Khmer Type: Khmer in InDesign CS6: InDesign CS6 support Khmer rendering fully, but you need to enable Adobe World-Ready Paragraph Composer. If not, you will see Khmer renderi...
http://www.khmertype.org/
Sunday, 27 October 2013
Monday, 8 July 2013
ពុម្ពអក្សរយូនីកូដខ្មែរចេញថ្មីឆ្នាំ 2013
Kh Pen Wappathor, Khmer Pen Chantrea, Khmer Pen Eng, Khmer Pen Hindi, Khmer Pen Lao, Khmer Pen Svayreing, Khmer Pen SvR និង Khmer Pen-Surin
មួយគ្រួសារទៀតហើយ គឺក្រុមអក្សរ Khmer Pen ដែលរចនាដោយស្នាដៃយ៉ាងល្អវិចិត្រ ស្អាត
គួរជាទីចាប់អារម្មណ៍ឃើញភ្លាមចង់ប្រើភ្លែត ។ លោក ឡឹក ជំនោរ (Lek Chumnor) គាត់ជាអ្នកសរសេរប្លកខ្មែរមួយរូប ដែលឆ្អិននឹងការឆ្លាក់អក្សរផ្ចង់!!! គាត់បានស្រាវជ្រាវពីការបង្កើត font
ដោយយកពុម្ពអក្សរដែលគាត់ឆ្លាក់កន្លងមក យកមកធ្វើជាពុម្ពអក្សរសម្រាប់ប្រើក្នុងកុំព្យូទ័រ
វិញ។ ពុម្ពអក្សរនីមួយៗរចនាឡើងថ្មីស្រឡាង មិនធ្លាប់បានឃើញពីមុនមកទេ។
៙ ទាញយកពុម្ពអក្សរ ៖
- Khmer Pen Chantrea ទាញយក (New Update)
- Khmer Pen Eng ទាញយក
- Khmer Pen Hindi ទាញយក
- Khmer Pen Lao ទាញយក
- Khmer Pen Svayreing ទាញយក
- Khmer Pen SvR ទាញយក (New Update)
- Khmer Pen-Surin ទាញយក
*ព័ត៌មានបន្ថែមសូមចូលទៅប្លក ប៉ាកកាខ្មែរ ។
(ពុម្ពទាំងនេះបើមានការកែប្រែខ្ញុំបាទ នឹងបញ្ជាក់បន្ថែម)
មិនចង់ផ្សាយពីខ្លួនឯង សូមចម្លងការផ្សាយពី អាក្បាលធំ
Tuesday, 25 June 2013
ពន្យល់ពាក្យខ្មែរ ដោយ ANT
តើអ្នកស្គាល់ពាក្យនេះជាភាសាអង់គ្លេសឬទេ?
- ផលិតផលរយ
- ផលិតផលរំពឹងគិតទុក
- ផលិតផលល្បីឈ្មោះ
- ផលិតផលវេទយិតភាព
- ផលិតផលសង្គមទាំងមូល
- ផលិតផលសាកល
- ផលិតផលសាកល្បង
- ផលិតផលសាច់
- ផលិតផលសិទ្ធ
- ផលិតផលសេដ្ឋកិច្ចជាតិ
- ផលិតផលសេវាកម្ម
- ផលិតផលសំណល់
- ផលិតផលសំរេច
- ផលិតផលស្បែក
- ផលិតផលស្រដៀងគ្នាលើទីផ្សារ
- ផលិតផលអឌ្ឍសិទ្ធ
- ផលិតផលអនាមិក
- ផលិតផលអន់
Saturday, 8 June 2013
ក, ក៏, ករ, ករណ៍, ករណៈ
Friday, 31 May 2013
Sunday, 5 May 2013
ពិម្ព=ពុម្ព
ដាញ់ ហុង វីរៈបុរសនៃបែបពិម្ពអក្សរខ្មែររបស់ខ្ញុំ
ព្យុះចិត្តស្រឡាញ់ អក្សរសាស្រ្តជាតិ ជំរុញកូន ខ្មែរក្រោមម្នាក់ សម្រេចមហិច្ឆតា បង្កើតពុម្ព អក្សរខ្មែរ
