ការសន្ទនាកំណាព្យលេងៗ ជាមួយមិត្តភក្តិក្នុងហ្វេសប៊ុក ហិហិហិហិ
Lek
Chumnor ឥតស្មុគ្រស្ម័គ្រស្មោះទាំងអស់គ្នា
ពេលនេះមានមារឆក់នួនល្អង
រលុងធ្លុងស្នេហ៍សោកសៅហ្មង រលាចំណងចងលែងជាប់។
រលុងធ្លុងស្នេហ៍សោកសៅហ្មង រលាចំណងចងលែងជាប់។
បុណ្យ វិភូ ចំណងនិស្ស័យ ចំណងមានន័យ នៅក្នុងចិន្តា
បើប្រតិព័ទ្ធ ចាប់ចិត្តស្នេហា ហេតុម្តេចរៀមរ៉ា មិនស្តីប្រាប់អូន? (តកំណាព្យរេ...)
Lek
Chumnor សូមតដែរហើយ
"ចឹត្តចង់ស្រដី ហាមាត់ប្រាប់ស្រី ថាស្នេហ៍នួនល្អង តែមានកូនចិត្ត មកហាមប្រាមបង
កុំឡើយបំណង ប៉ងផ្កាមានម្ចាស់។" ហាហាហា!
Lek
Chumnor បាទបាទមាសបង
ដួងចិត្តរៀមប៉ង ស្មោះស្ម័គ្រព្រលឹង នៅក្នុងគ្រានេះ មិនឡើយស្ងាត់ឈឹង កណ្តាលវាលល្វឹង
ពិបាកហាស្តី។ ចិត្តចង់ជួបជួន សារភាពប្រាប់ស្ងួន ថាស្រឡាញ់ថ្លៃ ចង់បីត្រកង
ថ្នមក្លិនចរណៃ សង្ឃឹមដល់ថ្ងៃ យើងចូលរោងការ។ ហាហាហាហា!
បុណ្យ វិភូ បានស្តាប់សំដី អ្នករូបប្រុសថ្លៃ
ស្ទើរស្លុតចិន្តា អូនញ័ររំភើប ក្តុកក្តួលឱរ៉ា តើប្រុសរៀមរ៉ា ពោលពិតឬទេ? (ចូលតួប៉ារយ..)
Lek
Chumnor កុំបីព្រឺព្រួច
ដួងចិត្តកំហូច រៀមគិតខ្នាន់ក្នេរ តាំងចិត្តប្រតិពត្តិ មិនធ្លាប់គេចរេ ចង់ថ្នមមាស
ថែសួនស្នេហ៍ស្រី! (មិនដឹងទេកាន់តែជ្រៅហើយបង!)
បុណ្យ វិភូ រឿងរ៉ាវស្នហា បានលឺកាលណា ត្រជាក់ជើងដៃ
ព្រោះមិនធ្លាប់គិត សុបិនស្រមៃ ថារូបចរណៃ
ចង់ថ្នមស្នេហ៏អូន....(ហូយ...មែនទែនហើយ...តិចលង់?)
Lek
Chumnor រឿងមិនធ្លាប់គិត
គឺជារឿងពិត ដែលបងប្រាប់ស្ងួន ស្នេហាអមត គ្មានថ្ងៃសាបសូន្យ បងហើយនិងអូន
សាងស្ពានភក្តី។
បុណ្យ វិភូ ពិតឬសុបិន អ្នកប្រុសមាសឆ្អិន សូមបងស្រដី
ពិតឬយ៉ាងណា សាងស្ពានភក្តី ប្រុសបងប្អូនស្រី រួមស្នេហ៏សុខសាន្ត។
Lek
Chumnor មិនមែនសុបិន
បានក្រេបក្លែបក្លិន ស្រស់ស្រីកល្យាណ នឹកគ្រាកន្លង បងស្នេហ៍ភូមិផាន ដួងចិត្តរៀមបាន
ដល់ថឋានសុខអើយ។
បុណ្យ វិភូ បានយល់ចិត្តបង អូនអរកន្លង
បានក្រេបក្លែបក្លិន កាលណាទៅហ្ន៎ នៅក្នុងសុបិន ឬក៏បងឆ្ពិន បន្លំភ្នែកអូន? (អត់ដែលផងទេ)
Lek
Chumnor ហាមចិត្តមិនបាន
រាត្រីនោះស្មាន នៅសួគ៌ាល័យ ក្រេបក្លិនមិ្លះរូត អូនក្រងថ្មីៗ ពេញមួយរាត្រី
ស្រីហើយនឹងបង។
បុណ្យ វិភូ ចិត្តគួចស្នេហា ក្លិនអប់ម្លិះផ្កា
ឆួលពេញបេះដូង ពេញមួយរាត្រី អណ្តែតអណ្តូង ដូចល្ខោនក្នុងរោង
រង្វេងភពស្នេហ៏...(ហិហិហិហិហិហិ....ជ្រៅទៅៗហើយនៀក)
Lek
Chumnor បាននៅក្បែរស្រី
ពេញមួយរាត្រី យលសប្តិយលសូង គន្ធាមាលតី ចេញពីបេះដូង ទ្រូងហើយនិងទ្រូង
វេញធ្លុងចូលគ្នា។ (ខ្ញុំជិតដល់ព្រៃ ស ហើយ...)
