នាំថ្មីនូវពុម្ពអក្សរខ្មែរយូនីកូដ Khmer HUYSAVY S ដែលមានឈ្មោះដើមថា Khek Vannserey (Since 1998)សូមទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ សិរីសួស្តីជ័យមង្គល វិបុលសុខ មហាប្រសើរចូរកើតមានដល់ក្រុមគ្រួសារខ្មែរទាំងក្នុងក្រៅប្រទេស កុំបីឃ្លៀងឃ្លាតឡើយ!
Wednesday, 28 January 2015
ស្ថាបនិកពុម្ពអក្សរយូនីកូដខ្មែរដំបូងនៅកម្ពុជា បង្ហាញសមិទ្ធផលថ្មី កម្មវិធីបម្លែងរូបភាពឲ្យទៅជាអត្ថបទ
ស្ថាបនិកពុម្ពអក្សរយូនីកូដខ្មែរដំបូងសម្រាប់ប្រទេសកម្ពុជា លោក ដាញ់ ហុង កាលពីពេលថ្មីនេះ បានសម្រេចសមិទ្ធផលថ្មីមួយទៀត គឺកម្មវិធីបម្លែងរូបភាពអក្សរ ឲ្យទៅជាអត្ថបទ ដើម្បីកាត់បន្ថយការចំណាយពេលវាយអត្ថបទឡើងវិញ។
កម្មវិធីបម្លែងរូបភាពអក្សរ ឲ្យទៅជាអត្ថបទ គឺជាកម្មវិធីថ្មី និងដំបូងគេក្នុងប្រទេសកម្ពុជា ដែលកម្មវិធីនេះ អាចឲ្យលោកអ្នកបម្លែងរូបភាពជាលក្ខណៈអក្សរខ្មែរ ឲ្យទៅជាអត្ថបទ ដោយមានភាពងាយស្រួល និងអាចជួយកាត់បន្ថយការចំណាយពេលវេលាវាយអត្ថបទឡើងវិញ។
ស្ថាបនិកពុម្ពអក្សរយូនីកូដខ្មែរដំបូងក្នុងប្រទេសកម្ពុជា លោក ដាញ់ ហុង បានឲ្យTheBNEWSដឹងថា គោលដៅនៃការបង្កើតជាកម្មវិធីនេះឡើង គឺដើម្បីសម្រួលដល់ការងាររដ្ឋបាលរបស់បុគ្គលិក ឬគ្រូបង្រៀន និងមហាជនទូទៅក្នុងការវាយអត្ថបទឡើងវិញតាមរយៈឯកសារជារូបភាព និងមួយវិញទៀតគឺ ជួយលើកស្ទួយឲ្យមានការប្រើប្រាស់ប្រព័ន្ធសៀវភៅអេឡិចត្រូនិច(ebook)ឲ្យកាន់តែច្រើន ក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា ជាក់ស្តែង ដូចនៅតាមបណ្ដាស្ថាប័នរដ្ឋ និងឯកជនមួយចំនួន នៅពេលដែលគាត់ចង់រក្សាឯកសារ ឬអត្ថបទមួយ សម្រាប់រក្សាទុកក្នុងកុំព្យូទ័រ គឺគាត់តែងតែ Scan ឬ Save ឯកសារនោះជាលក្ខណៈPDF ដូច្នេះដើម្បីសម្រួលដល់ការវាយអត្ថបទឡើងវិញពី File ឯកសារជារូបភាពទាំងនោះវិញ គឺយើងគ្រាន់តែយកFileឯកសារដែលបានSave ជារូបភាពនោះ ដាក់ក្នុងកម្មវិធីថ្មីរបស់លោកឈ្មោះ Khmer OCR នៅលើInternet នោះ វានឹងបម្លែងទៅជាអត្ថបទដោយស្វ័យប្រវត្តិ។