Posted about 36 days ago | 22 comments
ភ្នំពេញៈ រស់នៅលើទឹកដីក្រោមអណានិគមគ្មាន វាសនា បានរៀន អក្សរសាស្រ្តជាតិ របស់ខ្លួន ឲ្យបាន ស្រួលឡើយ តែផ្ទុយទៅវិញ ការរស់ក្រោម នឹមត្រួតត្រា កៀបសង្កត់ រឹតត្បឹតនេះ បានជំរុញឲ្យ យុវជនខ្មែរ កម្ពុជាក្រោមម្នាក់ បាន តស៊ូពុះពារ សិក្សាអក្សរខ្មែរ ចេះស្ទាត់ ថែម ទាំងបាន ស្រាវជ្រាវ រហូតបានបង្កើត ជាពុម្ពអក្សរខ្មែរ ដែល ប្រជាពលរដ្ឋ កម្ពុជា ជាច្រើន បាននិង កំពុងប្រើ ប្រាស់រាល់ថ្ងៃ ហៅដោយ សាមញ្ញថា Font Unicode ។
ស្ថាបនិកពុម្ពអក្សរខ្មែរយូនីកូដ ដែលកំពុងរស់ លាក់ខ្លួនយ៉ាង ស្ងៀមស្ងាត់ នៅក្នុង ប្រទេសកម្ពុជា មាន មនុស្សមិន ច្រើននោះទេ ដែលបាន ស្គាល់រូបលោក ខណៈដែល ពួកគេកំពុង នឹងប្រើប្រាស់ ជារៀង រាល់ថ្ងៃ នូវសមិទ្ធផល ដ៏វិ សេសវិសាល របស់គាត់ ដើម្បី បម្រើការងារ របស់ពួកគេ ។
ក្នុងវ័យ ៤២ឆ្នាំ សម្បុរស្រអែម មាឌដំបង ស្ថាបនិក ពុម្ពអក្សរយូនីកូដ ជាកូនខ្មែរ កម្ពុជាក្រោម លោក ដាញ់ ហុង ពី ក្នុងហាង កាហ្វេ មួយកន្លែង ក្នុងរាជធានី ភ្នំពេញ បានរៀបរាប់ ពីដំណើរ ដើមទង នៃការបង្កើត ពុម្ពអក្សរខ្មែរ ថា ជាខ្មែរ កម្ពុជាក្រោម ដែលមាន ឈាមជ័រជា ខ្មែរ អារម្មណ៍ និងផ្នត់គំនិត របស់លោក បានដិតដាម ជាប់ជាមួយ អក្សរខ្មែរ ទោះ បីការរស់លើ ដីកំណើត ដែលគ្រប់គ្រង ដោយរដ្ឋាភិបាល វៀតណាម ហាមមិនឲ្យ រូបលោក សិក្សាអក្សរខ្មែរ យ៉ាងណា ក្តី តែលោកបាន លួចរៀន ពីឪពុក និងព្រះ សង្ឃ នៅតាមទី អារាមរហូត បានចេះ ចាំ អក្សរសាស្រ្ត ជាតិរបស់ខ្លួន និង អាចប្រើ ជាផ្លូវការបាន ។
ជាមួយនឹងស្នាម ញញឹមតិចៗ ក្នុងសំដីរដឹន ជាអ្នកខេត្ត ពល្លាវ កម្ពុជាក្រោម ដាញ់ ហុង បានរៀប រាប់បន្តថា ពេលលោក សិក្សានៅ មហាវិទ្យាល័យ ផ្នែកច្បាប់ ក្នុងទីក្រុង ព្រៃនគរ ដែលវៀតណាម ហៅថា ហូជីមិញ នោះ លោកបានឃើញ ប្រជាពលរដ្ឋ កម្ពុជា បានទៅជួល ក្រុម ហ៊ុន វៀតណាម បង្កើតពុម្ពអក្សរខ្មែរ ក្នុងនាម ជាខ្មែរ តែ មិនអាចធ្វើ ខ្លួនឯងបាន ហើយរត់ទៅ ពឹងគេ នេះហើយ ធ្វើឲ្យរូបលោក មានអារម្មណ៍ ឈឺចាប់ ព្រមទាំង ចាប់ផ្តើម សិក្សា ស្រាវជ្រាវ រហូតបង្កើតនូវ ពុម្ពអក្សរខ្មែរ យូនីកូដ នេះឡើង ដើម្បី ប្រើប្រាស់ ផ្ទាល់ខ្លួន ជាជំហ៊ាន ដំបូង។
លោក ដាញ់ ហុង កំពុងបង្រៀនបង្កើតពុម្ពអក្សរលាវ