បុណ្យ វិភូ ឱសុបិនស្នេហ៏ រំភើបម្ល៉េះទេ បានកើយទ្រូងបង
ពេញភាពកក់ក្តៅ អស់ក្តីសៅហ្មង គ្មានពាក្យតបផង
ស្រយ៉ង់កាយា....(ស្លុតពេក....ចេះចឹងទៅកើតហ្ន៎ ហាហាហាហាហាហាហាហាហាហា)
Lek
Chumnor កេសាអប់ក្លិន
ម្លិះរូតក្លែបក្លិន ចម្ប៉ីចម្ប៉ា មាលតីក្តាំងងា គន្ធាចេកចារ ហត្ថកែនកន្និដ្ឋា
អង្អែលថ្នមបង។ (ថាកុំកុំ សង្ឃឹមថា បានទៅលេងព្រៃសហើយខ្ញុំពេលនេះ)
បុណ្យ វិភូ ក្រេបក្លិនបុប្ផា អប់នឹងកេសា ក្រអូបពេកក្រៃ
អូនហាក់វង្វេង ហត្ថបងថ្នមបី អោយរូបអូនស្រី មមៃឥតភ្លេច!...(ថាព្រៃសៗមែន ហាហាហា
ប្រយ័ត្នផង)
Lek
Chumnor ស្នាមថើបស្នាមខាំ
ស្នាមស្នេហ៍បងចាំ ដិតជាប់ជានិច្ច ព្រលឹងបងអើយ រៀមមិនកែគេច ផ្កាដែលបងក្តិច
មិនបោះបង់ឡើយ។
បុណ្យ វិភូ បងក្តិចផ្កាអូន ត្រូវចាំមាសស្ងួន បងអោយតម្លៃ
ផ្កាអូនបរិសុទ្ធ មិនមែនក្រឡៃ បងត្រូវលកលៃ ថែមួយជីវិត...(ហិហិហិហិហិ
ស្នាមបងខាំនោះអូនឈឺណាស់....ដិតអោយក្រឡៅហ្មង)
Lek
Chumnor ដៃហ៊ានក្តិចផ្កា
ចិត្តត្រូវហានក្លា សន្យាមិនភ្លេច ស្រោចទឹកថ្នមថែ កូឡាបទងពេជ្រ គ្មានវេលាភ្លេច
លុះលង់សង្ខារ។
បុណ្យ វិភូ ក្តិចផ្កាអូនហើយ អ្នកប្រុសអូនអើយ អូនរបស់បង
បងត្រូវសន្យា កុំបីរំលង ផ្ការីកមួយដង បង់លើដៃប្រុស.....(ហិហិហិហិហិ យំខ្សឹកខ្សួលអាណិតខ្លួន....)
Lek
Chumnor ដៃរៀមត្រជាក់
បើផ្កាណាស្ម័គ្រ ពិតជាមិនខុស ហត្ថរៀមស្រទន់ ធ្លាប់ថ្នមបីផ្កា ជាប់នឹងហត្ថា
មិនឱ្យរុះរោយ។
បុណ្យ វិភូ ចាញ់មន្តហត្ថា ថ្នាក់ថ្នមកាយា ស្រីអោយអរភ័យ
ដៃបងប្រលោម លោមភិសម័យ បីបមលួងស្រី មានន័យកន្លង....(មានន័យជ្រៅជាងស្រាផែនដីទៀត ហេហេហេហេ)
Lek
Chumnor ...... ណាស់ហើយព្រលឹង
រាត្រីស្ងាត់ឈឹង បងនឹងស្នេហ៍ស្នង ក្រេបលម្អងផ្កា កិ្លនខ្លួននួនល្អង ក្រេបផងថើបផង
បងហើយនឹងអូន!
