Tuesday, 27 November 2012
នារីផល
ស្លាក:
ខេមរភាសាKHMER,
ពន្យល់ពាក្យ,
អ្នកអក្សរសាស្ត្រ
Thursday, 22 November 2012
កម្មវិធីគ្រប់គ្រងអាល់ប៊ុមបណ្ណាល័យព្រះធម៌
ខ្ញុំព្រះករុណា សូមនមស្សការថ្វាយបង្គំចំពោះព្រះត្រ័យរតន៍ មានព្រះពុទ្ធរតនៈ ព្រះធម៌រតនៈ និងព្រះសង្ឃរតនៈ ដោយសេចក្តីគោរពជ្រះថ្លាដ៏ក្រៃលែង លើសលោក ។ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមក្រាបថ្វាយបង្គំចំពោះព្រះសង្ឃទាំងឡាយ និងលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ជាម្ចាស់ និងធម្មាចារ្យទាំងឡាយ ដោយសេចក្តីគោរព ។
ដោយមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងចំពោះធម្មកថិក, បណ្ឌិត, អ្នកប្រាជ្ញ, ធម្មាចារ្យទាំងឡាយដែលសុទ្ធតែអ្នកមានសេចក្តីឆ្លៀវឆ្លាតចេះចាំស្ទាត់នូវព្រះពុទ្ធវចនៈ និងអាចបកស្រាយពន្យល់នូវអត្ថហើយផ្សព្វផ្សាយដល់ពុទ្ធបរិស័ទងាយយល់ចាប់ចាំបាន ។ ជាហេតុឲ្យខ្ញុំព្រះករុណា ខ្ញុំបាទ បានធ្វើកិច្ចការអ្វីៗនៅទីនេះដើម្បីបូជាចំពោះព្រះពុទ្ធសាសនាដោយសេចក្តីគោរព និងអប្បមាទ។ បន្ទាប់ទីនេះគឺជា "កម្មវិធី៥០០០ឆ្នាំ" ដែលប្រើប្រាស់នូវលើប្រព័ន្ធកុំព្យូទ័រសម្រាប់គ្រប់គ្រងអាល់ប៊ុម mp3 ព្រះធម៌ សៀវភៅធម៌ផ្សេងៗ មានគម្ពីរព្រះត្រៃបិដកជាដើម រួមនិងគ្រប់គ្រងអាល់ប៊ុមឯកសារវីដេអូព្រះពុទ្ធសាសនាផ្សេងៗទៀត។ ខ្ញុំបាទ ខ្ញុំព្រះករុណា សង្ឃឹមថា "កម្មវិធី៥០០០ឆ្នាំ" នឹងអាចជួយសម្រួលការងារផ្សេងៗនៃវិស័យព្រះពុទ្ធសាសនា ទោះបីមិនបានច្រើនយ៉ាងណា ក៍តិចតួចខ្លះដែរ។ នឹងសង្ឃឹមថា នឹងអាចញុំាងឲ្យពុទ្ធបរិស័ទខ្លះដែលមិនទាន់មានសេចក្តីជ្រះថ្លា ឲ្យមានសេចក្តីជ្រះថ្លាឡើង និងមានសេចក្តីជ្រះថ្លាហើយ ក៍រឹងរឹតតែមានសេចក្តីជ្រះថ្លាខ្លាំងឡើងក្នុងព្រះពុទ្ធសាសនា។ ផលប្រយោជន៍របស់ "កម្មវិធី៥០០០ឆ្នាំ" សមគួរដល់៖- ព្រះសង្ឃ, ពុទ្ធសាសនិកជនដែលប្រាថ្នាស្រាវជ្រាវសិក្សានូវព្រះពុទ្ធវចន: ។- សម្រាប់ពុទ្ធសាសនិកជនទូទៅ ដើម្បីបានធ្វើជាធម្មទានតៗគ្នា ដល់ព្រះសង្ឃ និងជនផងគ្នា។- សម្រាប់ការងារផ្សព្វផ្សាយព្រះធម៌តាមវិទ្យុ ព្រោះថាកម្មវិធីនេះ មានមុខងា playlist ដែលគ្រប់គ្រងព្រះធម៌ជាច្រើន mp3 រហូតជាង ២០០០០mp3 អាចជួយ សម្រួល ការងាររបស់ព្រះសង្ឃពិធីករ និងអ្នកគ្រប់គ្រងកម្មវិធីបានខ្លះ។ សូមអានរបៀប បញ្ចូលកម្មវិធីជាមុន មុននឹងប្រើប្រាស់កម្មវិធីៈ មើលមិនឃើញចុចទីនេះ តម្រូវការកុំព្យូទ័រក្នុងការបញ្ចូល "កម្មវិធី៥០០០ឆ្នាំ"
- CPU 1Ghz ឬខ្ពស់ជាងនេះ- RAM 256 Mb ឬខ្ពស់ជាងនេះ- Windows XP, Windows Vista, Windows 7- Microsoft .NET Framework Version 2.0 (សម្រាប់ Windows XP) ទាញយកទីនេះ- K-Lite Mega Codec Pack ទាញយកទីនេះ- Acrobat reader ទាញយកទីនេះប្រសិនបើ កម្មវិធីកំចាត់មេរោគក្នុងកុំព្យូទ័រអ្នក សួររារាំង ពេលបើក "កម្មវិធី៥០០០ឆ្នាំ" លោកអ្នកគ្រាន់តែ set option allow ឲ្យ "កម្មវិធី៥០០០ឆ្នាំ" ដំណើរការលើកុំព្យូទ័ររបស់អ្នកជាការស្រេច។
ផ្ទាំងរូបរបស់កម្មវិធីៈ
សូមពុទ្ធបរិស័ទ ដែលមានសទ្ធា សូមជួយ copy ចម្លងកម្មវិធីនេះ ធ្វើជាទានដល់បុគ្គលដែលសមគួរមានព្រះសង្ឃជាដើម ដើម្បីបានការងាយស្រួលផ្សេងៗក្នុងការសិក្សាស្រាវជ្រាវ និងដើម្បីភាពរីកចម្រើនរបស់ព្រះពុទ្ធសាសនាខ្មែរ។
សូមលោកអ្នក ជាអ្នករីករាយ
ក្នុងការសិក្សានូវព្រះធម៌នៃព្រះសម្មាសម្ពុទ្ធរសនៃព្រះធម៌ ប្រសើរអស់រសទំាងពួង រៀបចំបង្កើតកម្មវិធីឡើងដោយ
ខ្ញុំព្រះករុណា ខ្ញុំបាទ ស្រុង ចាន់ណា និងក្រុមគ្រួសារសម្រាប់បូជាចំពោះព្រះពុទ្ធសាសនាសម្រាប់ជាធម្មទាន
សូមឲ្យព្រះពុទ្ធសាសនារុងរឿងទូទៅក្នុងសកលលោក..
តំណពីៈ ៥០០០ឆ្នាំ
សូមមេត្តាទាញយកចែកជូនជាធម្មទាន!