លោកបានបញ្ជាក់ជាមួយនឹងស្នាមញញឹមថា «ដំបូងឡើយ គ្មានបំណង ចង់បង្កើត ប្រើប្រាស់អី ទូលំទូលាយ ដូច្នេះទេ គ្រាន់តែចង់ថា ស្រាវជ្រាវធ្វើ យ៉ាងម៉េច ឲ្យពុម្ពអក្សរខ្មែរ វាស្រួល សម្រាប់ ប្រើខ្លួនឯង ខ្ញុំក៏ចេះតែ ស្រាវជ្រាវទៅ ។ លុះ ដល់ឆ្នាំ ២០០២ ខ្ញុំបានឡើង មកប្រទេស កម្ពុជា ធ្វើការជាមួយ អង្គការ និងបន្ត ស្រាវ ជ្រាវ ពីវិធីបង្កើត ពុម្ពអក្សរខ្មែរ នេះ ទៀត» ។
ទោះបីជា ហុង បានបង្កើតពុម្ព អក្សខ្មែរ យូនីកូដ ដោយខ្លួនឯង ប្រើបានក្តី តែមិនទាន់ ត្រឹមត្រូវ ទៅតាម បច្ចេកទេស នៅឡើយទេ លុះដល់ឆ្នាំ ២០០២ យុវជនខ្មែរ ក្រោមម្នាក់នេះ បានមានឱកាស ត្រូវបានក្រុមហ៊ុន Microsoft ដែល មានស្នាក់ការ នៅប្រទេស អាមេរិក ហៅទៅ សិក្សា បច្ចេកទេស បន្ថែមរយៈពេល ២សប្តាហ៍ ដើម្បីបំពេញ នូវចំណុច ខ្វះខាត ។
លោក ដាញ់ ហុង បង្កើតពុម្ពអក្សរខ្មែរ
លោក ហុង បានបញ្ជាក់យ៉ាងដូច្នេះ «ដំបូងយើងអាច បង្កើតបានហើយ តែវាមិនទាន់ ស្តង់ដារយើង ក៏ទៅ រៀនជា មួយគេពី បច្ចេកទេស ថាធ្វើយ៉ាងម៉េច ឲ្យវាដើរស្រួល និងត្រូវទៅតាម ស្តង់ដារ របស់វា» ។
បន្ទាប់ពីទទួលបាន វគ្គបណ្តុះបណ្តាល ជំនាញបន្ថែម ពីក្រុមហ៊ុន Microsoft ហើយនោះ ហុង ដែលមាន ឪពុកម្តាយ ជាខ្មែរ កម្ពុជាក្រោម និងជាកូនទី៦ ក្នុងចំណោម បងប្អូន ៨នាក់នោះ បានត្រឡប់ មកប្រទេស កម្ពុជាវិញ រូបលោក ចាប់ផ្តើម ប្រឡូក បង្កើតពុម្ព អក្សរ ខ្មែរយូនី កូដ នេះ ឡើង នឹងដាក់តាម បណ្តាញ ប្រព័ន្ធ អ៊ីនធើណេត ឲ្យគេទាញយក (download) ទៅប្រើប្រាស់ ដោយសេរី ។
ទោះបីជា ដាញ់ ហុង បានបង្កើត ពុម្ពអក្សរខ្មែរ ចែកជូន ប្រជាពលរដ្ឋ ទូទាំង សកលលោក ប្រើប្រាស់ដោយ សេរីយ៉ាង ណាក្តី តែមានមនុស្ស មិនច្រើនទេ ដែលបាន ស្គាល់រូប លោកនោះ មិនត្រឹមតែ ប៉ុណ្ណឹងទេ ក្នុងជំហានដំបូង នៃការ បង្កើតពុម្ព អក្សរខ្មែរនេះ មានមនុស្សជា ច្រើន បាន បន្ទុចបង្អាក់ និងរិះគន់ថា ពុម្ពអក្សរខ្មែរ យូនីកូដ របស់លោក ប្រើ មិនត្រឹមត្រូវ ពោលគឺមាន អ្នកតាម ច្រណែន និងនិន្ទារូប លោកតែម្តង ។
លោក ហុង បានបញ្ជាក់ថា «យើងបង្កើត ទៅគេថា យើងនឹង ខុសចេះ ខុសចុះ តែពេលនេះ អ្នកដែល រិះគន់ណុង គេ បានបង្កើតដែរ ហើយគេ ថែមទាំង អះអាងថា Font អក្សរហ្នឹងគេ ជាអ្នកបង្កើត តាមពិតទៅ ខ្ញុំជាអ្នក បង្កើតទាំងអស់ ហ្នឹង» ។