បុណ្យ វិភូ ជាឃ្មុំឬអ្វី ក្រេបល្អងផ្កាស្រី
កណ្តាលយប់ជ្រៅ ព្រឹកឡើងក្រឡាស់ បែរខ្នងចោលទៅ អោយអូនរស់នៅ កំព្រាយ៉ាងណា???.....
Lek
Chumnor បងឃ្មុំនេះណា
មិនធ្លាប់ក្រេបផ្កា ផ្សេងទេពុំងារ ឃ្មុំចិត្តបរិសុទ្ធ ស្មោះផ្កាម្លិះលា
ស្ម័គ្រផ្កាពុំងារ ក្រពុំជាប់ទង។
បុណ្យ វិភូ អូនព្រួយបារម្ភ ឋានស្នេហ៏សុខុម បងលួងលោមអូន
តែខ្លាចការពិត ក្រែងទុកជាក្បូន ចម្លងមាសស្ងួន
ដល់ត្រើយប្រែក្បត់....(ទុកចិត្តភសៗមិនបានរេ)
Lek
Chumnor កុំព្រួយកុំព្រួយ
ស្នេហ៍ប្រុសបងមួយ មិនឱ្យកម្សត់ ស្លាប់ក្នុងធរណី ក៏មិនគិតក្បត់ ស្មោះស្នេហ៍ប្រាកដ
កិន្នរតន៍ស្រី។
Lek
Chumnor កាលអើយកាលនោះណា
វីភូជីវ៉ាគិតរិះរេ តែងកាព្យផ្តោះផ្តងឆ្លើយឆ្លងស្នេហ៍ ជាមួយកវីបុ្រសស្រុក
ក្តីស្នេហ៍ក៏បានប្រាណរុះរាល...
បុណ្យ វិភូ ចំណាប់ពេកណាស់ អ្នកប្រុសមុខចាស់ កវីជំនោរ
បានស្រីផ្តោះផ្តង ធ្វើឬកឡើងជោរ ខំតែងកាព្យប្រូ លួងនាងកន្នរី!.....
Lek
Chumnor កវិជំនោរ ចាស់ពិតមិនជោរ
ដូចពៅស្រដី ផ្តោះផ្តងឃ្លាកាព្យ បំណងលោមស្រី ឱ្យធ្លាក់វិថី ក្រញាំស្នេហ៍បង។
Nhim
Sorida អុញនៅមានតពេលព្រឹកទៀត?ស្មានថាចប់ហើយនឹងអាលបានចុច
like like like like
like អោយណាណីម្តង!ចេះលួចញ៉ែគ្នាតាំងពីកាល
អត់ដឹងសោះ អាឡៃតែដេកលក់យប់មិញ។ហាហា
បុណ្យ វិភូ Nhim Sorida ដាដា,...ហាហាហាហាហា ញ៉ុមមានលួចញ៉ែLek Chumnorណា....មានIKiss Jackyជាឆ្អឹងទទឹងក...រកញ៉ែមិនបានសម្រេចសោះ
ហាហាហាហាហាហាហា
Lek
Chumnor Nhim Srida: ចាំក្មេងដេកលក់ដល់វេនចាស់ៗ។ I
kiss Jacky: ស្នេហាចាស់ៗចឹង...
មិនមែនឃើញភ្លាមភ្លែតទេ។ សូមតាមដានភាគបន្ត!
បុណ្យ វិភូ បំណងលោមស្រី ឱ្យធ្លាក់វិថី ក្រញាំស្នេហ៍បង
យីអីដល់ម្ល៉ឹង ព្រលឹងស្នេហ៏ស្នង សមនឹងបំណង បងប៉ងយូរហើយ??
Lek
Chumnor ហាហាហា! យើងនឹងមិនឱ្យនរណាដឹងរឿងនេះទេ!