ស្ថាបនិកពុម្ពអក្សរខ្មែរដំបូងខាងលើឲ្យដឹងបន្តថា លោកសង្ឃឹមថា កម្មវិធីបម្លែងរូបភាពឲ្យទៅជាអត្ថបទថ្មីដំបូងគេក្នុងប្រទេសកម្ពុជា ឈ្មោះKhmer OCR នេះ នឹងទាញទទួលបានការគាំទ្រច្រើនពីមហាជន ហើយក៏ជាការចូលរួមចំណែក ដើម្បីលើកស្ទួយអក្សរសាស្ត្រខ្មែរ ឲ្យមានលក្ខណៈស្តង់ដា ព្រមជាមួយនឹង ការចូលរួមចំណែកកាត់បន្ថយទាំងពេលវេលា និងថវិកា ក្នុងការវាយអត្ថបទឡើងវិញ។
លោក ហុង បន្ថែមទៀតថា កម្មវិធីនេះ ទើបតែដាក់ឲ្យប្រើបណ្ដោះអាសន្ននៅលើគេហទំព័រKhmerocr.org ក្នុងពាក់កណ្ដាលឆ្នាំ២០១៤នេះតែប៉ុណ្ណោះ ប៉ុន្តែហាក់ដូចជាទទួលបានអ្នកចូលទៅប្រើប្រាស់ច្រើនដែរ។ ឆ្លៀតក្នុងឱកាសនេះ លោកយ័ញ ហុង ក៏បានស្នើដល់កូនខ្មែរ ឲ្យជួយគាំទ្ររាល់កម្មវិធីដែលជាស្នាដៃកូនខ្មែរ ដើម្បីលើកស្ទួយឲ្យមានការច្នៃប្រឌិតថ្មីបន្ថែម ជាក់ស្តែងដូចជាការព្យាយាមបង្កើតនូវកម្មវិធីនេះគឺមិនមានការគាំទ្រថវិកាពីស្ថាប័ន ឬអង្គការណាទេ គឺកើតចេញពីកម្លាំងចិត្តកូនខ្មែរ ដើម្បីលើកស្ទួយវប្បធម៌ និងអក្សរសាស្ត្រខ្មែរ។
លោករៀបរាប់បន្តថា កម្មវិធីបម្លែងនេះ នឹងអាចមានសមត្ថភាពបម្លែងពីរូបភាព ឲ្យទៅជាអក្សរទទួលបានលទ្ធផលខ្ពស់ជាងនេះ នៅប៉ុន្មានខែខាងមុខទៀត ព្រោះបច្ចុប្បន្នកម្មវិធីនេះ នៅមិនទាន់ទទួលលទ្ធផល ល្អ១០០% ទេ គឺបានត្រឹមតែ៦០%នៅឡើយ ។ លោកថា ក្រុមការងារយើងកំពុងបញ្ចូលទិន្និន័យបន្ថែម ដើម្បីទទួលបាននូវកម្រិតគុណភាពមួយដែលអាចទទួលយកបានជាងនេះ។
សូមបញ្ជាក់ថា ក្រោយពីសមិទ្ធផលដំបូងរបស់លោកក្នុងការបង្កើតជាពុម្ពអក្សរយូនិកូដខ្មែរ ដែលបានប្រកាសដាក់ឲ្យប្រើជាផ្លូវការក្នុងឆ្នាំ ២០០២ រួចមក លោកដាញ់ ហុង បានបង្កើតនូវសមិទ្ធផលថ្មីៗជាច្រើនផ្សេងទៀតដូចជា នៅឆ្នាំ២០១០ លោកបានបង្កើតពុម្ពអក្សរសម្រាប់ដាក់ក្នុងគេហទំព័រក្នុងGoogle(Google Web Font) កម្មវិធីនេះ បើទោះបីជាទូរស័ព្ទដៃ ឬកុំព្យូទ័រលោកអ្នកមិនមានFont យូនីកូដ ក៏អាចមើលបានដែរ។ នៅឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្នលោកបានសិក្សាបង្កើតជាកម្មវិធីបម្លែងរូបភាពឲ្យទៅជាអត្ថបទនេះ និងកម្មវិធីEbook និងបានបង្កើតជាAppសម្រាប់កម្មវិធីទូរស័ព្ទឲ្យក្រុមហ៊ុនឯកជន និងស្ថាប័នមួយចំនួនផងដែរ៕