ទោះបីជាមានរឿងរកាំរកូស ជាឧបសគ្គក្តី តែក៏មិនមែន មានន័យថា ធ្វើឲ្យយុវជន ខ្មែរក្រោម ម្នាក់នេះ ចុះចាញ់នោះ ដែរ គឺលោកនៅតែ បន្តស្រាវជ្រាវ បង្កើតពុម្ព អក្សរយូនីកូដ នេះ រហូតមក ជាពិសេស ធ្វើយ៉ាងណា សម្រួលឲ្យ ប្រើបាន ជាមួយនឹង ប្រព័ន្ធបច្ចេកវិទ្យា ដែលទើប ចេញថ្មីៗ ដូចជាប្រើតាម គេហទំព័រ ប្រើលើទូរស័ព្ទ អាយហ្វូន អាយផេត និងជាមួយ Browser ផ្សេងៗទៀត រហូតដល់ ដាក់លើ គេហទំព័រ ហ្គូហ្គោល ថែមទៀតផង ។
ជាមួយនឹងស្នាមញញឹម ប្រកបដោយ មោទនភាព ក្នុងនាមជាអ្នក ជោគជ័យ លើការស្រាវជ្រា វរបស់ខ្លួន កូនខ្មែរក្រោម ម្នាក់នេះ បានបញ្ជាក់ថា «យើងខំធ្វើឲ្យ វាប្រើទៅ ស្គាល់ Font អក្សរខ្មែរ នៅលើប្រព័ន្ធ ទូរស័ព្ទ ស្មាតហ្វូន ដូចជា អាយ ហ្វូន អាយភេត និងប្រព័ន្ធ អេនឌ្រយ ផ្សេងៗ នឹងហើយជាកិច្ច សហការ រវាងខ្ញុំ ជាមួយនិង ហ្គូហ្គោល»។
ងាកទៅកុមារភាព និងប្រវត្តិ នៃការសិក្សា ស្ថាបនិក ពុម្ពអក្សរខ្មែរ ជាខ្មែរ កម្ពុជាក្រោម រូបនេះ វិញម្តង។ កុមារ ហុង ទោះបីជាកើត ក្នុងត្រកូល គ្រួសារជា កសិករ និងរស់ក្រោម អណានិគម វៀតណាម យ៉ាងណាក្តី តែគេហាក់ ដូចជាមិន សូវមាន ប្រវត្តិជូរចត់ ឈឺចាប់ និង វេទនា ប៉ុន្មាន នោះ ទេ ។
ជាមួយនឹងអាវដៃខ្លី ពណ៌ប្រផេះ អង្គុយលើសាឡុង ពណ៌ឈាមជ្រូក ក្នុងហាងកាហ្វេ កណ្តាលរាជធានី ភ្នំពេញ ដោយកែវភ្នែក បាញ់ទម្លុះ កញ្ចក់វែនតា ដ៏ក្រាស់ របស់លោក បានបញ្ជាក់ ប្រាប់ថា ការសិក្សានៅ កម្ពុជាក្រោម មិន ងាយ ស្រួលនោះទេ កូនខ្មែរកម្ពុជា ក្រោមមិនមែន អាយុ ៥-៦ឆ្នាំ អាចចូលរៀន បាននោះទេ លុះតែក្លាហាន ចេះវាយ ចេះតប់ ទើបអាច ទៅរៀនបាន។ ត្រង់នេះ ហុង ចង់បញ្ជាក់ថា ព្រោះក្រោម អណានិគម គឺមានក្មេងៗជាជនជាតិ វៀតណាម តែងតែធ្វើបាប ដូច្នេះយើង ត្រូវតែចេះ ការពារខ្លួនឯង ។ ក្នុងកុមារភាព ហុង តែងតែ ចំណាយ ពេលដើរ រាប់សិប គីឡូម៉ែត្រ ដើម្បីទៅសិក្សា ហើយ ហុង គ្មានឱកាសបាន រៀនអក្សរខ្មែរ ដែលជា អក្សរជាតិរបស់ ខ្លួននោះទេ បើមិនលួចរៀន ជាមួយឪពុក និងនៅតាម វត្តទេ គ្មានថ្ងៃចេះ អក្សរសាស្ត្រខ្មែរ ឡើយ ហើយបើ យើងមិនរស់ ក្នុងស្ថាន ភាពបែបនឹង ក៏មិន ចេះតស៊ូដែរ។