នាំគ្នាមកឈឺឆ្អាលរឿងចាស់ៗធ្វើអី ចាំទឹកចុងក្រោយចាំតែសើច ឬជួយជូតទឹកភ្នែកទៅបានហើយ។
បុណ្យ វិភូ ទឹកភ្នែកមួយតក់ ទឹកភ្នែកហូរស្រក់
ពេញក្តីឈឺចាប់ ពេលលឺពាក្យប្រុស ពោលដោយមិនស្មោះ កាយអូនហាក់ខ្សោះ
អស់ក្តីសង្ឃឹម...(ហិក...ហិក...ភ្លឺឡើងបាត់ស្នេហ៏...)
Lek
Chumnor .
Lek Chumnor កុំអស់សង្ឃឹម ងាកមកញញឹម វង់ភ៍ក្ត្រប៉ប្រិយ បើទឹកនេត្រម៉ុម ស្រក់ធ្លាក់ដល់ដី បងថើបថ្ពាល់ថ្លៃ ឱ្យស្ងួតទឹកភ្នែក។
Lek Chumnor កុំអស់សង្ឃឹម ងាកមកញញឹម វង់ភ៍ក្ត្រប៉ប្រិយ បើទឹកនេត្រម៉ុម ស្រក់ធ្លាក់ដល់ដី បងថើបថ្ពាល់ថ្លៃ ឱ្យស្ងួតទឹកភ្នែក។
បុណ្យ វិភូ ថើបជូតទឹកភ្នែក អូនហាក់ចម្លែក
តែស្ងប់អារម្មណ៏ បានបងថើបផ្តិត អូននៅសម្ងំ អូននឹងឈប់យំ ព្រោះនាសាថ្លៃ....(ហាហាហាហា
ប្រៃទេទឹកភ្នែក?)
Lek
Chumnor ទឹកនេត្រទឹកមន្ត
ហាក់ដូចសន្តំ បេះដូងរៀមរ៉ា ថើបថ្ពាល់ដៃថ្នម អង្អែលកាយា ទាំងពីរអាត្មា
រួមខ្នើយភក្តី។ (ដល់ពេលរួមខ្នើយហើយតើ!....)
បុណ្យ វិភូ យល់សប្តិឃើញអូន ម្តេចដែរមាសស្ងួន បងអរយ៉ាងណា
តែពេលភ្ញាក់ឡើង រងាកាយា ព្រោះស្រស់កន្និដ្ឋា ក្លាយជាខ្នើយឱប
ហាហាហាហាហាហាហាហាហា....
បុណ្យ វិភូ រួមខ្នើយវាសនា លុះសូន្យង្ខារ គឺមាននិស្ស័យ
បានគ្នាជាគូ រួមភិសម័យ រួម.....លុះក្ស័យ
ផ្សងជួបគ្រប់ជាតិ.....(ចុចៗហ្នឹងអត់ហ៊ានសរសេរ) ហាហាហាហាហាហាហាហា
Lek
Chumnor ចិត្តជឿសុបិន
មិនគួរមាសឆ្អិន អូនឆ្ងាយពេកក្រៃ ការពិតរៀមបង ហាក់ឆ្ងាយពីស្រី ដូចមេឃនិងដី
ឈ្លាតឆ្ងាយពីគ្នា។ (អត់ជឿនៅឆ្ងាយគ្នាពេក)
បុណ្យ វិភូ ជំនឿជាក់ចិត្ត គឺក្នុងការគិត បុគ្គលម្នាក់ៗ
ខ្ញុំមិនបង្ខំ ប្រុសអោយមកស្ម័គ្រ ទោះមិនជឿជាក់
ខ្ញុំក៏មិនដឹង!....(អត់ដែលបង្ខំអោយជឿផង!....តែធ្វើជាមនុស្សត្រូវមានទំនុកចិត្តខ្លួនឯង
កើតក្តីសង្ស័យច្រើននោះក្តីពិភាល់ក៏កើនវិលវល់!....តែបើមិនគិតអោយច្បាស់ ឡាតែគេធឺ
នោះក៏មិនបាន...) ហាហាហាហាហា
Lek
Chumnor យើងរស់ឆ្ងាយគ្នា
ប៉ុនតែពុំងារ ហាក់ស្មោះគ្មានស្រាន តើឱ្យបុ្រសណា បោះបង់ស្រីបាន បើថ្ពល់កល្យាណ
ថ្លាដូចចានមាស។ (មើលរូបនេះយូរៗខ្នាញ់ទៅ! )
Nhim
Sorida hahaha
Lek
Chumnor គេតាមដានហើយ
