ក្បាល กบาล ກະບາລ
ក្បាល /kba:l/ តើពាក្យនេះមានប្រភពមកពីណាពិតប្រាកដ។ ខាងក្រោមជា ប្រភពអត្ថន័យរបស់ពាក្យ “ក្បាល” របស់បណ្តាអ្នករៀបរៀងវចនានុក្រម ភាសាខ្មែរ ថៃ ឡាវ
ក្បាល ( ន. ) អវយវៈប៉ែកខាងលើ ឬ ខាងមុខបង្អស់នៃរូបកាយមនុស្ស, សត្វ ឬ វត្ថុ : ក្បាលមនុស្ស, ក្បាលសត្វ, ក្បាលទូក, ក្បាល ដែកគោល ។ មនុស្សក្បាលសករាជ គឺមនុស្សខិលខូចជាងគេ តែងនាំគេឲ្យធ្វើការពុំគប្បីជាមួយ ។ [វចនានុក្រមខ្មែរ ជ.ណ]
กบาล /บ.ส./ ศีรษะ(น.) (សិរ្ស) [รศ.สวางจิต พงศ์ศรีวัฒน์](រងសាស្ត្រាចារ្យ ស្វាងចិត ពង្សស៊ីវឌ្ឍន៍ រួមភាសានិយាយ និងសរសេរ ព.ស. ២៥៥០)
กระบาน กระบาล /กฺบาล/ (ក្បាល) (น.) กบาล (คำยืมภาษาบาลี) [ศานติ ภักดีคำ/សានទិ ភ័ក្តីខាំ/(វចនានុក្រមពាក្យកម្ចីភាសាខ្មែរក្នុងភាសាថៃ, ច្បាប់ឆ្លងគម្រប់៥៥ឆ្នាំនៃការស្ថាបនាសម្ពន្ធភាពខាងការទូតថៃ-កម្ពុជា បោះពុម្ពព.ស.២៥៤៩) ]
กบาล /กะบาน/ น. ส่วนกลางของกะโหลกศีรษะ, หัว, (ផ្នែកកណ្តាលរបស់លលាដ៏, ក្បាល), (คําไม่สุภาพ) เช่น ตีกบาล เขกกบาล; แผ่นกระเบื้อง; ลานกลางหมู่บ้าน เรียกว่า กบาลบ้าน; เครื่องเซ่นผีที่ใส่ภาชนะกับตุ๊กตาแล้วนําไปทิ้งที่ทางสามแพร่ง และต่อยหัวตุ๊กตาเสีย เรียกว่า เสียกบาล, เรียกภาชนะที่ใส่เครื่องเช่นนั้น เช่น เอาเหล้าข้าวใส่กบาลออกเซ่นวัก. (ขุนช้างขุนแผน), บางทีใช้ว่า กระบาล เช่น ปรุตรุเคลือบกระบาลหิน. (จารึกวัดโพธิ์). (ป., ส. กปาล ว่า กะโหลกหัว). [พจนานุกรมไทย ราชบัณฑิตยสถาน พ.ศ.2542]
ກບາລ /ກະບາລ/ (ນ.) ຫົວ, ກະຫໂຫຼກຫົວ, ແຜ່ນກະເບື້ອງ, ລານ, ກາງ,ປວດກບາລ=ປວດຫົວ
[ສຸບິນ ພຣະໂກໄຊຍ໌ /សុបិន ព្រះកោស្ស័យ/ វចនានុក្រមឡាវ ទំព័រទី៥ ព.ស.២៥៤៦ ]
ກະບາລ (ນ.) ດູກຫົວ, ຫົວ, ເຟື້ອງໝໍ້, ຖ້ວຍຊາມ ປາລີວ່າ (ກປາລ/ກະປານ/)
ឆ្អឹងក្បាល, ក្បាល, បំណែកឆ្នាំង, ចានក្បាន បាលីថា (កៈប៉ាល) [មហាសិលា វីរៈវង្ស, វចនានុក្រមភាសាឡាវ ច្បាប់កែថ្មី2005]
(សេចក្តីប្រែអត្ថន័យនៃពាក្យ "ក្បាល” នេះ ដូច-ស្រដៀង ជាមួយការបកស្រាយរបស់វចនានុក្រមខ្មែរ។ប៉ុន្តែលក្ខណៈសង្កេត ពាក្យនេះ ក្នុងភាសាខ្មែរ និងឡាវ មិនបានបង្ហាញពីប្រភពពាក្យទេ យើងអាចសន្មតបានថា ពាក្យនេះ ជាពាក្យរបស់ជាតិនោះយ៉ាងប្រាកដ ចំណែក ក្នុងភាសថៃ គេបានប្រាប់ប្រភពពាក្យនេះថា ជាភាសាបាលី។ ដោយឡែក សាទិ ភ័ក្តីខាំ បានបង្ហាញពីសំនេរនៅក្នុងវចនានុក្រម "ពាក្យកម្ចីខ្មែរ ក្នុងភាសាថៃ" ប្រភេទពាក្យដែលបានកម្ចី ពីភាសាខ្មែរ ខណៈដែល រងសាស្ត្រាចារ្យ ស្វាងចិតពង្សស៊ីវឌ្ឍន៍ បានសរសេរថា ជាពាក្យកម្ចីបាលីសំស្ក្រឹត ដែរនោះ ហើយចំណុចដែលគួរចាប់អារម្មណ៍ គឺលោកមិនបានបង្ហាញពីការខ្ចីពីភាសាខ្មែរនៅក្នុងសៀវភៅ"រួបរួម ពាក្យនិយាយ និងពាក្យសរសេរ" របស់លោកឡើយ នៅពេលដែលមានពាក្យកម្ចីពីភាសាជាច្រើនបានដាក់បង្ហាញនោះ។ យ៉ាងណាក៏ដោយ បើតាមការសន្និដ្ឋានរបស់ប៉ាកកាខ្មែរ សូមបញ្ជាក់ថា ពាក្យ “ក្បាល” ជាពាក្យរបស់ខ្មែរយ៉ាងប្រាកដ ព្រោះការរៀបរៀងរបស់សម្តេច សង្ឃរាជ ជូន ណាត បានបញ្ជាក់យ៉ាងច្បាស់ពីប្រភពពាក្យនីមួយៗ ព្រះអង្គមិនបានរំលោភយកពាក្យបរទេសដោយមិនបានបង្ហាញប្រពឡើយ ។ ករណីដែលថៃមិនបានដាក់នោះព្រោះតែគេព្យាយាមបញ្ជាក់ថា ពាក្យនេះជាពាក្យដើមរបស់គេដែរ... )
No comments:
Post a Comment