ជាមួយនឹងការសិក្សា ដ៏វែងឆ្ងាយ ហុង បានបញ្ចប់ មហាវិទ្យាល័យ ផ្នែកច្បាប់នៅ ទីក្រុងព្រៃនគរ ហើយបម្រើ ការនៅ ក្នុងរដ្ឋការ វៀតណាម រយៈពេល ៣ឆ្នាំ ថែមទៀតផង ។ តែដោយសារតែ ការមាន អារម្មណ៍ថា ខ្លួនរស់ និងធ្វើការ ប្រៀបដូច ជាជន អន្តោប្រវេសន៍ នៅលើដី កំណើត របស់ ខ្លួននោះ ហុង ក៏សម្រេចចិត្ត មកស្វែងរក ការងារធ្វើ នៅរាជ ធានីភ្នំពេញ ក្នុងឆ្នាំ២០០០ ។
ត្រង់ចំណុចនេះ ហុង បញ្ជាក់ថា «យើងរស់តាម បែប អន្តោប្រវេសន៍ យើងបង្ខំចិត្ត ធ្វើគ្រប់បែប យ៉ាង មិនមែនធ្វើតែ មួយមុខ បាននោះទេ ដូចយួនគេ រៀននៅនឹង គេរៀនច្បាប់ គេដឹងតែចេញ មកធ្វើការ ខាងច្បាប់ តែយើង អត់បានទេ ការងាររដ្ឋ មិនសមស្រប សម្រាប់ ជីវភាព ឡើយ» ។
បន្ទាប់ពីហែលឆ្លងឆាកជីវិត ដ៏វែងឆ្ងាយរហូត ដល់បច្ចុប្បន្ន ជាមួយនឹង ការងារជាអ្នក បច្ចេកទេស បង្កើតពុម្ព អក្សរខ្មែរ ហុង បានបញ្ជាក់ថា លោកបានបង្កើត ពុម្ពអក្សរខ្មែរ រហូតដល់ជាង ១០០ ដោយដាក់បម្រើ តាមអង្គការ ក្រុមហ៊ុន ឯកជននានា ។ រាល់ថ្ងៃ ពុម្ពអក្សរ ដែលគេប្រើ ស្ទើរតែ គ្រប់គ្នា ប្រើដោយសេរីនោះ មានដូចជា ប្រភេទ ពុម្ពអក្សរ ឬ font khmer Os, khmer Os battambang… ឬក៏ប្រភេទ khbattambong kh Moul…។ល។
ទោះបីជាយ៉ាងណា ស្ថិតនៅក្នុងវ័យ ៤២ ហុង មានភរិយា ជាអ្ន កខេត្តកណ្តាល និងមាន បុត្រីម្នាក់ ជាចំណងដៃទៅ ហើយ បន្ទាប់ពី ជ្រើសរើស យក អាពាហ៍ពិពាហ៍ កាលពីឆ្នាំ ២០០៨ ។ រហូតដល់ បច្ចុប្បន្ននេះ ស្ថាបនិកពុម្ព អក្សរខ្មែរ ដាញ់ ហុង នៅតែបន្ត មហិច្ឆតា របស់ខ្លួន ព្យាយាម ស្រាវជ្រាវ ថែមទៀត ធ្វើយ៉ាងណា ឲ្យអក្សរខ្មែរ កាន់តែងាយ ស្រួលប្រើ ជាមូយ ឧបករណ៍បច្ចេក វិទ្យាទំនើបៗ ដែលទើប នឹងចេញថ្មី សម្រាប់បម្រើ តម្រូវការ ប្រជាពលរដ្ឋខ្មែរ ។
ទោះបីជាបង្កើតស្នាដៃ ដ៏ធំធេង យ៉ាងនេះក្តី តែលោក ដាញ់ ហុង មិនចង់ បញ្ចេញមុខ ឬបញ្ចេញឈ្មោះ នោះទេ ព្រោះតែ ហុង គិតថា ធ្វើដើម្បី កូនខ្មែរ ជាតិខ្មែរ និងដើម្បីផ្គត់ផ្គង់ ជីវភាពគ្រួសារ ដោយសាមញ្ញ ជាការស្រេច លោក មិនចង់ ចេញមុខ ចេញមាត់ នោះទេ ។
ស្ថាបនិកលាក់ប្រវត្តិ ព្រោះអតីតកាល ជាខ្មែរកម្ពុជាក្រោម រស់ដោយ ការហ៊ុំព័ទ្ធ តាមដានពី រដ្ឋការ វៀតណាម រូបនេះ បានថ្លែង អំពាវនាវឲ្យ កូនខ្មែរ ទាំងអស់ ព្យាយាមសិក្សា ស្វែងយល់ពី បច្ចេកវិទ្យា និងប្រើប្រាស់ ពុម្ពអក្សរខ្មែរ យូនីកូដ ទាំងអស់គ្នា ហើយព្យាយាម ស្រាវជ្រាវ បង្កើត នូវ គំនិតថ្មីៗ បន្ថែមទៀត សម្រាប់ជា ស្នាដៃ និងកិត្តិស័ព្ទ របស់ជាតិ ៕
Subscribe to:
Posts (Atom)