តោះព្រលឹងអើយ យើងរកទីថ្មី ពូនពីភ្នែកមនុស្ស ក្រែងបានផុតភ័យ បងស្នេហ៍អូនស្រី
ដោយក្តីស្មោះស។
បុណ្យ វិភូ អោយតែស្នេហ៏ស្មោះ អ្នកបងកំលោះ បងកុំសង្ការ
មិនបាច់ពួនគេ ទោះទៅទីណា អោយមនុស្សគ្រប់គ្នា ដឹងរឿងស្នេហ៏យើង....(ហេហេហេហេ
មេបាដឹងលឺហើយ...អោយមិត្តFBយើងដឹងទៀតម៉ងទៅ....) ហាហាហាហាហា
Lek
Chumnor បងខ្មាសគេណាស់
គេយើងចាស់ តែចិត្តទំនើង ស្នេហ៍កណ្តាលវាល មិនមើលត្បូងជើង អប្បឱនស្នេហ៍យើង
អស់ហើយនួនល្ងង។
បុណ្យ វិភូ ស្នេហាលួចលាក់ អូនស្មោះបងស្ម័គ្រ
គ្មានអ្នកដឹងលឺ មិនសុខចិត្តទេ បើមិនរន្ទឺ គ្មានគេដឹងលឺ
អូនមិនសុខចិត្ត!.....(ស្អីគេ....លួចលាក់ម៉េះ?)
Lek
Chumnor កុំបីង៉ក់ង
ឱកែវបវរ បងលោមផ្តេកផ្តិត អូនចង់បានអ្វី អាចធ្វើតាមចិត្ត តែកុំវរមិត្ត
ពង្រាត់ស្នេហ៍បង។
Lek
Chumnor ស្នេហ៍មិនលាក់លៀម
បងក៏មិនស្ងៀម ដែរណានួនល្អង បានដល់ដៃហើយ នឹងបីត្រកង បង្អូតអ្នកផង ឆ្លងដែនវេហាស៍។
(បង្ហោះពេញមេឃ....)
បុណ្យ វិភូ អូនខឹងបងហើយ បងឯងព្រងើយ មិនលួងលោមអូន
រវល់កិច្ចការ មិនខ្វល់នឹងអូន យប់ស្ងាត់អោយសូន្យ គិតតែលំហាត់ (ហិហិហិហិហិហិ....ញ៉ិកញ៉ក់អោយលួងសិន)
Lek
Chumnor អូនខ្សឹបអីចឹង
ឱស្រស់ព្រលឹង បងអរពេកក្តាត់ ទុក្ខការមួយលែក ក្រេបថ្ពាល់សម្ងាត់ កុំឱ្យម្ចាស់ចិត្ត
ប៉ិនង៉ក់ងពេក...!
Lek
Chumnor បងថើបហើយថ្នម
បងបីហើយបម អង្អែលនួនល្អង ថ្នមផ្កាតែមួយ កុំស្វិតចាកទង ថែផ្កាមាសបង ឱ្យរីកនិរន្តរ៍។
បុណ្យ វិភូ ផ្ការីកហើយរោយ ដោយដៃបងមួយ បងអើយអាណិត
កុំបោះបង់ផ្កា ដែលបងផ្តេកផ្តិត ថែមួយជីវិត ផ្កាអូននៃបង!
Lek
Chumnor ថែស្នេហ៍ថែផ្កា
ថែកែវជីវ៉ា ដូចនេត្រាបង ថែមិនឱ្យរោយ ជ្រុះចាកចោលទង ថែកែវទងវង បងធ្លាប់ក្រេបក្លិន។
បុណ្យ វិភូ អូនស្នេហ៏បងហើយ អ្នកប្រុសអូនអើយ
លង់មន្តវាចារ បងថ្នាក់ថ្នមអូន ប្រោះមន្តស្នេហា សុខក្នុងចិន្តា ថ្លាអស់អារម្មណ៏...
Lek
Chumnor អូនអើយអូនបង
ជាតិនេះនួនល្អង ជាទ្រព្យឧត្តម ជាទេពប្រទាន រូបកាយមាសម៉ម មករួមសុខុម
ក្រោមម្លប់ស្នេហ៍បង។
បុណ្យ វិភូ យើងផ្តោះផ្តងស្នេហ៏ ក្រោមពន្លឺខែ មើលដួងតារា
ដែលរះព្រោងព្រាត កំដរស្នេហា អូននិងរៀមរ៉ា អោយរីកប៉ប្រិម!