--------------------------------------------------------------------------- |
Tuesday, 13 November 2012
សេវកៈ, សេវា (Service)
ស្លាក:
ខេមរភាសាKHMER,
ពន្យល់ពាក្យ,
អ្នកអក្សរសាស្ត្រ
Monday, 5 November 2012
កូដកម្ម ( Strike )
កូដកម្ម
( Strike )
( Strike )
តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួន ណាត ពាក្យកូដកម្មកើតឡើងដោយការផ្សំរវាង ពាក្យបាលី កូដ (អានថាកូតដាក់)មានន័យថាកោង និង កម្មមានន័យថា អំពើ។ដូច្នេះន័យត្រង់របស់ ពាក្យនេះគឺ៖អំពើព្រហើន ,អំពើកោងកាចវៀចវេរ ,ពុតត្បុត តែសម្តេចជួនណាតក៏បានពន្យល់ផង ដែរថា កូដកម្មគឺជាៈការសំដែងអកប្បកិរិយាប្រឆាំងចំពោះរឿង ឬកិច្ចការណាមួយ ដែលខ្លួនមិន ពេញចិត្ត។
នៅក្មុងច្បាប់ការងាររបស់ប្រទេសកម្ពុជា ដែលបានអនុម័តកាលពីថ្ងៃទី 13 មិនា 1997 រួម មាន394មាត្រា មានជំពូកទី13បានពណ៌នាពីកូដកម្ម និងឡុកអៅ ( Lockout)។ និយមន័យនៃ កូដកម្មដែលចែងក្នុងមាត្រា318បានកំណត់ថាៈ កូដកម្មគឺជាការឈប់ធ្វើការងារដោយកម្មករ និ-យោជិតមួយក្រុម ដែលមានការព្រមព្រៀងគ្នាហើយបានធ្វើឡើងនៅក្នុងសហគ្រាសមួយ ឬគ្រឹះស្ថាន មួយ ក្នុងគោលបំណងដើម្បីទទួលបាននូវដំណោះស្រាយដ៏យុត្តិធម៌ចំពោះការទាមទាររបស់កម្មករ និយោជិតពីនិយោជក ហើយក៏ជាលក្ខ័ណ្ឌដើម្បីចូលធ្វើការវិញ ។
ឡុកអៅ គឺជាការបិទសហគ្រាស ឬគ្រឹះស្ថានទាំងមូល ឬមួយផ្នែក ដោយនិយោជក ក្នុង ឱកាសដែលមានវិវាទការងារ ។
ច្បាប់ការងារនេះបានធានាសិទ្ធិធ្វើកូដកម្ម ដោយបញ្ចក់ច្បាស់លាស់ថា សិទ្ធិធ្វើកូដកម្មអាច
អនុវត្តន៍ទៅបានលុះត្រាតែបានប្រើប្រាស់អស់លទ្ធភាពក្នុងការដោះស្រាយជំលោះដោយមធ្យោបាយសន្តិវិធីជាមួយនិយោជក ។
ក្នុងស្ថានភាពទូទៅទូទាំងពិភពលោក កូដកម្មកើតឡើងដោយសារទំនាស់នៃផលប្រយោជន៍ រវាងនិយោជក ដែលចង់បន្ថយថ្លៃផលិត នឹងនិយោជិត ដែលស្វែងរកការតំឡើងប្រាក់ឈ្នួល,បន្ថយ ម៉ោងធ្វើការ កែលំអរលក្ខ័ណ្ឌការងារ ការទទួលស្គាល់សហជីពនិងផលប្រយោជន៍គួបផ្សំដទៃទៀត ។
និយោជក តែងតែព្យាយាមបន្តប្រតិបត្តិការផលិតរបស់គេ ដោយមិនប្រើនិយោជិតិដែលចូល រួមធ្វើកូដកម្ម ដែលនោះគឺជាឆ្នួននាំឱ្យមានអំពើហឹង្សា។ អំពើហឹង្សា ជាធម្មតាកើតមានដោយសារតែ ការប្រើកងការពារប្រដាប់អាវុធ ដែលជួលដោយនិយោជក ឬដោយប៉ូលីស ឬយោធាដែលចេញ មករៀបចំសណ្តាប់ធ្នាប់ ។
