ផ្ទាំងអក្សរចារិក ដែលសម្គាល់ពីកងទ័ពថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវបានដកចេញជាលើកទី២
ភ្នំពេញ: កងទាហានកម្ពុជា បានយកផ្ទាំងអក្សរចារិក ដែលសំគាល់ពីទាហានថៃ ចូលឈ្លានពានទឹកដីកម្ពុជា នៅវត្តកែវសិក្ខាគិរីស្វារៈ ជិតប្រាសាទព្រះវិហាររបស់កម្ពុជា ចេញជាលើកទី២ហើយ នាព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០១១។
ផ្ទាំងថ្មចារិកពីទាហានថៃ ចូលឈ្លានពានទឹកដីកម្ពុជានៅវត្តកែវសិក្ខាគិរីស្វារៈ ត្រូវបានកងទាហានកម្ពុជា ធ្វើការកែសម្រួល និងផ្លាស់ប្តូរដោយស្ងាត់ៗ កាលពីថ្ងៃទី២៥មករា ឆ្នាំ២០១១។
ការសម្រេចចិត្តកែសម្រួលអក្សរចារិកនោះ ដោយសារតែភាគីថៃសុំឲ្យកម្ពុជា ដកស្លាកដែលសរសេរជាភាសាខ្មែរថា “ ទីនេះ ជាកន្លែងទាហានថៃ ចូលមកឈ្លានពានទឹកដីកម្ពុជា កាលពីថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០០៨ ហើយបានដកទ័ពទៅវិញនៅម៉ោង១០ និង៣០ ព្រឹកនាថ្ងៃ១ធ្នូ ឆ្នាំ២០១០”។ ស្លាកអក្សរខ្មែរមួយផ្ទាំង និងអក្សរលើផ្ទាំងថ្មក្នុងវត្តកែវសិក្ខាគិរីស្វារៈ ត្រូវបើកសម្ពោធ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីខែធ្នូ តាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥។
ស្លាកអក្សរចារិក នៅវត្តកែវសិក្ខាគិរីស្វារៈ ដែលស្ថិតនៅចម្ងាយ ៣០០ ម៉ែត្រ ពីប្រាសាទព្រះវិហារ និងជាទីតាំង ដែលស្ថិតក្នុងតំបន់ ៤,៦ គីឡូម៉ែត្រ ដែលថៃប្រកាសអះអាងថា ជាតំបន់ជម្លោះ ត្រូវបានកងទាហានកម្ពុជា កែសម្រួលពាក្យពេជន៍ និងផ្លាស់ប្តូរ កាលពីថ្ងៃទី២៥មករា ឆ្នាំ២០១១ មកជាពាក្យថា "ទីនេះ! ជាទឹកដីកម្ពុជា"។
យ៉ាងណាក៏ដោយ ចំពោះការសម្រេចចិត្តដកស្លាកអក្សរចារិកចេញជាថ្មី ពីផ្ទាំងថ្ម នៅវត្តកែវសិក្ខាគិរីស្វារៈ នៅរសៀលថ្ងៃទី២៦មករានេះ លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក មេបញ្ជាការកងពលធំលេខ ៣ ប្រចាំតំបន់ព្រំដែនប្រាសាទព្រះវិហារ មិនបានអត្ថាធិប្បាយអ្វីឡើយ ដោយបង្វែរសំណួរ ទៅកាន់លោកនាយឧត្តមសេនីយ៍ ផ្កាយបួន ជាតារា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ដែលទទួលបន្ទុកកិច្ចការទូទៅ នៅតំបន់ព្រំដែនកម្ពុជា-ថៃ។
លោកនាយឧត្តមសេនីយ៍ ជាតារា មិនអាចទាក់ទងបានទេ កាលពីរសៀលថ្ងៃទី២៦មករានេះ។
ក៏ប៉ុន្តែនាយទាហាន ដែលឈរជើងនៅតំបន់ជួរមុខ ក្នុងព្រំដែនប្រាសាទព្រះវិហារ បានឲ្យដឹងថា ការដកផ្ទាំងអក្សរចារិកជាភាសាខ្មែរ និងអង់គ្លេស ចេញពីវត្តកែវសិក្ខាគិរីស្វារៈជាលើកទី២ នៅថ្ងៃពុធ ទី២៦មករានេះ បានធ្វើឡើង ក្រោយពីមានកងទ័ពថៃ ប្រមាណពី ៣០ ទៅ ៤០ នាក់ បានចូលមកតំបន់សំបុកឃ្មុំ ដែលស្ថិតនៅជិតវត្តកែវសិក្ខាគិរីស្វារៈ កាលពីព្រឹកថ្ងៃទី២៦មករានេះ។
កងទាហានថៃ បានទាមទារឲ្យកម្ពុជា ដកស្លាកអក្សរ ដែលអះអាងថា តំបន់ដី ៤,៦ គីឡូម៉ែត្រនោះ ( ទីនេះ! ជាទឹកដីកម្ពុជា ) ជារបស់កម្ពុជា ចេញពីវត្តកែវសិក្ខាគិរីស្វារៈ ទើបពួកគេយល់ព្រមដកទ័ពចេញពីតំបន់សំបុកឃ្មុំ។
ជុំវិញការដកចេញនូវផ្ទាំងអក្សរចារិកបញ្ជាក់ពីការឈ្លានរបស់ថៃ លើទឹកដីកម្ពុជា ត្រូវបានកាសែតថៃ បាងកកប៉ុស្តិ៍ ស្រង់សំដីរបស់នាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត មកបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីថៃ បានចាត់ទុករឿងនេះ ជាប្រការល្អមួយ ដែលអាជ្ញាធរកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយថៃ ក្នុងការដកចេញនូវស្លាក ដែលសរសរថា "ទីនេះ! ជាទឹកដីកម្ពុជា" ចេញពីតំបន់ជម្លោះ ជិតប្រាសាទព្រះវិហារ៕

ដោយ : លីហូវ (ថ្ងៃទី 26 មករា 2011)
ប្រភពៈ CEN.COM.KH