Friday, 19 June 2015

ពុម្ពអក្សរឡាតាំង Vanna-English Kbach Khmer



      ថ្ងៃនេះ​អ្នករចនា​ពុម្ពអក្សរវ័យក្មេង មេត្តា វណ្ណា  ​សូមចែកជួនពុម្ពឡាតាំង បែបក្បាច់​ជូន​អ្នក​ប្រើប្រាស់​ដើម្បីជា​ការអបអរសាទរដល់ក្រុមកីឡាបាល់ទាត់ខ្មែរ... អ្នកចម្បាំងក្រុងអង្គរ  សូមរីករាយទាំង​អស់គ្នា! 

បើមានកំហុសឆ្គងដោយប្រការណាមួយ សូមអភ័យទោស នេះ​ជា​ស្នាដៃសាកល្បងទី១។ 





សូមទាញយកពុម្ពតាមតំណនេះ ៖ ចុចត្រង់នេះ 

Thursday, 4 June 2015

ពុម្ពអក្សរយូនីកូដខ្មែរ Khmer HUYSAVY R

អក្សរ   អ័ក ឬ អក់-ស   សំ.; បា.  ( ន. )  (អក្ខរ) អក្ខរៈ ។ អក្សរ​ខម អក្សរ​ខ្មែរ (ហៅ​តាម​សៀម​ដែល​យក​អក្សរ​ខ្មែរ​ទៅ​ប្រើ, លុះ​ចំណេរ​កាល​ត​មក ខ្មែរ​ហៅ​អក្សរ​មូល​ដែល​មាន​សណ្ឋាន​តួ​រាង​ខ្លាំង​ៗ​បន្តិច បែប​ភាព​ខុស​គ្នា​អំពី​អក្សរ​មូល​ធម្មតា​ខ្លះ​ថា អក្សរ​ខម ឬ តួ​ខម, បើ​ចារ​ឬ​សរសេរ​តួ​រាង​បែប​នោះ ប៉ុន្តែ​តូច​ៗ ហៅ​ថា កូន​ខម) ។ អក្សរ​ខ្វៀក អក្សរ​ខ្មែរ​មាន​សណ្ឋាន​តួ​រាង​ជា​ចំហៀង​ៗ​សម្រាប់​សរសេរ​ខ្វៀក​ៗ​រំហ័ស​ការ ។ អក្សរ​គ្រវាត់ ឬ --ក្រវាត់ អក្សរ​ដែល​មាន​ជើង រ គ្រវាត់​ឬ​ក្រវាត់​ព័ទ្ធ​ពី​ក្រៅ គឺ​អក្សរ​ដែល​ផ្សំ​ជាមួយ​នឹង​ជើង រ ឬ​ផ្ញើ​ជើង រ ដូច​ជា ក្រ, គ្រ, ច្រ, ជ្រ ជា​ដើម ។ អក្សរ​ជ្រៀង អក្សរ​ខ្មែរ​មាន​សណ្ឋាន​តួ​រាង​ទ្រេត​ៗ ។ អក្សរ​បំបែក ព្យញ្ជនៈ​ដែល​ផ្សំ​ជា​មួយ​នឹង​ស្រៈ​តាម​លំដាប់, ដូច​ជា ក កា កី កឹ កឺ ។ល។ កុំ កំ កាំ កះ ។ អក្សរ​ប្រកប អក្សរ​ដែល​សរសេរ​ពី​ខាង​ចុង​ពាក្យ ឥត​ចេញ​សំឡេង, ខ្មែរ​ដូច​ជា កក, កង, ចក, ចង ជាដើម; បា. ឬ សំ. ដូច​ជា ហរ៑, អន៑, ករ៑, កម៌ន៑, វិទ៑, វិទ្យុត៑ ជាដើម ។ អក្សរ​ប្រយោគ អក្សរ​ផ្ញើ​ជើង ឬ​អក្សរ​គ្រវាត់ (ហៅ អក្ខរប្បយោគ ក៏​បាន) ។ អក្សរ​ផ្ញើ​ជើង អក្សរ​ដែល​ផ្សំ​ជាមួយ​នឹង​អក្សរ​ឯ​ទៀត (អក្សរ​ប្រយោគ), ដូច​ជា ក្ង, ក្ន, ខ្ច, ខ្ទ ជាដើម។ អក្សរ​ពុម្ព អក្សរ​ដែល​សិត​ជា​តួ​រាង​សម្រាប់​បោះពុម្ព​ឬ​ស្នាម​អក្សរ​ដែល​បោះ​ពុម្ព​ហើយ ។ អក្សរ​លក្ខណ៍ ឬ --លក្សណ៍ សំបុត្រ​សម្គាល់ ។ អក្សរ​សព្ទ អក្សរ​ល្អិត​ៗ​ដែល​សរសេរ​ដាក់​សព្ទ​ប្រែ​នៅ​ប៉ែក​ខាង​លើ​ក្បែរ​ភាសា​ដទៃ ។ អក្សរ​សាស្រ្ត វិជ្ជា​អក្សរ; ក្បួន​ប្រាប់​វិធី​អក្សរ, ការ​សរសេរ​ត្រឹម​ត្រូវ​ក្នុង​ភាសា​ណា​មួយ; មុខ​ការ​ខាង​និពន្ធ,... ។ អក្សរ​សាសន៍ សំបុត្រ​ឲ្យ​ដំណឹង; សំបុត្រ​សំណួរ ។ល។ (សម្រង់វចនានុក្រមខ្មែរ បោះពុម្ពលើកទី៥)