កូដកម្មឈប់ធ្វើការនៅអាមេរិក កើតមានតាំងពីជំនាន់អាមេរិកស្ថិតនៅក្រោមអាណានិគម អង់គ្លេសម្លេះ ក៏ប៉ុន្តែកំណត់ត្រាអំពីកូដកម្មទាមទារតំឡើងប្រាក់ឈ្នួលដំបូងបំផុត ហាក់ដូចជាកើត មាននៅហ្វីឡាដែលហ្វៀ ( Philadelphia ) នាឆ្នាំ1789 នៅក្នុងផ្នែកបោះពុម្ព ។
កូដកម្មទូទាំងប្រទេសលើកទី1 បានកើតនៅអាមេរិកនាឆ្នាំ1877 ដោយនិយោជិតផ្លូវដែក រៀបចំឡើង ។
និយាយជារួម កូដកម្មកើតមាននៅបណ្តាប្រទេសឧហ្សាហូបនីយកម្ម ហើយដែលនៅទីនោះ ពលករមានសិទ្ធិនឹងធ្វើសកម្មភាពដោយសេរី។ ប្រទេសអង់គ្លេស បានកើតមានកូដកម្មតាំងពីទសវត្យ ទី19ម្លេះ ដោយសារតែអង់គ្លេសមានបដិវត្តន៍ឧស្សាហកម្មមុនគេ។
គូបញ្ចាក់ថា នៅក្នុងកូដកម្មដែលពោរពេញទៅដោយការបត់បែននោះ មានទស្សនាទានមួយ ទៀតដែលគេហៅថាកូដកម្មទូទៅ (General Strike)ដែលនិយាយសំដៅទៅលើការឈប់ធ្វើការ របស់កម្មករទាំងមូល ក្នុងផ្នែកឧស្សាហកម្មនៃតំបន់ណាមួយ ឬរបស់ជាតិ។ កូដកម្មទូទៅ អាចធ្វើ ឡើងក្នុងគោលបំណងសេដ្ឋកិច្ច ដើម្បីដាក់ការគៀបសង្កត់ទៅលើនិយោជក ឱ្យគេទទួលយកលក្ខ័ណ្ឌ ការងារជាខ្សែសង្វាក់មួយ។ ជួនកាល កូដកម្មទូទៅក៏ត្រូវបានគេប្រើ ដើម្បីគោលបំណងនយោបាយ សំដៅទាមទារសម្បទានណាមួយពីរដ្ឋាភិបាល ឬក្នុងគោលដៅទំលាក់រដ្ឋាភិបាល ដែលកំពុងកាន់ អំណាច។ ជាធម្មតា កូដកម្មនយោបាយតែងត្រូវបានជំរុញដោយពួកសហជីព ហើយពង្រីកឱ្យធំ ឡើងដោយចលនាអានាធិបតេយ្យ ។
មានឧទាហរណ៍ជាគំរូជាច្រើនក្នុងរៀងកូដកម្មទូទៅនេះ តួយ៉ាងដូចជា កូដកម្មទូទៅនាឆ្នាំ
1968 កើតមាននៅប្រទេសបារាំង នៅពេលដែលមហាវិទ្យាល័យ និងកម្មកររួមគ្នាបិទទ្វារឧស្សា-ហកម្ម និងមហាវិទ្យាល័យសំខាន់ៗ នាខែឧសភា និងមិថុនា។ កូដកម្មបានបញ្ចប់ ជាមួយកិច្ចព្រម ព្រៀងមួយ ដែលបង្កើនប្រាក់ឈ្នួលឱ្យកម្មករ និងអនុញាតឱ្យកម្មករមានតំណាង ដែលមានអំណាច ជាងមុននៅក្នុងការគ្រប់គ្រងរោចក្រ ។
កូដកម្មទូទៅ ទទួលបានជោគជ័យភាគច្រើននៅប្រទេសណា ដែលសហជីពមានទំនាក់ទំនង ជិតស្និទ្ធនឹងគណៈបក្សនយោបាយ ។
សមិទ្ធិ
ស្លាក:
បច្ចេកសព្ទនយោបាយ,
ពន្យល់ពាក្យ,
អ្នកអក្សរសាស្ត្រ
ក្រុមប្រឹក្សាសន្តិសុខជាតិ (អាមេរិក )
ក្រុមប្រឹក្សាសន្តិសុខជាតិ (អាមេរិក )
National Security Council