Lek
Chumnor តារាចោមចន្ទ្រ
មេឃាប្រច័ណ្ឌ ចន្ទ្រគ្មានប្រណី ទន្សាយដូចបង ហ៊ានសូមស្នេហ៍ស្រី ទាញយកចន្ទ្រថ្លៃ
ពីវេហាកាស។
បុណ្យ វិភូ ទោះចន្ទអាទិត្យ មិនហ៊ានគេងគិត
ផ្ចាញ់ស្នេហ៏យើងទេ ទោះអាកាសា ណាប្រុសមាសមេ មិនបំបែកទេ ស្នេហ៏សុបិនសួគ៌។
Lek
Chumnor បើហ៊ានបំបែក
បងមិនអល់អែក ទាញយកសរធ្នូ បាញ់បំបែកថ្ងៃ ចង្រៃអ៊ូទួ ម្តេចក៏រអ៊ូ ច្រណែនស្នេហ៍យើង។
បុណ្យ វិភូ ស៊ូការពារអូន អរគុណប្រុសស្ងួន ដែលអូនស្រឡាញ់
ទោះបីមារយក្ស ចងចិត្តចង់ផ្ចាញ់ ក៏គង់ចុះចាញ់ ភក្តីស្នេហ៏យើង!
Lek
Chumnor ....... បើមារមកផ្ចាញ់ បងឱបសម្លាញ់ ចិត្តបងហោះឡើង ទៅនៅឋានសួគ៌ ជីវិតស្នេហ៍ថ្កើង
គ្មានអ្វីកាចឆ្មើង រំខានបានឡើយ។!
បុណ្យ វិភូ នៅក្នុងទ្រូងបង បងឱបបីឆ្លង ហោះកាត់វេហាស៍
រសាត់អណ្តែត ក្នុងដែនពសុធា គ្មានអ្នកឯណា រំខានយើងឡើយ....(បាត់IKiss Jacky មិនឃើញមកធ្វើជាឆ្អឹងទទឹងកសោះថ្ងៃនេះ..... Nhim Sorida ក៏មិនមកលួចស្តាប់ ហាហាហាហា)
Lek
Chumnor បងឱបអូនហោះ
ឱបដូងចិត្តស្មោះ ទៅលើវេហាស៍ បង្អូតពពក អណ្តែតត្រៀបត្រា បង្អូតតារា
ធ្លាប់ហេហារចន្ទ្រ។
បុណ្យ វិភូ តារាព្រោងព្រាត ក៏នៅមានស្នៀត
ហើយចាញ់ស្នេហ៏អូន ពពកមិនហ៊ាន ពពាក់ពពូន សណ្តូកសណ្តូន តាមទ្រអូនបង!
Lek
Chumnor ងាប់ហើយងាប់ហើយ
ព្រលឹងបងអើយ ម្តេចកើតរឿងហ្នឹង គេថារូបម៉ុម ប្រពន្ធដល់ម្លឹង តែបងមិនខឹង
អូនទេនួនល្អង។
Lek
Chumnor បងស្រក់នេត្រា
ព្រោះឮគេថា អូនរបស់គេ ប្រសិនមែនពិត រៀមសូមដកស្នេហ៍ មិនហ៊ានថែទេ ខ្លាចរការដែក។
Lek
Chumnor ឈប់ស្លេះប៉ុណ្ណោះលែងចចារ
ព្រោះមានមារា មករារេ ឱ្យគួរស្នេហ៍បែកបាក់គ្នា ដល់ពេលនិទ្រាលាញាតិញោម!....
បុណ្យ វិភូ ស្រណោះពាក្យឆ្លង ពាក្យឆ្លើយអូនបង
ក្តុកក្តួលអ្វីម្ល៉េះ ពេលនេះបាត់បង ទ្រូងស្ទើររលេះ ចិត្តអូនឆួលឆេះ
នឹកតែប្រុសថ្លៃ!....
Lek
Chumnor ទ្រូងអើយកុំឆួល
ឱផ្ការំដួល ឆួលក្រអូបក្រៃ បងនឹងបេះផ្កា មកដាក់ដល់ដៃ សុំកែវចរណៃ ថ្ងៃចូលរោងការ។
(សុំបន្តិចរវល់ណាស់ពេលនេះ... )
No comments:
Post a Comment