            ពុម្ពនេះ​ជាពុម្ពអក្សរមូលខ្មែរ ដែល​បាន​រចនាឡើងដោយ​លោក ហ៊ុយ សាវី​ ឆ្នាំ១៩៩៨។  ថ្មីៗ​លោក​បាន​ស្នើមក​ខ្ញុំប៉ាកកាខ្មែរ រៀបចំសម្រួលដើម្បីដាក់ជា​ពុម្ពអក្សរខ្មែរ​យូនីកូដ ទុកជាមរតក​នៃភាសាជាតិផ្សព្វផ្សាយដើម្បីប្រើប្រាស់តទៅ។ 


          ចំពោះ​ប្រិយមិត្ត​អ្នក​អាន​​ ឬអតិថិជន​ដែល​មានបំណង​យក​ពុម្ពទាំង​នេះ​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​អាជីវកម្ម​បោះ​ពុម្ព​  សូមមេត្តា​ទំនាក់ទំនងផ្ទាល់ទៅលោក ហ៊ុយ សាវី  ឬ​ទំនាក់​ទំនង​មក​ប៉ាកកាខ្មែរ តាមរយៈ khmerpenfonts@gmail.com ដើម្បីទទួល​បានសិទ្ធិស្រប​ច្បាប់ក្នុងការប្រើប្រាស់ និងក្នុងគោលបំណងលើ​កកម្ពស់ស្នាដៃ​អ្នក​រចនា​ពុម្ព​អក្សរខ្មែរ​។  សូមអរគុណ!

សូមទាញ​យក​ពុម្ព​អក្សរ​  Khmer HUYSAVY R


Monday, 25 May 2015

លិខិតរបស់លេខាធិការដ្ឋានក្រុមដឹកនាំការងារជាតិសម្រាប់ឧត្តសិក្សា ស្តីពីការបញ្ចូលភាសាខ្មែរ​ក្នុងយូនីកូដកុំព្យូទ័រ

Letter to Mr. Maurice Bauhahn in 1996

This is letter of National Higher Education Task Force sent to Mr. Maurice Bauhahn in 1996. I found this document is useful for Khmer Unicode font development.

ប្រភពឯកសារ: Khmer Logical Keyboard

ស្រៈខ្មែរមានចំនួនប៉ុន្មាន?​ ១៦ ២១ ឬ ២៣?


ដំបូង​សុំ​ចាប់​ផ្តើម​ពី​វចនានុក្រម។ ពី​ព្រោះ​អ្នក​ប្រើប្រាស់​ភាសា​ខ្មែរ​ភាគ​ច្រើន​ពឹង​ផ្អែក​ទៅ​លើ​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត។

ក្នុង​វចនានុក្រម​សម្តេច​សង្ឃ​បោះ​ពុម្ព​លើក​ចុង​ក្រោយ ក្នុង​ឆ្នាំ​១៩៦៨ កំណត់​យក​ស្រៈ​និស័យ​ខ្មែរ​ចំនួន ២១ រួម​មាន អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ។