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក (សរសេរកាត់NSC-អិនអេសស៊ី) ជាអង្គភាពរបស់ការិយាល័យ ប្រតិបត្តិប្រធានាធិបតី ដែលមានភារៈជួយប្រធានាធិបតីអាមេរិក ក្នុងការបង្កើត និង អនុវត្តន៍សេចក្តីសំរេចអំពី សន្តិសុខជាតិ ។ អង្គភាពនេះបង្កើតឡើងតាមរយៈច្បាប់សន្តិសុខជាតិ (National Security Act)នាឆ្នាំ1947 ដែលយោងតាមច្បាប់នោះ លោកប្រធានាធិបតីនឹងធ្វើជាអធិបតីនៃកិច្ចប្រជុំរបស់អិនអេសស៊ី ហើយមានអ្នកចូល រួមគឺៈ រដ្ឋមន្ត្រីការបរទេស , រដ្ឋមន្ត្រីការពារជាតិ ព្រមទាំងលេខាធិការនៃកងទ័ពជើងគោក កងទ័ពជើងទឹក និងកង ទ័ពអាកាស ។ នាយកនៃទីភ្នាក់ងារចារកម្មកណ្តាល (ស៊ីអាយអេ-CIA) មិនមែនជាសមាជិក អិនអេសស៊ីទេ ប៉ុន្តែ អាចបំពេញនាទីជាទីប្រឹក្សាមួយបាន ។
នៅឆ្នាំ1949 សភាអាមេរិកបានធ្វើវិសោធនកម្មច្បាប់ផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សានេះ ដោយលេខា-ធិការទាំង3នៃកងទ័ពបានថយចេញ ហើយអនុប្រធានាធិបតីបានចូលជំនួសវិញ។ នាយអគ្គសេនាធិការចំរុះរបស់ កងទ័ពបានចូលរួមកិច្ចប្រជុំក្នុងនាមជាទីប្រឹក្សា។ ប្រធានាធិបតីអាចជ្រើសរើសទុកជាមុន ពីពេលមួយទៅពេលមួយ នូវមន្ត្រីផ្សេងទៀត ឱ្យចូលរួមក្នុងក្រុមប្រឹក្សា ហើយជាធម្មតាមានមន្ត្រី2០រូប ឬលើសពីនេះតែងត្រូវបានអញ្ជើញ ឱ្យចូលរួម។ អិនអេសស៊ីមានបុគ្គលិក4០រូប ឬជំនួយការច្រើនជាងនេះ ហើយដឹកនាំបញ្ចាដោយជំនួយការប្រធានា-ធិបតីទទួលបន្ទុកសន្តិសុខជាតិ ។
អិនអេសស៊ី គ្មានអំណាចផ្ទាល់ខ្លួន មិនមានការបោះឆ្នោត និងមិនមានធ្វើការសេចក្តីសំរេចចិត្តទេ។ សេចក្តី សំរេចចិត្តរបស់ប្រធានាធិបតី បន្ទាប់ពីការពិគ្រោះយោបល់នៅក្នុងអិនអេសស៊ី គឺជាសេចក្តីបង្គាប់អំពីការសំរេច ចិត្តសន្តិសុខជាតិ (National Security Decision Directives-NSDD) ហើយត្រូវបានយកទៅអនុវត្ត ដោយផ្នែកនិតិប្រតិបត្តិនានានៃរដ្ឋាភិបាលសហព័ន្ធ ។
បុគ្គលិក អិនអេសស៊ី តាមដានពិនិត្យទំនាក់ទំនងសន្តិសុខជាតិ នៅក្នុងការិយាល័យមួយដែលគេឱ្យឈ្មោះ ថា “បន្ទប់ស្ថានការណ៍” (Situation Room) ដែលមានទីតាំងស្ថិតនៅក្នុងសេតវិមាន និងនៅក្នុងការិយាល័យ មួយទៀតឈ្មោះថា “មជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិ” (Crisis Management Center) ដែលមានទីតាំងនៅក្នុង អាគារការិយាល័យនិតិប្រតិបត្តិ (Exeutive Offiece Building)។ ទំនាក់ទំនងដែលត្រូវតាមដានពិនិត្យនោះ រួមមាន បទបញ្ជានានារបស់ក្រសួងបរទេសទៅកាន់ស្ថានទូតនិងស្ថានបេសកម្មនានា សារទាំងអស់របស់ក្រសួង ការពារជាតិទៅកាន់មេបញ្ជាការកងទ័ពទាំងអស់ ព្រមទាំង បទបញ្ជារបស់នាយអគ្គសេនាធិការចំរុះទៅកាន់មេ បញ្ចការតាមភូមិភាគនានា ។ ទិន្នន័យចេញពី មជ្ឈមណ្ឌលបញ្ចាកងទ័ពជាតិរបស់មន្ទីរប៉ង់តាហ្គោន (Pentagon’s National Military Command Center) ដែលស្ថិតនៅខូឡូរ៉ាដូ ស្ព្រីង(Colorado Springs)នារដ្ឋខូឡូរ៉ាដូអាច នឹងិត្រូវគេបើកមើលឃើញភ្លាមៗលើស្គ្រីនកុំព្យូទ័រនានានៅក្នុង“បន្ទប់សភាពការណ៍ ”។