ដោយ៖ ម៉ៅ ចរិយា
ប្រភព៖ http://www.thebnews.com/news/8845/
ប្រភព៖ http://www.thebnews.com/news/8845/
Saturday, 3 January 2015
អំណោយឆ្នាំថ្មី2015 Mealea D fonts by Khmer Pen
ហឺ...........!!! ហាក់ដូចជាស្ងាត់សម្បើមណាស់ នៅពេលដែលខ្ញុំជាប់ដៃនឹងកិច្ចការផ្សេង។
សូមអភ័យទោសផងដែរចំណោះបងប្អូនអ្នកគាំទ្រស្នាដៃពុម្ពអក្សរខ្មែរទាំងអស់។
ឱកាសឆ្នាំថ្មីសាកល២០១៥ នេះប៉ាកកាខ្មែរ (Khmer Pen) សូមជូនស្នាដៃច្នៃប្រឌិត ពុម្ពថ្មី ក្តៅៗ ដែលបានរចនាឈរលើគោលការណ៍ពុម្ពរៀមច្បងគឺលោកគ្រូលោក ញាញ់ ហុង មកចែកជួនប្រើផ្ទាល់ខ្លួន។ សូមសុខសប្បាយ និងរីករាយ ញញឹម ជាមួយការប្រើប្រាស់នេះចុះ....
ចំពោះឧស្សាហកម្ម សិប្បកម្ម រោងពុម្ពនិងប្រព័ន្ធឃោសនាទាំងឡាយ ដែលមានបំណងយកពុម្ពទាំងនេះមកធ្វើអាជីវកម្មសូមសរសេរជាលាយលក្ខណ៍អក្សរ មក khmerpenfonts@gmail.com ដើម្បីទទួលបានសិទ្ធស្របច្បាប់ទៅប្រើប្រាស់ ក្នុងអាជីវកម្ម....
ចុចទីនេះដើម្បីទាញយកទៅប្រើប្រាស់. Mealea D Fonts.
សូមអភ័យទោសផងដែរចំណោះបងប្អូនអ្នកគាំទ្រស្នាដៃពុម្ពអក្សរខ្មែរទាំងអស់។
ឱកាសឆ្នាំថ្មីសាកល២០១៥ នេះប៉ាកកាខ្មែរ (Khmer Pen) សូមជូនស្នាដៃច្នៃប្រឌិត ពុម្ពថ្មី ក្តៅៗ ដែលបានរចនាឈរលើគោលការណ៍ពុម្ពរៀមច្បងគឺលោកគ្រូលោក ញាញ់ ហុង មកចែកជួនប្រើផ្ទាល់ខ្លួន។ សូមសុខសប្បាយ និងរីករាយ ញញឹម ជាមួយការប្រើប្រាស់នេះចុះ....
ចំពោះឧស្សាហកម្ម សិប្បកម្ម រោងពុម្ពនិងប្រព័ន្ធឃោសនាទាំងឡាយ ដែលមានបំណងយកពុម្ពទាំងនេះមកធ្វើអាជីវកម្មសូមសរសេរជាលាយលក្ខណ៍អក្សរ មក khmerpenfonts@gmail.com ដើម្បីទទួលបានសិទ្ធស្របច្បាប់ទៅប្រើប្រាស់ ក្នុងអាជីវកម្ម....
គាំទ្រស្នាដៃខ្មែរសូមចែកបាយឲ្យអ្នកបង្កើតស្នាដៃផង!!!
ចុចទីនេះដើម្បីទាញយកទៅប្រើប្រាស់. Mealea D Fonts.
Subscribe to:
Posts (Atom)