រហូត​មក​ដល់​ពេល​នេះ ខ្មែរ​យើង​នៅ​មិន​ទាន់​បង្កើត​បាន​វចនានុក្រម​ថ្មី​មក​ចំនួស​វចនានុក្រម​សម្តេច​សង្ឃ​រាជ ជួន ណាត បាន​នៅ​ឡើង ហើយ​វចនានុក្រម​នេះ​ពិត​ជា​មាន​លក្ខណៈ​ប្រពៃ​ដែល​មនុស្ស​ជា​ច្រើន​ជំនាន់​ទទូល​ស្គាល់។ ក៏​ប៉ុន្តែ​វា​មាន​បញ្ហា​ត្រង់​កន្លែង​កំណត់​យក​ចំនួន​ស្រៈ​ខ្មែរ ធ្វើ​ឲ្យ​អ្នក​សិក្សា​ស៊ីជម្រៅ​ផ្នែក​ភាសា​ខ្មែរ​ក្នុង​ទស្សវត្ស​ឆ្នាំ១៩៩០ ចាត់​ទុក​ថា​ជា​កង្វះ​ខាត​មួយ។ កង្វះ​ខាត​ដែល​បន្សល់​ទុក​បញ្ហា​មក​ដល់​សព្វ​ថ្ងៃ​គឺ "បញ្ហា​ស្រៈ អះ (ះ)" នេះ​ឯង។

ក្នុង​ផ្នែក​រៀបរាប់​អំពី​ស្រៈ វចនានុក្រម​ហៅ​សញ្ញា (ះ) ថា​ស្រៈ អះ ក៏​ប៉ុន្តែ​ក្នុង​ទំព័រ​១១៥៧ ត្រង់​កន្លែង​ពន្យល់​អំពី​វណ្ណយុត្ត​ខ្មែរ វចនានុក្រម​ដដែល​នេះ​បែ​ជា​ចាត់​ទុក​សញ្ញា (ះ) ជា​វណ្ណយុត្ត​ទីមួយ ដែល​មាន​ឈ្មោះ​ថា វិសជ៌នី ឬវិសគ៌ៈ ទៅ​វិញ (មើល​រូបភាព​ខាង​ក្រោម)។

ដោយ​ហេតុ​នេះ​ហើយ មុន​នឹង​ស្នើ​ឲ្យ​ដាក់​អក្សរ​ខ្មែរ​ចូល​ក្នុង​តារាង Unicode អ្នក​សិក្សា​ស្រាវជ្រាវ​ខ្មែរ​បាន​ពិភាក្សា​គ្នា​ជា​ច្រើន​លើក រួច​ក៏​មាន​ការ​ឯកភាព​ក្នុង​អង្គ​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ១៩៩៦ (មើលឯកសារ)។ តាម​ពិត​បញ្ហា​គួរ​តែ​ចប់​ទាំង​ពេល​នោះ ប្រសិន​បើ​គ្មាន​ការ​ជ្រៀត​ជ្រេក​ពី​សំណាក់​អ្នក​នយោបាល និង​អ្នក​ផ្តល់​ជំនួយ។

ការ​ឯកភាព​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នោះ​គឺ សម្រេច​យក​ស្រៈ​ខ្មែរ​តែ១៦ ដោយ​មិន​គិត​ស្រៈ អ រួម​មាន អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ។ ចំណែក អំ និង អះ ត្រូវ​បាន​ចាត់​ទុក​ក្នុង​ចំណោម​វណ្ណយុត្ត ហើយ​ស្រៈ អុំ និង អាំ ដែល​មាន​វណ្ណយុត្ត​រួម​ផ្សំ ត្រូវ​បាន​ចាត់​ទុក​ថា​ស្រៈ​ផ្សំ គឺ​ត្រូវ​ចុច​ ២​ដង ដូច​ជា អុំ​ = អ + ុ + ំ ជា​ដើម។ ការ​សម្រេច​នេះ​ត្រូវ​បាន​អ្នក​បច្ចេកទេស​គាំទ្រ ជា​ពិសេស​អ្នក​ធ្លាប់​បង្កើត​ក្កាចុច​ខ្មែរ (Keyboard)។ ពី​ព្រោះ​អក្សរ​ខ្មែរ​យើង​មាន​សញ្ញា​ច្រើន​ណាស់​បើ​ប្រៀបធៀប​នឹង​អក្សរ​របស់​ជាតិ​សាសន៍​ដដៃ។ ការ​សម្រេច​យក​វិធី​ស្រៈ​ផ្សំ​ចុច​២​ដង ធ្វើ​ឲ្យ​អ្នក​រៀន​វាយ​អក្សរ​ខ្មែរ​ចំណេញ​ពេល​ក្នុង​ការ​ចងចាំ។