ក្រៅពីប្រធានាធិបតី ហារី ទ្រូម៉ាន់ ; (Harry Truman) និង ដ្វាយ អាយស៊ិនហាវវើ(Dwight Eisenho-wer )ដែលកោះប្រជុំ អិនអេសស៊ីញឹកញាប់ ប្រធានាធិបតីដទៃទៀតបានផ្អែកលើកិច្ចប្រជុំអិនអេសស៊ីតិចតួចណាស់ ភាគច្រើនប្រធានាធិបតីទាំងនោះផ្អែកលើកិច្ចប្រជុំជាមួយទីប្រឹក្សាសន្តិសុខជាតិច្រើនជាង ។ ប្រធានាធិបតី កេណ្ណឺឌី ប្រើប្រាស់“គណកម្មការប្រតិបត្តិ ” មួយតូចជាង(ប្រមូលផ្តុំដោយមន្ត្រីសន្តិសុខជាតិមួយចំនួន)ដែលមានឈ្មោះថា អ៊ិចខុម (ExComm)ដើម្បីពិគ្រោះពីស្ថានការណ៍វិបត្តិនានាដូចជា វិបត្តិប៊ែរឡាំង(Berlin Crisis) និងវិបត្តិ មីស៊ីលគូបា (Cuban Missile Crisis )។
ប្រធានាធិបតីលីនដុន ចនសុន (Lyndon Johnson) បានផ្អែកទៅលើពេលអាហារថ្ងៃត្រង់នាថ្ងៃអង្គារ៍ ជាមួយរដ្ឋមន្ត្រីការពារជាតិ និងសង្គ្រាម នាយកស៊ីអាយអេយ នាយអគ្គសេនាធិការចំរុះ ទីប្រឹក្សាសន្តិសុខជាតិ ដើម្បីរៀបចំគំរោងយុទ្ធសាស្ត្រសំរាប់សង្គ្រាមវៀតណាម ។
រីឆាត និកសុនRechard Nixonធ្វើការយ៉ាងជិតស្និតជាមួយ ហេនរី គីស្សីងហ្គើ(Henry Kissinger) ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់គាត់ ក្នុងការធ្វើឱ្យល្អប្រសើរនូវទំនាក់ទំនងជាមួយចិនប្រជាមានិត និងសហភាព សូវៀតហើយមានពេលខ្លះគេបានដាក់ឈ្មោះឱ្យអ្នកទាំងពីរថា “ក្រុមនៃបុរសទាំងទ្វេ”(Two-man band) ។
ជិមី ខាធើ រៀបចំការស្រស់ស្រូបពេលព្រឺកជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារប្រទេស ្រ ពមទាំង ទីប្រឹក្សាសន្តិសុខជាតិ ដើម្បីពិភាក្សាពីរឿងវិបត្តិចំណាប់ខ្មាំងនៅអ៊ីរ៉ង់ និងទំនាក់ទំនងជាមួយសូវៀត ។
រ៉ូណាល់ រីហ្គែន បានប្រើប្រាស់ក្រុមផែនការសន្តិសុខជាតិ ដែលរួមមានសមាជិកនៃអិនអេសស៊ី នាយក ស៊ីអាយអេយ ទីប្រឹក្សាសន្តិសុខជាតិ និងជំនួយការនយោបាយជាន់ខ្ពស់របស់សេតវិមាន។ រីហ្គែនគឺជាប្រធានាធិបតី ទីមួយ ដែលដាក់បញ្ចូលទីប្រឹក្សានយោបាយទៅក្នុងការរៀបចំបង្កើតសេចក្តីសំរេចចិត្តអំពីសន្តិសុខជាតិ ។
Subscribe to:
Posts (Atom)