ប៉ុន្តែ​ពេល​ចេញ Unicode ដែល​មាន​អក្សរ​ខ្មែរ​ដំបូងក្នុង​ឆ្នាំ​១៩៩៩ អនុលោម​​តាម​សំណើរ​របស់​អ្នក​ស្រាវជ្រាវ​ភាសា​ខ្មែរ​ខាង​លើ បែ​រជា​មាន​ការ​ជំទាស់​ពីសំណាក់អ្នក​នយោបាយ​ថា​ខ្វះ​ស្រៈ ដោយ​មិន​ស្តាប់​ហេតុផល​អំពី​ស្រៈ​ផ្សំ និង​ការ​វែកញែក​របស់​អ្នក​ស្រាវជ្រាវ ហើយ​អ្នក​ផ្តល់​ជំនួយ និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ក៏​គាំទ្រ​អ្នក​នយោបាយ មិន​គាំទ្រ​អ្នក​ភាសាវិទ្យា និង​អ្នក​បច្ចេកទេស​ទេ។ ដូច្នោះ​ហើយ​ទើប​យើង​ឃើញ​ក្ដាចុច​ខ្មែរ​មួយ​ចំនួន​មាន​ស្រៈ​ច្រើន​ជាង​១៦ មិន​មែន​២១ តាម​វចនានុក្រម​ទេ គឺ២៣ ការ​បង្កើត​ឲ្យ​មាន​ស្រៈ​ច្រើន​ដូច្នោះ​ដើម្បី​យក​ចិត្ត​អ្នក​នយោបាយ។

សរុប​សេចក្តី​មក ក្នុង​តារាង Unicode មាន​ស្រៈ​ខ្មែរ ១៦ គឺ​តាម​សំណើរ​របស់​អ្នក​ស្រាវ​ជ្រាវ រីឯ​អ្នក​ដែល​គិត​អំពី​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ទៅ​អនាគត​ក៏​គួតែ​គោរព​ស្តង់ដារ Unicode។

ដោយ ដាញ់ ហុង
http://www.khmertype.org/2014/11/blog-post.html

Sunday, 24 May 2015

ស្ថាបនិក​​យូនីកូដ​កើតកង្វល់​​ការ​ប្រើប្រាស់​អក្សរ​ខ្មែរ​ខុស​ស្តង់​ដារ


ការ​អភិវឌ្ឍ​កម្មវិធី​ភាសា​ខ្មែរ​សម្រាប់​ប្រើប្រាស់​លើ​ឧបករណ៍​នានា បាន​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដែល​អាច​ពលរដ្ឋ​ប្រើប្រាស់​អក្សរខ្មែរ​កាន់​តែ​ទូលំទូលាយ ប៉ុន្តែ​ការ​អភិវឌ្ឍ​ដែល​មិន​គោរព​តាម​ស្តង់ដារ​ត្រឹមត្រូវ បាន​ធ្វើ​ឲ្យ​ស្ថាបនិក​អក្សរ​ខ្មែរ​យូនីកូដ​លោក​ដាញ់ ហុង​មាន​ការ​ព្រួយ​បារម្ភ​ហើយ​ជំរុញ​អ្នក​អភិវឌ្ឍ​កម្មវិធី​ត្រូវ​មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ពី​អក្សរសាស្រ្ត​ខ្មែរ​។

0002-copy-500x375

លោក ដាញ់ ហុង​ដែល​ពលរដ្ឋ​កម្ពុជា​ស្គាល់​ជា​ស្ថាបនិក​បង្កើត​អក្សរ​ខ្មែរ​យូនីកូដ​បាន​សំដែង​ការ​ព្រួយ​បារម្ភ​នេះ នៅ​ពេល​លោក​មើល​ឃើញ​អ្នក​អភិវឌ្ឍ​កម្មវិធី​ភាសា​ខ្មែរ​មួយ​ចំនួន​បាន​អភិវឌ្ឍ​​កម្មវិធី​មួយ​ចំនួន​ ដោយ​មិន​អនុលោម​តាម​ស្តង់ដារ​អក្សរ​ខ្មែរ​បាន​ត្រឹមត្រូវ។

លោក​ថា អ្នក​អភិវឌ្ឍ​មួយ​ចំនួន​ បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​កម្មវិធី​ភាសា​ខ្មែរ​សម្រាប់​ប្រើប្រាស់​នៅ​លើ​ឧបករណ៍​នានា​​ជា​រឿង​គួរ​ឲ្យ​កោត​សរសើរ តែ​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​គឺ​ការ​មិន​គោរព​តាម​ស្តង់ដារ​អក្សរ​ខ្មែរ​បាន​ត្រឹមត្រូវ ដែល​មិន​នាំ​ការ​រីក​ចម្រើន​បែរ​ជា​នាំ​ភាព​ស្មុគស្មាញ​បន្ថែម​ទៀត​ទៅ​វិញ។

នៅ​ពេល​សួរ​ថា អ្វី​ទៅ​ជា​ស្តង់ដារ​ត្រឹមត្រូវ​របស់​អក្សរ​ខ្មែរ។ លោក​ថា ក្រុមការងារ​ជាតិ​ផ្នែក​ភាសា បាន​សម្រេច​ឯកភាព​អក្សរ​ខ្មែរ​សម្រាប់​បញ្ចូល​ប្រើ​នៅ​ក្នុង​អក្សរ​យូនីកូដ។

លោក​ថា ក្នុង​សេចក្តី​សម្រេច​បាន​កំណត់​យក​ស្រះ​ខ្មែរ​តែ ១៦ ទេ សម្រាប់​ប្រើប្រាស់​ជា​ផ្លូវការ ប៉ុន្តែ​អ្នក​អភិវឌ្ឍ​កម្មវិធី​មួយ​ចំនួន​បាន​បង្កើត​ស្រះ​ផ្សំ​​កាន់​តែ​រញ៉េរញ៉ៃ​បន្ថែម​ដោយ​ខ្លួន​ឯង​លើស​ពី ១៦។ ការ​បង្កើត​តាម​ការ​នឹក​ឃើញ​នេះ​ អាច​នាំ​អ្នក​ប្រើប្រាស់​កាន់​តែ​មាន​ភាព​ច្របូកច្របល់​​មិន​ច្បាស់លាស់​ពី​ការ​ប្រើប្រាស់​អក្សរ​ខ្មែរ​បាន​ត្រឹមត្រូវ។

ការ​ប្រើប្រាស់​អក្សរ​ខ្មែរ​រហូត​មក​ដល់​ពេល​នេះ​គឺ​យោង​តាម​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត ប៉ុន្តែ​វា​មាន​បញ្ហា​ត្រង់​ការ​កំណត់​យក​ចំនួន​ស្រះ​ខ្មែរ ដែល​ធ្វើ​ឲ្យ​អ្នក​សិក្សា​ផ្នែក​ភាសា​ខ្មែរ​ចាត់​ទុក​ថា​ជា​កង្វះ​ខាត។

លោក ដាញ់ ហុង​បាន​បញ្ជាក់​ថា ក្រុម​គណៈកម្មការ​អក្សរសាស្ត្រ​ខ្មែរ មុន​ស្នើ​ដាក់​ឲ្យ​អក្សរខ្មែរ​ប្រើ​នៅ​ក្នុង​ប្រព័ន្ធ​យូនីកូដ បាន​ជជែក​ពិភាក្សា​គ្នា​ជា​ច្រើន​លើក​ហើយ​ក៏​សម្រេច​យក​ស្រះ​ខ្មែរ​តែ ១៦ ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ។ ការ​សម្រេច​នេះ​ក៏​បាន​ការ​គាំទ្រ​ពី​អ្នក​បច្ចេកទេស ជាពិសេស​អ្នក​បង្កើត​ក្តារ​ចុច​ខ្មែរ​មួយ​ចំនួន។ ប៉ុន្តែ​អ្នក​អភិវឌ្ឍ​កម្មវិធី​មួយ​ចំនួន​ទៀត បាន​បង្កើត​ស្រះ​ផ្សំ​បន្ថែម​កាន់​តែ​ច្រើនដើម្បី​យក​ចិត្ត​អ្នក​គ្រប់គ្រង​របស់​ខ្លួន ដោយ​មិន​យក​តាម​ការ​សម្រេច​របស់​អ្នក​ជំនាញ​អក្សរសាស្រ្ត​ ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​មាន​ស្តង់ដា​រួម​​​នោះ​ទេ។

លោក​បាន​ស្នើ​ឲ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​ភាសា​ខ្មែរ ត្រូវ​សិក្សា​ពី​អក្សរ​ខ្មែរ​ឲ្យ​បាន​ច្បាស់លាស់​និង​​អនុវត្ត​តាម​ស្តង់ដារ​រួម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជួយ​លើក​កម្ពស់​អក្សរសាស្រ្ត​ជាតិ​ ចៀសវាង​ការ​បង្កើត​​ភាព​ស្មុគស្មាញ​ដល់​អ្នក​ប្រើប្រាស់​ទៅ​វិញ។


អត្ថបទ៖ ប៊ុណ្ណារ៉ា
ប្រភពៈ Sabay 

Friday, 8 May 2015

ដាញ់ ហុង ​ធ្លាប់​រង​អតិថិជន​ស្តី​បន្ទោស​ ដោយសារ​​ភាព​ស្មុគស្មាញ​អក្សរសាស្រ្ត​ខ្មែរ​​


លោក ដាញ់ ហុង ស្ថាបនិក​ខ្មែរ​យូនីកូដ​បាន​រំលឹក​ពី​បទ​ពិសោធន៍​ធ្លាប់​​​ត្រូវ​អតិថិជន​ស្ដីបន្ទោស ក្នុង​ពេល​លោក​​ធ្វើ​ការជា​​អ្នក​បកប្រែឯកសារ​​​ភាសា​ខ្មែរ​​ក្រៅ​ម៉ោង​លើ​​ប្រព័ន្ធ​កុំព្យូទ័រ​ ដោយសារ​លោក​មិន​អាច​សម្រេច​លទ្ធផល​ការងារ​ទាន់​ពេល​វេលា​ តាម​ការ​ចង់​បាន​​របស់​​អតិថិជន។

ដាញ់ ហុង (2)

ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ដាញ់ ហុង បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ឆ្នាំ ១៩៩៧ ក្នុង​គ្រា​ដែល​លោក​បម្រើ​ការងារ​ក្រៅ​ម៉ោង​​ជា​អ្នក​បកប្រែឯកសារ​​​ភាសា​ខ្មែរ​​​​​​ដោយ​កុំព្យូទ័រ​នៅ​​ឯ​ប្រទេស​វៀតណាម លោក​​ធ្លាប់​អតិថិជន​​ស្តី​បន្ទោស​ដោយសារ​ភាព​យឺតយូរ​​ដែល​មិន​អាច​តម្រូវចិត្ត​​ពួកគេ​​ទាន់​ពេល​វេលា។

លោក​ថា ជំនាន់​នោះ​ កម្មវិធី​សម្រាប់​ប្រើ​វាយ​អត្ថបទ​ជា​ភាសា​ខ្មែរ​គេ​ប្រើ​កម្មវិធី Limon។ កម្មវិធី Limon ទាមទារ​អ្នក​ប្រើប្រាស់​ត្រូវ​ប្រើប្រាស់​ម្រាម​ដៃ​ទាំង​អស់​ ដែល​មាន​ភាព​​​ស្មុគស្មាញ​ និង​ចំណាយ​ពេល​វេលា​យូរ។

“ការ​វាយ​​ឬ​សរសេរ​អត្ថបទ​​បកប្រែ​​ដោ​យ​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​ពី​ភាសា​ខ្មែរ​ទៅ​ភាសា​ដទៃ​មិន​សូវ​បញ្ហា​​ចោត​ទេ តែ​ពី​ភាសា​ដទៃ​មក​ភាសា​​ខ្មែរ​ទើប​ស្មុគស្មាញ​ត្រូវ​ចំណាយ​ពេល​យូរ​ ក្នុង​ការ​​វាយ​បញ្ចប់​ឯកសារ​នីមួយ។ បើ​ធៀប​ភាសា​ដទៃ​ទៀត​ចំណាយ​ពេល​មួយ​ម៉ោង អក្សរ​ខ្មែរ​​យើង​ចំណាយ​ពេល​​ទៅ ៣ ទៅ ៤ ដង ដោយសារ​អក្សរខ្មែរ​មាន​ស្រះ​ព្យញ្ជនៈ​ច្រើន ហើយ​ណាមួយ​ការ​វាយ​ត្រូវ​ប្រើ​ម្រាម​ដៃ​ច្រើន ​ដែល​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​មិន​សូន​រលូន​និង​លឿន​ទាន់​ចិត្ត”។

យ៉ាង​ណាលោក​ថា ដោយសារ​តែ​ការ​ពន្យល់​និង​លើក​ពី​កត្តា​លំបាក​នានា ទើប​ធ្វើ​ឲ្យ​អតិថិជន​​របស់​លោក​យល់​ពី​ការ​ប្រើប្រាស់​អក្សរខ្មែរ​ ដែល​មាន​​ភាព​ស្មុគស្មាញ​​បើ​ធៀប​អក្សរសាស្ត្រ​ដទៃ​ទៀត។

ក្នុង​អំឡុង​ឆ្នាំ ២០០២ លោក​ដាញ់ ហុង​ សម្រេច​បង្កើត​បាន​ពុម្ភ​​អក្សរ​ខ្មែរ​យូនីកូដ​ ​​​ដែល​បាន​ជួយ​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​​ជា​ច្រើន។ វា​ក៏​បាន​ក្លាយ​ជា​អក្សរ​ស្តង់ដា​សម្រាប់​ប្រើប្រាស់​តាម​ស្ថាប័ន​នានា និង​មាន​ការ​ទទួល​ស្គាល់​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។

លោក​ដាញ់ ហុង​បាន​បញ្ជាក់​​ថា ការ​អភិវឌ្ឍ​អក្សរខ្មែរ​យូនីកូដ​នេះ​គឺ​បន្ទាប់​ពី​លោក​បាន​ចំណាយ​ពេល​​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ឆ្នាំ​​ដើម្បី​​​ធ្វើ​គម្រោង​​​នេះ​សម្រេច​បាន​ជោគជ័យ​។ លោក​​អះអាង​ថា ទោះ​បី​បច្ចុប្បន្ន​ការ​ប្រើប្រាស់​អក្សរ​យូនីកូដ​មាន​ភាព​ប្រសើរ​ច្រើន​ ប៉ុន្តែ​លោក​នៅ​តែ​បន្ត​អភិវឌ្ឍ​អក្សរខ្មែរ​យូនីកូដ​ដើម្បី​​ផ្តល់​ភាព​ងាយស្រួល​​សម្រួល​ដល់​ការ​បំពេញ​ការងារ​កាន់​តែ​រហ័ស​ថែម​ទៀត។

អត្ថបទ៖ ប៊ុណ្ណារ៉ា
ប្រភព៖ http://news.sabay.com.kh/article/360140

Saturday, 4 April 2015

ពុម្ពអក្សរខ្មែរយូនីកូដ Khmer HUYSAVY S (លោក ហ៊ុយ សាវី ជូនជាអំណោយសម្រាប់ឆ្នាំថ្មី)

ក្នុងឱកាសដែលមហាគ្រួសារខ្មែរបានជួបជុំ​ប្រារព្ធ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមែសប្តស័ក ព.ស.២៥៥៩ គ.ស.២០១៥    ខ្ញុំបាទ ហ៊ុយ សាវី និងគ្រួសារ រស់នៅឯនាយសមុទ្ទ
សហការជាមួយ Khmer Pen Fonts Creator(ឡឹក ជំនោរ)
សូមចែកជូនជាអំណោយសម្រាប់ឆ្នាំថ្មី​នូវពុម្ពអក្សរខ្មែរយូនីកូដ  Khmer HUYSAVY S ដែលមានឈ្មោះដើមថា Khek Vannserey  (Since 1998)សូមទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ សិរីសួស្តីជ័យមង្គល វិបុលសុខ មហាប្រសើរចូរកើតមានដល់ក្រុមគ្រួសារខ្មែរ​ទាំង​ក្នុងក្រៅប្រទេស កុំបីឃ្លៀងឃ្លាតឡើយ!